ក្រុម​អ្នកស្រាវជ្រាវ​រកឃើញ​កូន​សត្វ​ក្រៀល​​ ១​​ សម្បុក​ថ្មី​ទៀត

ក្រុម​អ្នកស្រាវជ្រាវ​សត្វព្រៃ​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS Cambodia ប្រចាំខេត្ត​មណ្ឌលគិរី បាន​រកឃើញ​សម្បុក​សត្វ​ក្រៀល​ ១ ​ថ្មី​ទៀត​កាលពី​ចុងខែ​សីហា ឆ្នាំនេះ​ដែលមាន​កូន ​២ ​ក្បាល​ញាស់​ចេញ​ដោយ​សុវត្ថិភាព​។ ​អង្គការ WCS Cambodia បានឱ្យដឹង​នៅ​ថ្ងៃទី ​៤ ខែកញ្ញា​ថា នេះ​ជាការ​រកឃើញ​លើក​ទី ​២ បន្ទាប់ពី​បាន​រកឃើញ​លើក​ដំបូង​នៅ​ឆ្នាំ​ ២០២០ ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ជាប់​ព្រំប្រទល់​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​។ អង្គការ​នេះ​បញ្ជាក់ថា​៖«​តាមរយៈ​ការពិនិត្យ​សម្បុក និង​សម្បក​ស៊ុត​ដែល​បាន​ញាស់​បានបង្ហាញ​ឱ្យឃើញថា កូន​សត្វ​ក្រៀល​ចំនួន​ ២ ​ក្បាល បាន​ញាស់​ចេញពី​សម្បុក​ដោយ​សុវត្ថិភាព​»​។​ …

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-09-05-0946-254197.html