លោក ពុទ្ធ ច័ន្ទជោត
លោក ពុទ្ធ ច័ន្ទជោត គឺជាអ្នកគ្រប់គ្រងផ្នែក ICT នៃអង្គការមនុស្សធម៌អន្តរជាតិមួយនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ លោកក៏ជាសមាជិកម្នាក់នៃក្រុមការងារបច្ចេកទេសរបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គសក) ផងដែរ ដែលក្រុមការងារមួយនេះបាន ...
លោកស្រី ស៊ីន គីមស៊ាន
លោកស្រី ស៊ីន គីមស៊ាន គឺជានាយករងកម្មវិធី និងជាអ្នកគ្រប់គ្រងជំនួយឥតសំណងនៃគម្រោងស្តីពីការពង្រឹងសមត្ថភាពសង្គមស៊ីវិលកម្ពុជា (CCSS) នៃអង្គការវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម (East-West Management Institute)។ លោកស្រី គឺជាមេធាវី ជាអាជ្ញាកណ្តាលខាងវិស័យការងារ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាអាជ្ញាកណ្តាលខាងវិស័យពាណិជ្ជកម្មនៅមជ្ឈមណ្ឌល ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាតិនៃប្រទេសកម្ពុជា និងនៅវិទ្យាស្ថានក្រុមប្រឹក្សាអាជ្ញា កណ្តាលនៃប្រទេសសិង្ហបុរី (SIArb)។ បទពិសោធន៍ការងារពីមុនរបស់លោកស្រី គឺជាមន្ត្រី កម្មវិធីនៅអង្គការមូលនិធិអាស៊ី គ្រូបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ ហើយក្រោយមកនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជាសមាជិកស្ថាប និកនៃក្រុមការងារពិសេសសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវឯកសារច្បាប់ នៃរដ្ឋសភាជាតិ។ លោកស្រី ក៏បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងសេដ្ឋកិច្ច ពីវិទ្យាស្ថានពាណិជ្ជកម្មពិភពលោកនៃ ប្រទេស ស្វីស បរិញ្ញាប័ត្រច្បាប់ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចពីប្រទេសកម្ពុជា វិញ្ញាបនប័ត្រទទួលស្គាល់ពីសាកល វិទ្យាល័យ សាន់ហ្វ្រាន់ស៊ីស្កូ វិញ្ញាបនប័ត្រទទួលស្គាល់ជាបញ្ញាវ័ន្តស្រាវជ្រាវផ្នែកច្បាប់ពី សាកលវិទ្យាល័យមីឈីហ្កាននៃសហរដ្ឋអាមេរិក។ នៅក្នុងតំណែងទាំងនេះ លោកស្រី ...
វេង សៀងហៃ
អ្នកគ្រប់គ្រងកម្មវិធីនិពន្ធវេង សៀងហៃ ចូលរួមបម្រើការងារឱ្យអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្នុងឆ្នាំ ២០២៣ ក្នុងតំណែងជាអ្នកគ្រប់គ្រងកម្មវិធីនិពន្ធ ដោយផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការ និងផ្នែកបច្ចេកទេសដល់នាយកប្រតិបត្តិ/ ...
ណៃ ម៉ាណេត
ប្រធានផ្នែកទំនាក់ទំនងម៉ាណេតគ្រប់គ្រងបណ្ដាញសង្គម ការរចនា និងគម្រោងពាក់ព័ន្ធរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកក៏ទទួលបន្ទុកទៅលើផ្នែកទំនាក់ទំនងខាងក្នុង និងខាងក្រៅអង្គការផងដែរ។ម៉ាណេ ...
សំអាន ម៉ារឌី
ប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងគេហទំព័រទំនួលខុសត្រូវចំបងរបស់ម៉ារឌីគឺ គ្រប់គ្រង និងពិនិត្យជារួមទៅលើគេហទំព័រ និងប្រព័ន្ធបណ្តាញរបស់អូឌីស៊ី។ គាត់ទទួលខុសត្រូវក្នុងការចូលរួម និងការពិនិត្យតាមដានលើការអភិវឌ្ឍ និងតំហែទាំគេហទំព័ររបស់អូឌីស៊ី ដោយមានកិច្ចសហការពីសំណាក់ក្រុមការងារផ្នែកនានារបស់អូឌីស៊ី។ លើសពីនេះ គាត់ក៏មានទំនួលខុសត្រូវក្នុងការផ្តល់នូវការណែនាំ និងជំនួយបច្ចេកទេស ក៏ដូចជាកំណត់ បង្ការ និងកាត់បន្ថយហានិភ័យនៃបញ្ហាបច្ចេកវិទ្យានានានៅលើប្រព័ន្ធបណ្តាញ និងការអនុវត្តគម្រោងរបស់អូឌីស៊ី។ម៉ារឌី ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបរិញ្ញាបត្រអក្សរសាស្ត្រភាសាអង់គ្លេសផ្នែកអប់រំពីវិទ្យាស្ថានភាសាបរទេស ។ ...
លោក ណូប៊ឺត ក្លេន
លោក ណូប៊ឺត ក្លេន (Norbert KLEIN) ក៏ជាសមាជិកដើមមួយក្នុងក្រុមប្រឹក្សាភិបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ហើយក៏ជាចាស់ព្រឹទ្ធាចារ្យនៃសហគមន៍អ្នកប្រើប្រាស់អ៊ិនធឺណែតក្នុងប្រទេសកម្ពុជា ដោយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធអ៊ិនធឺណែត ក្នុងប្រទេសកម្ពុជានៅទស្សវត្សរ៍ទី៩០។ លោក ណូប៊ឺត ក៏ជាស្ថាបនិក មួយរូប និងជាប្រធាននៃអង្គការសង្គមអ៊ិនធឺណែតកម្ពុជាអស់រយៈពេលដ៏វែង ព្រមទាំងជា ស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបើកទូលាយ ដែលជាអង្គការមិន មែនរដ្ឋាភិបាលមួយនាំមុខលើវិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាដើម្បីការអភិវឌ្ឍ (ICT4D)។ លោក បានបង្កើត និងគ្រប់គ្រងអង្គភាពឌឹមីរឺ (The Mirror) ដែលជាអង្គភាព ប្រមូលផ្តុំអត្ថបទសារព័ត៌មានដំបូងៗគេ ហើយដែលបានបើកដំណើរការយ៉ាងយូរចាប់តាំង ពីឆ្នាំ ១៩៩៧ ដល់ ២០០៩។ ទោះបី លោក ណូប៊ឺត ចូលនិវត្តន៍ក្តី តែលោកនៅតែជាបុគ្គល ដ៏សកម្ម។ លោក បានបន្តផ្តល់ការប្រឹក្សា និងចែករំលែកអំពីអ៊ិនធឺណែត និងបញ្ហាអភិបាល កិច្ចអ៊ិនធឺណែតនៅជុំវិញពិភពលោក។ ...
អាន ឧត្តម
មន្ត្រីផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)ឧត្តមជាមន្ត្រីផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)។ ទំនួលខុសត្រូវចម្បងរបស់គាត់រួមមានការត្រួតពិនិត្យឯកសារសាធារណៈសម្រាប់ការប្រមូលទិន្នន័យ និងការរក្សាទុក។ គាត់ក៏ទទួលខុសត្រូវ ...
សុខ ហាំងឃាង
មន្ត្រីផ្នែកទំនាក់ទំនងឃាង ទទួលបន្ទុកផលិតសម្ភារៈទំនាក់ទំនង និងគាំទ្រសកម្មភាពផ្សេងៗរួមទាំងវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ និងដៃគូសំខាន់ៗរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកក៏សរសេរអត្ថបទប្លុកអំពីសកម្មភាពផ្សេងៗដែលរៀបចំដោយអូឌីស៊ីផង ...
ហេង ហ៊ុយអេង
អ្នកប្រឹក្សាផ្នែក ព័ត៌មានវិទ្យា/គេហទំព័រហ៊ុយអេង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និង ផ្នែកសិក្សាអន្តរជាតិ ពីវិទ្យាស្ថានភាសាបរទេស (IFL)។ នាង បានធ្វើការលើគម្រោងរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ ចាប់តាំងពីគម្រោងនេះត្រូវបានបង្កើតឡើង ...
ហាង វិសិដ្ឋ
អ្នកស្រាវជ្រាវទិន្នន័យការវិនិយោគវិសិដ្ឋជាអ្នកស្រាវជ្រាវទិន្នន័យនៅក្នុងអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ នៅអូឌីស៊ី លោកទទួលខុសត្រូវក្នុងការស្រាវជ្រាវ និងប្រមូលទិន្នន័យអំពីការវិនិយោគបរទេសពីប្រភពពហុភាសា និងធ្វើការ ...
វង្ស ពិសិទ្ធ
មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)/ អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាពពិសិទ្ធធ្វើការជាមន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងGIS/អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ លោកបានបញ្ចប់ការសិក្សាថ្នាក់វិស្វករឯកទេសធនធានរ៉ែ និងភូគភ្ពសាស្ត្រ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅឆ្នាំ ២០១៩។ ក្នុង ...
បាន ចន្ទផល្លា
បណ្ណាធិការ – អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គមលោកចន្ទផល្លាជា បណ្ណាធិការ- អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គមនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ការងារ និងការទទួលខុសត្រូវចម្បងរបស់លោកមានដូចជា ការសង្ខេបព័ត៌មានប្រចាំថ្ងៃ ការស្រាវជ្រាវ ការផលិតមាតិកាដែល ...