កសិកម្ម និង ការនេសាទ
កសិកម្ម
រដូវប្រាំងឆ្នាំនេះសីតុណ្ហភាពទាបជាងឆ្នាំមុន រដូវវស្សានឹងចាប់ផ្ដើមលឿន
ក្នុងឆ្នាំ២០២៥នេះ សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមានឹងទាបជាងឆ្នាំ២០២៤ ហើយសីតុណ្ហភាពមធ្យមទូទាំងប្រទេសចន្លោះពីអប្បបរមា ២០°C និងមធ្យមអតិបរមា ៣៧°C ចាប់ពីខែកុម្ភៈដល់ដើមខែមីនា ដែលត្រជាក់ជាងឆ្នាំ២០២៤។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-2-6-180-261277
ការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាល បានជួយបង្កើនផលិតកម្មស្រូវដល់ ១៣លានតោន
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមានប្រសាសន៍ថា ការផ្តល់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដើម្បីរក្សាស្ថិរភាពតម្លៃកសិផល និងផ្គត់ផ្គង់ជីវភាពរស់នៅរបស់កសិករមានប្រសិទ្ធភាពខ្ពស់ ដោយបង្កើនផលិតកម្មស្រូវពី ៩ ...
ស៊ុំ ម៉ាណេត
https://shorturl.at/uqyVA
កសិករខេត្តបន្ទាយមានជ័យប្រែពីក្រុមតូចមួយ ទៅជាសហករណ៍មានមហិច្ឆតាធ្វើស្រែរាប់សិបហិកតា
គំនិតផ្តួចផ្តើមនៅក្នុងឆ្នាំ២០០៩ បានប្រែកសិករមួយក្រុមទៅជាសហករណ៍មួយ ពោរពេញដោយការប្រមូលផលស្រូវ ទទួលបានប្រាក់ចំណេញ និងទំនុកចិត្ត កើនឡើងជាលំដាប់ ដោយសារទទួលបានការគាំទ្រដោយគម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប ហៅកាត់ថា PCRL របស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្កការសហប្រជាជាតិ ហៅកាត់ថា FAO។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/banteay-meanchey-farmers-sow-seeds-of-change
ការនាំចេញផលិតផលកសិកម្មមានការកើនឡើងគួរឱ្យកត់សម្គាល់
របាយការណ៍ផ្លូវការរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ប្រទេសកម្ពុជាមើលឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការនាំចេញផលិតផលកសិកម្មដែលមានសក្តានុពលនៅឆ្នាំ២០២៤។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/rXoNJ
លោករដ្ឋមន្ត្រីឌិត ទីណា៖ កម្ពុជាបើកចំហដល់គ្រប់អ្នកវិនិយោគផ្នែកកសិកម្មទាំងអស់
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីម្សិលមិញបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបើកចំហដល់គ្រប់អ្នកវិនិយោគទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យកសិកម្ម។ ...
មុំ គន្ធា
https://shorturl.at/F8oGj
លោកនាយករដ្ឋមន្រ្តីបានជួបជាមួយកសិករដាំស្វាយចន្ទី និងកោតសរសើរសហគមន៍កសិកម្មចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែកក្នុងវិស័យកសិកម្ម
នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបដែលផ្តោតលើដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ។ ...
មុំ គន្ធា
https://shorturl.at/EiAWA
ប្រព័ន្ធធារាសាស្ត្រដែលមានលក្ខណៈពេញលេញ ផ្តល់លទ្ធភាពឱ្យកសិករធ្វើស្រែបាន ៣ ដងក្នុងមួយឆ្នាំ
ពីរថ្ងៃបន្ទាប់ពីបានចុះពិនិត្យខេត្តតាកែវ និងកំពង់ធំ ដែលប្រឈមនឹងការខ្វះខាតទឹកក្នុងរដូវប្រាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីម្សិលមិញបានថ្លែងថា ប្រព័ន្ធធារាសាស្ត្រដែលមានលក្ខណៈពេញលេញ ដែលជាគម្រោងមួយក្រោម “កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ដំណាក់កាលទី២” (CAVAC II ) ធានាការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់កសិករ ដោយអាចឱ្យពួកគាត់ធ្វើស្រែបានដល់ទៅបីដងក្នុងមួយឆ្នាំ។ ...
ញាន ចំរុង
https://shorturl.at/PQWk4
ស្រូវប្រាំងប្រមាណ៣ម៉ឺនហិកតា ក្នុងខេត្តចំនួន៨ កំពុងប៉ះពាល់ដោយសារការខ្វះខាតទឹក
យ៉ាងហោចណាស់ស្រូវប្រាំងប្រមាណ៣ម៉ឺនហិកតា ក្នុងខេត្តចំនួន៨ បានកំពុងទទួលរងផលប៉ះពាល់ដោយការខ្វះខាតទឹក ហើយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងតែបូមទឹកជួយសង្រ្គោះ ដែលមិនបណ្តាលឱ្យមានការខូចខាតណាមួយនោះទេ គិតមកដល់ត្រឹមថ្ងៃទី២៣ ខែមករានេះ។ នេះបើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-24-1133-261178
វិស័យកសិកម្មកម្ពុជា កាន់តែមានភាពធន និងដើរតួនាទីសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ
កសិកម្ម គឺជាវិស័យអាទិភាពដ៏សំខាន់មួយរបស់កម្ពុជាដែលចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការធានាសន្តិសុខស្បៀង បង្កើតឱកាសការងារ និងប្រាក់ចំណូលទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាការនាំចេញទៅទីផ្សារអន្តរជាតិ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-1-23-1820-261174
ទឹកប្រាក់នៃការនាំចេញផលិតផលកៅស៊ូក្នុងឆ្នាំ ២០២៤ កើនឡើងជាង ៣៦ ភាគរយ
កម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទៅទីផ្សារអន្តរជាតិកាលពីឆ្នាំ ២០២៤ ដោយកើនឡើងជាង ៣៦ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ខណៈតម្លៃជ័រកៅស៊ូ ក៏បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-1-23-1431-261169
កសិកររាប់រយនាក់បិទផ្លូវក្នុងខេត្តតាកែវ ទាមទារទឹកបន្ថែមសម្រាប់ស្រោចស្រពស្រូវ
ប្រជាកសិកររាប់រយនាក់ក្នុងខេត្តតាកែវ បានបិទផ្លូវជាតិលេខ២ កាលពីដើមសប្តាហ៍នេះ ដោយត្រាក់ទ័រ និងម៉ូតូ ទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការលើការខ្វះខាតទឹកធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់ដំណាំស្រូវរបស់ពួកគេ។ ...
សុវណ្ណ ស្រីពេជ្រ និង តាំង ប៉ហ្គិច
https://khmer.cambojanews.com/hundreds-block-highway-in-takeo-demand-more-water-for-irrigation/
ទឹកស្ទឹងព្រែកត្នោត និងទន្លេបាទី ត្រូវបានបូម សង្រ្គោះស្រូវប្រាំងក្នុងឃុំចំនួន៩ ក្នុងស្រុកបាទី
ក្រសួងពាក់ព័ន្ធបានសម្រេចធ្វើការបូមទឹកពីទន្លេបាទី និងស្ទឹងព្រែកត្នោត ដើម្បីសង្រ្គោះស្រូវប្រាំងពលរដ្ឋប្រមាណជា៤ពាន់ហិកតា ក្នុងឃុំចំនួន៩ ស្ថិតក្នុងស្រុកបាទីកាលពីថ្ងៃទី ២១ ខែមករានេះ ក្រោយពីពលរដ្ឋនាំគ្នាតវ៉ាបិទផ្លូវជាតិលេខ២។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-22-946-261156
កម្ពុជារកចំណូលបានជិត ៥ ពាន់លានដុល្លារពីការនាំចេញកសិផល
កសិកម្ម គឺជាវិស័យចម្បងមួយដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា បន្ទាប់ពីវិស័យឧស្សាហកម្ម និងសេវាកម្ម។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានប្រមាណ ៤,៨ ពាន់លានដុល្លារអាមេរិកពីការនាំចេញផលិតផលកសិកម្មសំខាន់ៗទៅទីផ្សារអន្តរជាតិ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-1-21-1430-261148
រដ្ឋាភិបាលចេញយន្តការ ធានាឥណទាន ឡើងទៅដល់១៥០លានដុល្លារ សម្រាប់វិស័យស្រូវអង្ករនាពេលថ្មីៗនេះ
រាជរដ្ឋាភិបាលបានដាក់ចេញវិធានការផ្ទាល់ និងប្រយោលចំនួន២នាពេលថ្មីៗនេះ ដើម្បីជួយដល់កសិផលរបស់ពលរដ្ឋទាំងអស់ ជាពិសេស គឺរក្សាតម្លៃស្រូវ នៅក្នុងពេលបុណ្យចូលឆ្នាំចិនវៀតណាមខាងមុខនេះ ដែលការបញ្ជាទិញអាចកាត់បន្ថយ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-20-1512-261135
អង្គការអភិរក្ស និងវិស័យឯកជនសហការគ្នា អភិរក្សសត្វក្រៀល បង្កើនជីវភាពកសិករ និងទ្រទ្រង់សុខភាពអ្នកប្រើប្រាស់ អង្ករមិត្តក្រៀល
អង្គការជីវិតធម្មជាតិកម្ពុជា (NatureLife Cambodia Organization) និងក្រុមហ៊ុនដាវ៉ាន់បានដាក់ឱ្យដំណើរការ នូវកម្មវិធី «អង្ករមិត្តក្រៀល»(Crane Rice) នាថ្ងៃពុធ ទី៨ ខែមករានេះ ដើម្បី រួមគ្នា អភិរក្សសត្វក្រៀលដែលនៅសេសសល់ចុងក្រោយ បង្កើនជីវភាពសហគមន៍ និងជួយទ្រទ្រង់សុខភាពរបស់អ្នកប្រើប្រាស់អង្ករមិត្តក្រៀលផងដែរ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-8-1711-261054
កសិករខេត្តបាត់ដំបងផ្ទុះការតវ៉ាដោយសារតម្លៃស្រូវចុះថោក និងទាមទារឱ្យរដ្ឋាភិបាលជួយដោះស្រាយ
ប្រជាកសិករប្រហែលជា២០នាក់នៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបិទផ្លូវជាតិលេខ៥ រយៈពេលខ្លី ដើម្បីជំរុញឲ្យរដ្ឋាភិបាលធានាតម្លៃស្រូវលើទីផ្សារ ក្រោយពីពួកគាត់បានប្រមូលផលហើយ តែតម្លៃស្រូវបែរជាធ្លាក់ថ្លៃ ខណៈក្រសួងកសិកម្មអះអាងថាពូជស្រូវអូអឹមដែលកសិករកំពុងដាំដុះនេះមានតម្លៃទាបសម្រាប់ការនាំចេញ។ ...
សុវណ្ណ ស្រីពេជ្រ និងតាំង ប៉ហ្គិច
https://khmer.cambojanews.com/low-rice-prices-spark-protests-in-battambang-farmers-demand-government-help/
កម្ពុជានាំចេញកសិផលចំនួន ១១,៦លានតោន រកចំណូលបាន ៤,៨ពាន់លានដុល្លារ
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញកាលពីថ្ងៃចន្ទថា កម្ពុជាទទួលបានបរិមាណផលិតកម្មដំណាំសរុបចំនួន៣៩ លានតោននៅទូទាំងប្រទេសក្នុងឆ្នាំ២០២៤ កើនឡើង ៧.៤ ភាគរយពី ៣៦.៣ លានតោនក្នុងឆ្នាំ២០២៣។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/SZlhH
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអង្ករពិភពលោកនៅឆ្នាំនេះ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអង្ករពិភពលោក (World Rice Conference) នៅឆ្នាំ២០២៥ បន្ទាប់ពីអង្ករក្រអូបរបស់ប្រទេសម្លិះអង្គរឈ្នះពានអង្ករល្អប្រណិតលើពិភពលោកកាលពីឆ្នាំមុន។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501621943/
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងពង្រីកការដាំបន្លែបែបទំនើបនៅខេត្តតាកែវ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងកាលពីម្សិលមិញថា សហគមន៍ដាំបន្លែទំនើបនៅស្រុកត្រាំកក់ ខេត្តតាកែវ នឹងបន្ថែមផ្ទះសំណាញ់ចំនួន ១០០ ខ្នងបន្ថែមទៀតក្នុងរយៈពេល ២ ទៅ ៣ ខែខាងមុខ ដើម្បីធានាការផ្គត់ផ្គង់ដល់ទីផ្សារ។ ...
មុំ គន្ធា
https://shorturl.at/EFqzr
ការនាំចេញគ្រាប់ស្វាយចន្ទីកើនឡើងដល់ ៨៥០ ០០០ តោនក្នុងឆ្នាំ២០២៤
ទោះបីកម្ពុជាមានកំណើនការនាំចេញខ្លាំង និងការកើនឡើងប្រាក់ចំណូលដល់ ១,១៥ពាន់លានដុល្លារក៏ដោយ វៀតណាមនៅតែជាទីផ្សារធំបំផុតនៃអ្នកនាំចេញគ្រាប់ស្វាយចន្ទីឆៅ។ ការណ៍នេះក៏ដោយសារតែបញ្ហាប្រឈមក្នុងការកែ ...
ថាំង ស៊ីណន
https://kiripost.com/stories/cashew-nut-exports-surge-to-850000-tonnes-in-2024
រដ្ឋាភិបាលដាក់គោលនយោបាយអាទិភាពរក្សាតម្លៃកសិផល និងកសាងសហគមន៍កសិកម្មទំនើប
រដ្ឋាភិបាលបានដាក់គោលនយោបាយអាទិភាពរក្សាស្ថិរភាពថ្លៃកសិផល ពង្រាយមន្ត្រីកសិកម្មឃុំ និងកសាងសហគមន៍កសិកម្មទំនើប ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែមុតស្រួច និងចំទិសដៅឆ្លើយតបនឹងតម្រូវការជាក់ស្ដែងក្នុងបរិបទថ្មីនៃវិស័យកសិកម្ម។ ...
ហង្ស ពណ្ណរាយ
https://bit.ly/3C06TNK
ខេត្តព្រៃវែងរកចំណូលបាន ៨៣៦លានដុល្លារពីការនាំចេញអង្ករទៅវៀតណាម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍កាលពីថ្ងៃចន្ទថា គិតត្រឹមពាក់កណ្តាលខែធ្នូ ការនាំចេញអង្ករខេត្តព្រៃវែងទៅកាន់ប្រទេសវៀតណាម បានកើនឡើងដល់ ២,៩៤លានតោន ដែលមានតម្លៃជាង ៨៣៦,៦៧លានដុល្លារ។ ...
ញាន ចំរុង
https://shorturl.at/Gj6uk
ខេត្តព្រះវិហាររកចំណូលបាន ១៧០ លានដុល្លារពីដំណាំសក្តានុពលចំនួន ៣
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានអោយដឹងកាលពីថ្ងៃសៅរ៍ថា ដំណាំស្រូវ ដំឡូងមី និងស្វាយចន្ទី រកចំណូលបានជាង ១៧០លានដុល្លារក្នុងឆ្នាំ២០២៤។ ...
មុំ គន្ធា
https://shorturl.at/ITogp
KOICA ប្តេជ្ញាគាំទ្រសេវាកម្មផ្សព្វផ្សាយកសិកម្មនៅកម្ពុជា
នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ លោក Choi Moonjung នាយកប្រចាំប្រទេសនៃការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501613740/koica-committed-to-support-agriculture-extension-services-in-cambodia/