ប្រទេស​ជប៉ុន​បាន​ប្រគល់​រថយន្តក្រុង​ចំនួន​ ៨០​ គ្រឿង​ដល់​សាលា​រាជធានី​ភ្នំពេញ​

អភិបាលខេត្ត​ភ្នំពេញ​លោក​ ឃួ​ង​ ស្រេង​ កាលពី​ម្សិលមិញ​បាន​ទទួល​រថយន្តក្រុង​សាធារណៈ​ចំនួន​ ៨០​ គ្រឿង​ពី​ប្រទេស​ជប៉ុន​ ក្នុង​ពិធី​សម្ពោធ​ស្ថានីយ៍​ចំណតរថយន្ដ​ក្រុង​នៅ​ភូមិ​ព្រែក​តា​រ័​ត្ន​ សង្កាត់​ព្រែក​តា​សេក​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។​ លោក​ ឃួ​ង​ ស្រេង​ បាន​និយាយ​នៅ​ក្នុង​ពិធី​នោះ​ថា​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក​ ហូ​រីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa)​ បាន​ប្រគល់​រថយន្តក្រុង​ចំនួន​ ៨០​ គ្រឿង​ជា​ផ្នែក​មួយ​នៃ​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​ដល់​សាលា​រាជធានី​ភ្នំពេញ​។​ លោក​ ឃួ​ង​ ស្រេង​ បាន​មាន​ប្រសាសន៍​ថា​ “​ជំនួយ​នេះ​គាំទ្រ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​របស់​យើង​ ជា​ពិសេស​តាម​រយៈ​រថយន្តក្រុង​ក្នុង​ទីក្រុង​ ដើម្បី​ផ្តល់​សេវា​ល្អ​ដល់​ប្រជាជន​របស់​យើង​”​។​ …

មុំ គន្ធា
https://www.khmertimeskh.com/50615849/japan-hands-over-80-buses-to-phnom-penh/