បរិស្ថាន និងធនធានធម្មជាតិ
គម្របព្រៃឈើ
ទិន្នន័យស្តីពីគម្របព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រង និងការអភិរក្សព្រៃឈើប្រកបដោយប្រសិទ្ធភាព។ ទិន្នន័យទាំងនេះអាចអនុញ្ញាតឱ្យអ្នករៀបចំគោលនយោបាយធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធិភាពអំពីការគ្រប់គ្រងព្រៃឈើ ដូចជាការកំណត់តំបន់អភិរក្ស ការតាមដានការផ្លាស់ប្តូរគម្របព្រៃឈើ និងការកំណត់តំបន់ដែលមានហានិភ័យនៃការកាប់បំផ្លាញព្រៃឈើជាដើម។ ទំព័រព័ត៌មានទិន្នន័យស្តីពីគម្របព្រៃឈើមានព័ត៌មាន ស្ថិតិ និងសំណុំទិន្នន័យស្តីពីគម្របព្រៃឈើពីឆ្នាំ១៩៧៣ ដល់ឆ្នាំ២០១៤ ដែលផលិតដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ហើយទំព័រព័ត៌មានទិន្នន័យក៏មានគម្របព្រៃឈើពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន ដែលទាញចេញពី SERVIR-អាស៊ីអាគ្នេយ៍ផងដែរ។ គម្របព្រៃឈើឆ្នាំ១៩៧៣ – ឆ្នាំ២០១៤គម្របព្រៃឈើឆ្នាំ២០១៥ – បច្ចុប្បន្ន .ps-category-items { display: flex; align-items: center; ...
គម្របព្រៃឈើ (២០១៥-បច្ចុប្បន្ន)
យោងតាមការបោះពុម្ពផ្សាយគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨ ដែលចេញនៅខែធ្នូ ឆ្នាំ២០២០ ដោយក្រសួងបរិស្ថាន1 ប្រទេសកម្ពុជាបានធ្វើការវាយតម្លៃព្រៃឈើថ្នាក់ជាតិចំនួនប្រាំបីលើកក្នុងឆ្នាំ១៩៥៨/៦៥ ឆ្នាំ១៩៩២/៩៣ ឆ្នាំ១៩៩៦/៩៧ ឆ្នាំ២០០២ ឆ្នាំ២០០៦ ឆ្នាំ២០១០ ឆ្នាំ២០១៤ ឆ្នាំ ...
កិច្ចការពារព្រៃឡង់
កិច្ចការពារព្រៃឡង់ វិទ្យាស្ថានគ្រប់គ្រងបូព៌ាបស្ចឹម (EWMI) បានធ្វើការរួមជាមួយក្រុមសហគមន៍ចាប់តាំងពីឆ្នាំ ២០០៧។ ពួកគេបានចាប់ផ្តើមផ្តល់វគ្គបណ្តុះបណ្តាលជាសកម្មភាពនានា រួមទាំងសមាជិកសហគមន៍ព្រៃឈើដែលនៅក្នុងព្រៃនេះ។ ពួកគេបានគាំទ្រដល់បណ្តាញសហគមន៍ព្រៃឡង់ (PLCN) អស់រយៈពេលជាច្រើនឆ្នាំផងដែរ។គម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ (SFB) នៅកម្ពុជា (វិច្ឆិកា ២០១២ ដល់ វិច្ឆិកា ២០១៦) ផ្តល់មូលនិធិដោយ USAID និងគ្រប់គ្រងដោយអង្គការ Winrock អន្តរជាតិ ជាមួយនឹងការចូលរួមពីបណ្តាអង្គការក្រៅរដ្ឋាភិបាលនានាជាច្រើនផ្សេងទៀត។ គម្រោងនេះ មានគោលបំណងជម្រុញអោយមានភាពល្អប្រសើរក្នុងកិច្ចអភិរក្ស និងការគ្រប់គ្រងទេសភាពព្រៃឡង់ និងតំបន់វាលទំនាបភាគខាងកើត។គម្រោង “គម្រោងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរិលព្រៃឈើ ” (រេដបូក) គឺជាកិច្ចផ្តួចផ្តើមមួយរបស់អង្គការសហប្រជាជាតិ។ គម្រោងនេះបានបង្កើតនូវប្រព័ន្ធតាមដានផែនទីបង្ហាញផ្លូវសម្រាប់ប្រទេសកម្ពុជា។ គម្រោងថ្មីរបស់ REDD+ នឹងត្រូវចាប់ផ្តើមធ្វើនៅក្នុងតំបន់ព្រៃឡង់នៅឆ្នាំ ២០១៧ ហើយវានឹងផ្តោតគោលដៅលើបំលាស់ប្តូរដី។ ព្រៃឡង់ ជាជម្រកសំរាប់មនុស្ស ២៥០,០០០ នាក់ ដោយភាគច្រើនពួកគេមកពីក្រុមជនជាតិដើមភាគតិចគួយនៅកម្ពុជា ហើយព្រៃឡង់ក៏ជាព្រៃភ្លៀងទំនាបធំចុងក្រោយបង្អស់នៅលើអាស៊ីអាគ្នេយ៍ដីគោក ដែលកំពុងទទួលបានការខិតខំប្រឹងប្រែងរ ...
តើព្រៃឡង់ជាអ្វី?
ជាមួយនឹងវិសាលភាពគ្របដណ្តប់បណ្តាខេត្តជាច្រើនដូចជាខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ ព្រៃឡង់មានជម្រកចំនួនប្រាំបីប្រភេទខុសៗគ្នា ព្រមជាមួយនឹងសណ្ឋានដីច្រើនបែប និងអម្បូរសត្វប្រមាណជាជាង ៤០០ ប្រភេទ ដែលក្នុងនោះដែរ សត្វ និងរុក្ខជាតិដែលជិតផុតពូជមាន ១៧ ប្រភេទ។ ព្រៃនេះ ក៏ជាជម្រក ...
តំបន់ការពារធម្មជាតិ
សំណំុទិន្នន័យនេះ ប្រមូលផ្តុំទិន្នន័យអំពីតំបន់ការពារនៅក្នុងប្រទេសកម្ពុជា ចំនួន ៨ ប្រភេទ (តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់បេតិកភ័ណ្ឌធម្មជាតិ តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល និងតំបន់ឧទ្យានជាតិសមុទ្រ) ជាមួយនឹងកាលបរិច្ឆេទ នៃការបង្កើត ចាប់ពីឆ្នាំ១៩៩៣ ដល់ ...
វិភាគគម្របព្រៃឈើ (១៩៧៣ – ២០១៤)
បង្ហាញអំពីក្រា ហ្វិក នៃការផ្លាស់ប្តូរគម្របព្រៃឈើ និងបរិមាណនៃគម្របព្រៃឈើរបស់កម្ពុជា ពីឆ្នាំ១៩៧៣ ដល់២០១៤ នៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ...
គម្របព្រៃឈើ (១៩៧៣-២០១៤)
កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។ នៅឆ្នាំ២០០៦ រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា បានបោះពុម្ពផ្សាយផែនទីមួយ ដែលបង្ហាញពីគម្របព្រៃឈើនៃប្រទេសកម្ពុជាឆ្នាំ២០០២ ។ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០1។ រហូតមកទល់ពេលបច្ចុប្បន្ន ដោយសារតែមិនមានការបោះពុម្ពផ្សាយផែនទីផ្លូវការ ឬការវិភាគជាក់លាក់ពាក់ព័ន្ធជាមួយនឹង ប្រទេស ...