ខ្យល់ព្យុះ​នៅ​ដើមឆ្នាំ​ ២០១៧​ នឹង​មក​ដល់

​​ខ្យល់ព្យុះ​នៅ​ឆ្នាំ​ ២០១៧​ ដែល​មានឈ្មោះ​ថា​ Muifa​ នឹង​នាំ​មក​នូវ​ភ្លៀង​ធ្លាក់​នៅ​ខេត្ត​មួយ​ចំនួន​ និង​នៅ​រាជធានី​ភ្នំពេញ​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​កាលពី​ម្សិលមិញ​។​ ...

មុំ គន្ធា
http://www.khmertimeskh.com/news/34022/the-first-storm-of-2017-is-on-the-way/

មនុស្ស​១៣២​នាក់​​បាត់​បង់​ជីវិត​ក្នុង​​គ្រោះ​ធម្មជាតិ​ឆ្នាំ​២០១៦

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថាមនុស្ស​ចំនួន​១៣២​នាក់​បាន​បាត់​បង់​ជីវិតនិង ​២៩៨​នាក់​ផ្សេង​ទៀត​បាន​រង​របួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​គ្រោះ​ធម្មជាតិដែល​ក្នុង​នោះ​បាន​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋនិង​ឯកជន​ជា​ច្រើន​ទៀត​ផង​ដែរ ក្នុង​ឆ្នាំ​២០១៦ ​នេះ។ ...

មុំ គន្ធា
http://bit.ly/2hYBvSg

ផ្ទះ​ជិត​ ៣០ ​ខ្នង​ត្រូវ​រុះរើ​ បន្ទាប់ពី​ផ្ទះ​ ៣ ​ខ្នង​បាន​រលំ​ចូល​ទន្លេ

លំនៅឋាន ៣ ខ្នង​បាន​បាក់​ធ្លាក់​ចូល​ទន្លេ ខណៈ​ដែល​លំនៅឋាន​ជិត ៣០ ខ្នង​ផ្សេង​ទៀត​កំពុង​តែ​ត្រូវ បាន​រុះរើ និង​ជម្លៀស​ពលរដ្ឋ​ទៅ កាន់​កន្លែង​មាន​សុវត្ថិភាព​ក្រោយ ពី​មាន​ឧប្បត្តិហេតុ​បាក់​ច្រាំង​ទន្លេ​មេគង្គ​នៅ ក្នុង​ស្រុក​ឆ្លូង​ចាប់​តាំងពី ដើម​សប្តាហ៍​នេះ​មក។ ប្រជាពលរដ្ឋ​សរុប ៣១ គ្រួសារ​ដែល​ភាគច្រើន​ជា​ខ្មែរ​អ៊ិស្លាម​រស់នៅ​ក្នុង​ភូមិ ...

ផាក់ ស៊ាងលី
http://bit.ly/2hY62zr

ជំនន់​ទឹក​ភ្លៀង​ដ៏​កម្រ​ ប៉ះពាល់​ស្រូវ​ច្រើន​នៅ​ ពោធិ៍សាត់ រីឯ​ខេត្ត​ផ្សេង​ប៉ះ​តិច​តួច

ស្រូវ​ទុំ​រាប់​រយ​ ហិកតា និង​ដំណាំ​រួម​ផ្សំ​ជាច្រើន​ហិកតា​ព្រម​ទាំង​ផ្ទះ​សំបែង​ជា​ច្រើន​ខ្នង​របស់​ពលរដ្ឋ​នៅ​ស្រុក ភ្នំ​ក្រវាញ ​ក្រុង​ ពោធិ៍សាត់​ និង​ស្រុក​ កណ្ដៀង ដែល​នៅ​តាម​បណ្ដោយ​ដង​ស្ទឹង​ ពោធិ៍សាត់ បាន​រង​ការ​ជន់​លិច​និង​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដោយសារ​ឥទ្ធិពល​ភ្លៀង​នៃ ...

ឃុត សុភចរិយា
http://bit.ly/2gVZHCK

ខេត្ត​មួយ​ចំនួន​នឹង​ទទួល​​រង​ព្យុះភ្លៀង ចាប់​ពី​សបា្តហ៍​ក្រោយ​រហូត​ដល់​​ខែ​ធ្នូ

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹកនិង​ឧតុនិយមបាន​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ពុធ​ថាខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជាជាពិសេស​តំបន់​មាត់​សមុទ្រនឹង​ទទួល​នូវ​រង​ឥទ្ធិពល​ព្យុះភ្លៀងចាប់​ពី​សបា្តហ៍​ក្រោយ​រហូត​ដល់​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦​ នេះ។​ ​លោក​ លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ បាន​ឲ្យ​ដឹង ...

មុំ គន្ធា
http://bit.ly/2gFDZax

ភ្នំពេញ​នឹង​ប្រឈម​​​គ្រោះថ្នាក់ ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ

អង្គការ​សង្គម​ស៊ីវិលនិង​សហគមន៍​អន្តរជាតិបាន​ព្រមាន​ពី​ការ​កើន​ឡើង​នៅ​មុខ​សញ្ញា​គ្រោះថ្នាក់និង​គ្រោះ​មហន្តរាយ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ភ្នំពេញនា​ពេល​ខាង​មុខ ដោយសារ​កំណើន​ប្រជាជន​ចំណាក​ស្រុក​មក​ទីក្រុង​កាន់​តែ​ច្រើន​ឡើងបញ្ហា​ប្រែប្រួល​អាកាសធាតុការ​ទប់​ទឹក​ដើម្បី​បម្រើ​វិស័យ​អគ្គិសនីនិង​កង្វះខាត ...

ប៉ិច សុធារី
http://bit.ly/2gDJA11

ដំណាំស្រូវត្រូវបានរងការខូតខាតដោយសារគ្រោះទឹកជំនន់

វាលស្រែ​យ៉ាង​ហោច​ណាស់​ ១៧,៥៧១​ ហិ​កតា​ ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ដែល​វាលស្រែ​ប្រមាណ​ ៣,១៨៦​ ហិ​កតា​ ត្រូវ​បាន​រង​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ នេះ​បើ​យោង​តាម​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ កាលពី​ថ្ងៃ​ម្សិលមិញ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/31368/rice-crop-damaged-by-floods/

ស្រូវ​ជាង ២ ម៉ឺន​ហិកតា​ប៉ះពាល់​ពីគ្រោះ​ទឹក​ជំនន់

ដំណាំ​ស្រូវ​ជាង ២ ម៉ឺន​ហិកតា​កំពុងរង​ផល​ប៉ះពាល់​ពីគ្រោះ​ទឹក​ជំនន់​ដែល​កំពុង​បន្ត​វាយ​ប្រហារ​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​នៅ​កម្ពុជា។ នេះ​បើតាម​លោក មែន សុទ្ធី ប្រធាន​នាយក​ដ្ឋាន​ស្ថិតិ​ក្រសួង​កសិកម្ម​ឲ្យដឹង​កាលពី​ម្សិលមិញ ខណៈ​សហគមន៍​ធានារ៉ាប់​រង​កសិករ​កំពុង​សិក្សា​ពីការ​ចំណាយ​លើ​សំណង លោក​បានឲ្យ​ដឹងថា បម្រែ​បម្រួល​អាកាសធាតុ ...

ចេង សុខហ័ង
http://bit.ly/2e60sbS

ការប្រកាសអាសន្នគ្រោះទឹកជំនន់រហូតដល់ចុងខែតុលា

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ប្រកាស​អាសន្ន​កាលពី​ថ្ងៃ​សៅរ៍​ ពី​សក្តានុពល​នៃ​គ្រោះ​ទឹកជំនន់​ដែល​បណ្តាល​មក​ពី​ព្យុះ​ត្រូពិច​ហៃ​ម៉ា​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៣​ នាក់​នៅ​ប្រទេស​ហ្វី​លី​ពិន​ និង​ភាគ​ខាងត្បូង​ឈាង​ខាងកើត​ប្រទេស​ចិន​កាលពី ...

មុំ គន្ធា
http://www.khmertimeskh.com/news/31162/flood-warning-until-october-31/

ផ្លូវក្នុងរាជធានីដែលត្រូវទឹកជន់លិចត្រូវបានបិទ

ផ្លូវ​ធំ​មួយ​ដែល​ទឹក​ហូរ​កាត់​នៃ​ខណ្ឌដង្កោ​ ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​ ដោយសារ​តែ​ស្ថានភាព​ទឹកជំនន់​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/31115/flooded-street-closed-in-capital/

ប្រជាពលរដ្ឋ​ច្រើនគ្រួសារ​ទៀត​ត្រូវ​បានជម្លៀស​ទៅទីទួល​សុត្ថិភាព​ ​បន្ទាប់ពី​​ការ​ជន់លិច​នៅ​តែ​បន្ត​

ទឹកជំនន់បានធ្វើឱ្យប្រជាពលរដ្ឋចំនួន៧៤គ្រួសារទៀតជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួននៅជាយរាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោ កាលពីម្សិលមិញនៅពេលកម្រិតទឹកបន្តកើនឡើង នេះបើយោងតាមការឱ្យដឹងពីលោក ណុប ពុទ្ធា ប្រធានរដ្ឋបាលសាលាខណ្ឌ។ ការជន់លិចនេះបានចាប់ផ្ដើមកាលពីយប់ថ្ងៃអាទិត្យ នៅពេលទំនប់មួយក្នុងខេត្តកំពង់ស្ពឺ បានបាក់បន្ទាប់ពីភ្លៀងធ្លាក់រាប់សប្ដាហ៍។ ...

ឆន ភារុណ
http://www.cambodiadailykhmer.com/34933

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​​ជម្លៀស​ចេញពី​ផ្ទះ​សំបែង​​ខណៈតំបន់ជាយក្រុង​រង​ការ​ជន់លិច

ប្រជាពលរដ្ឋជាង២៣០គ្រួសារនៅតែជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួននៅឡើយកាលពីយប់មិញ នៅតំបន់ជាយក្រុងភ្នំពេញដែលរងការជន់លិច ខណៈកម្រិតទឹកបន្តហក់ឡើងអំឡុងពេលមានការបាក់ទំនប់ ហើយភ្លៀងនៅតែបន្តធ្លាក់។ ...

ឆន ភារុណ និង Rayna Stackhouse
http://www.cambodiadailykhmer.com/34897

ជំនន់​ទឹកភ្លៀង​ប៉ះពាល់​ដំណាំ​ស្រូវ​តិច​តូច​តាម​បណ្តា​ខេត្ត​មួយ​ចំនួន

ការ​ប្រមូល​ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​ត្រូវ​បាន​ព្យាករណ៍​ថាអាច​រង​ផល​ប៉ះពាល់​តិច​តូច​ដោយសារ​ទឹក​ជំនន់​តាម​បណ្ដា​ខេត្ត​ផលិត​ស្រូវ​សំខាន់ៗ ខណៈដែល​ក្រសួង​កសិកម្ម​ អះអាង​ថា ​នៅ​មិន​ទាន់​មាន​ទំហំ​ខូច​ខាត​ដំណាំ​ស្រូវ​ដោយសារ​ទឹក​ជំនន់​ប៉ុន្មាន​ថ្ងៃ​នេះ​ឡើយ​ទេ។ ...

ជា វណ្ណៈ
http://bit.ly/2e4uteV

ជំនន់​ហូរ​ច្រោះ​ទំនប់​ព្រែក​ត្នោត ​ធ្វើឲ្យ​ផ្នែក​ខ្លះ​នៃ​រាជធានី និង​ខេត្ត​កណ្ដាល ​ប្រឈម​ការ​លិច​លង់

ជំនន់​ទឹក​ភ្លៀង​ និង​ទឹក​ដែល​ហូរ​ធ្លាក់​ពី​ខេត្ត​កំពង់ស្ពឺ​កំពុង​គំរាម​កំហែង​ដែល​អាច​ជន់លិច​លំនៅឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​​ខេត្ត​កណ្ដាល​ និង​រាជធានី​ភ្នំពេញ​បន្ទាប់ពី​ទំនប់​សណ្ដ​ស្ទឹង​ព្រែកត្នោត​មួយ​កន្លែង​ត្រូវ​បាន​ទឹក​ហូរ​បុកបាក់​ និង​មួយ​កន្លែង​ទៀត​កំពុង ...

ឃុត សុភចរិយា
http://bit.ly/2dwBPan

ហាម​ឡាន​ធំ​បើក​តាម​ផ្លូវ​ជាតិ​លេខ​ ៤ ​ខណៈ​ទឹកជំនន់​បាន​ហូរ​កាត់​ផ្លូវ

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​កាលពី​​ព្រឹក​ម្សិលមិញ​បាន​ចេញ​បម្រាម​ជា​បន្ទាន់​មួយ​ដោយ​ហាមឃាត់​រថយន្ត​ដឹក​ទំនិញ​ធំៗ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​ ៤ ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏សំខាន់​នេះ​ឡើយ​ដោយ​បង្វែរ​ឲ្យ​ទៅ​ធ្វើ​ចរាចរណ៍​នៅ​តាម ...

ឃុត សុភចរិយា
http://bit.ly/2eHsfDi

ជំនន់​បង្ក​ការ​ខូចខាត​សន្ទូង​ក្នុង​ខេត្ត ២ ធ្ងន់ធ្ងរ

ស្រូវ​ពង្រោះ​ប្រមាណ​ជាង​ ១ ​ពាន់​ហិកតា​នៅ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង​បាន​រង​ការ​ខូចខាត​ទាំង​ស្រុង​ខណៈ​សន្ទូង​​ជិត​មួយ​ម៉ឺន​ហិកតា​នៅ​ខេត្ត​ត្បូងឃ្មុំ​កំពុង​រង​ផលប៉ះពាល់​គួរ​ឲ្យ​បារម្ភ​ដោយសារ​ជំនន់​ទឹកភ្លៀង​។ នេះ​បើ​តាម​ការ​អះអាង​ពី​លោក​ កែវ វី អ្នក​នាំពាក្យ ...

ឃុត សុភចរិយា
http://bit.ly/2e5ZfS9

ក្រសួង​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ទឹកជំនន់​ដោយសារ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ទៀត

ចាប់ពី​ថ្ងៃ​សុក្រ​នេះ​រហូត​ដល់​ថ្ងៃ​ចន្ទ​សបា្ត​ហ៍​ក្រោយ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ចុះ​ខ្លាំង​ទូ​ទាំង​ប្រទេស​ដែល​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់​។​ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង ...

មុំ គន្ធា
http://bit.ly/2dAmSC0

ផ្ទះ​ជាង ៨០០ ខ្នង​នៅ​ស្វាយរៀង​ត្រូវ​ទឹក​ជន់លិច

ផ្ទះ​ពលរដ្ឋ​ប្រមាណ​ជាង​ ៨០០ ​ខ្នង​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​ទឹកភ្លៀង​ជន់​លិច​ហើយ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ​ក៏​ទទួល​រង​ការ​ខូចខាត​ខណៈ​អ្នក​នៅ​ជាប់​ស្ទឹងព្រែក​ត្នោត​ជាយ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន។​ នេះ ...

ឃុត សុភចរិយា
http://bit.ly/2dYXf18

ក្រសួង៖ ជំនន់​ទឹក​ភ្លៀង​នឹង​ឡើង​ខ្ពស់​ជាង​មុន ដោយ​ឥទ្ធិពល​ព្យុះ AERE

ខណៈ​ដែល​ក្រសួង​ធនធានទឹកនិង​ឧតុនិយម​បាន​ប្រកាស​ពី​ជំនន់​ទឹកភ្លៀង​នឹង​កើន​ឡើង​ខ្ពស់​ជាង​ពេល​កន្លង​មកលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ពិសេស​អ្នក​រស់នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ទំនាប​កណ្តាល​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។​ ​លោក​ ហ៊ុន សែន​ បាន​សរសេរ ...

មុំ គន្ធា
http://bit.ly/2dHkP45

ភ្លៀង​ច្រើន​ថ្ងៃ​បង្ក​ការ​លិចលង់​តាម​ ​ខេត្ត-ក្រុង ​តែ​មន្ត្រី​ថា​មិន​ធ្ងន់ធ្ងរ

ភ្លៀង​ធ្លាក់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​កន្លង​មក​នេះ​បាន​ និង​កំពុង​បង្ក​ឲ្យ​មាន​ការ​លិច​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​​ក្នុង​តំបន់​ជាយ​រាជធានី​ភ្នំពេញ និង​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​នៅ​ខេត្ត​ព្រៃវែង និង​ស្វាយរៀង​ប្រមាណ​ជាង​ ៦០ ​ហិកតា​ជួប​ប្រឈម ...

ឃុត សុភចរិយា
http://bit.ly/2cTPaes

ទឹកជំនន់ត្រូវបានរំពឹងថានឹងកើតឡើងនៅភាគនិរតី

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ប្រកាស​អាសន្ន​ដល់​ប្រជាជន​នៅ​ក្នុង​ខេត្ត​ចំនួន​ ៦​ នៅ​ភាគ​និរតី​ ដើម្បី​ត្រៀមខ្លួន​សម្រាប់​គ្រោះ​ទឹកជំនន់​ដែល​អាច​កើតឡើង​ក្នុង​អំឡុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​ដែល​បាន​ផ្សាយ​នៅ ...

មុំ គន្ធា
http://www.khmertimeskh.com/news/30258/floods-expected-in-southwest/

ការ​​​សិក្សា​​​៖ ស្ថិរភាព​​​សេដ្ឋ​​​កិច្ច​​​គ្រួសារ​​រង្គោះរង្គើ​​​ដោយសារ​​​ឥទ្ធិពល​​​ EL NIN

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ ស្ថិរភាព​សេដ្ឋកិច្ច​នៃ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​អំឡុង​វដ្ដ​អាកាសធាតុ​ ឬ​បាតុភូត​ អែ​ល​ នី​ញ៉ូ​ (El​ Nino)​ ដែល​បាន​គ្របដណ្តប់​តំបន់​អំឡុង​រដូវប្រាំង​កន្លង​ទៅ​ បណ្តាល​ឲ្យ​មាន​គ្រោះ​រាំង ...

ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/34552

មន្ត្រី​ស្នើ​ឲ្យ​អ្នក​រស់​នៅ​ក្បែរ​ទំនប់​តាម៉ុក​ប្រយ័ត្ន​ខណៈ​កម្ពស់​ទឹក​ឡើង​ហួស​កំណត់

មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តឧត្តរមានជ័យ​ កាលពី​ម្សិលមិញ​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ទំនប់​បង្ហៀរទឹក​តា​ម៉ុ​ក​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​-​ស្រុក​អន្លង់​វែង​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​ទឹកជំនន់​ ខណៈ​កម្ពស់​ទឹក​នៅ​ក្នុង​តំបន់​នោះ​បាន ...

ឃុត សុភចរិយា
http://bit.ly/2cxN4is

ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា​ ហាក់​បាន​ដើរ​ដល់​ផ្លូវ​បំបែក

ឧស្សាហកម្មស្រូវអង្កររបស់កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលផ្លូវបំបែកដ៏សំខាន់មួយខណៈវិស័យនេះបន្តទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតរយៈពេលពីរឆ្នាំមកហើយជាមួយនឹងជីវភាពរស់នៅរបស់កសិករស្ថិតក្នុងស្ថានភាពហានិភ័យខ្ពស់ដោយសារតែតម្លៃស្រូវបន្តធ្លាក់ចុះ។ «នៅពេលនេះកសិករកំពុងប្រឈមនឹងហានិភ័យខ្ពស់។ ពួកគេបានបារម្ភថាប្រសិនបើតម្លៃស្រូវនៅតែទាបដូចនេះកសិករ ១០០ ភាគរយនឹងខាតបង់ទាំងស្រុងហើយនឹងមិនអាចសងបំណុលបានទេ»។ នេះជាការលើកឡើងរបស់អ្នកស្រី ដែន ស្រីលីម អនុប្រធានទទួលបន្ទុកផ្នែកអភិវឌ្ឍន៍សហករណ៍ចំរើនផលរាំងកេសីក្នុងខេត្តបាត់ដំបងកាលពីម្សិលមិញ។ ...

ចេង សុខហ័ង និង Kali Kotoski
http://bit.ly/2d1rK6i

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zcAww
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!