កម្ពុជា​ និង​កូរ៉េ​​សហការ​បង្កើត​​ច្បាប់​សុវត្ថិភាព​ និង​​សុខភាព​ការងារ

កម្ពុជា និង​សាធារណ​រដ្ឋ​កូរ៉េ​បាន​សហការ​គ្នា​បង្កើត​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ដើម្បី​លើកកម្ពស់​បញ្ហា​សុវត្ថិភាព​ដល់​​កម្មករ​និយោជិត​កម្ពុជា​នៅតាម​រោងចក្រ សហគ្រាស ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត ហើយ​ការសិក្សា​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់​ជាង​ ២៧ ​ម៉ឺនដុល្លារ ដោយ​រំពឹងថា​នឹង​លេច​រូបរាង​នៅ​ឆ្នាំ​ ២០២៣ ខាងមុខ​។ ការប្រកាស​ពី​គម្រោង​នៃ​ការសិក្សា​​បង្កើត​ច្បាប់​មួយ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​នា​ទីស្តីការ​ក្រសួង​ការងារ​ក្នុង​ជំនួប​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី Heaeun CHOI អគ្គនាយិការង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​កិច្ចសហប្រតិបត្តិការ​ក្រសួង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ​ដែល​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​របស់​ខ្លួន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​។ …

ឡុង គីមម៉ារីតា
https://bit.ly/33w7teZ