ការ​ប្រមូល​ផល​ស្រូវ​នៅ​កម្ពុជា អាច​​នឹង​សម្រេច​បាន​ប្រមាណជិត​ ​១៤ លាន​តោន

អង្គការ​ស្បៀងអាហារ និង​កសិកម្ម(FAO)​បានព្យាករណ៍​ថា ទិន្នផល​ស្រូវនៅ​កម្ពុជា​សម្រាប់​រដូវកាលឆ្នាំ២០២៥-២០២៦ នឹងមានប្រមាណ ១៣,៩​លានតោន ដោយ​កើន​ឡើង​ខ្ពស់ជាងមធ្យមភាគ ៥ឆ្នាំ​ចុងក្រោយ​ប្រមាណ​១០% ខណៈ​ពោតក្រហម​ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតចំណីសត្វ​​អាចមាន​ប្រមាណ ១,៤ លាន​តោន​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-29-176-263116

តម្លៃ​ស្រូវបន្ត​ធ្លាក់​ចុះធ្វើឱ្យកសិករ​ប្រឈម​នឹង​ការ​លំបាក​កាន់​តែ​ខ្លាំង

ដោយ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ក្រោម ៦០០ រៀល​ក្នុង​មួយ​គីឡូក្រាម កសិករ​ដែល​ជួល​ដី​កំពុង​ប្រឈម​នឹង​ការ​ខាត​បង់​ច្រើន​ពី ៥សែន ទៅ ១លាន រៀល (១២៥ដុល្លារ ទៅ ២៥០ដុល្លារ) ក្នុង​មួយ​ហិកតា។ កសិករ​ដែល​រង​ផល​ប៉ះពាល់​ជា​ច្រើន​នាក់​ឥឡូវ​កំពុង​ពិចារណា​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ដើម្បី​ការងារ និង​សុវត្ថិភាព​ប្រាក់​ចំណូល។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/qgPOR

ការ​​នាំចេញអង្ករកម្ពុជា ​​​នឹង​ផ្តោតកាន់តែ​ខ្លាំង​ទៅ​លើទីផ្សារក្នុង​តំបន់

កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ក្នុង​ការ​​ពង្រឹង និង​ពង្រីកការ​នាំ​ចេញ​អង្ករ​​​​ទៅ​កាន់​​បណ្តា​ប្រទេសក្នុង​តំបន់​អាស៊ាន និង​ប្រទេសចិន​ឱ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ជា​ពិសេស​ឈាន​ទៅ​សម្រេច​​ចក្ខុវិស័យ​​​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-28-169-263099

ខេត្តបាត់ដំបងស្វែងរកការគាំទ្រពីកូរ៉េសម្រាប់វិស័យកសិកែច្នៃ

លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង បាន​ស្នើសាធារណ​រដ្ឋ​កូរ៉េ​ឲ្យ​ជួយ​កៀរគរ​អ្នក​វិនិយោគ​កូរ៉េ​មក​ស្វែង​រក​ឱកាសវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា ពិសេស​ការ​កែច្នៃ​កសិផល​ដ៏​សម្បូរ​បែប​របស់​ខេត្ត។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/Nn1r9

រដ្ឋាភិបាលធ្វើកំណែទម្រង់ការនាំចេញដើម្បីទប់ទល់នឹងការធ្លាក់ចុះតម្លៃស្រូវអង្ករ

រាជរដ្ឋាភិបាលកាលពីថ្ងៃអង្គារ បានគូសបញ្ជាក់អំពីកំណែទម្រង់ដែលផ្តោតលើការនាំចេញ ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវអង្ករ ការពារប្រាក់ចំណូលកសិករ និងពង្រឹងការប្រកួតប្រជែងរបស់កម្ពុជា ចំពេលមានការកើនឡើងនៃការផ្គត់ផ្គង់ និងសម្ពាធពាណិជ្ជកម្មសកល។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/ZUMpY

ក្រសួងកសិកម្មនិងធនាគារ ជីប ម៉ុង ចុះកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ១០លានដុល្លារ ដើម្បីជំរុញសហគមន៍កសិកម្មទំនើប

ធនាគារ ជីប ម៉ុង និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការរៀបចំកញ្ចប់ថវិកា ប្រមាណ ១០លានដុល្លារ សម្រាប់ផ្ដល់ទុនកម្ចីការប្រាក់ទាប ជួយកសិករឱ្យងើបឡើងវិញក្រោយតម្លៃស្រូវធ្លាក់ចុះ កាត់បន្ថយថ្លៃដើម និងបង្កើនការប្រកួតប្រជែង។ ...

ថាំង ស៊ីណន
https://kiripostkhmer.com/stories/maff-and-chip-mong-bank-sign-10m-loan-deal-to-boost-modern-agricultural-communities

សហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញផែនទីបង្ហាញផ្លូវ ដើម្បីជំរុញការនាំចេញអង្ករ

សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កាលពីម្សិលមិញបានដាក់ចេញនូវផែនទីបង្ហាញផ្លូវរយៈពេលប្រាំឆ្នាំ ក្នុងគោលបំណងពង្រីកការនាំចេញអង្ករ ពង្រីកទីផ្សារពិភពលោក និងធ្វើពិពិធកម្មឧស្សាហកម្មស្រូវ ដើម្បីបង្កើនប្រាក់ចំណូល និងការប្រកួតប្រជែងរបស់កសិករ។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/w4O75

កម្ពុជា​ដាក់​ចេញ​នូវយុទ្ធសាស្រ្ត​​ដើម្បី​ជំរុញ​ការ​នាំចេញ​​អង្ករទៅ​ទីផ្សារ​អន្តរជាតិ​

កម្ពុជាកំពុង​ខិត​ខំ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំ​ចេញ​អង្ករ​របស់​ខ្លួន​ទៅ​ទីផ្សារ​អន្តរជាតិ​ ​តាម​រយៈ​ការ​​​​ដាក់​ចេញ​ជាផ្លូវ​ការនូវ​«យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» ខណៈ​កាល​ពី​ឆ្នាំ​២០២៤ ​ការ​នាំ​ចេញអង្ករ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​សម្រេច​បាន​បរិមាណ​ជាង ៦៥ម៉ឺនតោន ដោយ​ប្រមូល​ប្រាក់​​បាន ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-26-1741-263077

គម្រោង​កំពង់ផែ​ពហុ​បំណង​តម្លៃ ៣៥​លាន​ដុល្លារ​​នៅ​ខេត្ត​ក្រចេះ

កំពង់​ផែ​ពហុ​បំណង​តម្លៃ​៣៥​ លាន​ដុល្លារ​ គ្រោង​នឹង​សាងសង់​នៅ​ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ​ មាន​គោលបំណង​ជំរុញ​ការ​វិនិយោគ​ និង​សម្រួលការ​ដឹក​ជញ្ជូន​កសិផល​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ទៅ​កាន់​ភូមិភាគ​ឦសាន​ ក្រោម​កម្មវិធី ...

ស៊ុំ ម៉ាណេត
https://shorturl.at/j4Dwg

ការនាំចេញកសិផលទៅ​អូស្រ្តាលីកើនឡើង ប៉ុន្តែកសិករចង់បាន​រោងចក្រកែច្នៃក្នុង​ស្រុក ព្រោះតម្លៃពេលនេះនៅទាប

កម្ពុជា​បាន​នាំ​គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើក្រៀម​ចំនួន​១២​តោន​ទៅ​កាន់​ប្រទេស​អូស្រ្តាលីជា​លើក​ដំបូង ហើយ​ការ​ដឹក​ជញ្ជូន​ជើង​ទី​ពីរ​ក៏​បាន​រៀបចំដឹក​ជញ្ជូន​រួចរាល់​ដោយ​មាន​បន្ថែម​កសិផល​ជា​ច្រើន​មុខ​ទៀត​។ ការ​នាំ​ចេញ​នេះ​បង្ហាញ​ពី​សញ្ញាវិជ្ជមាន​សម្រាប់​កសិផល​​កម្ពុជា ប៉ុន្តែ ...

ស៊ើង និមល់ និង ឡុង សំនៀង
https://khmer.cambojanews.com/agro-exports-to-australia-rise-but-farmers-call-for-increased-processing-plants-as-pricing-woe-persists/

ការនាំចេញកៅស៊ូបានកើនដល់ជាង ៣៨៧ លានដុល្លារក្នុងរយៈពេល ៧ ខែដំបូង

កម្ពុជា​រក​ចំណូល​បាន​ជាង​ ៣៨៧​ លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កៅស៊ូ​ និង​ឈើ​កៅស៊ូ​ក្នុង​រយៈពេល​ ៧​ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៥​ កើនឡើង​ជាង​ ៤២​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ ...

មុំ គន្ធា
https://shorturl.at/TtRYL

ផលិតផល​ស្រូវអង្ករ​នាំថវិកាចូលជាតិ​បាន​ជាង ១,២​ ពាន់​លាន​ដុល្លារ

ការ​នាំ​ចេញ​​ស្រូវ​អង្ករ​របស់​កម្ពុជា​ទៅទីផ្សារ​អន្តរជាតិ​ ក្នុង​រយៈ​ពេល ៧​ខែ ​ដើម​ឆ្នាំ​២០២៥ មាន​ទឹក​ប្រាក់​សរុប​ជាង ១,២​ ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត ១៥​% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​​ឆ្នាំ​២០២៤។ ប្រទេស​/ដែនដី​ចំនួន ៦៥ បាន​ទទួល​ទិញ​ស្រូវ​អង្ករ​ពី​កម្ពុជា។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-7-1837-262898

ស​ហគម​ន៍កសិកម្ម​ទំ​នើបដាំស្រូវសែនក្រអូប ចំណេ​ញ​ជាងពូជអូអឹម ជាង១លានរៀលក្នុង១ហិកតា

ប្រជាក​សិក​រស​ហគម​ន៍កសិកម្ម​ទំ​នើប​ ដំណាំ​ស្រូវ​បា​រាយណ៍​តាំង​គោក ខេត្តកំពង់ធំ បានជ្រើស​ដាំពូជស្រូវ​សែន​ក្រអូប០១ ដែលធ្វើឱ្យពួកគាត់​បាន​ចំណេ​ញ​ច្រើន​ជា​ងអ្ន​ក​ដាំ​ស្រូ​វ​អូអឹម ជាង១លានរៀលក្នុង១ហិចតា។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-22-1057-262727

បើកវគ្គ​​បណ្តុះបណ្តាល​គ្រូ​បង្គោលដល់​មន្ដ្រី​កសិកម្មឃុំ​ស្ដីពី​​ផលិតកម្ម​ស្វាយចន្ទី និង​ម្រេច​​​ធន់​​អាកាសធាតុ

គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ក្នុង​គោលបំណង​កសាង​សមត្ថភាព​មន្ត្រី​កសិកម្ម​ឃុំ និង​ប្រជា​កសិករ​ក្នុងការ​លើកកម្ពស់​ផលិតកម្ម​ស្វាយចន្ទី និង​ម្រេច ​ដែល​ធន់​នឹង​អាកាសធាតុ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ដោយ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ស្ថានទូត​អាល្លឺម៉ង់ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF)​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-17-180-262687

សាច់បង្កកនាំចូលជាង១១តោនត្រូវបានបង្រ្កាប ក្រោយពីយកទៅចែកចាយដោយខុសច្បាប់

សាច់សត្វបង្កកជាង១១តោន ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបង្រ្កាប ក្នុងរយៈពេល២ថ្ងៃ បន្ទាប់ពីនាំចូលពីប្រទេសវៀតណាម មកចែកចាយក្នុងស្រុក ដោយគ្មានលិខិតអនុញ្ញាត។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-7-159-262578

វិស័យស្រូវ-អង្ករ ​រក​ចំណូល​ពី​ទីផ្សារ​អន្តរជាតិ​បាន​ជាង ១ពាន់លានដុល្លារ​

កម្ពុជា​បាន​នាំ​​ចេញ​​​ស្រូវ-​អង្ករទៅទីផ្សារ​អន្តរជាតិ​ក្នុង​បរិមាណ​សរុប​​ជិត ៣,៦ លានតោន​​​​​​នៅ​ក្នុងឆមាស​ទី​១ ឆ្នាំ​២០២៥ ​ដោយ​ប្រមូល​​បាន​ប្រាក់​​ជាង ១ ពាន់លាន​ដុល្លារ កើនឡើងជិត ៧​ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​មុន។​ បច្ចុប្បន្ន​កម្ពុជា​មាន​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-3-164-262545

CRF បដិសេធ​ចំពោះ​កញ្ចប់​វេចខ្ចប់​អង្ករ​ចំណុះ ៥ គីឡូក្រាម ​ដាក់​លក់​នៅ​តាម​អនឡាញប្រទេស​ចិន

សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) បាន​​ចេញ​បដិសេធចំពោះ​សម្បក​វេចខ្ចប់​អង្ករ​​ចំណុះ ៥​គីឡូក្រាម ដែល​មាន​​សរសេរជាភាសាថៃ និង​មាន​សញ្ញាស្រដៀងទង់ជាតិប្រទេសថៃ ប៉ុន្តែ​​មាន​​បង្ហាញថា​ជាផលិតផល​អង្ករ​​​កម្ពុជា ដែល​​​កំពុង​មាន​ដាក់​លក់​​​នៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិនថា ​មិនមែន​​ជាប្រភេទនៃការវេចខ្ចប់​អង្ករ​របស់​កម្ពុជា​ទេ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-30-1026-262490

ARDB ​នឹង​បន្តជួយ​គាំទ្រចំពោះ​ការ​ផ្តល់​ឥណទានសម្រាប់​ប្រមូល​ទិញ​ដំឡូងមី និង​ពោត​ក្រហម​

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​(ARDB) បាន​អំពាវនាវដល់ក្រុម​ពាណិជ្ជករ/ឈ្មួញ​ឱ្យ​ជួយ​ប្រមូលទិញដំឡូមីពីប្រជាកសិករ​​កាន់តែ​សកម្ម​បន្ថែម​ទៀត ហើយ​​ ARDB ​នឹង​បន្តជួយ​គាំទ្រផ្នែកឥណទានផងដែរ ខណៈ​ការ​បិទ​ព្រំដែន​ជា​មួយ​ប្រទេស​ថៃ គឺ​ជា​ពេល​វេលា​ដែលកម្ពុជា​​​ត្រូវ​ខិត​ខំ​ពង្រឹង និង​ពង្រីក​សមត្ថភាព​ផលិតកម្ម​ក្នុង​ស្រុក​ផងដែរ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-26-1439-262464

ផ្លែល្ពៅជាង៤០០តោនហើយ ត្រូវបានផ្សារទំនើបធំៗ ជួយទិញពីកសិករក្នុងខេត្តព្រះវិហារ

យ៉ាងហោចណាស់ល្ពៅជាង៤០០តោនហើយ ត្រូវបានក្រុមហ៊ុនឯកជន និងមន្រ្តីអាជ្ញាធរជួយទិញពីប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ បន្ទាប់ពីមានការផ្អាកនាំចូលបន្លែ និងផលិតផលផ្សេងៗពីប្រទេសថៃ ក្នុងអំឡុងពេលមានជម្លោះព្រំដែនរវាងប្រទេសទាំង២។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-25-1617-262455

កម្ពុជា​នាំ​ចេញ​អង្ករ ៦,៥៩​លាន​តោន​ក្នុង​រយៈពេល១០​ឆ្នាំមកនេះ

កម្ពុជាបាននាំចេញអង្ករជាង ៦,៥៩លានតោនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះទៅកាន់ ១២៣គោលដៅ ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញឱ្យអ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មអង្កររបស់កម្ពុជាបន្តទាក់ទាញអ្នកវិនិយោគកាន់តែច្រើន និងពង្រឹងខ្សែច្រវាក់តម្លៃដើម្បីពង្រឹងការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ ...

ម៉ៅ ស្រីំពេជ្រ
https://kiripostkhmer.com/stories/cambodia-exports-659-million-tonnes-of-milled-rice-in-10-years

រោងចក្រ​​កៅស៊ូ​ក្នុងស្រុកស្ទឹងត្រង់​ត្រៀមផលិត​ស្រោមដៃជ័រ​​នាំចេញក្រៅប្រទេស

ក្នុងការ​បោះ​​ជំហាន​ឆ្ពោះទៅរក​ការ​​គ្រប់គ្រាន់ដោយ​​ខ្លួនឯង ក្រុមហ៊ុនចម្ការកៅស៊ូ​បឹងកេត នៅ​ស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្រកាស​ផែនការ​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន ដោយ​ផលិត​ស្រោមដៃ​ជ័រ​សម្រាប់​នាំចេញ​ ជាជាងការ​នាំចេញ​តែ​ជ័រ​កៅស៊ូ​។​ ...

ហុង រស្មី
https://www.postkhmer.com/business/2025-6-17-1358-262382

ស្រូវ-អង្ករ គឺ​​ជា​​ទំនិញនាំចេញដ៏មានសក្ដានុពលក្នុង​ចំណោមបញ្ជីផលិតផលកសិកម្ម​កម្ពុជា​

ផលិតកម្ម​ស្រូវ ត្រូវបាន​រដ្ឋាភិបាល​ចាត់​ទុក​ជា​ដំណាំយុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​​​ធានា​សន្តិសុខស្បៀង និងអាហារូបត្ថម្ភដ៏​សំខាន់​ ហើយ​ក៏​ជា​​ទំនិញនាំចេញដ៏មានសក្ដានុពលមួយ​ក្នុងចំណោមបញ្ជីផលិតផលកសិកម្ម​ដែលបានជ្រើសរើសជាអាទិភាពសម្រាប់ជំរុញការនាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​ជា​រៀង​រាល់​ឆ្នាំ​។​ នេះ​បើ​តាម​លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-17-1136-262379

អូស្ត្រាលី-ជប៉ុន សហការគ្នា​ជួយអភិវឌ្ឍន៍​ផលិតកម្ម​ស្វាយចន្ទីកម្ពុជា

អូស្ត្រាលី-ជប៉ុន កំពុងសហការ​គ្នា​ជួយ​ពង្រឹង​​​វិស័យស្វាយចន្ទីកម្ពុជា​តាមរយៈការជួយបង្កើនសមត្ថភាពកែច្នៃ​ឱ្យ​មាន​គុណភាពកាន់តែល្អ និង​រសជាតិ​កាន់​តែ​ឆ្ងាញ់ ខណៈក្នុង​ឆ្នាំ​២០២៤ ​​កន្លង​មក ក្នុង​ចំណោម​​គ្រាប់​ស្វាយចន្ទី​​​ដែល​ប្រមូល​ គឺ​មាន​​​ប្រហែលតែ​​ ៥ ​ភាគរយ​ប៉ុណ្ណោះត្រូវ​បាន​កែច្នៃក្នុង​ស្រុក ក្រៅ​​ពី​នោះ​ត្រូវ​បាន ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-11-1545-262326

ក្រុមហ៊ុនចិនគ្រោងនឹងបង្កើនការ​នាំ​ចេញ​ចេក​អំបូងលឿង ឱ្យដល់៣ម៉ឺនតោន ក្នុងឆ្នាំ២០២៥នេះ

ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខល ឆឺរ័ល ឯ.ក (CBA) គ្រោង​នឹងបង្កើនការ​នាំ​ចេញ​ចេក​ អំបូងលឿងស្រស់ ទៅកាន់ប្រទេសចិនឱ្យដល់ ៣ម៉ឺនតោន ក្នុងឆ្នាំ២០២៥នេះ តាមរយៈការបង្កើនផ្ទៃដីដាំដុះ និងខ្សែច្រវាក់ផ្គត់ផ្គង់។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-7-102-262292

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

t3hpx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!