ខេត្តមួយចំនួននឹងទទួលរងព្យុះភ្លៀង ចាប់ពីសបា្តហ៍ក្រោយរហូតដល់ខែធ្នូ
រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងកាលពីថ្ងៃពុធថាខេត្តមួយចំនួននៃប្រទេសកម្ពុជាជាពិសេសតំបន់មាត់សមុទ្រនឹងទទួលនូវរងឥទ្ធិពលព្យុះភ្លៀងចាប់ពីសបា្តហ៍ក្រោយរហូតដល់ដើមខែធ្នូ ឆ្នាំ២០១៦ នេះ។ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងតាមរយៈសេចក្តីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ ថា បន្ទាប់ពីក្រសួងបានតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុ ឃើញថា ជ្រលងសម្ពាធខ្ពស់មានឥទ្ធិពលខ្សោយមកលើប្រទេសកម្ពុជា និងតំបន់ឥណ្ឌូចិន។ ជាមួយគ្នានេះឥទ្ធិពលសម្ពាធទាបពីសមុទ្រចិនខាងត្បូង ក៏កំពុងគ្របដណ្ដប់មកលើប្រទេសកម្ពុជា ផងដែរ។ …
មុំ គន្ធា
http://bit.ly/2gFDZax