វិធាន​ការ​ទប់​ស្កាត់​ប្រមូល​ទិញ​កសិផល​បន្ទាប់​ពី​ថ្លៃ​ធ្លាក់​ចុះ​ផ្ទួនៗ

ស្របពេលតម្លៃស្រូវអង្ករធ្លាក់ថ្លៃផ្ទួនៗក្នុងប៉ុន្មានសបា្តហ៍មកនេះ ដែលបានកំពុងតែញាំញីដល់ប្រជាកសិករកម្ពុជានាពេលថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ដាក់ចេញវិធានការព្រមៗគ្នាបន្ទាន់មួយក្នុងចូលរួមដោះស្រាយបញ្ហាជូនប្រជាកសិករ ដូចជាវិធានការទប់ស្កាត់ការប្រមូលទិញកសិផលស្រូវដោយបន្ទាបតម្លៃពីសំណាក់ឈ្មួញ និងក្រុមហ៊ុនធ្វើអាជីវកម្មផលិតផលកសិកម្ម និងពង្រឹងនីតិវិធីនៃការនាំចូលអង្ករពីបរទេសជាដើម។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសរសេរក្នុងប្រព័ន្ធសង្គម Facebook របស់លោកថា កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះ ក្រសួងកសិកម្ម បានចេញវិធានការបន្ទាន់មួយក្នុងការទប់ស្កាត់ការប្រមូលទិញកសិផលដោយបន្ទាបថ្លៃពីសំណាក់ឈ្មួញនិងក្រុមហ៊ុនធ្វើអាជីវកម្មផលិតផលកសិកម្មរបស់ក្រសួងបានផ្ញើទៅកាន់ប្រធានមន្ទីរកសិកម្មខេត្ត ទាំងអស់ក្នុងការអនុវត្ត។ មិនតែប៉ុណ្ណោះកាលពីម្សិលមិញលោករដ្ឋមន្ត្រីកសិកម្មក៏បានចាត់ឲ្យក្រុមការងារតាមដាននិងដោះស្រាយបញ្ហាប្រឈមលើផលិតកម្មកសិកម្ម និងការរកទីផ្សារកសិផល ត្រូវពិនិត្យ និងដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋដែលបានជួបប្រទះប៉ុន្មានថ្ងៃកន្លងមកនេះ។ …

សុខ ចាន់
http://bit.ly/2cJKBDI