ផលិតកម្មកសិឧស្សាហកម្ម

សម្បទានដីសេដ្ឋកិច្ច និងចំការ

ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ទិញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​កំពុង​​បិទ​ផ្លូវ​ដើម្បី​កាប់​ឈើ

សំឡេងម៉ាស៊ីនអារឈើឮរំពងព្រៃនៅក្នុងតំបន់អភិរក្សព្រៃឡង់ ជំនួសឲ្យសំឡេងសត្វយំយ៉ាងពីរោះរណ្ដំ ចំណែកដើមឈើដែលធ្លាប់ឈទ្រឹងខ្ពស់សន្លឹមប្រឆាំងនឹងកម្ដៅព្រះអាទិត្យ ដើម្បីជាម្លប់នៃសត្វទាំងពួង ជំនួសដោយគល់ឈើ និងស្នាមផេះដែលប្រជាសហគមន៍ព្រៃឡង់ អះអាងថា ដំណើរឆ្ពោះទៅរកការវិនាសហិនហោចព្រៃឈើគ្រប់ប្រភេទនៅក្នុងព្រៃឡង់ ដោយសារតែការព្រួតដៃគ្នាបំផ្លាញពីសំណាក់សមត្ថកិច្ច និងក្រុមហ៊ុនដែលបានលើកទឹកចិត្តឲ្យពលរដ្ឋកាប់ឈើដោយសេរីយកមកលក់ឲ្យក្រុមហ៊ុន៩៥ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិប្រមូលទិញឈើពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2bfouza

គ្រួសារនៅខេត្តត្បូងឃ្មុំទទួលបានកម្មសិទ្ធិដីពីនាយករដ្ឋមន្ត្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចិត្តកាត់ដីពីសម្បទានដីសេដ្ឋកិច្ច និងដីសម្បទានចម្ការកៅស៊ូជាអនុបយោគផ្តល់ឱ្យទៅភូមិជាង ១,០០០ នាក់នៅក្នុងខេត្តត្បូងឃ្មុំ ស្រុកមេមត់ នេះបើយោងតាមក្រសួងរៀបចំដែនដី។   ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28859/families-to-receive-land-titles/

អ្នក​កំពង់ស្ពឺ​សុំ​ឲ្យ​ក្រសួង​ជួយ​ពី​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា​ លីយ៉ុងផាត់

ប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់ធ្វើដំណើរមកពីស្រុកចំនួនពីរនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃសុក្របានមកប្រមូលផ្ដុំគ្នានៅមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីស្នើដល់រដ្ឋមន្រ្តីក្រសួងនេះឲ្យជួយអន្តរាគមន៍ពីរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេជាមួយនឹងក្រុមហ៊ុនរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ខណៈក្រុមហ៊ុនដោះស្រាយមិនទាន់ចប់។ ...

សែន ដាវីត
http://bit.ly/2b8mJWT

គ្រួសារ​​​ដែលរងការ​​​បណ្តេញ​​​ចេញ​​​ និង​​​ក្រុមហ៊ុន​​​ស្ករស​​​ឈានដល់ការព្រមព្រៀង​​គ្នា​​​ហើយ​​

តំណាងគ្រួសារដែលត្រូវបានបណ្តេញចេញពីដីធ្លី និងតំណាងក្រុមហ៊ុនចម្ការអំពៅដែលគ្រប់គ្រងដោយសមាជិកព្រឹទ្ធសភាដ៏លេចធ្លោមកពីគណបក្សប្រជាជនកម្ពុជាបានប្រកាសការព្រមព្រៀងមួយកាលពីម្សិលមិញដែលផ្តល់សំណងចាប់ពី៥០០ដុល្លារដល់៥.០០០ដុល្លារដល់អ្នកភូមិដែលមានសិទ្ធិ បន្ទាប់ពីការតតាំងអស់រយៈពេល៥ឆ្នាំពាក់ព័ន្ធបញ្ហាដីធ្លី។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/33595

អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ ​កោះកុង ​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ

ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុងដែលកំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សីក្នុងសង្កាត់ស្ទឹងមានជ័យអស់រយៈពេលមួយសប្តាហ៍មកហើយនោះបានប៉ះទង្គិចជាមួយសន្តិសុខ និងកម្លាំងនគរបាលខណ្ឌមានជ័យ ខណៈដែលអ្នកភូមិទាំងនោះចង់ចេញពីវត្តទៅស្វែងរកអន្តរាគមន៍ជាថ្មីនៅការិយាល័យតំណាងសហភាពអឺរ៉ុបនៅកម្ពុជា។ ...

ទូច សុខា
http://bit.ly/2aU6opM

ក្រសួង៖ ៦​ខែ​ដើម​ឆ្នាំ​​រកចំនូល​ពី​ដីសម្បទាន​សេដ្ឋ​កិច្ច​បាន​៦០ម៉ឺន​ដុល្លារ​

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថាគិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៦ នេះ ក្រសួងប្រមូលបានឈ្នួលដីសម្បទានសេដ្ឋកិច្ចជាទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនឯកជនចំនួន ២១ ក្នុងចំណោមក្រុមហ៊ុន ២២៣ក្រុមហ៊ុនដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ដែលចេញផ្សាយកាលពីថ្ងៃទី២៥ ខែកក្កដា។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2au9eU6

ក្រុមហ៊ុន​ដីសម្បទាន​លើក​ពី​បញ្ហា​ដែល​ពួកគេ​ប្រឈម

ក្រុមឧកញ៉ា និងម្ចាស់ក្រុមហ៊ុនខ្មែរ និងបរទេសបានប្រាប់ក្រសួងកសិកម្មពីចំណុចខ្វះខាតនៅក្នុងការអនុវត្តច្បាប់ និងលើកឡើងពីបញ្ហារបស់ពួកគេនៅក្នុងការវិនិយោគលើដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជាដែលប្រឈមខ្លាំងជាមួយនឹងសហគមន៍មូលដ្ឋានខណៈដែលអង្គការសង្គមស៊ីវិលបានរកឃើញថាការផ្តល់ដីសម្បទានសេដ្ឋកិច្ចគឺជាមូលហេតុចម្បងដែលធ្វើឲ្យកើតមានជម្លោះដីធ្លីនៅស្ទើរទូទាំងប្រទេស។ ...

ផាក់ ស៊ាងលី
http://bit.ly/2afwHIH

CSOs ក្នុងតំបន់ពិភាក្សាគ្នាអំពីបញ្ហា ELCs និងការខូតខាតបរិស្ថានជាមួយចិន

ជាង ២០អង្គការ NGOsនៅកម្ពុជា មន្ត្រីរដ្ឋាភិបាលចិន សាធារណៈជននិងក្រុមហ៊ុនឯកជនចិននានា រួមទាំងអង្គការ NGOsមកពីប្រទេសចិន បានប្រារព្ធការពិភាក្សាតុមូលមួយកាលពីថ្ងៃសុក្រ នៅរាជធានីភ្នំពេញ និយាយអំពីការវិនិយោគរបស់ចិននៅកម្ពុជា។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25748/local-csos-discuss-elcs--environmental-damage-with-china/

​រដ្ឋាភិបាលនឹង​ចាត់​តាំង​មន្ត្រី​បំភ្លឺ​រឿង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​កងទ័ព​វៀតណាម

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសម្រេចថានឹងចាត់បញ្ជូនមន្ត្រីរដ្ឋាភិបាលទៅឆ្លើយបំភ្លឺផ្ទាល់មាត់នៅមន្ទីររដ្ឋសភាជូនតំណាងរាស្ត្របក្សប្រឆាំងលោកអ៊ុំសំអានដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារពាក់ព័ន្ធសំណើសុំការបំភ្លឺ ជុំវិញការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចរបស់កងទ័ពប្រជាជនវៀតណាម នៅខេត្តរតនគិរី។ ...

តាំង វីដា
http://bit.ly/1TR0kfG

ជនជាតិ​ភាគតិច ​ត្រៀម​ដាក់​ញត្តិ​ជូន​​នាយក​រដ្ឋមន្ត្រី​រឿង​វិវាទ​ដីធ្លី

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ប្រមេរ​ក្នុង​ស្រុក​ត្បែងមានជ័យ​ដែល​កំពុង​មាន​ ជម្លោះ​ជាមួយ​នឹង​​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​បាន​ប្រមូល​ស្នាម​មេដៃ​ជាង ៤០០ ដើម្បី​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ស្ករស​ដ៏ធំ​មួយ​របស់​ក្រុមហ៊ុន​ចិន​នៅ​ថ្ងៃ​ អង្គារ​នេះ​ដែល ...

ផាក់ ស៊ាងលី
http://bit.ly/1YEkZou

ដីសម្បទានសេដ្ឋកិច្ចរកចំណូលជូនរដ្ឋបានត្រឹមចំនួន៥លានដុល្លារប៉ុណ្ណោះ

ដីសម្បទានសេដ្ឋកិច្ចមួយចំនួនធំក្នុងប្រទេសកម្ពុជា ដែលត្រូវបានចាត់ទុកថា ជាដើមហេតុនៃ បញ្ហា ជម្លោះដីធ្លីនិងរំលោភសិទ្ធិមនុស្សជាច្រើនក្នុងរយៈពេលពីរទសវត្សកន្លងទៅ បានរកចំណូលទៅ កាន់រដ្ឋាភិបាលត្រឹម៥លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុន ដែលមានការរិះគន់ថា នេះជាលទ្ធផល នៃអសមត្ថភាពក្នុងការប្រមូលពន្ធនិងបញ្ហាអំពើពុករលួយដែលកើតមាន។ ។ ...

Ananth Baliga and Vong Sokheng
http://www.phnompenhpost.com/national/elcs-earn-just-5m-govt

ពលរដ្ឋ​សុំ​ឲ្យ​សង្គម​ស៊ីវិល​ជួយ​រឿង​វិវាទ​​ដីធ្លី​ជាមួយ​ក្រុមហ៊ុន

ពលរដ្ឋ ៣៦ នាក់​ក្នុង​ស្រុក​គូលែន​បាន​ផ្តិត​មេដៃ​ដាក់​លិខិត​ទៅ​សង្គម​ស៊ីវិល​ដើម្បី​ សុំ​អន្តរាគមន៍​រឿង​ទំនាស់​ដីធ្លី និង​ចោទ​សន្តិសុខ​ក្រុមហ៊ុន​ចំនួន​ពីរ​ថា​បាន​គំរាម​កំហែង និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ធ្វើ​ស្រែ​ចម្ការ​របស់​ពួកគាត់​តែ​ភាគី​ ក្រុមហ៊ុន​បាន​​ច្រាន​ចោល​ការ​ចោទប្រកាន់​នេះ។ ...

ផាក់ ស៊ាងលី
http://bit.ly/1VUHZRh

រដ្ឋាភិបាល​​លុប​ចោល​សម្ប​ទាន​​​​​ដី​​សេដ្ឋកិច្ច​​​​​នៅ​រតនគិរី​ដែល​​​គ្រប់​គ្រង​ដោយ​​​​​កង​ទ័ព​វៀតណាម

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​ ​ចម្ការ​មួយ​ក្នុង​ចំណោម​ចម្ការ​កៅស៊ូ​ចំនួន​បួន​ដែល​ប្រតិបត្តិការ​ដោយ​កងទ័ព​វៀតណាម​ នៅ​ខេត្តរតនគិរី​ ត្រូវ​បាន​លុប​ចោល​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​កាលពី​ខែ​មុន​ ស្រប​ពេល​មានការ​ចោទប្រកាន់​អំពី​ការ​កាប់​ឈើ ...

អូន ភាព និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/30816/

ការចង់បានដីសម្រាប់ដំនាំកៅស៊ូរបស់កម្ពុជាជំរុញឱ្យក្រុមជនជាតិភាគតិចចាកចេញពីដីរបស់ពួកគេ

អស់​រយៈពេល​ជា​ច្រើន​ជំនាន់​មក​ហើយ​  ​ជនជាតិភាគតិច​ព្នង​ត្រូវ​បាន​ល្បីល្បាញ​ ដោយសារ​តែ​ពួក​គេ​ជា​អ្នករក្សា​ដំរី​ដ៏​ពូកែ​ និង​ជា​ម្ចាស់​ព្រៃ​នៃ​ភាគ​បូព៌ា​របស់​កម្ពុជា​។​ ពួក​គេ​ហៅ​ទឹកដី​ដ៏​មាន​ជីជាតិ​ និង​ប្រជុំ​ជ្រលង​ភ្នំ​ដែល​ជា ...

Malcolm J. Foster និង Denis D. Gray
http://www.ctvnews.ca/world/cambodia-s-lust-for-rubber-drives-ethnic-group-from-land-1.2834335

សមត្ថកិច្ច​ថា ឈើ​ដែល​ឆេះនៅ​ក្នុង​ក្រុមហ៊ុន​យូនីហ្គ្រីនបណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ

សមត្ថកិច្ច​បាន​បញ្ជាក់​ជា​ជំហាន​ដំបូង​ថា​ឈើ​រាប់រយ​ម៉ែត្រ​គីប​ដែល​បាន​ឆេះ​នៅ​ក្នុង​ក្រុមហ៊ុន​យូ​នី​គ្រី​ន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​ត្រូវ​ភ្លើង​ឆេះ​ព្រៃ​ឆេះ​រាលដាល​បណ្ដាល​ឲ្យ​ខូចខាត​ពី ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1QoLImy

ប្រជាពលរដ្ឋដែលរស់សង្កាត់ជ្រោយចង្វារធ្វើញត្តិប្តឹងទាក់ទងនឹងទីក្រុងរណប

អ្នក​ភូមិ​ជិត​ ១០០​ នាក់​មក​ពី​សហគមន៍​ចំនួន​ប្រាំមួយ​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​បាន​ដាក់​ញត្តិ​មួយ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ស្ថានទូត​កា​ណា​ដា​ និង​ធនាគារពិភពលោក​កាលពី​ម្សិលមិញ​ ដើម្បី​ទាមទារ​ឱ្យ​មានការ​អន្តរាគមន៍​នៅ​ក្នុង​ជម្លោះដីធ្លី​ជាមួយ​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/21918/chroy-changvar-residents-file-petition-over-satellite-city/

​កិច្ច​សិក្សា​ស្រាវជ្រាវ​ដ៏​ច​ម្រោ​ង​ចម្រាស​មួយបង្ហាញថាការដោះស្រាយតាមវិធីហឹង្សាមានប្រសិទ្ធិភាព

ជនជាតិ​ដើម​ភាគតិច​ដែល​ធ្វើការ​តវ៉ា​ក្នុង​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច​ (ELCs)​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន​តែង​ទទួល​បាន​លិទ្ធ​ផល​តាមរយៈការ​ បាតុកម្ម​បែប​ហឹ​ង្សា ​ញឹកញយ​ជាង​ពេល​ដែល​ពួក​គេ​ដាក់​ពាក្យបណ្តឹង​ទៅតាម​ប្រព័ន្ធ​ស្របច្បាប់​ នេះ​បើ​យោង​តាម​ការ​វិភាគ​ក្នុង ...

Jack Davies
http://www.phnompenhpost.com/national/controversial-study-says-violence-works

រង់ចាំ​ដំណោះ​ស្រាយ​ជាង ៤ ឆ្នាំ​គ្មាន​លទ្ធផល​នាំ​គ្នា​តវ៉ា​ជាថ្មី

ពលរដ្ឋ​ជាង​ ២០០ ​នាក់​ដែល​រួម​មាន​ទាំង​ជនជាតិ​ដើម​ភាគ​តិច​ផង​នោះ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​សាលា​ខេត្ត​កំពង់ស្ពឺ​កាលពី​ម្សិលមិញ​ដើម្បី​ទាមទារ​ដី​ជាង​ ៣ ​ពាន់​ហិកតា​ពី​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ លី​ យ៉ុងផាត់ មក​វិញ​បន្ទាប់ពី​រង់ចាំ ...

ផាក់ ស៊ាងលី
http://bit.ly/1LlgQRp

ប្រជាពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​ស្នើ​​ឲ្យ​រដ្ឋាភិបាល​ប្រគល​់​ដីចម្ការ​​អំពៅ​ ​ដែល​​ក្រុម​ហ៊ុនថៃ​​បោះ​បង់​ចោល​​

អ្នកភូមិ​ប្រាំមួយ​នាក់​មកពី​ខេត្ត​ឧត្ដរមានជ័យ​បាន​ធ្វើ​ដំណើរ​មក​កាន់​ រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ ដើម្បី​​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ថ្នាក់​កំពូល​ប្រគល់​​ដីចម្ការ​ត្រឡប់​មក​ វិញ​ដែល​​​​​ប្រជាពលរដ្ឋ​​រាប់ពាន់​គ្រួសារ​និយាយ​ថា ​ជា​ដី​របស់​ខ្លួន​ដែល ...

អូន ភាព
http://www.cambodiadailykhmer.com/news/25892/

អង្គការ​មិនមែន​រដ្ឋាភិបាល​ដាក់​ពិន្ទុ​ចម្រុះ​ទៅ​លើ​គម្រោង​កម្មសិទ្ធិ​ដីធ្លី​របស់​លោក​ហ៊ុន​សែន​

នៅ​ក្នុង​របាយការណ៍​ដែល​ចាត់​ទុក​ថា​ក្បោះក្បាយ​បំផុត​ ស្តី​អំពី​គម្រោង​កម្មសិទ្ធិ​ដីធ្លី​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​កាលពី​ឆ្នាំ​២០១២​ នៅ​ថ្ងៃ​អង្គារ​ វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្តី​អំពី​កម្ពុជា​បាន​និយាយ​ថា​គម្រោង​នេះ​បាន​ផ្តល់​នូវ​គុណប្រយោជន៍​ជា​ច្រើន​ ទន្ទឹម ...

គុច ណារ៉េន
https://www.cambodiadaily.com/news/ngo-gives-hun-sens-land-titling-project-mixed-marks-85297/

លក់​អស់​ទ្រព្យ​សម្បត្តិ​ដើម្បី​ស្វែងរក​យុត្តិធម៌​ក្នុង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ស្ករស

អ្នកស្រី ហុយ ម៉ៃ បាន​បាត់បង់​គ្រប់​យ៉ាង ដោយសារ​តែ​តម្រូវការ​លើ​ពិភពលោក​ដែល​ត្រូវការ​ស្ករ​ និង​​ជីវឥន្ធនៈ​តម្លៃ​ថោក​។ ស្រ្តី​​អាយុ ៥៤ ឆ្នាំ មាន​កូន ៨ នាក់​រូប​នេះ បាន​ខិតខំ​តស៊ូ​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន Mitre Phol ដែល​ជា​ក្រុមហ៊ុន​ស្ករស​ដ៏ធំ​បំផុត​​នៅ​​អាស៊ី និង​អ្នក​ផ្គត់ផ្គង់​ដ៏​សំខាន់​​មួយ​ក្នុង​​ចំណោម ...

ម៉ៃ ទិត្យថារ៉ា និង Daniel Pye
http://bit.ly/1G5VNj0

វិវាទដីធ្លី​ដ៏ល្វីង​ជូរចត់​នៅ​ខណ្ឌសែន​សុខ​មិនទាន់ដោះស្រាយ​រួច​រាល់នៅឡើយ​

តំណាង​អ្នក​ភូមិ​១៦៣​គ្រួសារ​​ដែល​ទទួលបានដី​ទំហំ​១ហិកតា​​រយៈពេល​បួនឆ្នាំមុន​ បន្ទាប់ ពី​ការ​តស៊ូផ្លូវ​ច្បាប់​ដ៏អូស​បន្លាយ​នោះ បាន​ចោទ​ប្រកាន់​អ្នក​ទទួលបានដីម្នាក់​ក្នុង​ចំណោម​អ្នក​ទទួល​បានដីទាំងអស់​ នៅក្នុង​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​កាលពីម្សិលមិញ​ថា​បាន​ប្រឌិត​អ្នក​ភូមិ​មួយ​ក្រុម​ផ្សេងមាន​១៦៣គ្រួសារដោយ​ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/25470/

កង​រាជអាវុធហត្ថខេត្តកំពត​គំរាម​ចាប់ខ្លួន​មេដឹកនាំការ​តវ៉ា

កាលពី​ម្សិលមិញ កង​រាជអាវុធ​ហត្ថ​ខេត្ត​កំពត​​បាន​​លើក​ឡើង​ថា ពួកគេ​នឹង​ចាប់​ខ្លួន​សមាជិក​សហគមន៍​ស្រុក​ឈូកនិយាយឥតសំចៃ​ម្នាក់​​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​មួយ​ជាមួយ​អាជ្ញាធរ​ខេត្ត​ ប្រសិន​បើ​​គាត់​មិន​បង្ហាញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​សម្រាប់ក្រុម​អ្នកភូមិ​រាប់​រយ ...

អូន ភាព
http://www.cambodiadailykhmer.com/news/25428/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

BA7Uw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!