CDC អនុម័តគម្រោងវិនិយោគ ១០ មានតម្លៃសរុបជិត $១,៩ ពាន់លាន
គម្រោងវិនិយោគវិស័យចម្រុះចំនួន ១០ ដែលមានតម្លៃសរុប ១ ៨៩៧,៥ លានដុល្លារនឹងអាចបង្កើតការងារបាន ៦ ៩១៤ កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តចុះបញ្ជីជាផ្លូវការ ខណៈអ្នកសេដ្ឋកិច្ចអះអាងថា ការទទួលបានគម្រោងវិនិយោគចម្រុះបែបនេះនឹងជួយធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-19-1129-230282.html
សភាពាណិជ្ជកម្មសហការជាមួយ JETRO ទាក់ទាញវិនិយោគ
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JETRO) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានឯកភាពគ្នាជាគោលការណ៍ ពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នានៅពេលខាងមុខ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ និងប្រសើរឡើងមួយកម្រិតទៀត។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-01-21-1138-230426.html
កម្ពុជា ទទួលបានប្រាក់ជាង ៩៦លានដុល្លារពីការនាំចេញស្រូវ-អង្ករ
ការនាំចេញស្រូវ-អង្ករ របស់កម្ពុជាទៅទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ១ខែដំបូង ឆ្នាំ ២០២២ បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយសម្រេចបានក្នុងទឹកប្រាក់ជាង ៩៦ លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-05-1153-231181.html
ក្រសួងសុខាភិបាល និងស្ថាប័នធ្វើការផ្នែកប្រឆាំងកូវីដ ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីការឆ្លងកូវីដ
ក្រសួងសុខាភិបាលរួមនឹងអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ ១៩ បានទទូចដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ពីការឆ្លងមេរោគកូវីដ ១៩ ហើយត្រូវធ្វើតេស្ត រហ័សរកអង់ទីហ្ស៊ែនកូវីដ ១៩ ប្រសិនបើសង្ស័យឆ្លងជំងឺនេះ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-02-22-1043-232113.html
WCS និងរដ្ឋបាលជលផលខេត្តក្រចេះ បានដោះលែងកូនកន្ធាយក្បាលកង្កែបចំនួន ៣៥ ក្បាល
អង្គការ WCS សហការជាមួយខណ្ឌរដ្ឋបាលជលផលក្រចេះនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះបានលែងកូនកន្ធាយក្បាលកង្កែបចំនួន ៣៥ ក្បាលផ្សេងទៀត ចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ នេះបើយោងតាមអង្គការ WCS នៅថ្ងៃសុក្រទី ១៨ ខែកុម្ភៈនេះ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-21-0927-232016.html
កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ ១៩ នៅទូទាំងប្រទេសបានកើនឡើងជាង ៩០% ធៀបនឹងពលរដ្ឋចំនួន ១៦ លាននាក់
ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងប្រទេសកម្ពុជាបានកើនឡើងរហូតដល់ជាង ៩០% ហើយនៃតួលេខសរុបធៀបនឹងប្រជាពលរដ្ឋទូទាំងប្រទេស ខណៈដែលយុទ្ធនាការនៃការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ សម្រាប់ក្រុមកុមារអាយុពី ៣ ឆ្នាំដល់ក្រោម ៥ ឆ្នាំបានចាប់ផ្តើមនៅថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-02-24-0912-232269.html
មន្ត្រីឧទ្យានុរក្សសំឡូត ដោះម៉ាស៊ីនថតស្វ័យប្រវត្តិទៅពិនិត្យមើលសកម្មភាពសត្វព្រៃ
មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតសហការជាមួយមន្ត្រីល្បាត MJP និងមន្ត្រីមកពីក្រសួងបរិស្ថានបានរួមគ្នាដោះម៉ាស៊ីនថតស្វ័យប្រវត្តិតាមដានសត្វព្រៃចំនួន ៤ ទីតាំងផ្សេងគ្នា ដើម្បីពិនិត្យមើលសកម្មភាពសត្វព្រៃ ដោយបានប្រទះឃើញសត្វព្រៃកម្រៗជាច្រើនប្រភេទ ដែលកំពុងរស់នៅទីនោះ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-22-1427-232119.html
សិង្ហបុរីសន្យានឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យរឹងមាំជាមួយកម្ពុជា
រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Gan Kim Yong បានអះអាងថា សិង្ហបុរីប្តេជ្ញាចិត្តជួយពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ និងសន្យាជួយគាំទ្រពេញលេញ ដើម្បីជួយកម្ពុជាឱ្យទទួលជោគជ័យនៅក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេសកិច្ចប្រជុំចង្អៀតខាងមុខ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-16-1344-233399.html
ស្ថានីយបញ្ចូលចរន្តអគ្គិសនីយ៉ាងតិច ១០ កន្លែងនឹងត្រូវដំឡើងនៅកម្ពុជា ក្នុងឆ្នាំ ២០២២ នេះ
កម្ពុជានឹងដំឡើងស្ថានីយបញ្ចូលចរន្តអគ្គិសនីចំនួន ១០ នៅរាជធានីភ្នំពេញ និងខេត្តសំខាន់ៗដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី (EV) សំដៅសម្រេចទៅតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញការប្រើប្រាស់រថយន្ត និងរថយន្តក្រុងអគ្គិសនីឱ្យបាន ៤០ ភាគរយ និងម៉ូតូ ៧០ ភាគរយត្រឹមឆ្នាំ ២០៥០ សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ការបំភាយឧស្ម័នកាបូនសូន្យរបស់រដ្ឋាភិបាល ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-03-25-1149-233863.html
មន្ត្រីឆ្លើយតបទៅអ្នករាយការណ៍ពិសេស UN ថា «កម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស»
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស លើកឡើងថា «កម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស» ខណៈអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែបង្កការព្រួយបារម្ភជាពិសេសក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាន់តែខិតជិតចូលមកដល់។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-31-1002-234190.html
វ៉ាក់សាំងជំនួយពីចិន ៣,៥ លានដូសបន្ថែមទៀតបានដឹកមកដល់កម្ពុជា
វ៉ាក់សាំងកូវីដ ១៩ ប្រភេទស៊ីណូវ៉ាក់ប្រមាណ ៣,៥ លានដូសបន្ថែមទៀតដែលជាជំនួយពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត្យចិន ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ៣០ ខែមីនា បន្ទាប់ពីវ៉ាក់សាំងចំនួនជាង ១,៥ លានដូសទើបបានដឹកមកដល់កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-31-0952-234187.html
USAID ជំរុញការបណ្តុះបណ្តាលឌីជីថលសម្រាប់យុវជន
គំនិតផ្តួចផ្តើមដែលផ្តល់មូលនិធិដោយ USAID ចំនួន ១៥ លានដុល្លារ ដើម្បីផ្តល់ឱ្យយុវជនកម្ពុជានូវជំនាញក្នុងការប្រកួតប្រជែងក្នុងសេដ្ឋកិច្ចឌីជីថលត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy និង ...
សំ សុពេជ្រ
https://cambodianess.com/article/usaid-boosts-digital-training-for-young
លោកនាយករដ្ឋមន្ត្រីសម្រេចផ្តល់រថយន្តដឹកវ៉ាក់សាំង ១០ គ្រឿងឱ្យដល់ប្រទេសឡាវ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់នូវរថយន្តសម្រាប់ដឹកវ៉ាក់សាំងចំនួន ១០ គ្រឿង ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលនឹងធ្វើពិធីប្រគល់ទទួលនាព្រឹកថ្ងៃទី ១២ ខែមីនា នៅច្រកព្រំដែនអន្តរជាតិត្រពាំង ក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងជាប់ព្រំដែនខេត្តចំប៉ាសាក់នៃប្រទេសឡាវ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-10-0920-233069.html
កំណាត់ផ្លូវភ្នំពេញ-កំពត ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
កំណាត់ផ្លូវជាតិលេខ ៣ ប្រវែងជាង ១៣៤ គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពតដែលជាជំនួយឥតសំណងរបស់ចិនជាង ២០០ លានដុល្លារ ត្រូវបានសម្ពោធបើកឱ្យប្រើជាផ្លូវការកាលពីថ្ងៃទី ២ ខែមីនា ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពីស្ថាបនាអស់ពេល ៣៤ ខែ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-03-0947-232668.html
កម្ពុជាបោះឆ្នោតគាំទ្រ UN ឱ្យរុស្ស៊ីបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់នៅអ៊ុយក្រែន
រាជរដ្ឋាភិបាលកម្ពុជាកាលពីយប់ថ្ងៃទី ២ ខែមីនា បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលទាមទារឱ្យរុស្ស៊ីបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួនជាបន្ទាន់នៅប្រទេសអ៊ុយក្រែន ហើយកម្ពុជាក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពធ្ងន់ធ្ងរនៃសង្គ្រាមនៅប្រទេសនេះ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-04-1010-232778.html
ក្នុងខែមីនានេះ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានដាក់ឱ្យប្រើប្រាស់នូវឧបករណ៍ បណ្តុះបណ្តាល ៣កម្រិតផ្សេងគ្នា ស្តីពីការចិញ្ចឹមកូនបែបវិជ្ជមានតាមប្រព័ន្ធអនឡាញ
ក្នុងខែមីនានេះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានដាក់ឱ្យប្រើប្រាស់នូវឧបករណ៍បណ្តុះបណ្តាល ៣ កម្រិតផ្សេងគ្នា ស្តីពីការចិញ្ចឹមកូនបែបវិជ្ជមានតាមប្រព័ន្ធអនឡាញ ដើម្បីលើកកម្ពស់ការអប់រំកូនបែបវិជ្ជមានតាមរយៈការបង្កើនចំណេះដឹង និងជំនាញ និងការស្វែងរកការគាំទ្រសមស្រប និងទាន់ពេលវេលា។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-12-1105-233244.html
អនុស្សរណៈចំនួនពីរនឹងលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិនៅកម្ពុជា
កម្ពុជា និងឥណ្ឌាបានឈានដល់អនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរសម្រាប់គម្រោងផលប៉ះពាល់រហ័សចំនួនពីរ (QIP) ស្តីពី “ការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទដើម្បីលើកកម្ពស់ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍” និង “ការលើកកម្ពស់សកម្មភាពទេសចរណ៍ធម្មជាតិនៅក្នុង ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501051709/two-mous-to-promote-ecotourism-in-cambodia-signed/
លោក ហ៊ុន សែន ប្រាប់អ្នករិះគន់ជាមុនថា សូមកុំចាត់ទុកការសង់ព្រលានយន្តហោះនៅសៀមរាបជាការពង្រឹងសមត្ថភាពទ័ពចិន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់អ្នករិះគន់លោកទុកជាមុនថា សូមកុំចាត់ទុកការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាបជាផ្នែកមួយដើម្បីពង្រឹងសមត្ថភាពកងទ័ពចិន ដោយលោកអះអាងថា កម្ពុជាមិនត្រូវការយោធាបរទេសនៅលើទឹកដីកម្ពុជានោះទេ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-04-04-0946-234356.html
រថយន្តដឹកវ៉ាក់សាំងចំនួន ១០ គ្រឿងរបស់កម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋាភិបាលឡាវ
រថយន្តដឹកវ៉ាក់សាំងបង្ការជំងឺកូវីដចំនួន ១០ គ្រឿង ដែលជាជំនួយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋាភិបាលឡាវ ដែលជំនួយនេះ នឹងជួយបង្កើនការចាក់វ៉ាក់សាំងក្នុងប្រទេសឡាវ ឱ្យមានប្រសិទ្ធភាព និងបង្កើនចំណងមិត្តភាពទ្វេភាគីបន្ថែមទៀតរវាងប្រទេសទាំង ២។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-14-1034-233279.html
សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ១០ នាក់ទៅតុលាការ រឿងដឹកនាំទន្ទ្រានយកដីឧទ្យាន
សមត្ថកិច្ចខេត្ដព្រះសីហនុកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាមេខ្យល់ចំនួន ១០ នាក់ទៅតុលាការ បន្ទាប់ពីឃាត់ខ្លួនករណីដឹកនាំក្រុមអនាធិបតេយ្យជិត ៣០០ នាក់ ធ្វើសកម្មភាពទន្ទ្រានដីរដ្ឋក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-15-1521-233344.html