សហគមន៍​​ស្នើ​ដោះស្រាយ​​វិវាទ​ដីធ្លី​ដោយ​តម្លាភាព

ក្នុងការប្រារព្ធទិវាសហគមន៍ក្រីក្រក្នុងទីក្រុងអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងដីធ្លីនិងប្រជាសហគមន៍ដីធ្លីក្នុងរាជធានីភ្នំពេញបានស្នើជាថ្មីឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដោះស្រាយវិវាទដីធ្លីដោយសន្តិវិធីតម្លាភាពនិងឈរលើគោលការណ៍ច្បាប់ ចៀសវាងការបណ្តេញចេញដោយបង្ខំ ការប្រើអំពើហិង្សា និងការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់ទៅលើប្រជាពលរដ្ឋ។ ការស្នើនេះ បានធ្វើឡើងនៅក្នុងវេទិកាស្ដីពីសេរីភាពបញ្ចេញមតិ និងការអភិវឌ្ឍទីក្រុងដោយមានការចូលរួមពីសហគមន៍ក្រីក្រតំណាងសហគមន៍ជាង៤០ និងអង្គការសង្គមស៊ីវិលសរុបប្រមាណ ២០០នាក់ កាលពីថ្ងៃម្សិលមិញ នៅសាលារៀនអន្តរទ្វីបអាមេរិកាំង។ …

ប៉ិច សុធារី
http://bit.ly/2ck1lwD