បុរស​ម្នាក់​ត្រូវ​​រន្ទះបាញ់​ស្លាប់​​ ខណៈ​មេឃ​កំពុង​​ភ្លៀង​ដើរ​កៀង​ក្របី

បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ ខណៈ​គាត់​កំពុង​រត់​ដេញ​កៀង​ក្របី​របស់​គាត់​ចេញ​ពី​វាលស្រែ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ជ័យតូច ឃុំ​ជ័យធំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ​ស្រប​ពេល​មេឃ​កំពុង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​។ បើ​តាម​របាយការណ៍​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ករណី​រន្ទះបាញ់​នៅ​ក្នុង​ឆ្នាំ​នេះ​ដោយ​គិត​ពី​ដើម​ខែ​មករា​រហូត​ដល់​ថ្ងៃ​ទី​ ២២ ខែ​ឧសភា​ម្សិលមិញ​នេះ​បាន​កើនឡើង​រហូត​ដល់ ៣៩ ​នាក់ និង ៤៦ ​នាក់​ទៀត​រងរបួស និង​បាន​ស្លាប់​គោក្របី​ចំនួន​ ៥២ ​ក្បាល​។ ...

ឃុត សុភចរិយា
http://bit.ly/2qJD5xr