សហជីពប្រកួតប្រជែងគ្នាដើម្បីសុំការគាំទ្រពីអន្តរជាតិ ចំពោះសេចក្តីព្រាងច្បាប់ស្តីពីសហជីព
សហជីព ប្រឆាំងចំនួនពីរ ដែលតំណាងឲ្យកម្មករកាត់ដេរ មួយភាគធំក្នុងចំណោមកម្មករកាត់ដេរប្រមាណ៧០០.០០០នាក់ នៅក្នុងប្រទេសកម្ពុជាបានដាក់ញត្តិរបស់ខ្លួន ជូនស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតផ្សេងៗ ទៀតក្នុងសប្តាហ៍នេះដើម្បីស្នើសុំការគាំទ្រ ពីពួកគេចំពោះសេចក្តីព្រាងច្បាប់សហជីព ដ៏ចម្រូងចម្រាសអំឡុងការមកបំពេញទស្សនកិច្ចរបស់ប្រេសិតសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកការងារមកកាន់កម្ពុជា។ …