ជប៉ុន​ផ្តល់​ជំនួយ​ឥតសំណង​ជិត $២៦ ​លាន​ សម្រាប់​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់

ជប៉ុន​នឹង​ផ្តល់ជំនួយ​ឥតសំណង​ជិត​ ៣០០០ ​លាន​យ៉េន (​ជិត​ ២៦ ​លាន​ដុល្លារ​) ​បន្ថែម​ទៀត​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​នៅ​ភ្នំពេញ ខណៈ​ដែល​តំបន់​មួយ​ចំនួន​នៃ​រាជធានី​តែងតែ​ត្រូវ​ទឹក​ជន់​លិច​នៅពេល​ដែលមាន​ភ្លៀង​ខ្លាំង​ម្តងៗ​។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​ពុធ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និង​លោក មិកាមិ ម៉ាសហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ផ្តល់​ជំនួយ​ឥតសំណង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ តាមរយៈ​ជំនួយ​នេះ ជប៉ុន​នឹង​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​មុន​នឹង​បង្ហូរ​ចូល​ទៅ​ក្នុង​បឹង​ជើងឯក​ដែល​ស្ថិត​នៅ​ខាងត្បូង​រាជធានី​ភ្នំពេញ​។ ...

រី សុចាន់
https://bit.ly/2nZaZQc