សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ហាង Papa John's របស់អាមេរិកប្តេជ្ញាពង្រីកវត្តមានអាជីវកម្មនៅកម្ពុជា
ក្រុមហ៊ុន Papa John’s International ដែលមានមូលដ្ឋានដើមនៅសហរដ្ឋអាមេរិកជាក្រុមហ៊ុនបម្រើសេវាកម្មម្ហូបអាហារទាន់ចិត្តបានអះអាងពីការពង្រីកវត្តមានហាងរបស់ខ្លួនរហូតដល់ ១៥ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនៅកម្ពុជា ស្របពេលហាងតំណាងមួយបានបើកដំណើរការ ...
ធូ វិរៈ
https://bit.ly/3depXJe
តំបន់អង្គរត្រូវបានរំពឹងថា អាចនឹងបើកទូលាយជាងមុនដល់ភ្ញៀវបរទេសនៅត្រីមាសទី៤
វិស័យឯកជនរំពឹងថា កម្ពុជានឹងបើកទ្វារទូលាយជាងមុនក្នុងការទទួលទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចរាល់ទៅតំបន់សៀមរាបអង្គរ ចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២១ តទៅ ក្រោយពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកសំណើនេះទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ...
ហ៊ឹន ពិសី
https://bit.ly/329pAcn
ក្រសួងស្វែងរកហិរញ្ញប្បទានជិត $១០០ លានពី AFD ដើម្បីជំរុញខ្សែចង្វាក់តម្លៃផលិតកម្មកសិកម្ម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងស្វែងរកហិរញ្ញប្បទានប្រហែល ៨០ លានអឺរ៉ូ (៩៥ លានដុល្លារ) ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) សម្រាប់គម្រោងចំនួន ២ ដើម្បីជំរុញខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មនៅកម្ពុជា។ ...
ធូ វិរៈ
https://bit.ly/3g7ISqD
នាយក IMF៖ យុទ្ធនាការចាក់វ៉ាក់សាំងនឹងនាំកំណើនសេដ្ឋកិច្ចសកល រួមទាំងកម្ពុជា
លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងកាលពីថ្ងៃពុធថា ការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ បានជំរុញឲ្យមានកំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថានឹងកើនឡើងដល់ ៦ ភាគរយសម្រាប់ ...
ម៉ៃ គុណមករា
https://bit.ly/3g7S7au
ការនាំចេញអាហារនៅត្រីមាសទី ១ មានបញ្ហា
តួលេខថ្មីបង្ហាញពីរូបភាពមិនល្អនៃការនាំចេញសម្រាប់ប្រទេសកម្ពុជាដែលបង្ហាញពីផលប៉ះពាល់លើវិស័យពាណិជ្ជកម្មសេរី ដោយសារកូវីដ-១៩។ ហេតុផលមួយគឺការកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅប្រាំដងនៃថ្លៃដើមនៃការ ...
Mark Hughes
https://www.khmertimeskh.com/50835793/first-quarter-food-exports-suffering/
ធនាគារជជែកអំពីការផ្តល់ជំនួយកម្ចីដើម្បីសង្គ្រោះដល់កសិករ
ប្រធាននាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម (ARDB) និងប្រធានធនាគារអេស៊ីលីដាបានជួបពិភាក្សាគ្នាអំពីលទ្ធភាពនៃកម្មវិធីផ្តល់ប្រាក់កម្ចីរួមគ្នាដែលនឹងពង្រីកការគាំទ្រដល់កសិករនៅក្នុងប្រទេស។ ...
Brian Badzmierowski
https://www.khmertimeskh.com/50835722/banks-talk-about-relief-to-farmers/
វិធានការណ៍កាត់បន្ថយសម្ពាធបំណុលចំនួន ៦ ចំណុច
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី ៧ ខែមេសាបានបញ្ជាឱ្យសមាជិកទាំងអស់អនុម័តនូវវិធានការជំនួយហិរញ្ញវត្ថុចំនួន ៦ ចំណុចដោយសារការធ្លាក់ចុះសេដ្ឋកិច្ច និងប្រាក់ចំណូលដែលបណ្តាលមកពីការឆ្លងសហគមន៍នៃ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/abc-cma-set-out-six-debt-relief-measures
ដំណាំស្រូវប្រាំងមានកំណើនខ្ពស់ក្នុងត្រីមាសទី ១ ការនាំចេញថយចុះ ៣៣ ភាគរយ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាទិន្នផលសម្រាប់រដូវប្រាំងឆ្នាំនេះជាពិសេសស្រូវបានកើនឡើងគួរឱ្យកត់សម្គាល់នៅត្រីមាសទី ១ ឆ្នាំ ២០២១ ទោះបីជាការនាំចេញថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ។ ...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/dry-season-rice-crops-have-bumper-q1-exports-decrease-33-cent
សមាគមសហគ្រិនស្ដ្រីកម្ពុជាតែងតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មី
លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ ត្រូវបានជ្រើសជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) សម្រាប់អាណត្តិថ្មី ទី៤ (២០២១-២០២៤)។ លោកស្រីថ្លែងថា លោកស្រីប្តេជ្ញាចិត្តដើម្បីនាំសហគ្រិនស្ត្រីឱ្យចូលរួមក្នុងសមាគមនិងបង្កើត ...
សុខ ចាន់
https://bit.ly/3dBxS24
ស្ថាប័នហិរញ្ញវត្ថុចំនួន ៣ ចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន
ស្ថាប័នហិរញ្ញវត្ថុឈានមុខចំនួន ៣ ដែលរួមមានធនាគារ ហត្ថា ធនាគារ ភ្នំពេញ ពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន ដែលបានបង្ហាញយ៉ាងទូលំទូលាយអំពីរបៀបដែលវិស័យនេះមានឥទ្ធិពលជាទូទៅក្នុងដំណាក់កាលនៃជំងឺរាតត្បាតក្នុង ...
Husain Haider និង William Nygren
https://bit.ly/3sYapi4
កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងប្រទេសចិន
ក្រសួងពាណិជ្ជកម្មកំពុងតែមានកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងប្រទេសចិនក្នុងគោលបំណងលើកកម្ពស់ផលិតផលកម្ពុជានិងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន។ ...
ជា វណ្ឌយុទ្ធ
https://bit.ly/3rXWxTq
កំណែទម្រង់ធ្វើឱ្យចំណូលក្រសួងធ្លាក់ចុះជាង ៥០%
ការធ្វើកំណែទម្រង់បានធ្វើឱ្យប្រាក់ចំណូលប្រចាំឆ្នាំ ២០២០ របស់ក្រសួងពាណិជ្ជកម្មធា្លក់ចុះជាង ៥០ ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួង។ ...
ធូ វិរៈ
https://bit.ly/3cWim1x
រដ្ឋាភិបាលជំរុញ និងលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ផលិតផលនៅក្នុងស្រុកបន្ថែម
ក្នុងឱកាសប្រារព្ធទិវាជាតិលើកកម្ពស់ផលិតផលខ្មែរលើកទី៤ ឆ្នាំ ២០២១ រដ្ឋាភិបាលបានអំពាវនាវឱ្យវិស័យឧស្សាហកម្មកែច្នៃក្នុងស្រុកឱ្យបន្តជំរុញការប្រើប្រាស់ផលិតផលនៅក្នុងស្រុក ដើម្បីកាត់បន្ថយអតុល្យភាពជញ្ជីងពាណិជ្ជកម្ម។ ...
ធូ វិរៈ
https://bit.ly/39MIlXu
កម្ពុជានាំចេញសម្ភារអគ្គិសនីកើនជាង ៣១ ភាគរយក្នុងឆ្នាំ ២០២០
ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីការនាំចេញម៉ាស៊ីនបរិធាន (Electrical Equipment) និងសម្ភារអគ្គិសនីទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២០ កើនឡើងជាង ៣១ ភាគរយធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជា។ ...
ហ៊ឹន ពិសី
https://bit.ly/2Rdzzv8
ក្រសួងបដិសេធវត្តមានតំណាងចែកចាយរថយន្ត TESLA នៅកម្ពុជា
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា ក្រសួងពុំទាន់បានទទួលការស្នើសុំណាមួយពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនី TESLA របស់អាមេរិកបោះទីតាំងនៅប្រទេសកម្ពុជានៅឡើយទេ។ ...
ម៉ៃ គុណមករា
https://bit.ly/3unYgDg
សង្គមស៊ីវិលជាង ១០០ ស្នើឱ្យរដ្ឋធ្វើអន្តរាគមន៍ដល់គ្រឹះសា្ថនហិរញ្ញវត្ថុ
ក្រុមអង្គការសង្គមស៊ីវិលជាង ១០០ បានស្នើសុំជាថ្មីឱ្យរដ្ឋាភិបាលដាក់ចេញវិធានការណែនាំដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាឱ្យផ្អាកការបង់ប្រាក់កម្ចី និងការប្រាក់យ៉ាងតិច ៣ ខែដល់អ្នកខ្ចីក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ...
ធូ វិរៈ
https://bit.ly/2RablSl
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» នឹងមានទីផ្សារកាន់តែធំ បន្ទាប់ពីទទួលបានការចុះបញ្ជី GI
បើទោះបីផែនការប្រគល់វិញ្ញាបនបត្រចុះបញ្ជីផ្លូវការនៃទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» កាលពីថ្ងៃអង្គារម្សិលមិញត្រូវពន្យារពេល ប៉ុន្តែការទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ពីក្រសួងពាណិជ្ជកម្មបាននិងកំពុងរួមចំណែកក្នុងការធ្វើឱ្យផលិតផលមួយនេះ ...
ហ៊ឹន ពិសី
https://bit.ly/3wxHZh5
អាជ្ញាធរជំរុញ PIG ឱ្យយកចិត្តទុកដាក់ទៅលើអេកូទេសចរណ៍
គម្រោងវិនិយោគព្រលានយន្តហោះថ្មីខ្នាតតំបន់នៅខេត្តមណ្ឌលគិរីមានតម្លៃ ៨០ លានដុល្លារ កំពុងឆ្ពោះទៅរកការអភិវឌ្ឍអេកូទេសចរណ៍។ ...
ធូ វិរៈ
https://bit.ly/3sLOA5b
តម្លៃដឹកជញ្ជូនខ្ពស់ធ្វើឱ្យការនាំចេញអង្ករធ្លាក់ចុះជាង ៣៣%
កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណជាង ១៥ ម៉ឺនតោនទៅទីផ្សារអន្តរជាតិនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១ ធ្លាក់ចុះជាង ៣៣ ភាគរយធៀបនឹងត្រីមាសទី១ ឆ្នាំមុន ដោយសារតែបញ្ហាកង្វះកុងតឺន័រដែលនាំឱ្យតម្លៃដឹកជញ្ជូន ...
ធូ វិរៈ
https://bit.ly/3wsD68Y
គម្រោងនាំចេញទឹកមាត់ត្រចៀកកាំទៅទីផ្សារចិន នៅមានបញ្ហាប្រឈមច្រើន
ការអូសបន្លាយពេលនៃការឆ្លងរាលដាលកូវីដ ១៩ និងឧបសគ្គចម្បងៗចំនួន ២ កំពុងធ្វើឱ្យក្តីសង្ឃឹមក្នុងការនាំចេញផលិតផលទឹកមាត់ត្រចៀកកាំពីកម្ពុជាទៅទីផ្សារប្រទេសចិន ជាផ្លូវការនឹងត្រូវបន្តអូសបន្លាយពេលបន្ថែមទៀត។ ...
ហ៊ឹន ពិសី
https://bit.ly/3fEdoIJ
ក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មថ្មីកាលពីឆ្នាំមុន ធ្លាក់ចុះជិតពាក់កណ្តាល
ចំនួនក្រុមហ៊ុន និងសហគ្រាសចុះបញ្ជីពាណិជ្ជកម្មថ្មីនៅក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ ២០២០ មានចំនួន ៧ ៨៦០ ធ្លាក់ចុះ ៤០,៧២ ភាគរយធៀបនឹងឆ្នាំ ២០១៩ ដែលមានចំនួន ១៣ ២៥៩។ ...
ធូ វិរៈ
https://bit.ly/2QYYG4A
ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករំពឹងថានឹងចាប់ផ្តើមនៅខែកក្កដា
យោងតាមលោកឡុង កែមវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថាទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា Go4eCAM របស់ក្រសួងពាណិជ្ជកម្មត្រូវបានរំពឹងថានឹងដំណើរការតាមប្រព័ន្ធអនឡាញនៅក្នុងខែកក្កដាខាងមុខនេះ។ ...
Brian Badzmierowski
https://bit.ly/3wjibFm
ប្រព័ន្ធទូទាត់ដោយស្វ័យប្រវត្តិមានសារៈសំខាន់សម្រាប់ធនាគារ
យោងតាមលោក Mike Gaertner ប្រធានផ្នែកប្រតិបត្តិការប្រចាំនៅក្រុមហ៊ុន Sabay Digital បានឲ្យដឹងថាធនាគារកម្ពុជានានាចាំបាច់ត្រូវតែបញ្ចូលដំណើរការបង់ប្រាក់ដោយស្វ័យប្រវត្តិ ខណៈដែលអវត្តមានរបស់សកម្មភាពនេះគឺជាចន្លោះប្រហោងនៃសេវាកម្មហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។ ...
Husain Haider
https://bit.ly/3wk5rhu
កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានចំណាត់ថ្នាក់ទាបលើពិភពលោកសម្រាប់អាជីវកម្មបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា
យោងតាម Draper Innovation Index (DII) បានឱ្យដឹងថាប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១៧៦ នៅក្នុងពិភពលោកនៅក្នុងសន្ទស្សន៍វាស់ពីទីតាំងល្អបំផុតនៅលើពិភពលោកដើម្បីចាប់ផ្តើមដំណើរការអាជីវកម្មបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា (Tech Startups)។ ...
Husain Haider
https://bit.ly/3dlyY1P