មន្ត្រីឧទ្យានុរក្ស និងអង្គការការពារសត្វព្រៃ បង្ក្រាបការដាក់មងចាប់សត្វស្លាប
មងចាប់សត្វស្លាបប្រវែង ៣ ២០០ ម៉ែត្របន្ថែមទៀត ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សស្នាក់ការល្បាតស្ទឹងព្រាត់ រួមសហការជាមួយក្រុមឧទ្យានុរក្សនៃអង្គការសម្ព័ន្ធមិត្តការពារសត្វព្រៃ (Wildlife Alliance) រុះរើ និងដកហូតនៅក្នុងពេលដែលពួកគេបានរួមគ្នាចុះល្បាត ហើយប្រទះឃើញគេដាក់ពង្រាយនៅលើវាលស្មៅនៃតំបន់ព្រៃកោងកាងដែលស្ថិតនៅភាគខាងត្បូងជួរភ្នំក្រវាញកាលពីថ្ងៃអង្គារ។ លោក Ionescu Dragos អ្នកសម្របសម្រួលកម្មវិធីចុះល្បាតនៃក្រុមឧទ្យានុរក្សប្រចាំតំបន់ភាគខាងត្បូងជួរភ្នំក្រវាញនៃអង្គការសម្ព័ន្ធមិត្តការពារសត្វព្រៃបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃពុធថា មងចាប់សត្វស្លាបត្រូវបានបង្ក្រាបជាបន្តបន្ទាប់ ប៉ុន្តែបទល្មើសនៅតែបន្តកើតឡើង ពិសេសនៅដើមរដូវរងារនេះ។ …
ឃុត សុភចរិយា
https://bit.ly/2O5n7t7