ប្រទេសជប៉ុនជំរុញកិច្ចខិតខំប្រឹងប្រែងដោះមីន
ប្រទេសជប៉ុនថ្ងៃនេះនឹងផ្តល់ជំនួយឥតសំណងជាង ១ លានដុល្លារដល់អង្គការមិនមែនរដ្ឋាភិបាលចំនួនពីរ សម្រាប់ការងារដោះមីន គម្រោងថែទាំសហគមន៍ និងបណ្តាញគាំទ្រកុមារ។ ពិធីចុះហត្ថលេខាលើជំនួយឥតសំណងដែលមានទឹកប្រាក់សរុប ១.០៥២.២៩៨ ដុល្លារអាមេរិកនឹងត្រូវធ្វើឡើងនៅស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញ។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតកាលពីម្សិលមិញបាននិយាយថា ៨៤៣.១៥៦ ដុល្លារនឹងត្រូវផ្តល់ទៅឱ្យអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) សម្រាប់ការលើកកម្ពស់គម្រោងអភិវឌ្ឍន៍សហគមន៍ និងការងារដោះមីននៅខេត្តបន្ទាយមានជ័យ ដែលកំពុងត្រូវបានអនុវត្តសម្រាប់ឆ្នាំទី ៣។ …
មុំ គន្ធា
https://www.khmertimeskh.com/50647698/japan-to-boost-demining-efforts/