ក្រសួងអប់រំ សហការជាមួយក្រុមហ៊ុនផុស្ការ ឌីជីថល ឯ.ក ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល «Wiki School»
ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិទ្យាស្ថានជាតិអប់រំ បានសហការជាមួយក្រុមហ៊ុនផុស្ការ ឌីជីថល ឯ.ក (Poscar Digital) នៅថ្ងៃទី ៣១ ខែសីហានេះ ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល «Wiki School» ដើម្បីជួយដល់ការគ្រប់គ្រងសាលា ការរៀន និងការបង្រៀនតាមបែបឌីជីថល។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-08-31-1039-222720.html
រាជបណ្ឌិត្យសភានឹងដាំកូនឈើ ៤ ពាន់ដើមនៅចម្ការឈើតេជោសែន
និស្សិតប្រមាណ ៥០ នាក់មានគម្រោងនឹងចូលរួមសកម្មភាព ដាំកូនឈើចំនួន ៤ ពាន់ដើម នៅថ្ងៃទី ៥ ខែកញ្ញា នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ស្ថិតក្នុងឃុំឆែប ១ ស្រុកឆែប ខេត្តព្រះវិហារ ស្ថិតក្នុងតំបន់ចម្ការឈើតេជោសែន ក្រោយពីមានការលួចដុតបំផ្លាញកាលពីរដូវប្រាំងកន្លងមកនេះ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-09-02-1020-222895.html
ប្រជាពលរដ្ឋនៅកោះកុងស្វែងរកដំណោះស្រាយវិវាទដីធ្លី
ប្រជាពលរដ្ឋចំនួន ១៩៧ គ្រួសារនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុងបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនហេងហ៊ុយដែលបានរំលោភយកដីជាង ៤០០ ហិកតា។ ...
សុន មិនា
https://www.khmertimeskh.com/50931236/villagers-in-koh-kong-seek-land-dispute-resolution/
អូស្ត្រាលីសន្យាផ្តល់ប្រាក់ចំនួន ៦៦ លានដុល្លារសម្រាប់ភាពធន់នៃសេដ្ឋកិច្ច
អូស្ត្រាលីគ្រោងនឹងផ្តល់ថវិកាប្រមាណ ៩០ លានដុល្លារអូស្ត្រាលី (៦៦ លានដុល្លារ) ដល់កម្ពុជាសម្រាប់គម្រោងទ្វេភាគីថ្មីមួយ ដែលមានឈ្មោះថា “ការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមានភាពធន់” នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី ១៥ ...
ធូ វិរៈ
https://www.phnompenhpost.com/business/oz-pledges-66m-economic-resilience
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលគ្រោងប្រជុំចាប់ពីថ្ងៃ ១៤ កញ្ញាទៅ ដើម្បីកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ ២០២២
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចកំណត់កិច្ចប្រជុំជាក់លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែកញ្ញាទៅ ដើម្បីជួបចរចាប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០២២ ខណៈបានប្រកាសសមាសភាពក្រុមប្រឹក្សាថ្មី នៅអាណត្តិទី ២ ជាផ្លូវការ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-08-0930-223206.html
ការនាំចេញ-ចូលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានជាង $១,៣ ពាន់លាន កើន ៤៤%
ទោះជាការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាមិនទាន់មានភាពធូរស្រាល ក៏បរិមាណនៃការនាំចេញ និងនាំចូលរបស់សួនឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរក្សាកំណើនជាង ៤៤ ភាគរយក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២១ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ...
ធូ វិរៈ
https://www.postkhmer.com/business/2021-09-14-1109-223568.html
កម្ពុជា-កូរ៉េ គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅសប្តាហ៍ក្រោយ
ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង គ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) នៅថ្ងៃទី ២៦ ខែតុលា ខាងមុខ ដែលនេះគឺជាការបើកទំព័រថ្មីមួយទៀត ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសអាស៊ីទាំង ២។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-21-1434-225431.html
ក្រសួងសុខាភិបាលដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដពេញលេញ
ក្រសួងសុខាភិបាលដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដាស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ដូសមូលដ្ឋានបានពេញលេញ ដែលមានវិសាលភាពអនុវត្តទូទាំងប្រទេស ដើម្បីធានាសុវត្ថិភាពសុខភាពសាធារណៈ តាមរយៈការពង្រឹងការអនុវត្តវិធានការសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-10-22-1046-225501.html
ស្ថានទូតរុស្ស៊ីជួយដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ស្ថានទូតរុស្ស៊ីនៅថ្ងៃសុក្រនេះបានផ្តល់ជំនួយមនុស្សធម៌ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួមជាមួយ Russian BioBuilding Co និង Cambodian companies eBiodis, Leisure Asia Corporation, SGU Import Export Co Ltd និង Cambodia-Russian Trade House។ ...
ម៉ៅ ចន្ទ័វីរៈ
https://www.khmertimeskh.com/50953572/russian-embassy-helps-out-khmer-soviet-friendship-hospital/
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ឆ្នាំ១៩៩១ សង្រ្គាមស៊ីវិលនៅកម្ពុជានៅតែបន្ត ប៉ុន្តែក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់លោក សង្រ្គាមស៊ីវិលត្រូវបានបញ្ចប់ទាំងស្រុងនៅឆ្នាំ ១៩៩៨
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ឆ្នាំ១៩៩១ សង្រ្គាមស៊ីវិលនៅកម្ពុជានៅតែបន្ត ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់លោក សង្រ្គាមស៊ីវិលត្រូវបានបញ្ចប់ទាំងស្រុងនៅឆ្នាំ ១៩៩៨។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-23-1018-225570.html
ការនាំចេកស្រស់របស់កម្ពុជាទៅទីផ្សារចិននៅតែមានកំណើនខ្ពស់
វិស័យឯកជនបានអះអាងថា ការនាំចេញផ្លែចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារនៃប្រទេសចិន នៅតែមានកំណើនខ្ពស់ នៅក្នុងឆ្នាំនេះ ស្របពេលដែលកម្ពុជាជួបបញ្ហាប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-10-26-1050-225690.html
ព្រះមហាក្សត្រកម្ពុជានឹងយាងទៅចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានឹងយាងទៅចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូក្នុងឱកាសខួបលើកទី៧៥ នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២១។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-09-0945-226452.html
ក្រសួងអប់រំបណ្ដុះបណ្ដាលគ្រូជាង ៣ ពាន់នាក់ ពីការបង្រៀនតាមអនឡាញ
ចាប់តាំងពីចុងខែកញ្ញាមក ក្រសួងអប់រំ យុវជន និងកីឡាបានបណ្ដុះបណ្ដាលគ្រូបង្រៀនមកពីវិទ្យាល័យធនធាន និងវិទ្យាល័យបណ្តាញចំនួន ៣ ២៩២ នាក់ ស្តីពីការបង្រៀនពីចម្ងាយ ដើម្បីឱ្យដំណើរការថ្នាក់រៀនតាមប្រព័ន្ធអេឡិចត្រូនិកមានគុណភាព និងប្រសិទ្ធភាព។ ...
បុគ្គលិក ភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2021-11-04-1050-226204.html
កម្ពុជានៅតែបន្តរក្សាកំណើននាំចេញទៅទីផ្សារអាមេរិក ស្របពេលដែលប្រទេសទាំង ២ ប្តេជ្ញាជំរុញទំនាក់ទំនងសេដ្ឋកិច្ចវិនិយោគ
ទិន្នន័យចេញផ្សាយចុងសប្តាហ៍មុនឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់ ៦ ៤៧៩,៣ លានដុល្លារ កើន ២៨,៣៧ ភាគរយ ពីចំនួន ៥ ០៤៧,១ លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២០។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-08-1044-226387.html
អភិបាលរាជធានីភ្នំពេញ អំពាវនាវឲ្យមានវិធានការតឹងរ៉ឹង ដើម្បីធានាឲ្យអាជីវកម្មដែលមានហានិភ័យខ្ពស់នៅតែបិទ
ចំពេលមានសកម្មភាពលួចលាក់ដោយក្លឹបកម្សាន្ត ខារ៉ាអូខេ និងម្ចាស់អាជីវកម្មដែលមានហានិភ័យខ្ពស់នោះ អភិបាលរាជធានីភ្នំពេញបានចេញបទបញ្ជាដល់អាជ្ញាធរខណ្ឌទាំង ១៤ នៃរាជធានី ឱ្យអនុវត្តការបង្ក្រាបយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលបំពានវិធានការរដ្ឋបាល។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50964252/phnom-penhs-governor-calls-for-stricter-measures-to-ensure-high-risk-businesses-remain-close/
អាជ្ញាធរជាតិអប្សរាបានដាំដើមឈើជាង ២លានដើម
អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីព្រះសង្ឃ និងវិស័យឯកជន នៅថ្ងៃចន្ទនេះ បានដាំកូនឈើចំនួន ២.៥០០ដើម នៅតំបន់ប្រាសាទព្រះវិហារ ព្រំ ពីល្វែង នៃឧទ្យានអង្គរ ដើម្បីបំពេញបន្ថែមនូវសោភ័ណភាព និងបរិស្ថាននៃប្រាសាទអង្គរវត្ត។ ...
ឈុន ស៊ុនលី
https://www.khmertimeskh.com/50963801/apsara-authority-records-more-than-2-million-trees-planted/
រដ្ឋមន្ត្រីអប់រំ ស្នើឱ្យត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សតែម្តងគត់ គឺនៅថ្ងៃចូលរៀនដំបូង
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី ៣ វិច្ឆិកា បានស្នើដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិស្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង របស់សិស្សានុសិស្សតែម្តងគត់ គឺនៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-11-03-1925-226182.html
ពន្ធដារប្រមូលបាន ២,៥៦ ពាន់លានដុល្លារ១១ខែដំបូង
អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានចំនួន ២,៥៦ ពាន់លានដុល្លារក្នុងចន្លោះខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ លើសផែនការកំណត់ក្នុងឆ្នាំ ២០២១។ ...
ជា វណ្ណយុទ្
https://bit.ly/30u3WCm
កម្ពុជា-ឡាវ ឯកភាពលើកិច្ចសហប្រតិបត្តិការ ឆ្នាំ ២០២២ និងបង្កើនការយកចិត្តទុកដាក់លើកិច្ចការនេះ
ក្រសួងមហាផ្ទៃនៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈរបស់ឡាវ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្ដិការសម្រាប់ឆ្នាំ ២០២២ និងឯកភាពបន្តបង្កើនការយកចិត្ដទុកដាក់លើកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំង ២ ខណៈទំនាក់ទំនងក្នុងឆ្នាំ ២០២០-២០២១ មានលទ្ធផលល្អ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-11-24-0929-227270.html
ជប៉ុននឹងផ្តល់ $១៨០ លានឱ្យកម្ពុជា ដើម្បីស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ
រដ្ឋាភិបាលកម្ពុជានឹងទទួលឥណទានសម្បទានដែលមានទឹកប្រាក់ ២០ ពាន់លានយ៉េនជប៉ុន (១៨០ លានដុល្លារ) ដំណាក់កាលទី ២ សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបនឹងវិបត្តិការរីករាលដាលជំងឺកូវីដ ១៩ ក្នុងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-12-03-1112-227769.html