បរិស្ថាន និងធនធានធម្មជាតិ
រថយន្តដើរដោយថាមពលអគ្គិសនីជាង ៧០០ គ្រឿង បានចុះបញ្ជីចាប់ពីឆ្នាំ ២០២២ មក
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា យានយន្តដើរដោយថាមពលអគ្គិសនីចំនួនជាង ៧០០ គ្រឿង បានចុះបញ្ជីហើយចាប់ពីឆ្នាំ ២០២២ រហូតដល់បច្ចុប្បន្ន ហើយនៅឆ្នាំ ២០២៣ នេះ កំពុងជំរុញឱ្យមានការប្រើប្រាស់បន្ថែមទៀតដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថានបានកាន់តែល្អប្រសើរ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-02-16-1017-247029.html
កម្ពុជាប្រឈមមុខនឹងបញ្ហាថាមពលធ្ងន់ធ្ងរក្នុងការជ្រើសរើសរវាងសន្តិសុខ និរន្តរភាព
កម្ពុជាកំពុងតែប្រឈមនឹងបញ្ហាថាមពល។ បើទោះបីជារាជរដ្ឋាភិបាលបានកំណត់ថាមពលជាអាទិភាពមួយក្នុងចំណោមគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ការអភិវឌ្ឍន៍ក៏ដោយ ក៏វាបាននឹងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមរវាងការរក្សាសន្តិសុខថាមពល និង ...
កង សុធា
https://www.khmertimeskh.com/501239503/cambodia-faces-serious-energy-dilemma-between-security-sustainability/
ភ្នំក្រឡាពស់ត្រូវបានប្រកាសជាតំបន់ការពារធម្មជាតិ
ក្រសួងបរិស្ថានប្រកាសដាក់ភ្នំក្រឡាពស់ជាតំបន់ការពារដោយសារតែជីវៈចម្រុះដ៏សំបូរបែបនៅទីនោះ។ តំបន់ភ្នំក្រឡាពស់ជាជម្រកធម្មជាតិរបស់សត្វជិតផុតពូជជាច្រើនប្រភេទ ព្រមទាំងព្រៃដែលមិនទាន់បានប៉ះទ។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/501238889/phnom-krala-pors-declared-a-protected-area/
ក្រុមយុវជនចលនាមាតាធម្មជាតិ នឹងរៀបចំកម្មវិធីមួយហៅថា «ក្ដីស្រឡាញ់កោះកុងក្រៅ»
ក្រុមយុវជនចលនាមាតាធម្មជាតិ នឹងរៀបចំកម្មវិធី ១ ដែលមានឈ្មោះថា «ក្ដីស្រឡាញ់កោះកុងក្រៅ» នៅថ្ងៃទី ១៤ ខែកុម្ភៈ ដើម្បីបង្ហាញក្ដីស្រឡាញ់របស់ក្រុមយុវជនទៅកាន់កោះកុងក្រៅ និងក្រសួងបរិស្ថាន ខណៈដែលមន្ត្រីនៃក្រសួងនេះបានស្នើឱ្យយុវជនចលនាមាតាធម្មជាតិ ឈប់ធ្វើសកម្មភាពនយោបាយជ្រកក្រោមស្លាកបរិស្ថាន។ ...
ជា សុខនី
https://www.postkhmer.com/national/2023-02-12-1653-246896.html
ជាមធ្យមក្នុង ១ ខែ សហគមន៍បញ្ជូនរបាយការណ៍អំពីបទល្មើសព្រៃឈើចំនួន ៥០ ទៅអាជ្ញាធរ
ជាមធ្យមក្នុង ១ ខែៗ ក្រុមសហគមន៍ដែលទទួលបានការបណ្ដុះបណ្ដាលពីគម្រោងរេដបូក នៅទូទាំងប្រទេសបានបញ្ជូនរបាយការណ៍ផ្លូវការអំពីបទល្មើសព្រៃឈើចំនួន ៥០ ទៅឱ្យអាជ្ញាធរដោយផ្អែកលើទិន្នន័យដែលចាប់យកតាមរយៈកម្មវិធី SMART 7។ នេះបើយោងតាមការផ្សព្វផ្សាយរបស់គម្រោងអង្គការ USAID ព្រៃឡង់បៃតង។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2023-02-13-1058-246915.html
ប្រធានទីប្រឹក្សាបច្ចេកទេសរបស់ UNDP សម្រាប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា លើកឡើងពីរបៀបដែលភូមិដាច់ស្រយាលមួយរបស់កម្ពុជាក្លាយជាទីតាំងម្រាប់ដំណោះស្រាយថាមពលប្រកបដោយចីរភាពនៅក្បែទន្លេមេគង្គ
ក្នុងដំណើរទៅលេងកម្សាន្តនៅកោះកន្ធាយ ភាគខាងជើងនៃប្រទេសកម្ពុជា ខ្ញុំឮអ្នកស្រុកនិយាយអំពីការរំពឹងទុករបស់ពួកគេពីបណ្តាញមីក្រូសូឡាថ្មីដែលត្រូវបានដំឡើងនៅក្នុងភូមិ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Iiix73
លោក នេត្រ ភក្ត្រា៖ កម្ពុជាត្រូវការទាំងផែនការ និងការអនុវត្តដើម្បីអាចថែរក្សា និងអភិរក្សកេសរកូលឱ្យគង់វង្ស
រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានបង្ហើបឱ្យដឹងថា ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំវេទិកាជាតិកេសរកូលលើកទី៣ ក្នុងខែមីនា ឆ្នាំ ២០២៣ ឆាប់ៗនេះ ដើម្បីបន្តបញ្ជ្រាបការយល់ដឹង និងបន្តការអភិរក្សរុក្ខជាតិកេសរកូលនៅកម្ពុជាឱ្យបានកាន់តែច្រើនប្រភេទថែមទៀត។ ...
កែវ បុស្បា
https://www.postkhmer.com/national/2023-02-11-1122-246880.html
សំណល់អេឡិចត្រូនិកជាង ៧ តោន ត្រូវបានប្រមូលទុកសម្រាប់នាំចេញទៅកែច្នៃនៅក្រៅប្រទេស
ក្នុងរយៈប្រមាណណ ៤ ឆ្នាំមកនេះ ក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា (Ecobatt-Energy Cambodia) ប្រមូលបានសំណល់អេឡិចត្រូនិកជាង ៧ តោន រួមមានថ្មពិល និងអាគុយ ដែលជាប្រភេទសំណល់គ្រោះថ្នាក់សម្រាប់នាំចេញទៅកែច្នៃនៅក្រៅប្រទេស ខណៈនៅកម្ពុជាពុំទាន់មានក្រុមហ៊ុនកែច្នៃសំណល់ទាំងនេះនៅឡើយ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2023-02-12-1721-246899.html
លោករដ្ឋមន្ដ្រីបរិស្ថាន ជំរុញឱ្យមានកិច្ចសហការជាសកល ដើម្បីដោះស្រាយបញ្ហាសំរាមក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក
រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក សាយ សំអាល់ បានជំរុញដល់បណ្តាប្រទេសក្នុងតំបន់ និងអាស៊ី ប៉ាស៊ីហ្វិក និងដៃគូឱ្យមានកិច្ចសហការជាសកលក្នុងការដោះស្រាយបញ្ហាកាកសំណល់ជាពិសេសសំណល់ប្លាស្ទិកប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្ទេរបច្ចេកទេសពីប្រទេសជឿនលឿនដល់ប្រទេសអភិវឌ្ឍន៍តិចតួចដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2023-02-09-1000-246793.html
លោក វង សូត ប្រាប់តំណាង UN ថា ក្រសួងកំពុងជំរុញការគ្រប់គ្រងមណ្ឌលព្រៃស្ពឺឱ្យប្រសើរជាងមុន
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត បានប្រាប់តំណាងឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថា ក្រសួងកំពុងយកចិត្តទុកដាក់ជំរុញវិធានការគ្រប់គ្រងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ហៅមណ្ឌលព្រៃស្ពឺ ឱ្យមានភាព ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-02-08-1829-246775.html
ការរអ៊ូរទាំនៅកោះរ៉ុងសន្លឹមជុំវិញការបណ្តេញចេញភ្លាមៗ
អាជ្ញាធរកម្ពុជាហៅរមណីយដ្ឋានឆ្នេរទេសចរណ៍ដ៏ពេញនិយមកោះរ៉ុងសន្លឹមថា ជាកន្លែងមិនស្របច្បាប់ ហើយបានអះអាងថាមានការផ្អាកតែមួយ ឬពីរប៉ុណ្ណោះដែលនៅសល់បន្ទាប់ពីមានការជូនដំណឹងពីការបណ្តេញចេញភ្លាមៗ។ ...
ម៉ិច ដារ៉ា, សារុំ ស្រីណាត និងអ៊ួច សូនី
https://vodenglish.news/grumblings-of-disquiet-on-koh-rong-sanloem-over-sudden-evictions/
សហគមន៍អូរជាំ៖ ប្រសិនបើដាំក្រវាញជោគជ័យ យើងនឹងប្រែក្លាយខ្លួនឯងជាអ្នកផ្គត់ផ្គង់កូនក្រវាញទៅតំបន់ផ្សេងទៀត
ក្រវាញជារុក្ខជាតិម្យ៉ាងដែលដុះតាមបែបធម្មជាតិនៅក្នុងតំបន់ជើងភ្នំ និងមានរូបរាងស្រដៀងនឹងរំដេងដែរ ដែលរុក្ខជាតិក្រវាញនេះ មានអត្ថប្រយោជន៍ជាច្រើន ដែលក្រៅតែជាគ្រឿងទេសសម្រាប់ម្ហូបអាហារ វាក៏ជាឱសថដ៏ពេញនិយម ...
កែវ បុស្បា
https://www.postkhmer.com/business/2023-02-05-1655-246659.html
ជាស្ត្រីតែម្នាក់គត់នៅក្នុងក្រុម តែអ្នកស្រី ម៉ុន ភ័ស្ត មិនរួញរាក្នុងការបំពេញការងារជាមន្ត្រីឧទ្យានុរក្សឡើយ
មន្ត្រីឧទ្យានុរក្ស សំដៅលើអ្នកដែលមានតួនាទីក្នុងការការពារព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិ របស់កម្ពុជា នៅតាមតំបន់ការពារអភិរក្សនានា។ ដើម្បីបំពេញតួនាទីឱ្យបានគ្រប់ជ្រុងជ្រោយ ពួកគេត្រូវចុះតាមដាន ល្បាតព្រៃជាប្រចាំ ដែលក្នុងនោះពួកគេក៏អាចប្រឈមមុខនឹងបទល្មើសព្រៃឈើផងដែរ។ ...
កែវ បុស្បា
https://www.postkhmer.com/national/2023-02-05-1157-246653.html
យុទ្ធនាការ ១ ជំហានគ្មានប្លាស្ទិក ដែលធ្វើនៅខេត្តមួយចំនួន ត្រូវបានបញ្ចប់ និងមានសំណូមពរឱ្យធ្វើបន្តទៀត
យុទ្ធនាការ«មួយជំហានគ្មានប្លាស្ទិក» ជាយុទ្ធនាការ ដែលបង្កើតឡើងដោយក្រុមយុវជន២រូប ក្នុងគោលដៅ ដើម្បីធ្វើសកម្មភាពកម្ចាត់សំណល់ប្លាស្ទិកចេញពីបរិស្ថាន។ យុទ្ធនាការនេះ ធ្វើឡើងនៅតាមបណ្ដាខេត្តចំនួន៥ ដែលសុទ្ធសឹងជាខេត្តមានសក្តានុពលទេសចរណ៍ខ្លាំង។ ...
កែវ បុស្បា
https://www.postkhmer.com/national/2023-02-05-1714-246664.html
ប្រជាសហគមន៍ និងក្រុមអភិរក្សបារម្ភការប្រមាញ់សត្វព្រៃនៅរដូវក្ដៅ
ប្រជាសហគមន៍ និងក្រុមអ្នកអភិរក្សធនធានធម្មជាតិ បានសម្តែងការព្រួយបារម្ភចំពោះការបន្តការបរបាញ់ និងដាក់អន្ទាក់សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃ ជាពិសេសនៅក្នុងរដូវក្ដៅនេះ ពីព្រោះសត្វកម្រ និងជិតផុតពូជជាច្រើនត្រូវបានគេរកឃើញថា ត្រូវបានសម្លាប់ ឬរងរបួសដោយអន្ទាក់នៅក្នុងដែនជម្រកសត្វព្រៃ។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2023-02-06-0938-246679.html
ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធប្រារព្ធទិវាតំបន់ដីសើមក្នុងខេត្តបាត់ដំបង
ក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធបានប្រារព្ធទិវាតំបន់ដីសើមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីអប់រំផ្សព្វផ្សាយពីគុណតម្លៃ តួនាទីនៃតំបន់ដីសើម និងស្ថានភាពតំបន់ដីសើមនាពេលបច្ចុប្បន្នដល់សាធារណជន ប្រជាសហគមន៍ និងសិស្សានុសិស្ស ជាពិសេសអ្នករៀបចំផែនការអភិវឌ្ឍមូលដ្ឋាន និងអ្នករៀបចំគោលនយោបាយគ្រប់គ្រងតំបន់ដីសើម។ ក្នុងឱកាសធ្វើជាអធិបតីក្នុងទិវាតំបន់ដីសើមពិភពលោកក្នុងខេត្តបាត់ដំបង លោកស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការបាត់បង់តំបន់ដីសើម គឺកើតឡើងតាមរយៈការប្រើប្រាស់តំបន់ដីសើមសម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្ស ការកែប្រែ តំបន់ដីសើម ដើម្បីបម្រើដល់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការស្រោចស្រព ការលុប ឬចាក់បំពេញតំបន់ដីសើម សម្រាប់ការអភិវឌ្ឍនិងការសាងសង់លំនៅឋាន និងសំណង់ផ្សេងៗ ការបំពុល និងប្រមូលផលពីតំបន់ដីសើមហួសកម្រិត រួមជាមួយវត្តមានប្រភេទរាតត្បាតនិងកត្តាចង្រៃ កំពុងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម។ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-02-03-0256-246598.html
ការស្តារឡើងវិញដីសើម ដែលជាជម្រកដល់ទៅ ៤០ ភាគរយនៃជីវចម្រុះទាំងអស់
ទោះបីជាតំបន់ដីសើមតាមឆ្នេរសមុទ្រ និងទឹកសាបមានផ្ទុកប្រមាណ ៤០ ភាគរយនៃចំនួនប្រភេទរុក្ខជាតិ និងសត្វទាំងអស់ក៏ដោយ-ដូចជាវាលភក់ ព្រៃកោងកាង- ភាគច្រើនត្រូវបានបំពុល ឬរិចរិលដោយសារការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍របស់មនុស្ស។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501232119/revive-and-restore-wetlands-home-to-40-percent-of-all-biodiversity/
ភរិយារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទទួលបានដីរដ្ឋនៅកែវសីមាសម្រាប់ទេសចរណ៍ធម្មជាតិ
តំបន់ការពារក្នុងឧទ្យានជាតិគីរីរម្យ និងដែនជម្រកសត្វព្រៃកែវសីមា កំពុងត្រូវបានធ្វើឯកជនភាវូបនីយកម្មសម្រាប់ក្រុមហ៊ុនដែលគ្រប់គ្រងដោយសមាជិកគ្រួសាររបស់ឧកញ៉ាដ៏ល្បីឈ្មោះ ឈឿង សុភាព ព្រមទាំងភរិយារបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេស។ ...
ស៊ើង និមល់
https://vodenglish.news/finance-ministers-wife-gets-state-land-in-keo-seima-for-ecotourism/
គម្រោងជីកព្រែកតភ្ជាប់ពីទន្លេបាសាក់ទៅកំពង់ផែសមុទ្រ ខេត្តកំពត នឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់សេដ្ឋកិច្ច
អ្នកនៅក្នុងវិស័យដឹកជញ្ជូន បានអះអាងថា គម្រោងជីកព្រែកតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដែលរាជរដ្ឋាភិបាលទើបបញ្ចប់ការសិក្សាលម្អិត និងអាចចាប់ផ្តើមអភិវឌ្ឍនាពេលខាងមុខ នឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-02-02-0950-246555.html
កម្ពុជា-ឥណ្ឌា រួមគ្នាដាំដើមឈើរំឭកខួប ៧០ ឆ្នាំ នៃទំនាក់ទំនងការទូត
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងក្រសួងបរិស្ថាននិងការបរទេសព្រមទាំងផ្នែកពាក់ព័ន្ធ បានដាំដើមឈើចំនួន ៧០ ដើម នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែនខេត្តសៀមរាប ដើម្បីប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជានិងឥណ្ឌាក៏ដូចជាបំផុសស្មារតីពលរដ្ឋឱ្យចូលរួមថែរក្សាព្រៃឈើផងដែរ។ ...
រី សុចាន់
https://www.postkhmer.com/national/2023-02-01-0911-246500.html
អគ្គនាយកដ្ឋានកៅស៊ូ ណែនាំឱ្យប្រុងប្រយ័ត្នភ្លើងឆេះកៅស៊ូក្នុងរដូវស្លឹកកៅស៊ូជ្រុះ
អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញវិធានការណែនាំ ៤ ចំណុច ដល់ម្ចាស់ចម្ការកៅស៊ូទាំងអស់ឱ្យយកចិត្តទុកដាក់សម្អាត និងធ្វើផ្លូវ ព្រមទាំងប្រុងប្រយ័ត្នការដុតភ្លើងក្នុងចម្ការកៅស៊ូ ដើម្បីបង្ការគ្រោះអគ្គិភ័យដែលនឹងអាចកើតមានជាយថាហេតុនៅក្នុងចម្ការកៅស៊ូ។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2023-02-02-1002-246546.html
មន្ត្រីអនុរក្សត្រូវដាក់ពង្រាយបន្ថែមទៀតដើម្បីការពារសត្វផ្សោតទន្លេមេគង្គ
អាជ្ញាធរខេត្តក្រចេះ បានដាក់ពង្រាយអនុរក្សជាង ៤៤នាក់ ជាមួយនឹងប៉ុស្តិ៍ល្បាតចំនួន ១១ នៅតាមដងទន្លេមេគង្គ ដើម្បីការពារតំបន់អភិរក្សសត្វផ្សោត។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/501230996/more-rangers-deployed-to-protect-mekong-river-dolphins/
ឆ្នាំនេះ អន្ដរក្រសួងដាក់ចេញយន្ដការ ៥ ចំណុច ដើម្បីទប់ស្កាត់បទល្មើសនេសាទនៅតាមបឹងទន្លេសាប
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំគណ:កម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ដោយដាក់ចេញនូវយន្តការ ៥ ចំណុចសម្រាប់ទប់ស្កាត់បទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប។ កិច្ចប្រជុំអន្តរក្រសួងដែលមានវត្តមាន នាយឧត្តមសេនីយ៍ នេ ...
រ៉ាន់ រើយ
https://www.postkhmer.com/national/2023-02-01-0903-246501.html
អ្នកនេសាទត្រូវបានបញ្ជាឲ្យចាកចេញពីតំបន់អភិរក្សសត្វផ្សោត
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ទុកពេល៣០ថ្ងៃ ឲ្យជនជាតិវៀតណាម៦គ្រួសារ រុះរើផ្ទះបណ្តែតទឹក និងដកផែនេសាទចេញពីខាងក្នុង “តំបន់គ្រប់គ្រង និងអភិរក្សសត្វផ្សោតព្រែកកាំពី” ក្បែរភូមិឬស្សីចារ ស្រុកចិត្រ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/501229565/fishermen-ordered-to-leave-dolphin-conservation-area/