សេដ្ឋកិច្ច និងពាណិជ្ជកម្ម

កម្ពុជា​ នឹង​បាន​ការវិនិយោគ​លើ​ទំនិញ​ធ្វើ​ដំណើរ​កាន់តែ​ច្រើន

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក វីលៀម ហៃ (Willaim Heidt) កាលពីម្សិលមិញបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថាលោកមានសុទិដ្ឋិនិយមខ្ពស់ថាកម្ពុជានឹងទទួលកំណើនវិនិយោគលើ រោងចក្រផលិតសម្ភារធ្វើដំណើរដូចជាកាបូបយួរ និងវ៉ាលិសជាដើមបន្ទាប់ពីគណៈប្រតិភូពីកម្ពុជាបានធ្វើសិក្ខាសាលាផ្សព្វផ្សាយដើម្បីទាក់ទាញវិនិយោគិនក្នុងឧស្សាហកម្មនេះនៅទីក្រុងហុងកុង។ ...

ហ៊ គឹមសាយ
http://bit.ly/2cleox3

ពេទ្យ​ជប៉ុន ​នឹង​​ជួយ​​ទាក់​ទាញ​វិនិយោគិន​​មក​​កម្ពុជា​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា ការសម្ពោធដាក់ឲ្យដំណើរការមន្ទីរពេទ្យសាន់រ៉ាយភ្នំពេញ ដែលវិនិយោគដោយជប៉ុន នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជប៉ុន និងវិនិយោគិនដទៃទៀតមកកាន់កម្ពុជា កាន់តែច្រើន។ លោកនាយករដ្ឋមន្ត្រីថ្លែងថា នៅពេលមានមន្ទីរពេទ្យដែលមានស្តង់ដារវានឹងកសាងទំនុកចិត្តដល់វិនិយោគិនក៏ដូចជាអ្នកទេសចរដែលចង់វិនិយោគ ឬធ្វើដំណើរកម្សាន្តនៅកម្ពុជា។ លោក ហ៊ុន សែន បន្ថែមថា មុននឹងវិនិយោគិន ឬអ្នកទេសចរសម្រេចចិត្តមកវិនិយោគ ឬមកលំហែនៅកម្ពុជា ពួកគេនឹងសួរថា តើកម្ពុជា មានមន្ទីរពេទ្យស្តង់ដារ និងសេវាកម្មគ្រប់គ្រាន់ដែរឬទេ។លោកនាយករដ្ឋមន្ត្រីថា៖«ការកសាងមន្ទីរពេទ្យនេះមិនមែនជាករណីមួយដោយឡែកមួយទេ ប៉ុន្តែវាជះឥទ្ធិពលដល់វិស័យទេសចរណ៍ ការវិនិយោគ និងការស្រាវជ្រាវនៅកម្ពុជា»។ ...

សុខ ចាន់
http://bit.ly/2d3f1B7

RDB ឲ្យ​រោង​ម៉ាស៊ីន​កិនស្រូវ​ទាំង​អស់​ស្នើកម្ចី​ឥណទាន​របស់​រដ្ឋាភិបាល

ធនាគារអភិវឌ្ឍន៍ជនបទបានប្រកាសកាលពីម្សិលមិញថារាល់រោងម៉ាស៊ីនកិនស្រូវទាំងអស់អាចស្នើសុំកម្ចីឥណទានពិសេសរបស់រដ្ឋាភិបាលបានចាប់ពីថ្ងៃនេះតទៅសម្រាប់បញ្ជាទិញស្រូវសែនក្រអូបស្រាល ពីប្រជាកសិករដើម្បីស្ដារនូវតម្លៃស្រូវឲ្យកើនឡើងវិញបន្ទាប់ពីតម្លៃស្រូវបានធ្លាក់ខ្លាំងក្នុងប៉ុន្មានពីរសបា្តហ៍ចុងក្រោយនេះ។ នេះបើ យោងតាមមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ជនបទ។ ...

សុខ ចាន់
http://bit.ly/2cqlgwo

ABC ដាក់​ចេញ​កម្មវិធី​ផ្តួចផ្តើម​ហិរញ្ញវត្ថុ​បៃតង

សមាគមធនាគារកម្ពុជា (ABC) បានដាក់ចេញនូវកម្មវិធីផ្តូចផ្តើមហិរញ្ញវត្ថុប្រកបដោយស្ថិរភាពដើម្បីផ្តល់ការប្រឹក្សាឲ្យកាន់តែកៀកដល់វិស័យហិរញ្ញវត្ថុខណៈវិស័យនេះកំពុងទទួលបានប្រយោជន៍លំហូរមូលនិធិពីអន្តរជាតិទៅក្នុងការវិនិយោគបៃតង។ គំនិតផ្ដួចផ្ដើមហិរញ្ញវត្ថុប្រកបដោយស្ថិរភាពដែលបានចាប់ផ្ដើមដំណើរការកាលពីម្សិលមិញនឹងធ្វើការស្រាវជ្រាវរយៈពេលពីរឆ្នាំដើម្បីកំណត់ការអនុវត្តល្អបំផុតដែលអាចត្រូវបានអនុវត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅពេលពួកគេកំពុងពិចារណាពីការអនុវត្តផ្ដល់កម្ចីដូចជាកម្ចីទៅលើគម្រោងដែលកាត់បន្ថយការខូចខាតពីហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍថាមពល និងកសិពាណិជ្ជកម្មទ្រង់ទ្រាយធំដូចជាដំណាំកៅស៊ូ។ ...

Kali Kotoski
http://bit.ly/2d7ivme

វិនិយោគិន​ជប៉ុន​ បង្កើន​​ចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា

ទំនាក់ទំនងកាន់តែធំរវាងប្រទេសជប៉ុន និងកម្ពុជាកំពុងរឹតបន្តឹងចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរខណៈជប៉ុនកំពុងជំរុញដល់មហិច្ឆតាអភិវឌ្ឍខ្សែចង្វាក់ឧស្សាហកម្មរបស់ខ្លួន។ មន្ដ្រីនៅអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ជាភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុនឲ្យដឹងថាភាពទាក់ទាញសេដ្ឋកិច្ចរបស់កម្ពុជាគឺផ្អែកលើកម្លាំងពលកម្មទាប និងទីតាំងភូមិសាស្ដ្រដែលនៅតាមបណ្ដោយច្រករបៀងសេដ្ឋកិច្ចទាំងខាងកើត និងខាងលិចរវាងតំបន់ឧស្សាហកម្មរបស់ប្រទេសថៃ និងកំពង់ផែកុងតឺន័រ កៃម៉េប (Cai Mep) របស់ប្រទេសវៀតណាម។ ...

ចេង សុខហ័ង
http://bit.ly/2d101Ra

តម្រូវការថាមពលក្នុងអាស៊ានត្រូវបានពិភាក្សា

កម្ពុជាបានជម្រុញនាំក្រុមហ៊ុនប្រេងអាស៊ានទាំងអស់ដើម្បីសហការគ្នាក្នុងការធានាដល់ តម្រូវការ និងការផ្គត់ផ្គង់នៃថាមពលនៅក្នុងប្រជាជាតិទាំង ១០ នេះបើតាមប្រសាសន៍នៃមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29822/asean-energy-demand-discussed/

ចិន ​សន្យា​បង្កើន​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា

ប្រទេសចិនសន្យាបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជាដែលជាការតបស្នងចំពោះការប្តេជ្ញាចិត្តក្នុងការគាំទ្រនយោបាយចិននៅក្នុងតំបន់ និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍។ នេះបើតាមមន្ត្រីរដ្ឋាភិបាលចិន។ ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីបិទពិព័រណ៍អាស៊ាន ចិន លើកទី ១៣ (CAEXPO) កាលពីថ្ងៃពុធនៅក្នុងខេត្តណាននីង។ លោក Wang Lei អគ្គលេខាធិការនៃលេខាធិការដ្ឋាន CAEXPO បានឲ្យដឹងថា៖ «លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាសន្យាថាលោកនឹងបន្តគាំទ្រគំនិតផ្ដួចផ្ដើមរបស់យើងសម្រាប់អាស៊ានដែលរួមទាំងផ្លូវសូត្រសមុទ្រ»។ លោកបន្តថា៖ «កម្ពុជាផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ពួកយើង»។ ...

Kali Kotoski
http://bit.ly/2cK4XLJ

ថៃនឹងដោះស្រាយឧបសគ្គពាណិជ្ជកម្មផលិតផលកសិដ្ឋាន

រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ កំពុងស្វែងរកឧបសគ្គនានានៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគសម្រាប់ “កិច្ចផ្តួចផ្តើមផលិតផលកសិដ្ឋាន” របស់ខ្លួនជាមួយនឹងប្រទេសកម្ពុជា លាវ មីយ៉ាន់ម៉ា និងវៀតណាម ជាមួយនឹងគោលបំណងវែងឆ្ងាយនៃការបំបាត់ចោលនូវឧបសគ្គទាំងនោះ នេះបើយោងតាមកសែតបាងកកប៉ុស្តិ៍។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29750/thais-to-tackle-farm-barriers/

វិធាន​ការ​ទប់​ស្កាត់​ប្រមូល​ទិញ​កសិផល​បន្ទាប់​ពី​ថ្លៃ​ធ្លាក់​ចុះ​ផ្ទួនៗ

ស្របពេលតម្លៃស្រូវអង្ករធ្លាក់ថ្លៃផ្ទួនៗក្នុងប៉ុន្មានសបា្តហ៍មកនេះ ដែលបានកំពុងតែញាំញីដល់ប្រជាកសិករកម្ពុជានាពេលថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ដាក់ចេញវិធានការព្រមៗគ្នាបន្ទាន់មួយក្នុងចូលរួមដោះស្រាយបញ្ហាជូនប្រជាកសិករ ដូចជាវិធានការទប់ស្កាត់ការប្រមូលទិញកសិផលស្រូវដោយបន្ទាបតម្លៃពីសំណាក់ឈ្មួញ និងក្រុមហ៊ុនធ្វើអាជីវកម្មផលិតផលកសិកម្ម និងពង្រឹងនីតិវិធីនៃការនាំចូលអង្ករពីបរទេសជាដើម។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសរសេរក្នុងប្រព័ន្ធសង្គម Facebook របស់លោកថា កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះ ក្រសួងកសិកម្ម បានចេញវិធានការបន្ទាន់មួយក្នុងការទប់ស្កាត់ការប្រមូលទិញកសិផលដោយបន្ទាបថ្លៃពីសំណាក់ឈ្មួញនិងក្រុមហ៊ុនធ្វើអាជីវកម្មផលិតផលកសិកម្មរបស់ក្រសួងបានផ្ញើទៅកាន់ប្រធានមន្ទីរកសិកម្មខេត្ត ទាំងអស់ក្នុងការអនុវត្ត។ មិនតែប៉ុណ្ណោះកាលពីម្សិលមិញលោករដ្ឋមន្ត្រីកសិកម្មក៏បានចាត់ឲ្យក្រុមការងារតាមដាននិងដោះស្រាយបញ្ហាប្រឈមលើផលិតកម្មកសិកម្ម និងការរកទីផ្សារកសិផល ត្រូវពិនិត្យ និងដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋដែលបានជួបប្រទះប៉ុន្មានថ្ងៃកន្លងមកនេះ។ ...

សុខ ចាន់
http://bit.ly/2cJKBDI

ប្រជាជន​ចំណាយ $១២០ លាន​លើ​សម្ភារ​ក្នុង​ផ្ទះ

ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន GfK មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់អំពីការលក់ឧបករណ៍ប្រើប្រាស់ក្នុងលំនៅឋានរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៧ បង្ហាញថាប្រជាជនកម្ពុជាបានចំណាយប្រហែល ១២០ លានដុល្លារនៅចន្លោះខែកក្កដាឆ្នាំ ២០១៥ ដល់ខែមិថុនាឆ្នាំ ២០១៦ ដើម្បីទិញទូទឹកកក ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកគក់សម្លៀកបំពាក់។ តួលេខនេះបង្ហាញការកើនឡើង ២ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

ហ៊ គឹមសាយ
http://bit.ly/2cDtp1z

កម្ពុជា-ឡាវចុះហត្ថលេខា MoU ស្តីពីផលិតផលសម្គាល់ភូមិសាស្ត្រ (GI)

ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសឡាវ កាលពីសប្តាហ៍មុន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីសហប្រត្តិបត្តិការគ្នាក្នុងការការពារផ្លាកសញ្ញាពាណិជ្ជកម្ម និងផលិតផលសម្គាល់ភូមិសាស្ត្រ (GI)។ ...

សុខ ចាន់
http://www.khmertimeskh.com/news/29639/cambodia-laos-mou-on-gi/

សមាគម​ស្ករត្នោត​កំពុង​ចរចា​ជាមួយ ​Unilever

សមាគមស្ករត្នោតខេត្តកំពង់ស្ពឺបានជ្រើសយកសហករណ៍កសិកម្មដើមត្នោតដើម្បីបន្តការចរចាជាមួយក្រុមហ៊ុន Unilever លើផែនការទិញស្ករត្នោត ២០០០ តោន។ នេះបើយោងតាមលោក សំ សារឿន ប្រធានសមាគមស្ករត្នោតខេត្តកំពង់ស្ពឺ។ លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) បានឲ្យដឹងថានៅពេលនេះខ្លួនកំពុងពិភាក្សាអំពីដំណើរការនេះ។ ...

ចេង សុខហ័ង
http://bit.ly/2cbr2Si

ថៃ ​នាំ​​​ទំនិញ​មក​កម្ពុជា ​ធ្លាក់​ចុះ​១៦​ភាគរយ​ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​ថយ ៧​ខែ​ដើម​ឆ្នាំ

ការនាំទំនិញពីប្រទេសថៃចូលមកផ្គត់ផ្គង់នៅទីផ្សារកម្ពុជាបានធ្លាក់ចុះនៅក្នុងរយៈពេល៧ខែដើមឆ្នាំបង្ហាញឲ្យឃើញពីការប្រជែងខ្លាំងក្នុងប្រទេសមានកំណើនសេដ្ឋកិច្ច ៧ភាគរយក្នុងមួយឆ្នាំ ខណៈមន្ត្រីជំនាញថា កត្តាផលិតកម្មក្នុងស្រុកកើនឡើងអាចជំនួសការនាំចូលផលិតផលពីប្រទេសជិតខាង។ យោងតាមតួលេខពីស្ថានទូតព្រះរាជាណាចក្រថៃ បង្ហាញថា ការនាំទំនិញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា បានធ្លាក់ចុះប្រមាណ ១៦ភាគរយ នៅក្នុងរយៈពេល ៧ខែដើមឆ្នាំនេះ ស្របពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា បានថយចុះ ប៉ុន្តែការនាំចូលទំនិញកម្ពុជា ទៅប្រទេសថៃ កើនឡើងខ្លាំង។ ...

ជា វណ្ណៈ
http://bit.ly/2cIK94z

នាយក​រដ្ឋមន្ត្រី៖ កម្ពុជា​ នឹង​​ងាយ​ស្រួល​នាំ​ផលិតផល​ទៅប្រទេស​​ចិន

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃចន្ទ បានឲ្យដឹងថាប្រទេសកម្ពុជា នឹងទទួលបានភាពងាយស្រួលកាន់តែច្រើនបន្ថែមទៀតដើម្បីនាំចេញផលិតផលក្នុងស្រុកជាពិសេសផលិតផលកសិកម្មផ្សេងទៀតចូលទៅក្នុងទីផ្សារប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៃតំបន់អាស៊ី និងជាប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះបានធ្វើឡើងចំពេលដែលមានការព្រួយបារម្ភពីកសិករនិងអ្នកផលិតក្នុងស្រុកអំពីបញ្ហាកង្វះទីផ្សារការឡើងចុះតម្លៃក្នុងអំឡុងពេលប្រមូលផល និងកង្វះមូលនិធិដើម្បីគាំទ្រដល់អាជីវកម្មរបស់ខ្លួន។ ...

ម៉ៃ គុណមករា
http://bit.ly/2c6W92U

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ចិន​មក​វិនិយោគ​ឲ្យ​ច្រើន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យមានការវិនិយោគពីចិនមកក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀតហើយលោកសង្ឃឹមថាប្រទេសដែលមានប្រជាជនជាង ១,៣ ពាន់លាននាក់នេះនឹងបង្កើនការនាំចូលនូវផលិតផលពីប្រទេសកម្ពុជា។ ...

វង្ស សុខេង
http://bit.ly/2cPjEKY

កម្ពុជា​ និង​ចិន ប្ដេជ្ញា​លើក​កម្ពស់​ទំនាក់​ទំនង​អាជីវកម្ម ពាណិជ្ជកម្ម

សភាពាណិជ្ជកម្មកម្ពុជា(CCC)និងក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន(CCPIT)កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់ទំនាក់ទំនងអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា និងចិន។ ...

សុខ ចាន់
http://bit.ly/2cFJkt8

ប្រទេសចិននឹងនាំចេញស្រូវអង្ករពីកម្ពុជាទ្វេដង

រដ្ឋាភិបាលចិននឹងនាំចូលអង្ករប្រមាណ ២០០,០០០ តោន ពីប្រទេសកម្ពុជានៅឆ្នាំក្រោយ ដែលជាចំនួនទ្វេដងនៃចំនួនបច្ចុបន្បន្ន ហើយចិននឹងជួយដល់ការស្តារប្រាសាទព្រះវិហារឡើងវិញផងដែរ នេះបើតាមការប្រកាសរបស់ខ្លួនកាលពីម្សិលមិញ។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/29566/china-doubles-cambodian-rice-quota/

ធនាគារថៃផ្តល់ ១៤០ លានដុល្លារដើម្បីទិញហ៊ុន MFI

អស់រយៈពេល ៨ខែហើយ ចាប់តាំងពីការប្រកាសកិច្ចព្រមព្រៀងទិញដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា-ធនាគារនៃAyudhya ដែលមានមូលដ្ឋាននៅប្រទេសថៃ ស្គាល់ថាជា ធនគារ Krungsri  មិនទាន់ទទួលបានការអនុម័តសម្រាប់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីខែមករា ធនាគារនៃ Ayudhya បានប្រកាសពីចេតនារបស់ខ្លួន ដើម្បីទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ហត្ថាកសិករ ដែលតម្លៃនៃកិច្ចព្រមព្រៀងមានចំនួន ១៤០ លានដុល្លារ។ យ៉ាងណាមិញ ការទិញយកនេះអាស្រ័យលើការអនុម័តរបស់ធនាគារជាតិនៃកម្ពុជា។ ...

ហ៊រ គឹមសាយ
http://www.phnompenhpost.com/business/thai-banks-140m-offer-buy-cambodian-mfi-hold

ចិនវិនិយោគលើវិស័យសំណងច្រើនជាងគេ

ប្រទេសចិនបានសន្យារថានឹងផ្តល់មូលនិធិដល់កម្ពុជាសម្រាប់គម្រោងជាច្រើននៅអំឡុងពេលនៃកិច្ចប្រជុំរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន លោក Li Kequiang នៃការប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុងវៀងចន្ទ៍សប្តាហ៍នេះ នេះបើតាមលោករដ្ឋមន្ត្រីម្នាក់បានប្រាប់ទៅកាន់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃព្រហស្បត្តិ៍។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29552/china-dominates-construction/

ក្រុមអ្នកផលិតកៅស៊ូចង់នាំឱ្យពន្ធនាំចេញត្រូវលុបចោល

ក្រុមអ្នកផលិតកៅស៊ូឯកជនមួយបានដាក់ញ្ញត្តិទៅរដ្ឋាភិបាលដើម្បីទម្លាក់ចោលពន្ធនាំចេញផលិតផលកៅស៊ូ ដែលលើកឡើងថា ការមិនយកពន្ធនាំចេញនៃវិស័យនេះអាចនឹងទាក់ទាញវិនិយោគិនបរទេសមកដំឡើងរោងចក្រកែច្នៃ។ ...

Post Staff
http://www.phnompenhpost.com/business/rubber-producers-want-export-taxes-scrapped

ក្រសួង​ថា​ រ៉ូយ៉ាល់គ្រុប ​កំពុង​ស្វែងរក​ការ​វិនិយោគ​រោងចក្រ​ថាមពល​ខ្លួន​ឯង

ព័ត៌មានលម្អិតថ្មីមួយបានបង្ហាញពីមហិច្ឆតារបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបក្នុងការពង្រីកប្រតិបត្តិការទៅលើវិស័យថាមពលខណៈមន្ដ្រីរដ្ឋាភិបាលធ្វើការបញ្ជាក់ថាក្រុមហ៊ុនពហុផលិតផលធំជាងគេរបស់កម្ពុជាមួយនេះកំពុងស្វែងរកការអភិវឌ្ឍរោងចក្រថាមពលធ្យូងថ្ម ៥០០ មេហ្គាវ៉ាត់ផ្ទាល់ខ្លួនឯងដោយមិនមែនចូលវិនិយោគក្នុងរោងចក្រដែលមានស្រាប់នោះទេ។ ...

Kali Kotoski
http://bit.ly/2caKgVf

ប្រតិបត្តិករ​កម្ចី​ក្រៅ​ផ្លូវការ​ជាង​ ៣០០ ​ដាក់​ពាក្យ​ចុះ​បញ្ជី​ផ្លូវការ

រយៈពេលមួយឆ្នាំបន្ទាប់ពីធនាគារជាតិនៃកម្ពុជាព្រមានដល់ប្រតិបត្តិករឥណទានក្រៅច្បាប់ឲ្យចុះបញ្ជីមកដល់ពេលនេះមានអ្នកផ្តល់កម្ចីក្រៅផ្លូវការសរុប ៣២២ បានដាក់ពាក្យចុះបញ្ជីខណៈ NBC បានផ្តល់អាជ្ញាប័ណ្ណដល់ប្រតិបត្តិករបាន ១២៩។ នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយកាលពីម្សិលមិញ។ ...

ហ៊ គឹមសាយ
http://bit.ly/2c8Xmmr

សហព័ន្ធ​ស្រូវ​អង្ករ​រំពឹងការ​​ផ្គត់ផ្គង់​អង្ករ​នៅ​ទីផ្សារ​ឥណ្ឌូណេស៊ី

សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ការរំពឹងផ្គត់ផ្គង់អង្ករទៅទីផ្សារប្រទេសឥណ្ឌូណេស៊ីដែលជាទីផ្សារធំបំផុតមួយនៅក្នុងតំបន់។ហើយការផ្គត់ផ្គង់នេះរំពឹងថាត្រូវការអង្ករកម្ពុជា ប្រមាណជិត ២០ម៉ឺនតោន ស្របពេលភាគីទាំងពីរមានអនុស្សរណៈយោគយល់ស្ដីពីការនាំអង្ករចូលឥណ្ឌូណេស៊ី។ ការដាក់ការរំពឹងនាំចេញអង្ករកម្ពុជា ទៅក្នុងប្រទេសក្នុងតំបន់ បន្ទាប់ពីកម្ពុជា ទើបតែបរាជ័យជាថ្មីម្តងទៀតដណ្តើមទីផ្សារប្រទេសហ្វីលីពីន ដែលបញ្ជាទិញប្រភេទអង្ករសប្រមាណ ២៥ម៉ឺនតោន។ ការបរាជ័យនេះមិនមែនជាលើកទីមួយឡើយ ដែលកម្ពុជា មិនអាចដណ្តើមទីផ្សារនាំអង្កររបស់ខ្លួនទៅប្រទេសជិតខាងថៃ និងវៀតណាម។ លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ឥណ្ឌូណេស៊ី ជាទីផ្សារមួយធំក្នុងតំបន់ដែលនាំចូលអង្ករច្រើនពីបរទេស។ «ទាំងឥណ្ឌូណេស៊ី និងម៉ាឡេស៊ី នៅអាស៊ាន ជាទីផ្សារសក្ដានុពលធំ បើប្រទេសនីមួយៗអាចនាំចូលអង្ករក្នុងកម្រិតខ្ទង់សែនតោន»។ ...

ជា វណ្ណៈ
http://bit.ly/2cqiiqY

EDC ឲ្យ MFI និង​ធនាគារ​គោរព​កិច្ចព្រមព្រៀង​ទូទាត់

អគ្គិសនីកម្ពុជា (EDC) បានក្រើនរំឭកដល់គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុមួយចំនួនដែលកំពុងប្រតិបត្តិផ្ទុយពីកិច្ចព្រមព្រៀងជាមួយ EDC ស្តីពីការទូទាត់ថ្លៃអគ្គិសនីខណៈពួកគេកំពុងប្រើប្រាស់ភាគីទីបីជាភ្នាក់ងារទូទាត់ជំនួស។ នេះបើតាមសេចក្តីជូនដំណឹង EDC ។ ...

ហ៊ គឹមសាយ
http://bit.ly/2bXeo9G

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rzFMJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!