KB ប្រកាសការបញ្ចប់ការទិញប្រាសាក់ជាផ្លូវការ
ធនាគារ KB Kookmin របស់កូរ៉េខាងត្បូងបានប្រកាសទិញភាគហ៊ុនដែលនៅសេសសល់នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីធ្វើជាម្ចាស់គ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុដ៏ធំជាងគេមួយនេះនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន The Korea Herald នៅថ្ងៃទីនៅថ្ងៃទី ២០ ខែតុលានេះ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-21-0942-225410.html
GIZ ផ្ដល់វគ្គបណ្ដុះបណ្ដាលសកម្មភាពអាកាសធាតុ សម្រាប់ឧស្សាហកម្មវាយនភណ្ឌតាមអ៊ីនធឺណិត
តំណាងអង្គការ GIZ បានប្រកាសបើកឱ្យដំណើរការ «វគ្គបណ្តុះបណ្តាលសកម្មភាពអាកាសធាតុសម្រាប់ឧស្សាហកម្មវាយនភណ្ឌ» កាលពីថ្ងៃទី ១៨ ខែតុលា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ឧស្សាហកម្មនេះក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងចង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-20-1504-225364.html
ច្បាប់វិនិយោគថ្មី នឹងរួមចំណែកជួយឱ្យកម្ពុជាទាញយកអត្ថប្រយោជន៍យ៉ាងច្រើនពី FTA
ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង បានអះអាងថា ការអនុម័តដាក់ឱ្យប្រើប្រាស់ច្បាប់វិនិយោគថ្មី ពិតជាមានសារៈសំខាន់ និងចំពេល ខណៈប្រទេសកម្ពុជាត្រូវស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ ១៩ ដោយច្បាប់នេះនឹងរួមចំណែកក្នុងការធ្វើឱ្យកម្ពុជាទាញយកផលប្រយោជន៍បានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-11-11-1106-226587.html
លោក ជាម យៀប ត្រូវបានជ្រើសរើសជាបេក្ខជនអនុប្រធានទី១ រដ្ឋសភាជំនួសលោក ងួន ញ៉ិល
លោក ជាម យៀប ដែលបច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាត្រូវបានគណបក្សប្រជាជនកម្ពុជា ជ្រើសរើសជាបេក្ខជន អនុប្រធានទី១ នៃរដ្ឋសភា ជំនួសលោក ងួន ញ៉ិល ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២១។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-16-0936-226864.html
ផលិតផលម្រេចកម្ពុជា កំពុងមានតម្រូវការខ្ពស់នៅទីផ្សារអន្តរជាតិជាមួយស្ថិរភាពថ្លៃ
កម្ពុជានាំចេញផលិតផលម្រេចបានប្រមាណ ២៧ ៧៣០,០៧ តោននៅក្នុងរយៈពេល ១១ ខែឆ្នាំនេះកើនឡើង ៤៥៦,៥៣% ដោយក្នុងនោះមានទាំងម្រេចកំពត ដែលជាផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ (GI) និងម្រេចធម្មតាមិនមានសម្គាល់ទីតាំងភូមិសាស្ត្រ។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-12-07-1134-227968.html
លោក ហ៊ុន សែន៖ ផ្លូវជាតិលេខ ១១ ជាសមិទ្ធផលថ្មី ១ ទៀតនៃទំនាក់ទំនងកម្ពុជា-ចិន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការដាក់ឱ្យប្រើជាផ្លូវការនូវផ្លូវជាតិលេខ ១១ ដែលភ្ជាប់ពីខេត្តព្រៃវែងទៅខេត្តត្បូងឃ្មុំ ជាសមិទ្ធផលថ្មីមួយទៀតនៃទំនាក់ទំនងមិត្តភាពកម្ពុជា និងចិនក្នុងការផ្តល់ភាពងាយស្រួលដល់ការធ្វើចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព ខណៈលោកក៏បានឱ្យសិក្សាសាងសង់ផ្លូវបន្ថែមទៀតផងដែរ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-07-0912-227948.html
បក្សខ្លះកំពុងត្រៀមអ្នកបន្តវេនបេក្ខភាពនាយករដ្ឋមន្ត្រី បន្ទាប់ពី CPP រំលេចឈ្មោះអ្នកបន្តវេន
គណបក្សនានាបានប្រកាសត្រៀមលក្ខណសម្បត្តិសម្រាប់ដាក់អ្នកបន្តវេនបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីចូលរួមប្រកួតប្រជែងជាមួយនឹងអនាគតបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សកាន់អំណាច បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីប្រកាសដាក់លោក ហ៊ុន ម៉ាណែត និងយុវជនផ្សេងទៀតជាអនាគតបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-12-08-0908-228003.html
តុលាការកោះហៅស្ថាបនិកបក្សបេះដូងជាតិ និងមេធាវីករណីប្ដឹងក្រសួងមហាផ្ទៃ
តុលាការកំពូលកម្ពុជាបានកោះហៅស្ថាបនិកនៃគណបក្សបេះដូងជាតិ និងមេធាវីតំណាងដោយអាណត្តិឱ្យចូលរួមក្នុងសវនាការដែលនឹងប្រព្រឹត្តនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីដោះស្រាយបណ្តឹងដែលសុំឱ្យតុលាការកំពូលចេញដីកាបង្គាប់ក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សនយោបាយជូនគណបក្សបេះដូងជាតិ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-12-09-0901-228049.html
មន្ត្រី៖ ការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី៤ ប្រហែលអាចនឹងត្រូវចាក់នៅក្នុងឆ្នាំ ២០២២
ការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៤ ប្រហែលជាអាចនឹងត្រូវចាក់នៅក្នុងឆ្នាំ ២០២២ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងដូសទី ៣ ក្នុងរយៈពេលចន្លោះពី ៦ ខែទៅ ១ ឆ្នាំ ខណៈដែលទាំងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាលើកឡើងថា មកដល់ពេលនេះ មិនទាន់មាន ...
មុំ គន្ធា
https://www.postkhmer.com/national/2021-12-10-0946-228106.html
លោក ស ខេង ស្នើក្រសួងអប់រំសិក្សាបង្កើតមជ្ឈមណ្ឌលអប់រំមួយឱ្យដូចជាច្រកចេញចូលតែមួយ
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា សិក្សាឱ្យបានហ្មត់ចត់ លើការបង្កើតជាមជ្ឈមណ្ឌលអប់រំមួយ ដែលមជ្ឈមណ្ឌលនេះប្រៀបដូចជាច្រកចេញចូលតែមួយ ហើយក្រោយសិស្សរៀនពីថ្នាក់មត្តេយ្យរហូតដល់បញ្ចប់ការសិក្សាអាចរកការងារធ្វើបាន។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-12-30-0844-229124.html
វ៉ាក់សាំងប្រភេទ Pfizer ប្រឆាំងកូវីដ ១៩ នឹងត្រូវប្រើក្នុងការចាក់ដូសទី៤ ជូនថ្នាក់ដឹកនាំជាតិ គ្រប់មន្ត្រីរាជការបុគ្គលិកស្ថានទូត អ្នកសារព័ត៌មាន និងសិល្បករ
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) នឹងប្រើប្រាស់វ៉ាក់សាំងប្រភេទ Pfizer ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ បុគ្គលិកស្ថានទូត អ្នកសារព័ត៌មាន និងសមាជិក នៃសមាគម ...
មុំ គន្ធា
https://www.postkhmer.com/national/2022-01-09-1101-229684.html
ពាណិជ្ជកម្មកម្ពុជា-អាមេរិកមានតម្លៃជាង $៨,៤ ពាន់លាន កើន ៣២%
ពាណិជ្ជករ និងអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកក្នុងឆ្នាំ ២០២១ កាន់តែមានភាពល្អប្រសើរ ខណៈរយៈពេល ១១ ខែ ឆ្នាំ ២០២១ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃសរុបជិត ៨,៤ ពាន់លានដុល្លារ កើន ៣២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-10-1114-229720.html
ច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េត្រូវបានប្រកាសឱ្យប្រើប្រាស់
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខាលើច្បាប់ ស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងកូរ៉េខាងត្បូង ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3L8KcXm
GDT នឹងបង្កើនកិច្ចសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត
អគ្គនាយកដ្ឋានពន្ធដារ (GDT) នឹងសហការជាមួយបណ្តាសហគ្រាសក្រុមហ៊ុនចំនួន ៤៩ ដែលផ្គត់ផ្គង់សេវាអ៊ីនធឺណិតនៅប្រទេសកម្ពុជា ដើម្បីជំរុញការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាការឆ្លើយតបនឹងការរីកចម្រើននៃប្រភេទអាជីវកម្មតាមប្រព័ន្ធអនឡាញនារយៈពេលចុងក្រោយនេះ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-02-09-1442-231393.html
ក្រសួងបរិស្ថានកំពុងរៀបចំតំបន់អេកូទេសចរណ៍ក្នុងខេត្ត ៣
ក្រសួងបរិស្ថានក្រោមក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាកំពុងធ្វើការសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍ សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញកម្ពុជា ដោយផ្តោតលើកាលានុវត្តភាពនៃការរៀបចំជាតំបន់អេកូទេសចរណ៍នៅក្នុងតំបន់ការពារ សម្រាប់ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-03-1048-231043.html
លោក ហ៊ុន សែន លើកពីតម្លៃនៃសន្តិភាព ហើយថា កម្ពុជាឃើញតម្លៃនៃសន្តិភាពតាំងពី ៥២ ឆ្នាំមុន
ពេលមានសង្គ្រាមទើបឃើញសន្តិភាពមានតម្លៃ ឯកម្ពុជាបានមើលឃើញតម្លៃនៃសន្តិភាព តាំងពីសង្គ្រាមចាប់ផ្តើម នាឆ្នាំ ១៩៧០ គឺ ៥២ ឆ្នាំមុន ប៉ុន្តែគ្មានជម្រើសទេ ព្រោះពេលនោះពលរដ្ឋជាចំណាប់ខ្មាំងនៃសង្គ្រាម ទៅណាក៏គេចាប់ធ្វើទាហាន វ៉ៃគ្នា ពេញប្រទេស។ ដូច្នេះបានជាកត្តាសន្តិភាពត្រូវមើលឱ្យឃើញចាប់ផ្តើមពីចំណុចសន្តិភាព ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-04-01-1006-234238.html
ក្រសួងជំនាញ ២ ចេញប្រកាសស្ដីពីនីតិវិធីនៃការធ្វើអធិការកិច្ចផ្លូវថ្នល់
ក្រសួងជំនាញ ២ បានចេញប្រកាសអន្តរក្រសួងកំណត់នីតិវិធីនៃការធ្វើអធិការកិច្ចផ្លូវថ្នាល់លើបណ្ដាញផ្លូវថ្នល់ ដើម្បីតាមដាន ស្រាវជ្រាវ និងពិនិត្យនៅតាមទីតាំង បុគ្គលដែលបានប្រព្រឹត្តអំពើល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីផ្លូវថ្នល់ ដើម្បីជំរុញការគោរពច្បាប់ ធានាសុវត្ថិភាពចរាចរណ៍ និងទប់ស្កាត់បទល្មើសស្ដីពីផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-24-1050-232291.html
ក្រុមសិទ្ធិមនុស្សនិយាយថាទាហានវាយអ្នកភូមិក្នុងព្រៃមានជម្លោះក្នុងខេត្តកំពង់ស្ពឺ
កាលពីថ្ងៃអង្គារ សមាជិកនៃអង្គភាពយោធាវរជនកងពលតូចលេខ៧០ បានបាញ់ព្រមាន និងវាយដំលើរាងកាយអ្នកភូមិ ខណៈដែលទាហានព្យាយាមឈូសឆាយផ្នែកមួយនៃព្រៃមានជម្លោះនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នេះបើយោងតាមសាក្សី ...
ម៉ិច ដារ៉ា
https://vodenglish.news/soldiers-assault-villagers-in-disputed-kampong-speu-forest-says-rights-group/
WEF នឹងជួយកម្ពុជាក្នុងវិស័យឌីជីថល និងវិនិយោគក្នុងនាមប្រធានអាស៊ាន
លោក Joo-Ok Lee ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)បានបង្ហាញនូវការគាំទ្រចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ក្នុងការជួយឱ្យសម្រេចសមិទ្ធផលអាទិភាព ដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មឌីជីថល និងការសម្រួលវិនិយោគ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-03-04-1142-232804.html