សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ស្តង់ទំនិញឆ្នាំនេះមានតែជាង ៧០០ ប៉ុណ្ណោះ
ស្តង់ទំនិញជាង ៧០០ បាននិងកំពុងដាក់លក់ និងតាំងបង្ហាញផលិតផលក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ គឺតិចជាងកាលពីពិធីបុណ្យអុំទូកកាលពី ឆ្នាំ២០១០។ ចំនួនដែលធ្លាក់ចុះនេះមិនមែនដោយសារការថយចុះទំនុកចិត្តអាជីវកម្មទេ ប៉ុន្តែជា ...
ហ៊ គឹមសាយ
http://bit.ly/1utJ0Ef
ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific នឹងចាប់ផ្តើមជើងហោះហើរមកកាន់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways បានប្រកាសជាសាធារណៈថានឹងបន្ថែមបណ្តាញហោះហើររបស់ខ្លួនមកកាន់ប្រទេសកម្ពុជា រាជធានីភ្នំពេញ។ ...
បុគ្គលិកសារព័ត៌មាន LBR Freight Ai
http://air.logistics-business-review.com/news/cathay-pacific-to-start-freighter-service-to-phnom-penh-cambodia-041114-4426296
កម្មកររោងចក្រ Grand Twins ត្រឡប់ទៅធ្វើកូដកម្មវិញ ទោះបីតុលាការចេញដីកា ហាមឃាត់
កម្មករប្រហែល៥.០០០នាក់មកពីរោងចក្រកាត់ដេរ Grand Twins International (GTI) នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើកូដកម្មទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ បានត្រឡប់ចូលធ្វើការវិញកាលពីថ្ងៃព្រហស្បតិ៍ គោរពតាមដីកាបង្គាប់របស់តុលាការ ប៉ុន្តែបានតវ៉ា ...
កង សុធា និង ហ្ចច ស្ទីល្លីស
http://www.cambodiadailykhmer.com/news/20402/
កម្ពុជា ធ្វើការនាំចូលយានយន្ត តម្លៃប្រមាណ ៥៥៤លានដុល្លារ នៅរយៈពេល៩ខែ
ប្រទេសកម្ពុជា បានចំណាយ ៥៥៤ លានដុល្លារ ដើម្បីធ្វើការជាវរថយន្ត និងម៉ូតូ ពីបរទេសនៅក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំនេះ ដែលចំនួននេះ បានកើនឡើង ៨៥ភាគរយ ពី២៩៩ លានដុល្លារកាលពីឆ្នាំមុន យោងតាមក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្រ។ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/business/2014-10/31/c_133756588.htm
ប្រាក់ចំណេញរបស់កម្ពុប៊ែងកើនឡើង៤០%
ប្រាក់ចំណេញធនាគារកម្ពុជាសាធារណៈ(កម្ពុប៊ែង) ជាធនាគារពាណិជ្ជគ្រប់គ្រងដោយវិនិយោគិនម៉ាឡេស៊ីឈានមុខគេមួយនៅកម្ពុជាបានកើនឡើងជាង៤០ភាគរយគិតត្រឹមចុងខែកញ្ញាធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ កម្ពុប៊ែង ជាធនាគារបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដោយធនាគារ Public Bank។ ...
ម៉ៃ គុណមករា
http://bit.ly/10hQ21h
តុលាការដាក់មេដឹកនាំសហជីពពីរនាក់ទៀតក្រោមការឃ្លាំមើល
មេដឹកនាំប្រាំរូបក្នុងចំណោមមេដឹកនាំសហជីពប្រាំមួយរូប ដែលជាប់ចោទពីបទមានសកម្មភាពដែលនាំឲ្យមានទោសព្រហ្មទណ្ឌអំឡុងកូដកម្មកម្មករកាត់ដេរ និងបាតុកម្មទូទាំងប្រទេសកាលពីខែធ្នូ និងខែមករា ឥឡូវនេះស្ថិតនៅក្រោមការឃ្លាំមើលរបស់ ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/20374/
ប្រព័ន្ធពន្ធកម្ពុជានៅតែជាបញ្ហា
របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកបង្ហាញថា ប្រព័ន្ធបង់ពន្ធរបស់កម្ពុជានៅតែបន្តធ្លាក់ចុះ នៅក្នុងវិស័យទាំង១០នៃការធ្វើពាណិជ្ជកម្ម។ សន្ទស្សន៍នៃការធ្វើពាណិជ្ជកម្មឆ្នាំ២០១៥ (DBI) បង្ហាញថា ភាពងាយស្រួល ...
Eddie Morton
http://bit.ly/1yLzhY4
GMAC ចុះMOU បង្កើនសមត្ថភាពច្នៃម៉ូដ
សមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ EVALLIANCE ជាសមាគមវាយនភ័ណ្ឌ និងសម្លៀកបំពាក់បារាំងស្ដីពីការបណ្ដុះបណ្ដាលការរចនាម៉ូដសម្លៀកបំពាក់និងវាយនភ័ណ្ឌសម្រាប់កម្មករកាត់ ...
ចាន់ មុយហុង
http://bit.ly/1E7QJZM
គណៈរដ្ឋមន្ត្រី អនុម័ត ស្ពានផ្លូវដែក កម្ពុជា ថៃ
គណៈរដ្ឋមន្ត្រី បានអនុម័ត ផែនការ សម្រាប់ការសាងសង់ ស្ពានផ្លូវដែក កម្ពុជា ថៃ ដើម្បីសម្រេចអោយបាននូវការតភ្ជាប់ ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។ ...
បុគ្គលិកសារព័ត៌មាន National News Bureau
http://thainews.prd.go.th/centerweb/newsen/NewsDetail?NT01_NewsID=WNPOL5710300010011
របាយការណ៍ធនាគារពិភពលោកបង្ហាញថា ការធ្វើពាណិជ្ជកម្មនៅកម្ពុជាកាន់តែពិបាកទៅៗ
យោងតាមរបាយការណ៍មួយរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីម្សិលមិញ បង្ហាញ ...
ហ្ចចស៊្សូ វីលវូហ្ល
http://www.cambodiadailykhmer.com/news/20319/
កាមកូស៊ីធីពុះពារដើម្បីឆ្លងឲ្យផុតពីការដួលរលំរបស់ធនាគារកូរ៉េខាងត្បូង
តាំងពីដើមដំបូង គម្រោងនេះហាក់ដូចជាមានមហិច្ឆតាដែលមិនអាចទៅរួចឡើយ នោះគឺជាទីក្រុងរណបកូរ៉េខាងត្បូងដែលមានតម្លៃទឹកប្រាក់២ពាន់លានដុល្លារ ដែលរួមមានអគារខុនដូ ការិយាល័យធ្វើការ ភូមិគ្រឹះប្រណិតៗ ផ្សារទំនើប ក្លីនិកសុខភាព ធនាគារ និងព្រលានយន្តហោះមួយកន្លែង ស្ថិតនៅជាយទីក្រុងភ្នំពេញ។ យោងតាមលោក ម៉ូនីន ឲ្យដឹង ...
ហ្ចច ស្ទីល្លីស និង កង សុធា
http://www.cambodiadailykhmer.com/news/20363/
សហជីព, សមាគម ១៣ ស្នើឲ្យមានការចរចាបញ្ហាប្រាក់អត្ថប្រយោជន៍កម្មករ
ថ្នាក់ដឹកនាំសហព័ន្ធសហជីព និងសមាគមដែលជាសមាជិករបស់សហភាពជាតិកម្ពុជាការពារកម្មករបានដាក់សំណើទៅលោករដ្ឋមន្ត្រីក្រសួងការងារ ស្នើឲ្យមានការរៀបចំការចរចា ស្តីអំពីប្រាក់អត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ ...
មុំ គន្ធា
http://bit.ly/10AuBcs
កិច្ចចរចាពីការដំឡើងប្រាក់ឈ្នួលកម្មករនៅ ឆ្នាំ២០១៥ បានជាប់គាំងជាថ្មី
ក្រុមការងារត្រីភាគីដែលត្រូវបានបង្កើតឡើងដើម្បីចរចានិងផ្តល់អនុសាសន៍ទៅគណៈកម្មការប្រឹក្សាការងារនៃក្រសួងការងារសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំក្រោយក្នុងវិស័យកាត់ដេរកម្ពុជាបានឈប់ប្រជុំបន្ទាប់ពីឈានដល់ភាពជាប់គាំង។ ក្រុមការងារនេះដែលមាន ...
Sean Teehan និង មុំ គន្ធា
http://bit.ly/1tgzjqE
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទទូចឲ្យកម្ពុជាពង្រឹងនយោបាយថាមពល
ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃអង្គារនេះបានចេញរបាយការណ៍រួមគ្នាមួយដោយបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតឱកាសវិនិយោគថ្មី តាមរយៈការលើកកម្ពស់ដល់ភាពជឿជាក់លើការផ្គត់ផ្គង់អគ្គិសនី ការកែទម្រង់រចនាសម្ព័ន្ធ ចាយ ...
ពាណិជ្ជករយល់ផ្សេងគ្នាពីឥទ្ធិពលតម្លៃអង្កររបស់ថៃ
ពាណិជ្ជករនៅក្នុងឧស្សាហកម្មអង្ករកម្ពុជា បានលើកឡើងពីការយល់ឃើញផ្សេងគ្នាពីផលប៉ះពាល់របស់កម្ពុជា ខណៈរដ្ឋាភិបាលថៃដាក់ចេញគោលនយោបាយក្នុងការធ្វើឲ្យមានស្ថិរភាពតម្លៃសម្រាប់រដូវខាងមុខនេះ។ លោក កាន់ គន្ធី អគ្គនាយកក្រុមហ៊ុន Battambang Rice Investment បាននិយាយថា តម្លៃអង្ករក្រអូប ...
ចាន់ មុយហុង
http://bit.ly/1zf82bm
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត
កាលពីម្សិលមិញ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជាជាស្ថាប័នបញ្ចុះបញ្ចូលវិស័យឯកជនដ៏សំខាន់បំផុតនៅក្នុងប្រទេសកម្ពុជាគួរតែខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់សហគ្រិននៅក្នុងប្រទេស។ បន្ទាប់ពី ...
ផែភ្នំពេញនឹងចាប់ផ្តើមសាងសង់ចំណតផែថ្មីនៅ ឆ្នាំ២០១៦
មន្ដ្រីបានថ្លែងថា ការសាងសង់ចំណតផែទំនិញថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ក្នុងដំណាក់កាលទីពីរត្រូវបានរំពឹងថា នឹងចាប់ផ្ដើមដំណើរការនៅ ឆ្នាំ២០១៦ ហើយនឹងត្រូវបញ្ចប់នៅក្នុង ឆ្នាំ២០១៧។ ផែនការពង្រីកនេះបានធ្វើឡើងបន្ទាប់ពីចំណតទំនិញថ្មីរបស់ ...
ចាន់ មុយហុង
http://bit.ly/1nSlaz0
WTO: តម្លៃចង្វាក់ផលិតកម្មកម្ពុជាធ្លាក់ចុះ
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសតែពីរគត់ដែលមានការធ្លាក់ចុះតម្លៃចង្វាក់ផលិតកម្មសកល (GVC)។ នេះបើតាមការសិក្សាថ្មីបំផុតរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ របាយការណ៍ពាណិជ្ជកម្មពិភពលោក ឆ្នាំ២០១៤ របស់ WTO ចេញផ្សាយកាលពីថ្ងៃ ទី២០ ខែតុលា បង្ហាញថា ភាគរយនៃការចូល ...
Eddie Morton
http://bit.ly/1DyLy4T
ផ្សារមូលបត្រថៃអនុញ្ញាតឲ្យកម្ពុជាបោះលក់មូលបត្របំណុល
គម្រោងអភិវឌ្ឍន៍របស់ស្ថាប័នរដ្ឋនៅកម្ពុជាអាចមានលទ្ធភាពប្រមូលប្រភពទុនពីទីផ្សារហិរញ្ញវត្ថុថៃចាប់ពីពេលនេះទៅ ខណៈអាជ្ញាធរហិរញ្ញវត្ថុថៃទើបបានសម្រេចអនុញ្ញាតឲ្យប្រទេសជិតខាងខ្លួនរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម អាចបោះលក់មូលបត្របំណុលរដ្ឋក្នុងទីផ្សារ ...
ហ៊ គឹមសាយ
http://bit.ly/12232Ju
វីង ចុះ MOU ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត
វីង ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេតាមរយៈទូរស័ព្ទចល័តនៅ ប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife សម្រាប់ការបង់ប្រាក់បុព្វលាភធានារ៉ាប់រងអាយុជីវិតរបស់ពួកគេតាមរយៈភ្នាក់ងារ វីង និងបណ្ដាញ ...
ភ្នំពេញប៉ុស្តិ៍
http://bit.ly/ZMkhNj
សហព័ន្ធទឹកមាត់ត្រចៀកកាំ ស្នើសុំបញ្ចូលក្នុងបញ្ជី
តំណាងអ្នកផលិតក្នុងឧស្សាហកម្មទឹកមាត់ត្រចៀកកាំស្នើឲ្យក្រសួងពាណិជ្ជកម្មបញ្ចូលផលិតផលទឹកមាត់ ត្រចៀកកាំ ក្នុងបញ្ជីដើម្បីទទួលបានការទទួលស្គាល់លើអនាម័យ និងភូតគាមអនាម័យរួមជាមួយផលិតផលកសិកម្មផ្សេងទៀតដើម្បីអាចឲ្យមានការនាំចេញ ...
ចាន់ មុយហុង
http://bit.ly/1tchada
ការនាំចេញអង្កររបស់កម្ពុជា បានកើនឡើង១.២ ភាគរយ នៅរយៈពេល៩ខែដំបូងក្នុងឆ្នាំនេះ
ការនាំចេញអង្កររបស់កម្ពុជា បានកើនឡើងដល់ ២៦៩,៣៧០តោន នៅរយៈពេល៩ខែដំបូងនៃឆ្នាំ២០១៤ គឺកើនឡើង១.២ភាគរយ ពី២៦៦,១២៣ តោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ យោងតាមទិន្នន័យផ្លូវការចុងក្រោយបំផុត។ ក្រុមហ៊ុនចំនួន ...
បុគ្គលិកសារព័ត៌មាន Far Eastern Agriculture
http://www.fareasternagriculture.com/crops/agriculture/cambodia-s-milled-rice-exports-up-1-2-per-cent-in-first-nine-months-this-year
ខ្សាច់ទន្លេកម្ពុជាត្រូវបានរកឃើញម្ដងទៀតនៅក្នុងប្រទេសឥណ្ឌា
ខ្សាច់ទន្លេកម្ពុជាជិត៨០.០០០តោន កំពុងស្ថិតនៅកំពង់ផែមួយក្នុងប្រទេសឥណ្ឌាជិត២ខែមកហើយ។ វាជាខ្សាច់ក្នុងចំនួនច្រើន លើកទី២ដែលត្រូវបានរកឃើញនៅទីនោះ ក្នុងរយៈពេល២ឆ្នាំនេះ ថ្វីបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ...
គ្រិស ម៉ូល្លឺរ និង អ៊ួច សូនី
http://www.cambodiadailykhmer.com/news/20086/
ប្រទេសកម្ពុជា និង សីស្ហែល សម្រេចបានកិច្ចព្រមព្រៀង៦ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការ
កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកម្ពុជា និងប្រទេសសីស្ហែល បានចុះហត្ថលេខាលើឯកសារ៦ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កសិកម្ម និងសេវាកម្មអាកាសរ។ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/africa/2014-10/16/c_133721159.htm