ប្រឡាយបឹងទំពុនត្រូវបានសម្អាតសំណល់ដើម្បីការពារទឹកជំនន់
សំរាម និងស្មៅច្រើនជាង ១២.០៥០ ម៉ែត្រគូប ត្រូវបានសម្អាតចេញបន្ទាប់ពីធ្វើការស្តាររយៈពេល ៤ខែ នៅក្នុងប្រឡាយបឹងទំពុនមានប្រវែងជិត ៤ គីឡូម៉ែត្រ ដែលត្រូវបានសាងសង់ឡើង ដើម្បីការពារទឹកជំនន់នៅក្នុងខណ្ឌចំនួន ៥ ក្នុងរាជធានីភ្នំពេញ។ ...
ម៉ៅ ចន្ទ័វីរៈ
https://www.khmertimeskh.com/50903527/boeng-tompun-canal-cleared-of-waste-to-prevent-flooding/
ជាង ១០ ថ្ងៃមន្ទីរពេទ្យកុមារអង្គរទទួលបានថវិកាបរិច្ចាគប្រមាណ ៨ ម៉ឺនដុល្លារ
គិតត្រឹមថ្ងៃទី ២៩ ខែកក្កដា មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបបាន ទទួលថវិកាពីសប្បុរសជនបានប្រមាណ ៨ ម៉ឺនដុល្លារ រួមនឹងបរិក្ខារប្រឆាំងកូវីដផ្សេងទៀត បន្ទាប់ពីធ្វើយុទ្ធនាការស្វែងរកជំនួយប្រមាណជាង ១០ ថ្ងៃ ខណៈនៅថ្ងៃម្សិលមិញនេះ មន្ទីរពេទ្យនេះក៏បានរកឃើញកុមារមានវិជ្ជមានជំងឺកូវីដ ១៩ បន្ថែម ១ នាក់ទៀត។ ...
រី សុចាន់
https://www.postkhmer.com/national/2021-07-30-1035-220718.html
ការរៀបចំឥណទានឡើងវិញក្នុងឆមាសទី១ មានទឹកប្រាក់ $៥,៥ ពាន់លាន
ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានចំនួនជាង ៣៦ ម៉ឺនគណនីដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណ ៥,៥ ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ ២០២១។ ...
ធូ វិរៈ
https://www.postkhmer.com/business/2021-07-27-1125-220527.html
កម្ពុជាជំរុញឱ្យមានសាមគ្គីភាពជាសកល មិនមែនការស្តីបន្ទោស និងការយកបញ្ហាកូវីដ-១៩ជានយោបាយទេ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីថ្ងៃសៅរ៍ បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស បានអំពាវនាវឱ្យមានសាមគ្គីភាពជាអន្តរជាតិប្រឆាំងនឹងជំងឺ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3xvWsJB
កំពង់ផែស្វយ័តភ្នំពេញ៖ អាជីវកម្មកំពង់ផែនៅតែដំណើរការ
កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី ៩ ខែសីហានេះ បានប្រកាសពីការស្ទុះងើបឡើងវិញ នៃដំណើរការអាជីវកម្មក្នុងរយៈពេល ៧ ខែដំបូង នៃឆ្នាំនេះ ខណៈដែលព្រះរាជាណាចក្រកម្ពុជាធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងរហ័ស ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/ppap-port-business-remains-afloat
អ្នកនេសាទពីរនាក់ត្រូវបានបញ្ជូនទៅតុលាការបន្ទាប់ពីបំពានបម្រាមនេសាទ
អាជ្ញាធរខេត្តក្រចេះ បានបញ្ជូនជនសង្ស័យ ២ នាក់ទៅតុលាការពីបទនេសាទខុសច្បាប់ តាមដងទន្លេមេគង្គ ក្នុងអំឡុងពេលហាមឃាត់ការនេសាទ ដែលត្រូវបានអនុវត្តកាលពីថ្ងៃទី ០១ ខែមិថុនា និងមានសុពលភាពរហូតដល់ចុងខែកញ្ញា ដោយរឹបអូសអួននេសាទជាង ៥ ម៉ឺនម៉ែត្រការ៉េ ...
រី សូចាន់
https://www.phnompenhpost.com/national/two-fishermen-hot-water-after-breaking-fishing-ban
ការរឹតបន្តឹងបានពន្យារពេលនៅពេលរកឃើញករណីវីរុសបំប្លែងថ្មី ដែលតា
រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចពន្យារពេលបម្រាមគោចរពេលយប់ រយៈពេលមួយសប្តាហ៍ទៀត រហូតដល់ថ្ងៃទី ១៩ ខែសីហា ខណៈការបិទខ្ទប់នៅខេត្តសៀមរាប និងខេត្តចំនួន ៧ ជាប់ព្រំដែនថៃនឹងនៅតែបន្តរហូតដល់ថ្ងៃទី ១៩ ខែសីហា ...
ឡាយ សាមាន និង វ៉ន ដារ៉ា
https://www.phnompenhpost.com/national/restrictions-extended-new-delta-cases-detected
យុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់ការចម្លងនៃវីរុសកូវីដ ១៩» នឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ១៦ សីហា
មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានឱ្យដឹងថា យុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់ការចម្លងនៃវីរុសកូវីដ ១៩» នឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ ១៩ លោក ម៉ម ប៊ុនហេង នៅថ្ងៃទី ១៦ ខែសីហា ខាងមុខនេះ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-08-14-1035-221581.html
ចំណូលពីការលក់សំបុត្រចូលទស្សនាឧទ្យានអង្គរក្នុងឆមាសទី ១ ឆ្នាំ ២០២១ បន្តធ្លាក់ចុះស្ទើរ ១០០ ភាគរយ ដោយសារកូវីដ ១៩
ដោយសារវិបត្តិកូវីដ ១៩ បាននាំឱ្យចំណូលរបស់គ្រឹះស្ថានអង្គរពីការលក់សំបុត្រចូលទស្សនាឧទ្យានអង្គរក្នុងឆមាសទី១ ឆ្នាំ ២០២១ បន្តធ្លាក់ចុះស្ទើរ ១០០ ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យពីគ្រឹះស្ថានអង្គរ។ ...
ធូ វិរៈ
https://www.postkhmer.com/business/2021-07-02-1627-219215.html
ចំណូលគយក្នុងឆមាសទី១ ធ្លាក់ចុះជិត ៩ ភាគរយ
ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងឆមាសទី១ ឆ្នាំ ២០២១ សម្រេចបាន ១១៥៩,៥ លានដុល្លារ ធ្លាក់ចុះ ៨,៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ...
ធូ វិរៈ
https://www.postkhmer.com/business/2021-07-16-1435-219936.html
ក្រសួងអប់រំ សហការបើកសិក្ខាសាលាស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងស្ថាប័ន អង្គការ ក្រុមហ៊ុនឯកជនពាក់ព័ន្ធមួយចំនួន បានរៀបចំសិក្ខាសាលារយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែសីហា ស្ដីពី «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូច។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-08-18-1043-221826.html
សម្តេច ហេង សំរិន ថ្លែងទៅកាន់សភាអាស៊ាន
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី ២៣ ខែសីហា បានថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អន្តរសភាអាស៊ាន (AIPA) ដោយជំរុញឱ្យស្ថាប័ននីតិប្បញ្ញត្តិក្នុងតំបន់ បង្កើនសមត្ថភាពឌីជីថល និងបង្កើនការយល់ដឹងអំពីសន្តិសុខតាមអ៊ីនធឺណិត ដើម្បី ...
នៅ ស៊ីវត្ថា
https://www.phnompenhpost.com/national/samrin-addresses-asean-assembly
សេចក្តីព្រាងច្បាប់ស្ដីពីការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរបស់ជាតិត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីព្រឹកមិញ
សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរបស់ជាតិចំនួន ៤ រួមមានប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា រដ្ឋសភា និងនាយករដ្ឋមន្ត្រី ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនាព្រឹកថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២១ និងត្រៀមបញ្ជូនទៅកាន់រដ្ឋសភាជាតិផងដែរ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-10-08-1507-224771.html
សហគ្រាសផលិតកែវធ្វើពីអង្ករ ពោត និងដំឡូងមី
សហគ្រាសក្នុងស្រុក TK&D Manufacturing នៅថ្ងៃទី ១៩ ខែកញ្ញា បានសម្ពោធខ្សែសង្វាក់ផលិតកម្មថ្មីមួយផលិតកែវក្រដាស និងបំពង់បឺត ធ្វើពីអង្ករ ពោត និងដំឡូងមី នៅស្រុកក្រគរ ភាគខាងកើតខេត្តពោធិ៍សាត់ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។ ...
ធូ វិរៈ
https://www.phnompenhpost.com/business/cup-plant-use-rice-corn-cassava
របាយការណ៍របស់អង្គការយូនីសេហ្វនិយាយថាកុមារកម្ពុជាប្រឈមនឹងវិបត្តិដោយសាររបបអាហារមិនល្អ
របាយការណ៍មួយដែលចេញផ្សាយដោយអង្គការយូនីសេហ្វនៅថ្ងៃទី ២២ ខែកញ្ញាបាននិយាយថាកុមារកម្ពុជាដែលមានអាយុក្រោម ២ ឆ្នាំមិនទទួលបានអាហារ ឬសារធាតុចិញ្ចឹមដែលពួកគេត្រូវការដើម្បីលូតលាស់បានល្អដែលនាំឱ្យប៉ះពាល់ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50940015/unicef-report-says-cambodian-children-face-crisis-from-poor-diets/
កម្ពុជារំពឹងទទួលបានទីផ្សារតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង
សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) សហការជាមួយ Harvest II បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី «បេសកកម្មនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង» ដែលជាកម្មវិធីប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធឌីជីថលថ្មីមួយក្នុងការសម្របសម្រួល និងផ្សារភ្ជាប់ក្រុមហ៊ុនក្នុងស្រុកសំដៅជំរុញដល់ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-09-22-1119-224020.html
ព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រីអបអរសាទរហុងគ្រីក្នុងឱកាសខួបនៃចំណងការទូត
ព្រះមហាក្សត្រ នរោត្តម សីហមុនីនៅក្នុងព្រះរាជសារអបអរសាទរមួយផ្ញើជូនប្រធានាធិបតីហុងគ្រី János Áder នៅថ្ងៃទី ១០ ខែកញ្ញាដើម្បីរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក៏មានបំណងចង់មកបំពេញទស្សនកិច្ច ...
ស សុជាតិ
https://www.khmertimeskh.com/50938533/king-pm-congratulate-hungary-over-anniversary-of-diplomatic-ties/
លោកនាយករដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសមាគមមនុស្សចាស់បន្ថែមទៀត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យជំរុញដល់សកម្មភាពបង្កើតសមាគមមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋានបន្ថែមទៀតឱ្យបានទូទាំងប្រទេស និងអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាលជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍សមា ...
រី សុចាន់
https://www.postkhmer.com/national/2021-09-21-1843-223989.html
ប្រជាសហគមន៍ ស្នើអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការលួចទន្ទ្រានដីព្រៃលិចទឹក
ប្រជាពលរដ្ឋរស់នៅសហគមន៍ជ្រោយស្វាយស្ថិតនៅភូមិសារ៉ាយខាងជើង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្ដកោះកុង ជាង ២០០ នាក់ បានស្នើដល់អាជ្ញាធរ និងមន្ទីរបរិស្ថានខេត្ដកោះកុងអនុវត្ដច្បាប់ និងពង្រឹងការអនុវត្ដច្បាប់ចំពោះជនខិលខូចចូលទៅកាប់ទន្ទ្រានដីព្រៃលិចទឹករបស់សហគមន៍អស់ជាច្រើនហិកតា។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-09-28-1630-224307.html