កសិកម្ម និង ការនេសាទ
កសិកម្ម
ប្រទេសចិននឹងនាំចេញស្រូវអង្ករពីកម្ពុជាទ្វេដង
រដ្ឋាភិបាលចិននឹងនាំចូលអង្ករប្រមាណ ២០០,០០០ តោន ពីប្រទេសកម្ពុជានៅឆ្នាំក្រោយ ដែលជាចំនួនទ្វេដងនៃចំនួនបច្ចុបន្បន្ន ហើយចិននឹងជួយដល់ការស្តារប្រាសាទព្រះវិហារឡើងវិញផងដែរ នេះបើតាមការប្រកាសរបស់ខ្លួនកាលពីម្សិលមិញ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/29566/china-doubles-cambodian-rice-quota/
ក្រុមអ្នកផលិតកៅស៊ូចង់នាំឱ្យពន្ធនាំចេញត្រូវលុបចោល
ក្រុមអ្នកផលិតកៅស៊ូឯកជនមួយបានដាក់ញ្ញត្តិទៅរដ្ឋាភិបាលដើម្បីទម្លាក់ចោលពន្ធនាំចេញផលិតផលកៅស៊ូ ដែលលើកឡើងថា ការមិនយកពន្ធនាំចេញនៃវិស័យនេះអាចនឹងទាក់ទាញវិនិយោគិនបរទេសមកដំឡើងរោងចក្រកែច្នៃ។ ...
Post Staff
http://www.phnompenhpost.com/business/rubber-producers-want-export-taxes-scrapped
សហព័ន្ធស្រូវអង្កររំពឹងការផ្គត់ផ្គង់អង្ករនៅទីផ្សារឥណ្ឌូណេស៊ី
សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ការរំពឹងផ្គត់ផ្គង់អង្ករទៅទីផ្សារប្រទេសឥណ្ឌូណេស៊ីដែលជាទីផ្សារធំបំផុតមួយនៅក្នុងតំបន់។ហើយការផ្គត់ផ្គង់នេះរំពឹងថាត្រូវការអង្ករកម្ពុជា ប្រមាណជិត ២០ម៉ឺនតោន ស្របពេលភាគីទាំងពីរមានអនុស្សរណៈយោគយល់ស្ដីពីការនាំអង្ករចូលឥណ្ឌូណេស៊ី។ ការដាក់ការរំពឹងនាំចេញអង្ករកម្ពុជា ទៅក្នុងប្រទេសក្នុងតំបន់ បន្ទាប់ពីកម្ពុជា ទើបតែបរាជ័យជាថ្មីម្តងទៀតដណ្តើមទីផ្សារប្រទេសហ្វីលីពីន ដែលបញ្ជាទិញប្រភេទអង្ករសប្រមាណ ២៥ម៉ឺនតោន។ ការបរាជ័យនេះមិនមែនជាលើកទីមួយឡើយ ដែលកម្ពុជា មិនអាចដណ្តើមទីផ្សារនាំអង្កររបស់ខ្លួនទៅប្រទេសជិតខាងថៃ និងវៀតណាម។ លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ឥណ្ឌូណេស៊ី ជាទីផ្សារមួយធំក្នុងតំបន់ដែលនាំចូលអង្ករច្រើនពីបរទេស។ «ទាំងឥណ្ឌូណេស៊ី និងម៉ាឡេស៊ី នៅអាស៊ាន ជាទីផ្សារសក្ដានុពលធំ បើប្រទេសនីមួយៗអាចនាំចូលអង្ករក្នុងកម្រិតខ្ទង់សែនតោន»។ ...
ជា វណ្ណៈ
http://bit.ly/2cqiiqY
ក្រុមហ៊ុន Unilever កម្ពុជា រកក្រុមហ៊ុនស្ករត្នោតក្នុងស្រុក ផ្គត់ផ្គង់ទៅឥណ្ឌូណេស៊ី
ក្រុមហ៊ុនUnileverកម្ពុជាកំពុងស្វែងរកក្រុមហ៊ុនស្ករត្នោតក្នុងស្រុកដើម្បីផ្គត់ផ្គង់ស្ករត្នោតធម្មជាតិទៅក្រុមហ៊ុន Unilever ឥណ្ឌូណេស៊ីក្នុងការផលិតផលិតផលសម្រេច។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន Unilever។ អ្នកស្រី សយ ម៉ូនីកា អ្នកគ្រប់គ្រងកិច្ចការជាន់ខ្ពស់ក្រុមហ៊ុន Unilever បានប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា ក្រុមហ៊ុន Unilever ត្រូវការស្ករត្នោតធម្មជាតិប្រមាណ ២០០០ តោនក្នុងមួយឆ្នាំៗពីប្រទេសកម្ពុជា ដើម្បីផលិតផលិតផលសម្រេចរបស់ក្រុមហ៊ុន Unilever។ ទោះជាយ៉ាងណា អ្នកស្រីបានថ្លែងថា វាជាការលំបាកក្នុងការស្វែងរកក្រុមហ៊ុនក្នុងស្រុកមួយដែលសមរម្យមានបទពិសោធន៍ខាងផលិតស្ករត្នោតក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ និងដើម្បីផ្គត់ផ្គង់ស្ករត្នោតធម្មជាតិដល់ក្រុមហ៊ុន Unilever។ ...
សុខ ចាន់
http://bit.ly/2c8BbNn
ឥណទានសង្គ្រោះលើវិស័យស្រូវអង្កររំពឹងធ្លាក់មុនរដូវប្រមូលផល
វាមានរយៈពេល៧ខែហើយបន្ទាប់ពីឥណទានសង្គ្រោះប្រមាណ៣០លានដុល្លារមិនទាន់ទម្លាក់ដល់ដៃរោងម៉ាស៊ីនកិនស្រូវនៅឡើយបន្ទាប់ពីខាងផ្នែកស្រូវអង្ករស្នើទៅរដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ការដួលរលំនៅក្នុងវិស័យស្រូវអង្ករនៅក្នុងរដូវប្រមូលផលស្រូវឆ្នាំនេះ ប៉ុន្តែទាំងមន្ត្រី និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះ ជឿជាក់ថា ឥណទាននឹងសម្រេចបាននៅមុនរដូវប្រមូលផលស្រូវខាងមុខ។ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីខែមីនា កន្លងទៅ បានស្នើរដ្ឋាភិបាល ផ្តល់មូលនិធិ ប្រមាណ៣០លានដុល្លារ ទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់កម្ចីដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ជាទុនបង្វិលក្នុងការប្រមូលទិញស្រូវពីកសិករ នៅក្នុងរដូវប្រមូលផលស្រូវខាងមុខ ដោយសារតែភាគច្រើននៃបណ្តារោងម៉ាស៊ីនកិនស្រូវទាំងនោះ មិនអាចស្នើឥណទានគ្រប់គ្រាន់ពីធនាគារពាណិជ្ជ។ ...
ជា វណ្ណៈ
http://bit.ly/2cmOews
មជ្ឈមណ្ឌលប្រមូលផ្តុំកសិផលស្វាយរៀង SAC បើកដំណើរការជាផ្លូវការ
ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃសហគមន៍ផ្តត់ផ្គង់កសិផលស្វាយរៀង (SAC) នៅក្នុងខេត្តស្វាយរៀង កាលពីសប្តាហ៍មុន បានប្រព្រឹត្តឡើងដោយមានវត្តមានចូលរួមដោយឥស្សរៈជនមួយចំនួន ក្នុងនោះរួមមាន លោក Fujimoto Toshiki លេខាទី២ នៃស្ថានទូតជប៉ុន, ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងលោកជំទាវ ពៅ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/29325/sac-shipping-center-opens/
ភាគីថៃ សន្យាជួយសម្រួលការនាំចូលពោតរបស់កសិករកម្ពុជា
អាជ្ញាធរក្រសួងពាណិជ្ជកម្មថៃនឹងជួយសម្រួលការនាំចូលកសិផលពោតរបស់កសិករកម្ពុជានៅតាមព្រំដែនទៅប្រទេសថៃបន្ទាប់ពីដំណើរការរាំងស្ទះនាំផលិតផលកសិកម្មពីកម្ពុជា ចូលទៅប្រទេសថៃ បានកាលពីពេលថ្មីនេះ។ យោងតាមគេហទំព័រក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃសុក្រ អគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា លោក NuttavudhPhotisaro នៅក្នុងជំនួបជាមួយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ បានថ្លែងថា លោកនឹងធ្វើរបាយការណ៍ដាក់ជូនក្រសួងការបរទេសនិងក្រសួងពាណិជ្ជកម្មថៃដើម្បីឲ្យជួយអន្តរាគមន៍ដើម្បីដោះស្រាយជាបន្ទាន់ជួយកសិករកម្ពុជា អាចនាំចូលទៅប្រទេសថៃ។ ...
ជា វណ្ណៈ
http://bit.ly/2cgfTil
ធនាគារស្រូវត្រូវការទុនបន្ថែម $៧០ លាន
បន្ទាប់ពីដំណើរការបានរយៈពេលពីរឆ្នាំមកធនាគារស្រូវកម្ពុជាត្រូវការទុនបន្ថែម ៧០ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំទៅមុខទៀតដើម្បីឆ្លើយតបតម្រូវការកម្ចីនៅឧស្សាហកម្មស្រូវអង្ករ។ នេះបើតាមលោក ភូ ពុយ អគ្គនាយកធនាគារស្រូវ។ ធនាគារស្រូវកម្ពុជាដែលមានទីតាំងក្នុងខេត្តបាត់ដំបងបានបើកដំណើរការកាលពីខែសីហា ឆ្នាំ ២០១៤ ដោយចាប់ផ្តើមទុនដំបូង ៧ លានដុល្លារ និងទទួលបានស្រូវដាក់បញ្ចាំចំនួន ២០ ០០០ តោន។ នេះបើតាមលោក ភូ ពុយ។ ...
ចេង សុខហ័ង
http://bit.ly/2bV36ju
សមាគមស្ករត្នោតកំពង់ស្ពឺ រំពឹងថា អឺរ៉ុប ទទួលស្គាល់
សមាគមស្ករត្នោតកំពង់ស្ពឺបានរំពឹងថាសហគមន៍អឺរ៉ុបនឹងទទួលស្គាល់ផលិតផលស្ករត្នោតជាផលិតផលសម្គាល់ភូមិសាស្ត្រទីពីរបន្ទាប់ផលិតផលម្រេចកំពត នៅក្នុងចុងឆ្នាំនេះ ក្រោយពេលសហគមន៍អឺរ៉ុប ផ្ញើលិខិតឆ្លើយតបនឹងក្រសួងពាណិជ្ជកម្ម និងសមាគមស្ករត្នោតកំពង់ស្ពឺ។ លោក សុក សារ៉ង ទីប្រឹក្សានៃសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ ខ្មែរថាមស៍ ថា ក្រសួងពាណិជ្ជកម្ម សមាគមស្ករត្នោតកំពង់ស្ពឺក្រោមការជួយជ្រោមជ្រែងពីអង្គការ FAO និង AFD បានដាក់ពាក្យស្នើសុំចុះបញ្ជីផលិតផលស្ករត្នោតកំពង់ស្ពឺ ជាផលិតផលសម្គាល់ភូមិសាស្ត្រពីសហគមន៍អឺរ៉ុប នៅក្នុងខែកក្កដា ឆ្នាំនេះ ហើយសហគមន៍អឺរ៉ុប ក៏បានឆ្លើយតបភ្លាមៗផងដែរ អំពីការទទួលបានពាក្យស្នើសុំពីកម្ពុជា។ សហគមន៍អឺរ៉ុប កំពុងតែត្រួតពិនិត្យទៅលើពាក្យស្នើសុំនោះ។ ...
សុខ ចាន់
http://bit.ly/2bW7cv4
ក្រុមការងារអាស៊ានស្តីពីកៅស៊ូ ឯកភាពគ្នាលើស្តង់ដាររួម
បណ្ដាប្រទេសអាស៊ានកាលពីថ្ងៃម្សិលមិញបានឯកភាពលើស្ដង់ដាររួមចំនួន ៦១ នៃផលិតផលកៅស៊ូក្នុងកិច្ចប្រជុំលើកទី ២៣ នៅសៀមរាប។ នេះបើតាមលោក ចាន់ បូរិន អគ្គនាយកវិទ្យាស្ថានស្ដង់ដារកម្ពុជា។ លោក ចាន់ បូរិន លើកឡើងថាកិច្ចប្រជុំលើកទី ២៣ របស់ក្រុមការងារផលិតកម្មកៅស៊ូរបស់អាស៊ានចាប់ពីថ្ងៃទី ២៣ ខែសីហាដល់ថ្ងៃទី ២៥ ខែសីហាគឺដើម្បីពិភាក្សាអំពីផលិតផលកៅស៊ូ និងឧបសគ្គបច្ចេកទេសពាណិជ្ជកម្ម។ លោកបានបញ្ជាក់ថា ក្នុងចំណោមស្ដង់ដារ ៦១ មានស្ដង់ដារសម្រាប់ផលិតផលពីកៅស៊ូ និងស្ដង់ដារសម្រាប់ការធ្វើតេស្ដលើផលិតផល។ ...
ចេង សុខហ័ង
http://bit.ly/2bU4PaG
ការចិញ្ចឹមជ្រូកបែបគ្រួសារធ្លាក់ចុះព្រោះការនាំចូលពីបរទេស
ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារបានធ្លាក់ចុះយ៉ាងគំហុកដោយសារតែតម្លៃសាច់ជ្រូកលើទីផ្សារមិនស្ថិតស្ថេរការនាំចូលជ្រូកពីប្រទេសជិតខាងនិងចំណីជ្រូកមានតម្លៃខ្ពស់ព្រមជាមួយនឹងប្រភេទជ្រូកមួយចំនួនត្រូវការបច្ចេកទេសនិងជំនាញក្នុងការចិញ្ចឹមបានបង្ខំឲ្យកសិករដែលជាចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារបោះបង់ការងារនេះចោល ដោយឡែកគេសង្កេតឃើញថាការចិញ្ចឹមជ្រូកជាលក្ខណៈពាណិជ្ជកម្មបានកើនឡើងដោយសារតែកសិដ្ឋានទាំងអស់នោះអាចផ្គត់ផ្គង់នូវតម្រូវការដែលមានក្នុងការចិញ្ចឹមជ្រូក។ ...
សុខ ចាន់
http://bit.ly/2bhhPdH
ដំណាំស្រូវ ៤ ម៉ឺនហិកតានៅខេត្តបាត់ដំបងប៉ះពាល់ពីការរាំងស្ងួត
គិតត្រឹមខែសីហានេះបាត់ដំបងជាខេត្តផលិតស្រូវធំជាងគេរបស់កម្ពុជាកំពុងទទួលរងភាពរាំងស្ងួតដែលប៉ះពាល់ដំណាំស្រូវជាង ៤ ម៉ឺនហិកតាខណៈមន្ត្រីកសិកម្មព្រមានថាទំហំនៃផលប៉ះពាល់នឹងកើនឡើងប្រសិនបើភាពរាំងស្ងួតនៅតែបន្ត។ លោក ព្រំ វឹក អនុប្រធានការិយាល័យផែនការ និងគណនេយ្យនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងកាលពីម្សិលមិញថាស្រុកចំនួន ៨ របស់ខេត្តបាត់ដំបងកំពុងទទួលរងដោយសារភាពរាំងស្ងួតដែលប៉ះពាល់ដំណាំស្រូវចំនួន ៤៨ ៩២១ ហិកតាគិតត្រឹមសប្ដាហ៍នេះ។ ...
ចេង សុខហ័ង
http://bit.ly/2bHWCYA
ក្រុមហ៊ុនទទួលបានសិទ្ធិទិញឈើពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចកំពុងបិទផ្លូវដើម្បីកាប់ឈើ
សំឡេងម៉ាស៊ីនអារឈើឮរំពងព្រៃនៅក្នុងតំបន់អភិរក្សព្រៃឡង់ ជំនួសឲ្យសំឡេងសត្វយំយ៉ាងពីរោះរណ្ដំ ចំណែកដើមឈើដែលធ្លាប់ឈទ្រឹងខ្ពស់សន្លឹមប្រឆាំងនឹងកម្ដៅព្រះអាទិត្យ ដើម្បីជាម្លប់នៃសត្វទាំងពួង ជំនួសដោយគល់ឈើ និងស្នាមផេះដែលប្រជាសហគមន៍ព្រៃឡង់ អះអាងថា ដំណើរឆ្ពោះទៅរកការវិនាសហិនហោចព្រៃឈើគ្រប់ប្រភេទនៅក្នុងព្រៃឡង់ ដោយសារតែការព្រួតដៃគ្នាបំផ្លាញពីសំណាក់សមត្ថកិច្ច និងក្រុមហ៊ុនដែលបានលើកទឹកចិត្តឲ្យពលរដ្ឋកាប់ឈើដោយសេរីយកមកលក់ឲ្យក្រុមហ៊ុន៩៥ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិប្រមូលទិញឈើពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2bfouza
គ្រួសារនៅខេត្តត្បូងឃ្មុំទទួលបានកម្មសិទ្ធិដីពីនាយករដ្ឋមន្ត្រី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចិត្តកាត់ដីពីសម្បទានដីសេដ្ឋកិច្ច និងដីសម្បទានចម្ការកៅស៊ូជាអនុបយោគផ្តល់ឱ្យទៅភូមិជាង ១,០០០ នាក់នៅក្នុងខេត្តត្បូងឃ្មុំ ស្រុកមេមត់ នេះបើយោងតាមក្រសួងរៀបចំដែនដី។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28859/families-to-receive-land-titles/
ក្រសួងនឹងដាក់ផលិតផល ១០ ប្រភេទដើម្បីលើកកម្ពស់កសិកម្មខ្នាតតូច
ក្រសួងសេដ្ឋកិច្ច និងសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃម្សិលមិញបានពិភាក្សាជាមួយគម្រោងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដើម្បីត្រួតពិនិត្យលើគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) រយៈពេល ៥ ឆ្នាំដែលគ្រោងនឹងប្រើប្រាស់ថវិកា ៨៥ លានដុល្លារក្នុងការលើកកម្ពស់ផលិតផលកសិកម្ម ១០ ប្រភេទ។ ...
ចេង សុខហ័ង
http://bit.ly/2bfWnCZ
គណៈកម្មាធិការនឹងដោះស្រាយបញ្ហាស្រូវ
សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញបានយល់ព្រមបង្កើតគណៈកម្មាធិការកម្រិតខេត្តដើម្បីផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់បញ្ហាប្រឈមនានាក្នុងវិស័យស្រូវអង្ករ ដែលថ្មីៗនេះកំពុងស្ថិតនៅក្នុងវិបត្តិដោយសារការនាំចេញធ្លាក់ចុះ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28624/committees-to-tackle-rice-woes/
របាយការណ៍ហិរញ្ញវត្ថុយឺតប៉ះពាល់ទំនុកចិត្ត?
ផ្សារហ៊ុនកម្ពុជាដែលទទួលបានការចុះបញ្ជីក្រុមហ៊ុនថ្មីពីរបន្ថែមទៀតក្នុងរយៈពេល ៩ ខែចុងក្រោយនេះទទួលការចាប់អារម្មណ៍តិចតួចខណៈកង្វះរបាយការណ៍ហិរញ្ញវត្ថុទាន់ពេលវេលា និងការពន្យារពេលក្នុងការចេញរបាយការណ៍ហិរញ្ញវត្ថុសវនកម្មមិនមែនជាសញ្ញាល្អសម្រាប់ទំនុកចិត្តពេលអនាគតនោះទេ។ នេះបើតាមក្រុមអ្នកវិភាគ។ ...
Kali Kotoski
http://bit.ly/2bhh3rJ
CRF កែប្រែពន្យារអាណត្តិរហូតដល់ ៤ ឆ្នាំ
ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា CRF បានសម្រេចបង្កើនអាណត្តិដឹកនាំរបស់ CRF ពីរយៈពេល ២ ឆ្នាំទៅដល់ ៤ ឆ្នាំដោយលើកឡើងថាដើម្បីមានពេលវេលាក្នុងការអនុវត្តផែនការខណៈអ្នកនៅក្នុងឧស្សាហកម្មនេះចាត់ទុកថាជាការបាត់បង់ឱកាសសម្រាប់អ្នកផ្សេង។ ...
ចេង សុខហ័ង
http://bit.ly/2bmh12j
កម្ពុជាស្នើឲ្យប្រទេសទីម័រឡេស្តេ ធ្វើការនាំចូលអង្ករ និងស្ករ
កម្ពុជា ស្នើប្រទេសទីម័រឡេស្តេ នាំចូលអង្ករ និងស្ករពីកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្បែរខាងក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មទាំងពីរនេះ នៅទីម័រ ដែលកំពុងមានតម្រូវការច្រើន ហើយអ្នកនៅក្នុងវិស័យនេះយល់ឃើញថា បើទីម័រ សម្រេចនាំចូលអង្ករ និងស្ករពីកម្ពុជា នឹងជួយជំរុញការនាំចេញផលិតផលកសិកម្មសក្ដានុពលកម្ពុជា ទៅទីផ្សារខាងក្រៅបន្ថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/2bayVqn
កសិករកម្ពុជានឹងប្រឈមមុខនឹងការខ្វះខាតដីធ្វើកសិកម្ម
កសិករដែលកាន់កាប់ដីតូចៗមានតួនាទីសំខាន់ក្នុងការទប់ស្កាត់មិនឲ្យមានការឈឺចាប់ខ្លាំងឡើងដែលកើតចេញពីការផ្លាស់ប្តូររបស់កម្ពុជាទៅរកសេដ្ឋកិច្ចឧស្សាហកម្មប៉ុន្តែប្រសិនបើមិនមានចំណាត់ការអ្វីមួយទេនោះមិនយូរមិនឆាប់ពួកគេនឹងប្រឈមមុខនឹងការខ្វះខាតដី។ នេះបើតាមអ្នកនិពន្ធនៃរបាយការណ៍ថ្មីមួយ។ ពួកគេនឹងត្រូវការដី! របាយការណ៍មួយដែលធ្វើឡើងដោយអង្គការអភិបាលកិច្ចដីតំបន់ទន្លេមេគង្គព្យាករថាត្រឹមឆ្នាំ ២០៣០ ចំនួនដីដែលតម្រូវឲ្យមានដើម្បីទ្រទ្រង់ចំនួនកសិករតូចតាចនឹងកើនឡើងចន្លោះពី ១០ ទៅ ៦៤ ភាគរយនៃកម្រិតឆ្នាំ ២០១៥ គឺពី ៣២០ ៦០០ ហិកតាទៅ ១ ៩៦២ ៤០០ ហិកតា។ ...
Jack Davies
http://bit.ly/2bwlLqH
ក្រុមការងារស្រូវអង្ករថ្មីមួយត្រូវបានបង្កើតឡើង
ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្របានបង្កើតក្រុមការងារថ្មីមួយដើម្បីដោះស្រាយបញ្ហាដែលបានប្រឈមដោយឧស្សាហកម្មស្រូវអង្ករ និងវាយតម្លៃតម្រូវការដែលបានធ្វើឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...
ចេង សុខហ័ង
http://bit.ly/2bs3aYQ
អ្នកកំពង់ស្ពឺសុំឲ្យក្រសួងជួយពីរឿងជម្លោះដីធ្លីជាមួយឧកញ៉ា លីយ៉ុងផាត់
ប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់ធ្វើដំណើរមកពីស្រុកចំនួនពីរនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃសុក្របានមកប្រមូលផ្ដុំគ្នានៅមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីស្នើដល់រដ្ឋមន្រ្តីក្រសួងនេះឲ្យជួយអន្តរាគមន៍ពីរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេជាមួយនឹងក្រុមហ៊ុនរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ខណៈក្រុមហ៊ុនដោះស្រាយមិនទាន់ចប់។ ...
សែន ដាវីត
http://bit.ly/2b8mJWT
ក្រុមហ៊ុនថៃ M.S.K Fertilizer នាំចូលជីសរីរាង្គពីប្រទេសថៃ មកកម្ពុជា
ក្រុមហ៊ុនក្នុងស្រុកប្រាយវ៉េគ្រុបនិងក្រុមហ៊ុនថៃ M.S.K Fertilizerដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតនិងចែកចាយជីកសិកម្មសរីរាង្គនៅប្រទេសថៃ កាលពីម្សិលមិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងការសហការនាំចូលជីសរីរាង្គពីប្រទេសថៃ មកកាន់កម្ពុជា។ ...
សុខ ចាន់
http://bit.ly/2blTKSJ
ផ្លែស្វាយនាំចេញទៅកាន់កូរ៉េខាងត្បូងត្រូវបានជាប់គាំង
កាលពីខែធ្នូ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថាខ្លួននឹងនាំដំណាប់ស្វាយពីប្រទេសកម្ពុជា ហើយព័ត៌មាននោះបានឱ្យសញ្ញាថាការនាំចេញផ្លែស្វាយរបស់កម្ពុជាបានកំពុងដំណើរការ។ យ៉ាងណាមិញ ការខ្វះខាតគ្រឿងម៉ាស៊ីននៅក្នុងប្រទេសកម្ពុជាមិនទាន់បានធ្វើឱ្យការនាំចេញនេះឆ្លើយតបទៅនឹងតម្រូវការកូរ៉េខាងត្បូងឡើយ នេះបើតាមក្រុមមន្ត្រីបានប្រាប់ឱ្យដឹង។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/28400/mango-exports-to-s--korea-stalled/