កម្ពុជា​នឹង​ចេញ​គោល​នយោបាយ​លើក​កម្ពស់​សហគ្រាស SME

កម្ពុជា​កំពុង​រៀបចំ​គោល​នយោបាយ​លើក​ទឹក​ចិត្ត​សហគ្រាស​ធុន​តូច និង​មធ្យម (SME Policy) ដើម្បី​អភិវឌ្ឍ​វិស័យ​ដែលមាន​សក្តានុពល​មួយ​នេះ​ឲ្យ​រឹង​មាំ​ជាង​មុន​ដើម្បី​ត្រៀម​ខ្លួន​ជម្នះ​បញ្ហា​ប្រឈម​ដែល​នឹង​មាន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​ចូល​មក​ដល់​នៅ​ចុង​ឆ្នាំ​ក្រោយ។ លោក ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ម្សិល​មិញ​ថា គោល​នយោបាយ​លើក​ទឹក​ចិត្ត​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ​គឺជា​គោល​នយោបាយ​ដែល​រៀបចំ​ជា​លើក​ដំបូង​បង្អស់ ហើយ​នឹង​ត្រូវ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ដែល​កំពុង​តែ​រៀបចំ​ដែរ។ …

ហ៊ គឹមសាយ
http://bit.ly/1E1zw7P