កម្ពុជា​ និង​រដ្ឋ​ Selangor​ របស់​​ម៉ា​ឡេ​ស៊ី​ ស្វែងរក​ឱកាស​វិនិយោគ​ និង​អាជីវកម្ម​

កម្ពុជា​ និង​រដ្ឋ​សេ​ឡាំង​ហ្គ័​រ​ របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​ពិភាក្សា​អំពី​ឱកាស​វិនិយោគ​ ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​ និង​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​ដែល​មាន​សក្តានុពល​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ឆ្លង​ដែន​។​ ...

មុំ គន្ធា
https://www.khmertimeskh.com/502010500/cambodia-and-malaysias-selangor-explore-investment-and-business-opportunities/

ទិន្នផល​ឧស្សាហកម្ម​ពាក់កណ្តាល​ឆ្នាំ​របស់​កម្ពុជា​ ឈាន​ដល់កំណត់​ត្រា​ ៩.៨​ ប៊ី​លាន​ដុល្លារ

វិស័យ​ឧស្សាហកម្ម​កម្ពុជា​បាន​កត់ត្រា​កំណើន​ខ្លាំង​ក្នុង​រយៈពេល​ ៦​ ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​ ដោយ​ទំហំ​ផលិតកម្ម​សរុប​កើន​ដល់​ ៩.៨​ ប៊ី​លាន​ដុល្លារ​ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ (​ក្រសួង​ ឧ​.​វ​.​ប​. ...

ជា​ វណ្ណយុទ្ធ
https://surl.li/vnbdlc

ឥណ្ឌូនេស៊ីបង្វែរពីការផ្តល់យុទ្ធោបករណ៍ទៅការពង្រឹងសមត្ថភាពយោធា ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា

ឥណ្ឌូនេស៊ីកំពុងផ្តោតអាទិភាពលើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់កងកម្លាំងយោធា និងនគរបាលកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនៅឆ្នាំនេះ ជំនួសឱ្យការផ្តល់យុទ្ធោបករណ៍ថ្មីបន្ថែម ដើម្បីធានាថា កងកម្លាំងកម្ពុជាអាចប្រើប្រាស់យុទ្ធោបករណ៍ដែលបានផ្តល់កន្លងមកប្រកបដោយប្រសិទ្ធភាព។ ...

ហុង រស្មី
https://postkhmer.com/national/news/951245

កម្ពុជា​ចុះបញ្ជី​គម្រោង​វិនិយោគ​ចំនួន​ ៣៣​ ដែល​មាន​តម្លៃ​ ៥២៥​ លាន​ដុល្លារ​ ក្នុង​ខែកក្កដា​ ឆ្នាំ​២០២៦​

យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (ក.អ.ក.)​ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​ចំនួន​ ៣៣​ ដែល​មាន​តម្លៃ​ប្រមាណ​ ៥២៥​ លាន​ដុល្លារ​នៅ​ក្នុង​ខែកក្កដា​ ឆ្នាំ​ ២០២៦​ ដោយ​គម្រោង​ទាំងនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើត​ការងារ​ប្រហែល​ ១៧,០០០​ កន្លែង​។ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/502002425/cambodia-registers-33-investment-projects-worth-525-million-in-july-2026/

ចិនថា មានកិច្ចសហប្រតិបត្តិការសម្ភារការពារជាតិទាំងកម្ពុជានិងថៃ​​ តែ​យោធាថៃ​​ឡាំប៉ា​​រឿង​អាវុធចិននៅ​កម្ពុជា

ចិនបានបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការលើសម្ភារការពារជាតិរបស់ខ្លួនជាមួយកម្ពុជា និងថៃ មិនសំដៅលើការលម្អៀង​ទៅកាន់​ភាគី​ណាមួយឡើយ ខណៈមន្ត្រីយោធាថៃបន្តលើកឡើងពីការព្រួយបារម្ភចំពោះការកើនឡើងនៃសម្ភារយោធាផលិតដោយចិន​លើទឹក​ដី​កម្ពុជា ដែលថ្មីៗនេះផ្តោតលើនាវាចម្បាំងប្រភេទ Corvette ថ្មីរបស់កងទ័ពជើងទឹកកម្ពុជា។ ...

ហុង រស្មី
https://postkhmer.com/national/news/951058

ខេត្ត​នៅ​ភាគ​ឦសាន​ត្រៀម​ទទួល​បាន​ផលប្រយោជន៍​ពី​គម្រោង​វិនិយោគ​ដែល​មាន​ទំហំ​ទឹកប្រាក់​២,៧​ប៊ី​លាន​ដុល្លារ​

គិត​ត្រឹម​ថ្ងៃ​ទី​ ៧​ ខែសីហា​ ឆ្នាំ​ ២០២៦​ កម្ពុជា​បាន​ទទួល​សំណើ​វិនិយោគ​ចំនួន​ ៧២​ ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២,៧​ ប៊ី​លាន​ដុល្លារ​សម្រាប់​ខេត្ត​នានា​ក្នុង​តំបន់​ភាគ​ឦសាន​ ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​ដាក់​ចេញ​នូវ​វិធានការ​គាំទ្រ​ថ្មីៗ​ រួម​ទាំង​ការ​លើកលែង ...

យ៉ាត់ ម៉ាឡៃ
https://kiripost.com/stories/northeast-provinces-set-to-gain-from-27b-investment-projects/kh

លោក ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍភូមិភាគឦសានបន្តទៅមុខ ទោះគម្រោង​ CLV-DTA បានបញ្ចប់​

 លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ការអភិវឌ្ឍខេត្តទាំង៤ នៃភូមិភាគឦសាន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ដោយមិនអាស្រ័យលើការមាន ឬមិនមានក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នោះទេ ខណៈលោកបង្ហាញថា តំបន់នេះទទួលបានសំណើវិនិយោគចំនួន ៧២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៧ ពាន់លានដុល្លារ។ ...

ហុង រស្មី
https://postkhmer.com/national/news/950990

ទំនាក់ទំនងការពារជាតិកម្ពុជា-អាមេរិកកាន់តែស៊ីជម្រៅ ខណៈមេបញ្ជាការកងនាវាប៉ាស៊ីហ្វិកអាមេរិកមកភ្នំពេញ

កម្ពុជា និងសហរដ្ឋអាមេរិកកំពុងបន្តពង្រីកកិច្ចសហប្រតិបត្តិការយោធាជាក់ស្តែង ដោយមេបញ្ជាការកងនាវាប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក លោកឧត្តមនាវី Steve Koehler បានមកកាន់រាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ ដែលជាការវិវត្តថ្មីមួយទៀត បន្ទាប់ពីនាវាចម្បាំងអាមេរិកបានចូលចតនៅមូលដ្ឋានសមុទ្ររាម និងមានផែនការស្តារសមយុទ្ធយោធារួម Angkor Sentinel ឡើងវិញ។ ...

ហុង រស្មី
https://postkhmer.com/national/news/950693

និស្សិតកម្ពុជា ២៤រូប ​ចេញដំណើរ​ទៅបន្ត​ការ​សិក្សា​នៅជប៉ុន​តាម​រយៈកម្មវិធី JDS

និស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតសរុប ២៤ រូប នឹង​ចេញ​ដំណើរ​ទៅ​ប្រទេសជប៉ុន ដើម្បីបន្តការសិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សជប៉ុន ហៅកាត់ថា JDS។ ក្នុងចំណោមនោះ ២២ រូប នឹងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ២ រូប នឹងសិក្សាថ្នាក់បណ្ឌិត ដោយ​គ្របដណ្តប់លើមុខវិជ្ជាសិក្សាផ្សេងៗគ្នា។ ...

ថិញ រិទ្ធី​
https://postkhmer.com/national/news/950577

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បន្ត​​បញ្ជាក់​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ដោយ​សន្តិវិធី

ទោះបីជា​កិច្ច​ប្រជុំ​កម្រិត​ទ្វេភាគី​ក៏​ដោយ​ ក៏​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់​ សុខុន មិន​ភ្លេចលើក​​ឡើង​ពី​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​បរទេសនោះ​ទេ​ ដោយ​លោក​​បញ្ជាក់​ថា កម្ពុជា​ប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ផ្អែក​លើ​ច្បាប់។ ...

នៀម ឆេង
https://postkhmer.com/national/news/950561

ស្ថានទូតកម្ពុជាប្រចាំជប៉ុនបញ្ជាក់ជាថ្មីពីស្ថានភាពផ្លូវការនៃពិធីបុណ្យកម្ពុជា ក្រោយមានការភាន់ច្រឡំជុំវិញការរៀបចំ

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីបំភ្លឺជាសាធារណៈ ដោយបញ្ជាក់ជាថ្មីពីស្ថានភាពផ្លូវការ និងការរៀបចំពិធីបុណ្យកម្ពុជា (Cambodia Festival) ប្រចាំឆ្នាំនៅទីក្រុងតូក្យូ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវ ក្រោយមានការភាន់ច្រឡំជុំវិញការរៀបចំព្រឹត្តិការណ៍នេះ។ ...

ហុង រស្មី
https://postkhmer.com/lifestyle/arts-culture/news/950490

ការ​នាំ​ចេញ​អង្ករ​កើនឡើង​ខ្លាំង​ ខណៈ​កម្ពុជា​ខិត​ជិត​គោលដៅ​ ១​លាន​តោន​

កម្ពុជា​បាន​នាំ​ចេញ​អង្ករ​បាន​ចំនួន​ ៧០៧.៤៧១​តោន​ ក្នុង​រយៈពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​ ដែល​រក​ចំណូល​បាន​ប្រមាណ​ ៤១៥​លាន​ដុល្លារ​ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ និង​វិស័យ​ឧស្សាហកម្ម​ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ​។ ...

ជា​ វណ្ណយុទ្ធ
https://surl.li/oojhab

កំណើន​រោងចក្រ​បង្កើត​ការងារ​ថ្មី​ជាង​ ៩០,០០០​ នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ២០២៦

កម្ពុជា​បាន​បន្ថែម​រោងចក្រ​ចំនួន​ ៨៤៥​ ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​ ដោយ​បង្កើត​ការងារ​ថ្មី​ជាង​ ៩០,០០០​ កន្លែង​ និង​បង្ហាញ​ពី​ភាព​ធន់​របស់​ព្រះរាជាណាចក្រ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ ទោះបីជា​មាន​ភាព​មិន​ប្រាកដប្រជា​ខាង​សេដ្ឋកិច្ច​ពិភពលោក​ជាប់លាប់​ក៏​ដោយ​។ ...

ប៊ែន សុខហ៊ាន
https://www.khmertimeskh.com/501990404/factory-growth-creates-over-90000-new-jobs-in-first-half-of-2026/

កម្ពុជាទទួលបានជំនួយ២លានដុល្លារអាម៉េរិកពីអូស្ត្រាលីដើម្បីពង្រីកកិច្ចគាំពារសង្គម

ប្រទេសអូស្ត្រាលីបានផ្តល់ថវិកាបន្ថែមចំនួន ៣លានដុល្លារអូស្ត្រាលី (ប្រហែល ២ លានដុល្លារអាម៉េរិក) ដើម្បីពង្រឹងប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា នៅចំពេលដែលមានភាពមិនច្បាស់លាស់ជាសកល និងការរំខានផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយជម្លោះ គ្រោះមហន្តរាយអាកាសធាតុ និងជំងឺរាតត្បាត ដែលកំពុងដាក់សម្ពាធកាន់តែខ្លាំងលើសហគមន៍ងាយរងគ្រោះ។ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-secures-us2-million-australian-funding-to-expand-social-protection/kh

ប្រទេស​ឥណ្ឌា​ និង​កម្ពុជា​បាន​ចុះ​MoU​លើ​គម្រោង​ផ្តល់​ផល​រហ័ស​សម្រាប់​ការ​បោសសំអាត​មីន​មនុស្សធម៌​នៅ​ខេត្តពោធិ៍សាត់

​ប្រទេស​ឥណ្ឌា​ និង​កម្ពុជា​ បាន​ឈាន​ដល់​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​(MoU)​សម្រាប់​ការ​អនុវត្ត​គម្រោង​ផ្តល់​ផល​រហ័ស​ (Quick​ Impact​ Project​ –​ QIP)​ដើម្បី​គាំទ្រ​ដល់​សកម្មភាព​បោសសំអាត​មីន​មនុស្សធម៌​លើ​ផ្ទៃដី​ចំនួន​១៦៣.២០៧​ម៉ែត្រការ៉េ​ ស្ថិត​នៅ​ក្នុងភូមិ​ម៉ ...

ឈន ណន
https://postkhmer.com/national/news/950056

នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​SME​និង​ប្រជាពលរដ្ឋ​ចូលរួម​ផ្ដល់​មតិ​ដើម្បី​រៀបចំ​វិធានការ​គាំទ្រ​ថ្មី​លើក​ស្ទួយ​ផលិតផល​ក្នុងស្រុក​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​អំពាវនាវ​ឱ្យ​សហគ្រិន​ និង​ប្រជាពលរដ្ឋ​ ជា​ពិសេស​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME)​ ចូលរួម​ផ្ដល់​យោបល់​ និង​សំណូមពរដើម្បី​ជា​ធាតុ​ចូល​សម្រាប់​រាជរដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​វិធានការ​ថ្មីៗ​គាំទ្រ​ដល់​វិស័យ​នេះ​ស្រប ...

ហុង រស្មី
https://postkhmer.com/business/news/949541

ឯកអគ្គរាជទូត​៖​ ការ​បិទ​ច្រកព្រំដែន​គោក​កម្ពុជា​-​ថៃ​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ភាព​ទាក់ទាញ​សម្រាប់​វិនិយោគិន​ជប៉ុន​

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ លោក​ អ៊ូ​អេ​ណុ​ អាត់​ស៊ុ​ស៊ី​ (Ueno​ Atsushi)​ បាន​ថ្លែង​ថា​ ការ​បន្ត​បិទ​ច្រកព្រំដែន​គោក​រវាង​កម្ពុជា​ និង​ថៃ​ បាន​ប៉ះពាល់​ដល់​ភាព​ទាក់ទាញ​របស់​កម្ពុជា​ចំពោះ​ក្រុមហ៊ុន​ជប៉ុន​ ដែល​កំពុង​ស្វែងរក​ការ​ពង្រីក​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ចេញពី​ប្រទេស ...

ហុង រស្មី
https://postkhmer.com/business/news/949582

កម្ពុជា​អនុម័ត​គម្រោង​ថាមពល​កកើត​ឡើង​វិញ​ចំនួន​៥​ដែល​មាន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​

យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​បាន​អនុម័ត​គម្រោង​ថាមពល​កកើត​ឡើង​វិញ​ចំនួន​ ៥​ ដែល​មាន​តម្លៃ​ជាង​ ១​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៦​ រួម​មានការ​អភិវឌ្ឍ​ថាមពលព្រះអាទិត្យ​ ថាមពលខ្យល់​ និង​ជីវម៉ាស​នៅ​ទូ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-approves-1b-in-renewable-energy-projects/kh

ក្រុមហ៊ុន​ចិន​សម្លឹង​មើល​ការ​វិនិយោគ​នៅ​កម្ពុជា​ក្នុងអំឡុងពេល​ទស្សនកិច្ច​របស់​លោកហ៊ុន​ ម៉ា​ណែ​ត​

ការ​ជំរុញ​របស់​កម្ពុជា​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ថ្មីៗ​ពី​ចិន​ គឺជា​ចំណុច​សំខាន់​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ទៅ​កាន់​ប្រទេស​ចិន​ ដែល​បាន​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​នាយក​ប្រតិបត្តិ​អាជីវកម្ម​ និង​មន្ត្រីជាន់ខ្ពស់ ...

សឿង និមល
https://cambojanews.com/chinese-firms-eye-cambodia-investment-during-hun-manet-visit/

កម្ពុជា​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ «​យុទ្ធសាស្ត្រ​ ការទូត​បរិស្ថាន​កម្ពុជា​»​ ដើម្បី​ចូលរួម​ដោះស្រាយ​គ្រោះថ្នាក់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​ធ្លាក់​ចុះ​ប្រព័ន្ធ​អេកូឡូស៊ី

ក្រសួងបរិស្ថាន​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ជា​ផ្លូវការ​នូវ​ «​យុទ្ធសាស្ត្រ​ការទូត​បរិស្ថាន​កម្ពុជា​ (CEDS)​ ឆ្នាំ​២០២៦–២០៣០»​ ដែល​ជា​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​ដ៏​មាន​សារៈសំខាន់​ និង​ដើរតួ​ជា​ត្រីវិស័យ​ ក្នុង​ការ​តម្រង់​ទិស​ការទូត​បរិស្ថាន​របស់​កម្ពុជា​ សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ​ ក្នុង​ការ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/948810

អា​មេ​រិ​ក​ និង​កម្ពុជា​ប្រកាស​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​រឹង​មាំ​ ខណៈ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការពារ​ជាតិ​ ពាណិជ្ជកម្ម​ និង​អាកាសចរណ៍​បន្ថែម​

សហរដ្ឋអាមេរិក​ និង​កម្ពុជា​បាន​ប្រកាស​ថា​ ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​ឈាន​ចូល​ដំណាក់កាល​ថ្មី​ និង​កាន់តែ​រឹង​មាំ​ជាង​មុន​ ដោយ​ភាគី​ទាំង​ពីរ​បាន​លើក​ឡើង​ពី​វឌ្ឍនភាព​ជា​បន្តបន្ទាប់​លើ​វិស័យ​ការពារ​ជាតិ​ ពាណិជ្ជកម្ម​ អាកាសចរណ៍​ សុខាភិបាល​ ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ ...

ហុង រស្មី
https://postkhmer.com/national/news/948547

អាម៉េរិក​ស្វែងរក​ឱកាស​វិនិយោគ​លើ​កំពង់​ផែត​ភ្ជាប់​ជាមួយ​ព្រែកជីក​នៅ​កម្ពុជា​

សាជីវកម្ម​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាម៉េរិក​ (DFC)​ បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់​ផែ​តាម​បណ្តោយ​គម្រោង​ព្រែកជីក​របស់​កម្ពុជា​ ខណៈ​ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ព្យាយាម​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ​ជាមួយ​កម្ពុជា​។​ ...

ប្រាក់ ចាន់ថុល
https://kiripost.com/stories/us-explores-investment-in-canal-linked-ports-in-cambodia/kh

សម្ដេច​ ហ៊ុន​ ម៉ា​ណែ​ត​ ណែនាំ​ឱ្យ​ក្រសួង​អប់រំ​ និង​ក្រសួង​ការងារ​រៀបចំ​ «​គន្លង​អប់រំ​ថ្មី​នៅ​កម្ពុជា​»​ ដោយ​បែងចែក​ជា​គន្លង​វិទ្យាសាស្ត្រ​,​ វិទ្យាសាស្ត្រ​សង្គម​ និង​គន្លង​វិជ្ជាជីវៈ​

សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ណែនាំ​ឱ្យ​លោក​ ហង់​ជួន​ ណា​រ៉ុ​ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​លោក​ ហេង​ សួរ​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ រៀបចំ​ «​គន្លង​អប់រំ​ថ្មី​នៅ​កម្ពុជា​»​ ដោយ​បែងចែក​ជា​ គន្លង​វិទ្យាសាស្ត្រ​ ...

ឈន ណន
https://postkhmer.com/national/news/946426

វិស័យ​វាយ​ន​ភណ្ឌ​ ស្បែកជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​រួមចំណែក​ប្រមាណ​ ៥០%​នៃ​តម្លៃ​នាំ​ចេញ​សរុប​និង​ផ្តល់​ការងារ​ដល់​កម្មករនិយោជិត​ជាង​ ១,២​លាន​នាក់​

រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក​ ហេង​ សួរ​ បាន​គូសបញ្ជាក់​ថា​ វិស័យ​វាយ​ន​ភណ្ឌ​ កាត់ដេរ​ ផលិត​ស្បែកជើង​ និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប​ គឺជា​សសរស្តម្ភ​នៃ​កំណើនសេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​របស់​កម្ពុជា​ ដែល​កំពុង​តែ​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ដល់​កម្មករនិយោជិត​ជាង​ ១,២ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/946781

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

KXjyY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!