ជំនួយអភិវឌ្ឍន៍ទ្វេភាគី
សមាជិកគណៈកម្មាធិការជំនួយអភិវឌ្ឍន៍ ឌីអេស៊ី (DAC)
ជប៉ុនផ្តល់ជំនួយឥតសំណងជិត $២៦ លាន សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់
ជប៉ុននឹងផ្តល់ជំនួយឥតសំណងជិត ៣០០០ លានយ៉េន (ជិត ២៦ លានដុល្លារ) បន្ថែមទៀតដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ ខណៈដែលតំបន់មួយចំនួននៃរាជធានីតែងតែត្រូវទឹកជន់លិចនៅពេលដែលមានភ្លៀងខ្លាំងម្តងៗ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ ...
រី សុចាន់
https://bit.ly/2nZaZQc
អាមេរិកផ្តល់ជំនួយ ៤២ ម៉ឺនដុល្លារទៀត ដើម្បីស្រាវជ្រាវសំណល់គ្រាប់បែកចង្កោម
រដ្ឋាភិបាលអាមេរិកបានសម្រេចផ្ដល់ជំនួយជាង ៤២ ម៉ឺនដុល្លារបន្ថែមទៀត ដល់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ដើម្បីស្រាវជ្រាវសំណល់គ្រាប់បែកចង្កោមដែលអាមេរិកបានទម្លាក់នៅភាគខាងកើតនៃប្រទេស កម្ពុជា នាសម័យសង្គ្រាម កាលពីទសវត្សរ៍ ៧០។ ...
ឃុត សុភចរិយា
https://bit.ly/2PeFBu2
ជប៉ុនផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជាង $៥២ លាន រយៈពេល ៧ ខែនេះ
ប្រទេស ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងសរុបជាង ៥២ លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០១៩ នេះ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ ...
ធូ វិរៈ
https://bit.ly/2Gg3s5p
ប្រទេសជប៉ុននឹងផ្តល់ជំនួយ ៤,៦ លានដុល្លារ
រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្តល់ជំនួយប្រហែល ៤,៦ លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក ហូរី ...
ឃួន ណារីម
https://www.khmertimeskh.com/50624151/japan-to-grant-4-6-million-in-aid-2/
ប្រទេសជប៉ុនបានប្រគល់រថយន្តក្រុងចំនួន ៨០ គ្រឿងដល់សាលារាជធានីភ្នំពេញ
អភិបាលខេត្តភ្នំពេញលោក ឃួង ស្រេង កាលពីម្សិលមិញបានទទួលរថយន្តក្រុងសាធារណៈចំនួន ៨០ គ្រឿងពីប្រទេសជប៉ុន ក្នុងពិធីសម្ពោធស្ថានីយ៍ចំណតរថយន្ដក្រុងនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោក ឃួង ស្រេង បាននិយាយ ...
មុំ គន្ធា
https://www.khmertimeskh.com/50615849/japan-hands-over-80-buses-to-phnom-penh/
អាល្លឺម៉ង់ផ្តល់ជំនួយជិត៦៦លានដុល្លារដល់កម្ពុជាដោយភ្ជាប់លក្ខខណ្ឌសិទ្ធិមនុស្ស
រដ្ឋាភិបាលអាល្លឺម៉ង់សម្រចផ្តល់ជំនួយដល់កម្ពុជាជិត ៦៦ លានដុល្លារអាមេរិកដើម្បីចូលរួមលុបបំបាត់ភាពក្រីក្រ ដោយភ្ជាប់លក្ខខណ្ឌឲ្យប្រទេសកម្ពុជាគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែល VOA ទទួលបាន។ សេចក្តី ...
កាន់ វិច្ឆិកា
https://khmer.voanews.com/a/German-govt-gives-fund-to-eradicate-poverty-in-Cambodia/4920049.html
ជប៉ុន បន្តជួយលើគម្រោងដោះស្រាយវិបត្តិកកស្ទះចរាចរណ៍
ខណៈដែលស្ពានជ្រោយចង្វារ នៅរាជធានីភ្នំពេញ នឹងត្រូវបើកឲ្យដំណើរការឡើងវិញ នៅថ្ងៃទី ៤ ខែ មេសា គឺនៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរជាងមួយសប្តាហ៍ ជប៉ុនក៏នៅបន្តជួយលើគម្រោងដោះស្រាយវិបត្តិកកស្ទះចរាចរណ៍ផង ...
Husain Haider
https://bit.ly/2V3Ni4K
អាមេរិកផ្ដល់ជំនួយការពារតំបន់ព្រៃឡង់
សហរដ្ឋអាមេរិកបានចាប់ផ្តើមផ្តល់ប្រាក់ជំនួយចំនួន ៣៧ លានដុល្លារអាមេរិក សម្រាប់ការការពារតំបន់ការពារព្រៃឡង់។ តំបន់អភិរក្សព្រៃឡង់គ្របដណ្តប់ខេត្តបួនផ្សេងគ្នា រួមមានខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50589794/us-aids-prey-lang-area-with-protection-fund/
អាល្លឺម៉ង់ផ្ដល់ជំនួយ $៥,៦៧ លានដល់កម្ពុជាសម្រាប់ ISAF
ប្រទេស អាល្លឺម៉ង់ បានសម្រេចផ្ដល់ជំនួយចំនួន ៥ លានអឺរ៉ូ ឬស្មើនឹង ៥,៦៧ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយដល់ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ISAF) ដែលជាកម្មវិធីរួមគ្នារវាងរដ្ឋាភិបាល ...
ខន សាវិ
https://bit.ly/2H6IRlx
ជប៉ុនផ្តល់ជំនួយប្រមាណ $ ១៣៤,៣៨ លានដល់កម្ពុជា
រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ប្រមាណជាង ១៣៤ លានដុល្លារអាមេរិក ក្នុងនោះ ជំនួយឥតសំណងប្រមាណជិត ២០ លានដុល្លារ និងឥណទានសម្បទានប្រមាណជាង ១១៤ លានដុល្លារនៅឆ្នាំ ២០១៨ កន្លងទៅនេះ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស កម្ពុជា លោក ប្រាក់ សុខុន កាលពីម្សិលមិញ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2ElikPG
ជប៉ុនផ្តល់ថវិកាជាង ៥០ ម៉ឺនដុល្លារបន្ថែមទៀតលើគម្រោងសាលាមត្តេយ្យ
រដ្ឋាភិបាលជប៉ុន កាលពីម្សិលមិញ បានសម្រេចផ្ដល់ថវិកាប្រមាណ ៥២៩ ០៦៨ ដុល្លារអាមេរិកបន្ថែមទៀតដល់អង្គការសន្ដិស្ម័គ្រចិត្ដ (SVA) ក្រោមគម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន សម្រាប់ផ្ដល់ជូនគម្រោងសាលាមត្ដេយ្យសិក្សាធនធានគំរូផ្ដោតលើបណ្ណាល័យក្នុងខេត្តបាត់ដំបង។ ...
វ៉ន ដារ៉ា
https://bit.ly/2Bz0UgJ
ជប៉ុនផ្តល់ថវិកា $២ លានដល់គម្រោងឆ្លើយតបអំពើហិង្សាលើកុមារ
រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន និងមូលនិធិសហប្រជាជាតិដើម្បីកុមារ (Unicef) បានប្រកាសផ្សព្វផ្សាយគម្រោងបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ ក្នុងប្រទេស កម្ពុជា ក្នុងការពន្លឿនចំណាត់ការ ដើម្បីបញ្ចប់រាល់គ្រប់ទម្រង់ នៃអំពើហិង្សាលើកុមារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមមួយកាលពីម្សិលមិញ។ ...
វ៉ន ដារ៉ា
https://bit.ly/2CNh8CK
ស៊ុយអែតផ្តល់ប្រាក់ $១០ លានពង្រឹងលើផ្នែកស្រាវជ្រាវ
រដ្ឋាភិបាលស៊ុយអែត បានផ្តល់ថវិកាប្រមាណ ១០ លានដុល្លារជាជំនួយដើម្បីគាំទ្រដល់ការកសាងសមត្ថភាពផ្នែកស្រាវជ្រាវ និងការបណ្តុះបណ្តាលផ្នែកស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់ នៅក្នុងប្រទេស កម្ពុជា ខណៈរដ្ឋមន្ត្រីក្រសួងអប់រំថា កម្ពុជាកំពុងត្រូវការក្រុមដែលទទួលបានការបណ្តុះបណ្តាលផ្នែកនេះ ច្បាស់លាស់។ ...
ឡុង គីមម៉ារីតា
https://bit.ly/2CrRYZV
USAID បង្ហាញពីសកម្មភាពជួយជនរងគ្រោះពីការជួញដូរមនុស្ស
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានបង្ហាញពីសកម្មភាពជួយជនរងគ្រោះដោយការជួញដូរមនុស្ស ប៉ុន្តែបានកត់សម្គាល់ពីការយកចិត្តទុកដាក់នៅមិនទាន់បានបំពេញតាមកម្រិតស្ដង់ដារអប្បបរមា ខណៈ ...
គង់ មេត្ដា
https://bit.ly/2S99fhb
សហភាពអឺរ៉ុប និងអាល្លឺម៉ង់ផ្តល់មូលនិធិប្រមាណ ១០ លានដុល្លារដល់គណៈកម្មការទន្លេមេគង្គ
ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុបបន្តផ្ដល់មូលនិធិថ្មីចំនួន ៨,៩២ លានអឺរ៉ូ ឬប្រហែល ១០ លានដុល្លារអាមេរិកដល់គណៈកម្មការទន្លេមេគង្គ ដើម្បីគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែនក្នុងចំណោមបណ្តាប្រទេសមេគង្គក្រោមដែលរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការ ...
ឃុត សុភចរិយា
https://bit.ly/2Q23tkH
EU និងអង្គការអន្តរជាតិ ផ្តល់លុយ $២៧ លាន ក្នុងវិស័យអប់រំ
សហភាពអឺរ៉ុប (EU) និងអង្គការអន្តរជាតិចំនួន ៣ ផ្សេងទៀតប្រមូលថវិកាបានប្រមាណ ២៧ លានដុល្លារសហរដ្ឋអាមេរិកប្រគល់ជូនមូលនិធិភាពជាដៃគូសម្រាប់ការអភិវឌ្ឍសមត្ថភាពវិស័យអប់រំ [Capacity Development Partnership Fund (CDPF)] ដើម្បីជួយទំនុកបម្រុងក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា សម្រាប់អនុវត្តក្នុងរយៈពេល ៤ ឆ្នាំខាងមុខនេះ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2z9zZXz
សហភាពអឺរ៉ុប៖ ការដកហូត EBA នឹងមិនប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍
យោងតាមលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានឱ្យដឹងថា ការលុបចោលនូវគម្រោងអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) នឹងមិនមានផលប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍នៅកម្ពុជាដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុបទេ។ ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50549413/eba-removal-wont-affect-development-projects-eu/
PIN កំពុងជំរុញដល់ការចិញ្ចឹមមាន់លក្ខណៈគ្រួសារ
និន្នាការកសិដ្ឋានចិញ្ចឹមមាន់លក្ខណៈគ្រួសារ បានមើលឃើញកំណើន បន្ទាប់ពីគម្រោងរយៈពេល ២ ឆ្នាំ ដែលផ្ដល់មូលនិធិ ១,៣៥ លានដុល្លារ ដោយសហភាពអឺរ៉ុប។ នេះបើតាម People in Need Cambodia (PIN) ដែលជា ...
ចេង សុខហ័ង
https://bit.ly/2IfOlZM
រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ផ្តល់មូលនិធិ ១,៥ លានដុល្លារសម្រាប់ជួសជុលប្រាសាទបាយ័ន
រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកម្ពុជា បានផ្ដល់មូលនិធិ សរុប ១,៥ លានដុល្លារ សម្រាប់ដំណើការអនុវត្តគម្រោងជួសជុល កែលម្អឡើងវិញ នូវប្រាសាទបាយ័នជំហានទី ៥ ដែលផ្ដោតសំខាន់ទៅលើការសិក្សា និងស្ដារឡើងវិញនូវ រចនាសម្ព័ន្ធរឹងមាំ នៃតួកណ្ដាល ...
ឃុត សុភចរិយា
https://bit.ly/2DxjWHI
ប្រាក់រាប់លានដុល្លារបានបរិច្ចាគសម្រាប់ការអភិរក្សព្រៃឡង់
ក្រុមហ៊ុន Tetra Tech បានឱ្យដឹងកាលពីថ្ងៃអង្គារថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ បានផ្តល់ប្រាក់ចំនួន ២១ លានដុល្លារដល់ក្រុមហ៊ុន Tetra Tech ក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីកែលម្អការអភិរក្សធម្មជាតិ និងពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ព្រៃ ...
មុំ គន្ធា
https://www.khmertimeskh.com/50535264/millions-donated-for-prey-lang-conservation/
ក្រសួងយុត្តិធម៌បង្កើនថវិកា ១២០០ លានរៀលសម្រាប់ផ្ដល់សេវាច្បាប់ទៅជនបទឆ្នាំ ២០១៩
ក្រសួងយុត្តិធម៌គ្រោងដំឡើងថវិកាចំនួន ១២០០ លានរៀលនៅក្នុងឆ្នាំ ២០១៩ សម្រាប់គោលនយោបាយថ្នាក់ជាតិស្ដីពី «ជំនួយផ្លូវច្បាប់» ដល់ប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងគ្រោះក្នុងការផ្ដល់សេវាផ្លូវច្បាប់ទៅដល់ទីជនបទ។ នេះបើយោងតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌ថ្លែងនៅក្នុងកិច្ចពិភាក្សា ...
វ៉ន ដារ៉ា
https://bit.ly/2NMjXs0
រដ្ឋមន្ត្រីដឹកជញ្ជូនបដិសេធការកាត់ជំនួយជប៉ុន
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលជប៉ុននឹងមិនកាត់បន្ថយការផ្តល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធនោះទេ បន្ទាប់ពីមានការរិះគន់ពីអន្តរជាតិ និងការអំពាវនាវពីអតីតសមាជិកគណបក្សប្រឆាំងឱ្យបញ្ចប់ការផ្តល់មូលនិធិ។ ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50514899/transport-minister-denies-japan-aid-cut/
ជប៉ុនប្រគល់ហិបឆ្នោតជាង ១ ម៉ឺន និងរថយន្ត ៤០ គ្រឿងដល់ គ.ជ.ប
ហិបឆ្នោតចំនួន ១១-០០០ និងរថយន្តភិកអាប់ ៤០ គ្រឿងត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ឆ្នាំនេះ ដែលគិតទាំងលើកនេះទៀតមានទឹកប្រាក់ជាង ៧ លាន ...
វ៉ន ដារ៉ា
https://bit.ly/2ulWMwT
រដ្ឋាភិបាលជប៉ុនបន្តគាំទ្រដល់គណៈកម្មការទន្លេមេគង្គ (MRC)
រដ្ឋាភិបាលជប៉ុនបានសន្យាបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការទន្លេមេគង្គ ក្នុងការកែលម្អស្ថានីយ៍ស្រោចស្រព ក្រោមគម្រោងចំណាយ ១,៤ លានដុល្លារ ដែលមានរយៈពេល ៤ ឆ្នាំពាក់ព័ន្ធនឹងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50510824/japanese-government-to-keep-supporting-mrc/