បរិស្ថាន និងធនធានធម្មជាតិ

ការការពារបរិស្ថាន និងជីវៈចម្រុះ

សកម្មជន​ស្រឡាញ់​បរិស្ថាន ​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ «​ដើម្បី​ព្រៃ​ព្រះរកា​»

ក្រុមយុវជន​ជា​សកម្មជន​ស្រឡាញ់​បរិស្ថាន​ប្រមាណ​ ១០ ​នាក់​ បាន​បង្កើត​យុទ្ធនាការ «​ជិះ​កង់​ដើម្បី​ព្រៃ​ព្រះរកា​» ចាប់ពី​ថ្ងៃទី​ ២៩ វិចិ្ឆកា-២ ​ធ្នូ ដោយ​ជិះ​កង់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ដ​ព្រះវិហារ​មាន​ចម្ងាយ​ផ្លូវ​ជាង​ ៣០០ ​គីឡូម៉ែត្រ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ និង​ស្នើឱ្យ​រដ្ឋាភិបាល ...

វ៉ន ដារ៉ា
https://bit.ly/2R8dcFi

របាយការណ៍​ពី​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ

របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​នៅ​កម្ពុជា​ឆ្នាំ​ ២០១៩ របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជាមួយ​នឹង​អនុសាសន៍​ជាច្រើន​ចំណុច​ផ្តល់​មក​ឲ្យ​កម្ពុជា​ ដើម្បី​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ការប្រុងប្រយ័ត្ន ខណៈ​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក៏បាន​ចាត់ទុក​របាយការណ៍​នេះ​ថា​មាន​សារៈសំខាន់​ផងដែរ​ក្នុង ...

ឡុង គីមម៉ារីតា
https://bit.ly/2qroQAi

មន្ត្រី​ឧទ្យានុរក្ស និង​អង្គការ​ការពារ​សត្វព្រៃ​ បង្ក្រាប​ការដាក់​មង​ចាប់​សត្វ​ស្លាប

មង​ចាប់​សត្វ​ស្លាប​ប្រវែង​ ៣ ២០០ ​ម៉ែត្រ​បន្ថែមទៀត​ ត្រូវ​បាន​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​ល្បាត​ស្ទឹងព្រាត់ រួម​សហការ​ជាមួយ​ក្រុម​ឧទ្យានុរក្ស​នៃ​អង្គការ​សម្ព័ន្ធមិត្ត​ការពារ​សត្វព្រៃ (Wildlife Alliance) រុះរើ និង​ដកហូត​នៅក្នុង​ពេល​ដែល​ពួកគេ​បាន​រួម​គ្នា​ចុះ​ល្បាត ហើយ​ប្រទះឃើញ​គេ​ដាក់ពង្រាយ​នៅលើ​វាលស្មៅ​នៃ​តំបន់​ព្រៃកោងកាង​ដែល​ស្ថិតនៅ ...

ឃុត សុភចរិយា
https://bit.ly/2O5n7t7

កម្ពុជា-អាមេរិក​ បន្ត​ពង្រឹង​កិច្ចសហការ​លើ​ការអភិរក្ស​ធនធាន​ធម្មជាតិ

លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថ្លែងថា កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទៅលើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា ខណៈ​ដែល​កម្ពុជា​មាន​ផ្ទៃដី​សម្រាប់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​រហូត​ដល់​ជាង ៧ លាន​ហិកតា​។​ លោក សាយ សំអាល់ បាន​ថ្លែង​បែបនេះ​នៅ​អំឡុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​នា ...

ម៉ិច ដារ៉ា
https://bit.ly/2KEwTAt

ក្រសួង​បរិស្ថាន​កំពុង​រៀបចំ​អនុក្រឹត្យ​ហាមឃាត់​ការនាំចូល​ផលិតផល​ធ្វើ​ពី​ប្លាស្ទិក​មួយ​ចំនួន

ក្រសួងបរិស្ថាន​ ​បាន​និង​កំពុង​រៀបចំ​អនុក្រឹត្យ​ ​ដើម្បី​ហាមឃាត់​ការនាំចូល​ ​និង​ការផលិត​ផលិតផល​ធ្វើ​ពី​ប្លាស្ទិក​មួយចំនួន​ ​ដែល​ប្រើប្រាស់​ម្តង​ហើយ​បោះចោល​ ​(​Single​ ​use​ ​plastic​)​ ​ដើម្បី​កាត់បន្ថយ​ការប្រើ​ប្រាស់​ ​និង​កាត់បន្ថយ​ការ​បំពុល​ដោយ​ប្លាស្ទិក ...

ប៉ិច សុធារី
https://bit.ly/2qNv0un

អ្នកល្បាត​ព្រៃ​ស្នើរ​សុំ​កាំភ្លើង​ចំនួន១២១០ដើម​បន្ទាប់ពី​មានការ​វាយប្រហារ​ធ្ងន់ធ្ងរ​

ក្រសួងបរិស្ថាន​បាន​សុំ​ការអនុញ្ញាត​ពី​ក្រសួងការពារជាតិ​ដើម្បី​បំពាក់អាវុធ​អនុរក្ស​ក្រុង​និង​ខេត្ត​ដោយ​កាំភ្លើងវែង​ចំនួន​ ១២១០ដើម​ឆ្លើយតបទៅនឹង​ករណី​ដែល​អនុរក្ស​ម្នាក់​ត្រូវ​បាន​សម្លាប់​ និង​ពីរ​នាក់​ទៀត​ត្រូវ​បាន​គេ​វាយ​ធ្វើបាប​យ៉ាង​ខ្លាំង​ខណៈ​ពេល​កំពុង​ល្បាត​ក្នុង​ខេត្តមណ្ឌលគីរី​ និង​ខេត្តកំពង់ធំ​។​ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/forest-rangers-seek-1210-rifles-after-serious-attacks

CYN បារម្ភ​ការបាត់​គម្រប​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់

សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (Cambodian Youth Network [CYN) បានចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ​កាលពី​ថ្ងៃ​អង្គារ​កន្លងមក​នេះ​ដោយ​បង្ហាញថា គម្រប​ព្រៃឈើ​ប្រមាណ​ ៣ ​ពាន់​ហិកតា ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ ព្រៃឡង់ ក្នុង​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​ព្រះវិហារ​កំពុង​រង​ការគំរាមកំហែង​ និង​ត្រូវ​បាត់បង់​ដោយ​ហេតុការណ៍​កាប់​ទន្ទ្រាន​ដីព្រៃ​យ៉ាង​អាថ៌កំបាំង​កើតឡើង​តាំងពី ...

ខន សាវិ
https://bit.ly/2CpgPxX

មន្ទីរជំនាញ អង្គការ​ និង​ក្រុមហ៊ុន​ រួមគ្នា​ប្រារព្ធ​ទិវា​ផ្សោត​ទន្លេមេគង្គ ដើម្បី​ពង្រឹង​ការអភិរក្ស​ផ្សោត

រដ្ឋបាល​ខេត្តក្រចេះ​ដែល​មាន​មន្ទីរជំនាញ​នានា​ព្រមទាំង​អង្គការ និង​ក្រុមហ៊ុន​រួមគ្នា​ប្រារព្ធ​ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ ឆ្នាំ​ ២០១៩ រយៈពេល ៣ ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​ ២៥-២៧ ខែ​តុលា​ខាងមុខ​ នៅ​ទី​រួម​ខេត្តក្រចេះ ដើម្បី​ពង្រឹង​ការអភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​សំដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព​ដោយ​រំពឹងថា​នឹងមាន​ភ្ញៀវទេសចរ​ចូលរួម​ប្រមាណ ១០ ​ម៉ឺន ...

ឡុង គីមម៉ារីតា
https://bit.ly/32JoPFy

កម្ពុជា​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​សហការ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន

ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​ អូន ព័ន្ធមុនីរ័ត្ន បាន​អំពាវនាវ​ឱ្យ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​លំហូរ​កាកសំណល់​ដែល​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​ ដែល​បាន​ប៉ះពាល់​ដល់​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ជាពិសេស​កាកសំណល់​ប្លាស្ទិក​។ ...

រី សុចាន់
https://bit.ly/30YSsRF

សកម្មជន​ស្នើ​ឲ្យ​យក​ក្រពើភ្នំ​ មក​លែង​នៅ​តំបន់​អារ៉ែង

សកម្មជន​បរិស្ថាន​នៃ​​អង្គការ​មាតា​ធម្មជាតិ​ (Mother Nature Cambodia) ​គ្រោង​ដាក់សំណើ​មួយ​ទៅ​ក្រសួង​បរិស្ថាន​ដើម្បី​ស្នើសុំ​ឲ្យ​យក​ក្រពើ​ភ្នំ​មក​លែង​ក្នុង​តំបន់​អារ៉ែង​ដែល​ស្ថិតនៅ​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដោយសារ​តំបន់​នោះ​ស័ក្ដិសម​ជា​កន្លែង​អភិរក្ស​សត្វ​ក្រពើ​ភ្នំ និង​ជា​សត្វ​ដែល​ពលរដ្ឋ​ជនជាតិ ...

សុទ្ធ គឹមសឿន
https://bit.ly/2IALFHt

សកម្មជន​ចោទ​ក្រុមហ៊ុន​ស្របច្បាប់​ថា កាប់បំផ្លាញ​ព្រៃឈើ

ក្រុម​សកម្មជន​ព្រៃឈើ​នៅតែ​អះអាង​ថា ក្រុមហ៊ុន ស៊ីងបាយអូថេក ខេមបូឌា ខូអិលធីដី (THINK BIOTECH CAMBODAI CO.LTD) បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃឡង់ ជាពិសេស​គឺ​កាប់បំផ្លាញ​ដើម​ជ័រ​ច្បោះ​របស់​ប្រជាពលរដ្ឋ​អស់​រាប់ពាន់​ដើម ប៉ុន្តែ​អាជ្ញាធរ​ថា​ក្រុមហ៊ុន​នេះ​ស្របច្បាប់​។ ...

ខន សាវិ
https://bit.ly/2lWP2jn

សាច់សត្វ​ព្រៃ​ជាង​ ៧០ ​គីឡូ​ ត្រូវ​បាន​រឹបអូស ខណៈ​ឈ្មួញ​រត់គេច

សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា កម្លាំង​កងរាជ​អាវុធហត្ថ និង​មន្ត្រី​សង្កាត់រដ្ឋបាល​ព្រៃឈើ​បានលុង​កាលពី​ថ្ងៃ​អាទិត្យ បាន​ឆ្មក់​ចូល​បង្ក្រាប​ចាប់​រឹបអូស​សាច់​សត្វព្រៃ​បាន​ជាង​ ៧០ ​គីឡូក្រាម​ពី​ក្នុង​ផ្សារ​បានលុង ប៉ុន្តែ​មិនមាន​ឈ្មួញ​ជួញដូរ​សាច់សត្វ​ព្រៃ​ណា​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន ...

ឃុត សុភចរិយា
https://bit.ly/2lzjjoa

សមត្ថកិច្ច​កាត់​រថយន្ត​បម្រើ​ឲ្យ​បទល្មើស​ព្រៃឈើ​ ១០ ​គ្រឿង​ ដើម្បី​ត្រៀម​ដុត​កម្ទេច

រថយន្ត​ប៉ាកុង​ដែល​បម្រើ​ឲ្យ​បទល្មើស​ព្រៃឈើ​សរុប​ចំនួន​ ១០ ​គ្រឿង​ ត្រូវ​បាន​លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បញ្ជា​ឲ្យ​ក្រុមមន្ត្រី​ជំនាញ​ខេត្ត​បាត់ដំបង​កាត់​ជា​កំណាត់ៗ​ត្រៀម​ដុត​កម្ទេចចោល​ជាមួយ​នឹង​ម្សៅ​ TNT ​ដើម្បី​កុំ​មាន​រថយន្ត​កែច្នៃ​ប្រភេទ​នេះ​ធ្វើ​ជា​មធ្យោបាយ ...

សុទ្ធ គឹមសឿន
https://bit.ly/2lvSFg6

បុរស​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់​ នៅ​ពេល​មន្ត្រី​កំពុង​ស៊ើបសួរ​រឿង​ដឹកឈើ

បុរស​ជា​ជនសង្ស័យ​ម្នាក់​អាយុ ៣៣ ​ឆ្នាំ ​កាលពី​ម្សិលមិញ​បាន​រត់គេច​ខ្លួន​ចេញពី​បន្ទប់​ស្នាក់ការ​​ឧទ្យានុរក្ស​នៃ​តំបន់​ការពារ​ដែនជម្រក​សត្វព្រៃ​កែវ​សីមា​ ខណៈ​ពេល​កំពុង​ធ្វើការ​ស៊ើបសួរ​ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​។ ភ្លាមៗ​នោះ ...

ឃុត សុភចរិយា
https://bit.ly/2L5RZbs

ខ្លាធំ​វ័យ​ចំណាស់​ ​១ ​ក្បាល ​នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ​បាន​ងាប់​

ខ្លា​ដំបង ​ឬ​ខ្លាធំ​មួយ​ក្បាល​អាយុ ២១ ឆ្នាំ ​នៅ​ក្នុង​ឧទ្យាន​សួន​សត្វ ​និង​មជ្ឈមណ្ឌ​ល​​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ បាន​ងាប់​កាល​ពី​ថ្ងៃទី ៨ ខែ សីហា ដោយសារ​មាន​វ័យ​ចំណាស់​ និង​​កើត​ជំងឺ​មហារីក​ក្នុង​មាត់។ មន្ត្រី​​និយាយ​ថា សត្វ​ខ្លា​ដំបង​ឈ្មោះ ​ម៉ាប់ ​ដែល​ងាប់​នេះ ...

ខន សាវិ
https://bit.ly/2TSWUPO

សកម្មជន​ការពារ​ព្រៃឈើ ​សាទរ​ការ​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ

​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​បាន​សម្ដែង​ក្ដី​សាទរ​ចំពោះ​លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប​ ទីតាំង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​អត់​​​ច្បាប់​ជាង​ ១៥០ ​កន្លែង ​របស់​គណៈកម្មការ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​​​ថ្នាក់​ជាតិ​ ​នា​ពេល​ថ្មីៗ​នេះ​។ ...

ឃុត សុភចរិយា
https://bit.ly/33KuyM8

មនុស្ស ​៤ នាក់ ​ត្រូវ​បាន​ឃាត់ និង​ឃុំ​ខ្លួន ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ព្រៃ​នៅ​កំពង់ធំ និង​កោះកុង

លោក​ សេង ​ប៊ុណ្ណា ​អនុប្រធាន ​និង​ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​បាន​ចេញ​​ដីកា​កាល​ពី​ថ្ងៃទី ​៩ ​សីហា​ ​ប៉ុន្តែ​​ភ្នំពេញ​ប៉ុស្ដិ៍ ​ទើប​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ សាល​ដីកា​បាន​បញ្ជា​ឲ្យ​ភ្នាក់ងារ​សមត្ថកិច្ច​នៃ ...

សុទ្ធ គឹមសឿន
https://bit.ly/2MVIJIu

សកម្មជនគាំទ្រ​ការ​​បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​មន្ត្រី​ខិលខូច​មួយ​ចំនួន​

សង្គម​ស៊ីវិល និង​សកម្មជន​ការពារ​ព្រៃឈើ ពី​ម្សិល​មិញ​​ បាន​គាំទ្រ​​​ការ​បង្ក្រាប​​បទ​ល្មើស​ព្រៃ​ឈើ​និង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិ​បាល ​ដកហូត​បុណ្យ​​ស័ក្តិ និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្ត្រីរាជការ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​ឡាយ​ណា​​ដែល​យក​តួនាទី ...

សុទ្ធ គឹមសឿន
https://bit.ly/2Tf7j8o

អង្គការ​មួយ​​ព្រមាន​ពីការ​ផុត​ពូជ​ជីវ​ចម្រុះ​ និង​សត្វព្រៃ​បើ​មិន​មាន​ក្រុម​ឧទ្យានុរក្ស

អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​រួម​ទាំង​​កម្ពុជា​ផង​ដែរ​ ​គឺជា​តំបន់​ចំណុច​កណ្ដាលនៃ​ការ​កើន​ឡើង​នូវ​​ការគំរាម​កំហែង​ និង​វិបត្តិ​នៃ​ការ​ផុត​ពូជ​នូវ​ជីវ​ចម្រុះ​ និង​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ទៀតរបស់​ពិភព​លោក ហើយ​ប្រសិនបើ​គ្មាន​​ក្រុម​ឧទ្យានុរក្ស​ទេ នោះ​ក៏ ...

ខន សាវិ

កម្លាំងចម្រុះ​ចុះ​បង្ក្រាប​បិទ​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន ១៦ ទីតាំង

កងកម្លាំង​ចម្រុះ​របស់​ខេត្ត​ស្ទឹងត្រែង​បាន​ចុះ​បិទ​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន ១៦ ទីតាំង​ ជា​បណ្ដោះ​អាសន្ន បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ទីតាំង​ទាំង​នោះ បាន​បើក​អាជីវកម្ម​ដោយ​គ្មាន​ការ​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី ខណៈ​មន្ត្រី​ខេត្ត​បាន​អះអាង​ថា សិប្បកម្ម​ទាំង​នោះ នឹង​អាច​បិទ​ជាអចិ​ន្រៃ្តយ៍​ ប្រសិន​នៅ​តែ ...

ខន សាវិ
https://bit.ly/2ZlOZfX

តុលាការបើក​សវនាការ​កំបាំង​មុខ​ សកម្មជន​បរិស្ថាន​ឈ្មោះ​ អេឡិច​

សាលា​ដំបូង​ខេត្ត​កោះ​កុ​ង ​​កាល​ពី​ថ្ងៃ​អង្គារ​​ បាន​បើក​សវនាការ​​លើ​សំណុំ​រឿង​​​សកម្មជន​បរិស្ថាន​ជន​ជាតិ​​អេស៉្បាញ​​ម្នាក់​ឈ្មោះ អេឡិច​ហ្សង់ដ្រូ ហ្គន់​ហ្សាឡេស ដេវិត​សឹន ដែល​គេ​ស្គាល់​ភាគ​ច្រើន​ថា​ លោក​ អេឡិច​ ​ពី​បទ​ «​សម ...

នៀម ឆេង
https://bit.ly/2K7T7ea

គ្រោង​លែង​ខ្លា​ធំ ៦ ក្បាល​ ចូល​ដែន​ជម្រក​សត្វព្រៃ​ស្រែពក

នៅក្នុង​ឆ្នាំ ២០​២​​២ ខាង​មុខ កម្ពុជា​នឹង​លែង​សត្វ​ខ្លាធំ​ចំនួន ៦ ក្បាល​ ដែល​នាំ​ពី​ប្រទេស​ឥណ្ឌា​ចូលទៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី ខណៈ​បច្ចុប្បន្នមន្ត្រី​ និង​អង្គការពាក់​ព័ន្ធ​ខាង​ការពារ​សត្វ​ព្រៃកំពុង​ជំរុញ​ការផ្សព្វ​ផ្សាយ​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​ការ​អភិរក្ស​សត្វ ...

ខន សាវិ
https://bit.ly/2ZnfWQo

WCS ជំរុញឲ្យបង្កើន​ការ​ផ្សាយ​ព័ត៌មាន​ការ​ជួញដូរ​សត្វព្រៃ ​ខណៈ​សកម្មភាព​ជួញ​ដូរ​ថយ​ចុះ

អង្គការ ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) ចង់​ឲ្យ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ពី​បញ្ហា​ជួញ​ដូរ​សត្វព្រៃ​ខុស​ច្បាប់​នៅ​កម្ពុជា ខណៈ​អង្គការ​នេះ​មើល​ឃើញថា ​សកម្មភាព​ជួញ​ដូរ​សត្វព្រៃ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ថយ​ចុះ ​ក្រោយ​មាន​ការ​ពង្រឹង​ច្បាប់​របស់​សមត្ថកិច្ច​។ ...

វ៉ន ដារ៉ា
https://bit.ly/2GvSqtc

សកម្ម​ជន​បរិស្ថាន​ ស្នើ​ឲ្យ​អភិរក្ស​កោះកុង​ក្រៅ​

សកម្ម​ជន​បរិ​ស្ថាន​ធ្វើ​យុទ្ធនា​ការ​ជំរុញ​ឲ្យ​​រដ្ឋា​ភិ​បាល​ ​យក​កោះ​កុង​ក្រៅ​ដែល​ជា​កោះ​ធំ​បំផុត​របស់​កម្ពុជា ធ្វើ​ជា​តំបន់​ឧទ្យាន​ជាតិ​ដើម្បី​ការ​ពារ​តំបន់​ឆ្នេរ​ ​សត្វ​ព្រៃ ​និ​ង​​ព្រៃ​ឈើ ​ខណៈ​ពួក​គេ ...

ខន សាវិ
https://bit.ly/30Q7mda

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

WjZNb
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!