-
ក្រសួងការពារជាតិសោកស្ដាយឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនបណ្ដាលឲ្យទាហានថៃរងបួស និងរឭកភាគីថៃកុំឲ្យចល័តផ្ដេសផ្ដាស
ក្រសួងការពារជាតិ សម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃរងរបួស និងរំឭកភាគីកុំឲ្យដើរចល័តផ្ដេសផ្ដាស ព្រោះព្រំដែនកម្ពុជាសម្បូរមីននៅសល់ពីសង្គ្រាម។ ...
-
កម្ពុជាច្រានចោលការចោទប្រកាន់ការដាក់មីនថ្មី ស្នើឱ្យភាគីថៃឈប់ចល័តកងទ័ព
អាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជា (CMAA) បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ទាហានថៃ ដែលចោទប្រកាន់កម្ពុជាថាបានដាក់គ្រាប់មីនថ្មីនៅតាមព្រំដែនក្បែរប្រាសាទតាក្របី បន្ទាប់ពីទាហានថៃម្នាក់បានជាន់មីនរងរបួសយ៉ាងធ្ងន់ធ្ងរ។ ...
-
ការបង្ហោះប្រធានវិញ្ញាសា ត្រូវហាមឃាត់ក្នុងការប្រឡងបាក់ឌុប
ក្រសួងអង់រំ យុវជន និងកីឡាបានហាមឃាត់ការបង្ហោះប្រធានវិញ្ញាសាណាមួយ ក្នុងដំណើរការប្រឡងសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ស្អែក ថ្ងៃទី២៨ សីហានេះ។ ...
-
ខេត្តបាត់ដំបងស្វែងរកការគាំទ្រពីកូរ៉េសម្រាប់វិស័យកសិកែច្នៃ
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើសាធារណរដ្ឋកូរ៉េឲ្យជួយកៀរគរអ្នកវិនិយោគកូរ៉េមកស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា ពិសេសការកែច្នៃកសិផលដ៏សម្បូរបែបរបស់ខេត្ត។ ...
-
រដ្ឋាភិបាលធ្វើកំណែទម្រង់ការនាំចេញដើម្បីទប់ទល់នឹងការធ្លាក់ចុះតម្លៃស្រូវអង្ករ
រាជរដ្ឋាភិបាលកាលពីថ្ងៃអង្គារ បានគូសបញ្ជាក់អំពីកំណែទម្រង់ដែលផ្តោតលើការនាំចេញ ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវអង្ករ ការពារប្រាក់ចំណូលកសិករ និងពង្រឹងការប្រកួតប្រជែងរបស់កម្ពុជា ចំពេលមានការកើនឡើងនៃការផ្គត់ផ្គង់ និងសម្ពាធពាណិជ្ជកម្មសកល។ ...
-
ការដាក់ថ្មបេតុងសិប្បនិម្មិតក្នុងតំបន់អភិរក្សសមុទ្រ ដើម្បីការពារការនេសាទខុសច្បាប់
ទូកនេសាទខុសច្បាប់បានគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីនៃដែនសមុទ្រកម្ពុជា និងជីវភាពរបស់អ្នកនេសាទខ្នាតតូចជាយូរមកហើយ។ ...
-
សកម្មជនជិត៤០នាក់ប្រឆាំងនឹងគម្រោង CLV-DTA ប្រឈមមុខនឹងការពន្យារពេលជំនុំជម្រះ ក្រោយជាប់ឃុំអស់មួយឆ្នាំ
សកម្មជនជិត៤០នាក់ដែលបានជាប់ឃុំជាងមួយឆ្នាំក្រោមបទចោទញុះញង់ នៅឆាប់ៗនេះនឹងត្រូវបំបែកសំណុំរឿងដាច់ដោយឡែកពីគ្នាដើម្បីជំនុំជម្រះ ដែលនេះជារបត់ថ្មីមួយទៀតក្នុងសំណុំរឿងដែលបានអូសបន្លាយពេលដ៏យូរមួយនេះ។ ...
-
លោកពៅ ហេង និងលោក ប៊ុនស៊ីន ប៉ាកឃ្លាំង សន្យាពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន
កម្ពុជា និងថៃបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសន្តិភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការនៅតាមព្រំដែនរួមគ្នា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនតំបន់ (RBC) នៅថ្ងៃទី ២៧ ខែសីហានេះ។ ...
-
សេចក្តីប្រកាសព័ត៌មានរួមស្ដីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរួមស្ដីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់កិច្ចពិភាក្សា និងបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់យន្តការចាំបាច់ផ្សេងៗ ដើម្បើដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព។ ...
ក្រសួងការពារជាតិ
-
សេចក្តីថ្លែងការណ៍ស្តីពីការបន្តទន្ទ្រានដោយកងទ័ពថៃចូលក្នុងតំបន់ព្រំដែន
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការបន្តទន្ទ្រានដោយកងទ័ពថៃចូលក្នុងតំបន់ព្រំដែន។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជូនការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់សមភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា និងថៃ ដែលបានធ្វើឡើងនៅទីក្រុមគូឡាឡាំពួរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ...
ក្រសួងការពារជាតិ