ពេទ្យ​ជប៉ុន ​នឹង​​ជួយ​​ទាក់​ទាញ​វិនិយោគិន​​មក​​កម្ពុជា​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា ការសម្ពោធដាក់ឲ្យដំណើរការមន្ទីរពេទ្យសាន់រ៉ាយភ្នំពេញ ដែលវិនិយោគដោយជប៉ុន នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជប៉ុន និងវិនិយោគិនដទៃទៀតមកកាន់កម្ពុជា កាន់តែច្រើន។ លោកនាយករដ្ឋមន្ត្រីថ្លែងថា នៅពេលមានមន្ទីរពេទ្យដែលមានស្តង់ដារវានឹងកសាងទំនុកចិត្តដល់វិនិយោគិនក៏ដូចជាអ្នកទេសចរដែលចង់វិនិយោគ ឬធ្វើដំណើរកម្សាន្តនៅកម្ពុជា។ លោក ហ៊ុន សែន បន្ថែមថា មុននឹងវិនិយោគិន ឬអ្នកទេសចរសម្រេចចិត្តមកវិនិយោគ ឬមកលំហែនៅកម្ពុជា ពួកគេនឹងសួរថា តើកម្ពុជា មានមន្ទីរពេទ្យស្តង់ដារ និងសេវាកម្មគ្រប់គ្រាន់ដែរឬទេ។លោកនាយករដ្ឋមន្ត្រីថា៖«ការកសាងមន្ទីរពេទ្យនេះមិនមែនជាករណីមួយដោយឡែកមួយទេ ប៉ុន្តែវាជះឥទ្ធិពលដល់វិស័យទេសចរណ៍ ការវិនិយោគ និងការស្រាវជ្រាវនៅកម្ពុជា»។ …

សុខ ចាន់
http://bit.ly/2d3f1B7