គ្រួសារ កុមារ និងយុវជន

គោលនយោបាយ និងការគ្រប់គ្រងគ្រួសារ កុមារ និងយុវជន

ក្រសួង​សង្គមកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​ បើក​យុទ្ធនាការ​បញ្ចប់​អំពើហិង្សា​លើ​កុមារ

ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ដោយ​មាន​ការគាំទ្រ​ពី​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (​យូនីសេហ្វ​) ​និង​មាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន និង​អង្គការ​ដៃគូ​បាន​ប្រកាស​បើក​យុទ្ធនាការ «​គ្រួសារ​រឹងមាំ​» ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ និង​ការបំបែក​កុមារ​ចេញ​ពី​គ្រួសារ​ដោយ​មិនចាំបាច់​។ ...

វ៉ន ដារ៉ា
https://bit.ly/2VaJ7H5

CPU ព្រមាន​ចាត់វិធានការ​ ចំពោះ​អ្នកប្រព្រឹត្តល្មើស​លើ​កុមារ​តាម​អ៊ីនធឺណិត

អង្គភាព​ការពារ​កុមារ (Child Protection Unit) ហៅថា CPU បាន​ព្រមាន​ដល់​ជន​ដែល​ប៉ុនប៉ង​ប្រព្រឹត្ត​បទលើ្មស​ទៅលើ​កុមារ​តាម​អ៊ីនធឺណិត​ដោយ​អះអាង​ថា ការប្រឆាំង​បទល្មើស​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ភ្លាមៗ​ស្រប​​ពេលដែល​ក្រុម​ប្រតិបត្តិការ​នេះ​ទើប​ត្រូវ​បាន​បង្កើត​ថ្មីៗ​នេះ​។ លោក James McCabe ​នាយក​ប្រតិបត្តិការ​អង្គភាព​ការពារ​កុមារ​បាន​សរសេរ​ក្នុង​ទំព័រ ...

រី សុចាន់
https://bit.ly/37Eww2E

អង្គការ​ក្រៅ​រដ្ឋាភិបាល​កត់សម្គាល់​សមិទ្ធិ​ផល​នៃ​សិទ្ធិ​កុមារ​

Joining Force Alliance ដែលជាសម្ព័ន្ធភាពនៃអង្គការចម្រុះចំនួន ៦ ដែលផ្តោតលើសិទ្ធិកុមារបានចេញរបាយការណ៍កាលពីម្សិលមិញ សរសើរដល់សមិទ្ធិផលរបស់ប្រទេសកម្ពុជាក្នុងការការពារសិទ្ធិកុមារក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក។ ...

សែន ដាវិដ
https://www.khmertimeskh.com/50661318/ngos-note-childrens-rights-achievements/

ការ​ព្រួយបារម្ភ​ខ្លាច​កម្ពុជា​ដើរ​មិន​ទាន់​អ្នក​ប្រព្រឹត្ត​បទល្មើស​ក្នុង​ការ​បង្ក្រាប​ការ​ជួញដូរ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​

​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​របស់​អា​មេ​រិ​ក​ និង​អូស្ត្រាលី​កំពុង​ត្រៀម​រៀបចំ​ប្រទេស​កម្ពុជា​សម្រាប់​ករណី​រំលោភ​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ ប៉ុន្តែ​មន្ត្រី​ក្នុង​តំបន់​បារម្ភ​ថា​ ក្រុម​ប្រព្រឹត្ត​បទល្មើស​ដើរ​លឿន​ជាង​ប៉ូ​លី ...

Matt Blomberg
https://www.reuters.com/article/us-cambodia-sexcrimes-children/cambodia-feared-lagging-behind-predators-in-cybersex-trafficking-crackdown-idUSKCN1VW00B

​ប្រទេស​កម្ពុជា​ចាប់​ផ្តើម​យុទ្ធនាការ​ដើម្បី​បញ្ឈប់​ពល​កម្ម​កុមារ​នៅ​ក្នុង​ឧស្សាហកម្ម​ឡ​ឥដ្ឋ​

​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ដើម្បី​បញ្ឈប់​ពលកម្ម​កុមារ​នៅ​ក្នុង​ឧស្សាហ​កម្ម​ឡ​ឥដ្ឋ​នៅ​ឆ្នាំ​ ​២០​២០​ ​ដែល​ជា​ការ​ផ្លាស់​ប្តូរ​អ្នក​សង្កេត​ការណ៍​ក្នុង​ឧស្សាហកម្ម​នេះ​ខណៈ​មាន​ការ​សម្តែង​ការ​ងឿង​ឆ្ងល់​ថា​គោល​ដៅ​នឹង ...

Leonie Kijewski
https://www.voacambodia.com/a/cambodia-launches-campaign-to-end-child-labor-in-brick-industry/5074617.html

លីកាដូៈ មីក្រូ​ហិរញ្ញវត្ថុ​ជំរុញ​ឲ្យ​ពលរដ្ឋ​ជនបទ ត្រូវ​បាត់បង់​ដី​ធ្លី

​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​​ស្រុក ​លីកាដូ ​និង​សមាគម​ធាង​​ត្នោត​ បាន​រក​ឃើញ​ថា ​ការ​​​កើន​ឡើង​កម្រិត​បំណុល​ ដែល​​បាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​កំពុង​បង្ខំ​ឲ្យ​ពលរដ្ឋ​​នៅ​​តាម​ជនបទ​លក់​ដី​របស់​ ...

ធូ វិរៈ
https://bit.ly/2Kz253a

អន្តរក្រសួង និង​អង្គការ​ សហការ​គ្នា​ការពារ​កុមារ​ពី​អំពើ​ហិង្សារ

អន្ដរ​ក្រសួង ​និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ធ្វើ​ការងារ​លើ​កុមា​រនៅ​កម្ពុជា​ បាន​រួម​គ្នា​បង្កើត​ «គណៈ​កម្មាធិ​ការ​ដឹក​នាំ​ការ​អនុ​វត្ត​ផែន​ការ​សកម្ម​ភាព​ ដើម្បី​ទប់​ស្កាត់ ​និង​ឆ្លើយ​តប​ចំពោះ​ អំពើ​ហិង្សា​លើ​កុមារ​» ​ដើម្បី​ទប់​ស្កាត់ ...

វ៉ន ដារ៉ា
https://bit.ly/2JUGrpV

មន្ត្រី៖ កុមារ ៣ ម៉ឺន​នាក់ ​ត្រូវ​បាន​ដក​ចេញ​ពី​ទម្រង់​ពលកម្ម​ធ្ងន់ធ្ងរ​បំផុត​

កុមារ​កម្ពុជា​ប្រមា​​ណ ៣ ម៉ឺន​នាក់​ ត្រូវ​បាន​ដក​ហូតពី​ទម្រង់​ធ្ងន់ធ្ងរ​បំផុតនៃ​ពលកម្ម​កុមារ នៅ​ក្នុង​ប្រទេស​ក្នុង​រយៈពេល ​៥​ ឆ្នាំ​ចុង​ក្រោយ​នេះ ខណ​:​កុមារ​ប្រមាណ ​១៨ ម៉ឺន​នាក់​ទៀ​ត ត្រូវ​បាន​ទប់ស្កាត់​ពីការ​ប្រើ​ប្រា​ស់​ពលកម្ម​កុមារ​ដើម្បី​ផ្តល់​ឱកា​ស​ឱ្យពួក​គេ ...

ឡុង គីមម៉ារីតា
https://bit.ly/2wSQjdv

កុមារ និង​យុវជន​បង្ហាញ​ក្ដីបារម្ភ​ ខណៈ​អំពើ​ហិង្សា​នៅ​តែ​កើត​មាន

កុមារ​ និង​យុវ​ជន​កម្ពុជា​ប្រមាណ ២០០ នាក់ ​មកពី​តាម​បណ្តា​ខេត្ត​ចំនួន ១៣ បាន​ជួប​ជុំ​គ្នា​កាល​ពី​ម្សិលមិញ​នៅ​រាជធានី​ភ្នំពេញ​ដោយ​ពួកគេ​បាន​បង្ហាញ​ក្តី​បារម្ភ​ជុំវិញ​បញ្ហា​អំពើ​ហិង្សា​ដែល​បន្ត​កើត​មាន​ក្នុង​អត្រា​មួយ​​ខ្ពស់​នៅ​ឡើយ ខណៈ​សង្គម​ស៊ីវិល និង​មន្ត្រី​រដ្ឋាភិបាល ...

ឡុង គីមម៉ារីតា
https://bit.ly/2X7ZphX

ជប៉ុន​ផ្តល់​ថវិកា $២ លាន​ដល់​គម្រោង​ឆ្លើយតប​អំពើ​ហិង្សា​លើ​កុមារ

រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ជប៉ុន និង​មូលនិធិ​សហ​ប្រជា​ជាតិ​ដើម្បី​កុមារ (Unicef) បាន​ប្រកាស​ផ្សព្វផ្សាយ​គម្រោង​បង្ការ និង​ឆ្លើយ​តប​នឹង​អំពើ​ហិង្សា​លើ​កុមារ ក្នុង​ប្រទេស​ កម្ពុជា ក្នុង​ការ​ពន្លឿន​ចំណាត់​ការ ដើម្បី​បញ្ចប់​រាល់​គ្រប់​ទម្រង់ នៃ​អំពើ​ហិង្សា​លើ​កុមារ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួមមួយ​កាល​ពី​ម្សិលមិញ។ ...

វ៉ន ដារ៉ា
https://bit.ly/2CNh8CK

អង្គការ​មិនមែន​រដ្ឋាភិបាល​៖​ កុមារ​កម្ពុជា​នៅ​តែ​ងាយ​រង​គ្រោះ​ទៅ​នឹង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ដោយ​ជនបរទេស​ 

​លោក​ សំលៀង​ សិលា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ APLE,​ កាលពី​ម្សិលមិញ​ ក្នុងអំឡុងពេល​សិក្ខាសាលា​មួយ​បានឱ្យ​ដឹង​ថា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិន​ទាន់​មាន​មធ្យោបាយ​រឹង​មាំ​ដើម្បី​កាត់​បន្ថយ​ និង​ការពារ​ការ​រំលោភ​បំពាន​ផ្លូវភេទ​កុមារ​។​ ​ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50563914/cambodian-children-still-vulnerable-to-sex-abuse-by-foreigners-ngo/

អង្គការ​មិនមែន​រដ្ឋាភិបាលបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងដើម្បី​លើកកម្ពស់​សិទ្ធិ​កុមារ

ក្រសួង​សង្គមកិច្ច​ កាលពី​ម្សិលមិញ​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​បី​ ដើម្បី​លើកកម្ពស់​សិទ្ធិ​កុមារ​ និង​ការ​សិក្សា​របស់​ពួក​គេ​នៅ​ក្នុង​សហគមន៍​។​ អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​ដូច​ជា​ អង្គការផ្ទះមីគី អង្គការ​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​កុមារ​កម្ពុជា​ និងអង្គការមេត្តាបេសកកម្ម​។​ ...

សែន ដាវីត
https://www.khmertimeskh.com/50504864/ngo-pacts-to-promote-childrens-rights/

​លោក​ ហ៊ុន​ សែន​៖​ លើកកម្ពស់​សិទ្ធិ​កុមារ​

​ខណៈ​ដែល​ទិវា​កុមារ​អន្តរជាតិ​ និង​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ជិត​មក​ដល់​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​ការ​បំពាន​លើ​សិទ្ធិ​កុមារ​ និង​ចាត់វិធានការ​ដើម្បី​ការពារ​កុមារ​ពី​គ្រប់​ទម្រង់​ទាំងអស់​នៃ ...

ប៉ិច​ សុធារី
https://www.khmertimeskh.com/50494033/boost-child-rights-hun-sen/

វិធានការប្រឆាំងនិងអំពើហិង្សាក្នុងគ្រួសារ

កាលពី​ម្សិលមិញ​ អង្គការ​សង្គម​ស៊ី​វិល​ បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​វិធានការ​ច្បាប់​ប្រឆាំង​និង​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កុមារ​។​​ការ​ស្នើ​សុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯ​យុទ្ធនាការ​ការ​កើនឡើង​មួយ​ពាន់​លាន​ឆ្នាំ ...

បុិច សុធារី
http://www.khmertimeskh.com/50108047/call-action-domestic-violence/

ភាព​ជោគជ័យ​នៃ​គម្រោង​ដើម្បី​ឱ្យ​កុមារ​ដែល​បាត់បង់​ឱកាស​បាន​ចូល​ថ្នាក់រៀន​វិញ​ត្រូវ​បាន​កោតសរសើរ​

​រយៈពេល​បួន​ឆ្នាំ​មុន​ សម្ព័ន្ធ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​រក​ឃើញ​ថា​ កុមារ​ប្រមាណ​ ៥៧,០០០​ នាក់​ ដែល​បាត់បង់​ឱកាស​បណ្តាល​មក​ពី​មូលហេតុ​ផ្សេងៗ​ ​ មិន​បាន​ចូល​សាលារៀន​ និង​មិន​ត្រូវ​បាន​ចូល​រៀន​ក្នុង​ថ្នាក់​នៅទេ​។ ...

Yesenia Amaro
http://www.phnompenhpost.com/national/success-project-get-marginalised-children-classrooms-lauded

ផែនការ​ជាតិ​សម្រាប់​ការ​ពារកុមារ ត្រូវ​បាន​ដាក់​ចេញ

រា​ជ​​រដ្ឋា​ភិ​បាល កាល​ពី​ម្សិល​មិញ​​បាន​បង្ហាញ​ពី​ផែន​ការ​ជាតិ​មួយ​ដែល​គេ​រង់​ចាំ​ជា​យូរ​មក​ហើយ​ ​ដើ​ម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​អំ​ពើ​ហិ​ង្សា​លើ​កុមា​ររ​យៈ​ពេល​ ៤​ ឆ្នាំ ក្រោយ​ពី ...

Daphne Chen
http://bit.ly/2kpCFYI

កុមារតាមចិញ្ចើមថ្នល់មិនបានទៅសាលារៀន

អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ កាលពីថ្ងៃសៅរ៍បានបោះពុម្ពផ្សាយរបាយការណ៍មួយស្តីពីបញ្ហាប្រឈមរបស់កុមារដែលនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ដែលភាគច្រើនមិនអាចទៅសាលារៀន និងទទួលរងបញ្ហាសុខភាពជាច្រើន។ ...

សែន ដេវិដ
http://www.khmertimeskh.com/5081248/street-children-miss-school/

គម្រោងផ្តល់ការអប់រំដល់កុមារនៅតាមតំបន់ដាច់ស្រយាល

អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានចាប់ផ្តើមគម្រោងរយៈពេលបីឆ្នាំ ដើម្បីជួយដល់កុមារតូចៗដែលរស់នៅតំបន់ដាច់ស្រយាល និងតំបន់ដែលងាយរងគ្រោះនៅក្នុងខេត្តរតនគិរី និងស្ទឹងត្រែងឱ្យទទួលបានសេវាអប់រំ និងថែទាំសុខភាព។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5077520/project-offers-children-education-remote-areas/

​ប្រេសិត​អង្គការសហប្រជាជាតិនឹងមកពិនិត្យមើលសិទ្ធិកុមារនៅកម្ពុជា

អ្នករាយការណ៍​ពិសេស​របស់អង្គការសហប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិ​ទិ្ធ​មនុស្ស​នៅ​កម្ពុជា ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​ជា​លើក​ទី​បួន​របស់​លោកស្រី ចាប់ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​១៨​ ខែសីហា ​ដើម្បី​ពិនិត្យ​មើលលើ​សិទ្ធិ​កុមារ​ក្នុង​ចំនោម​បញ្ហា​ផ្សេងៗ​ទៀត​។​ ​ ...

មុំ សុផុន
http://www.khmertimeskh.com/5076543/united-nations-envoy-probe-childrens-rights/

ចន្លោះខ្វះខាតនៅក្នុងច្បាប់ដើម្បីការពារកុមារ​៖​ អង្គការសហប្រជាជាតិ

សេចក្តីព្រាងរបាយការណ៍​​របស់​អង្គការសហប្រជាជាតិ​​ ទទួល​បន្ទុក​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​ (UNODC)​ ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​សិក្ខាសាលា​មួយ​ ដែលបានប្រព្រឹត្តទៅកាលពី​ថ្ងៃ​ចន្ទ​ ដើម្បី​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្ក្រាប​ការ​រំលោភ​បំពាន​ផ្លូវភេទ​កុមារ​ ប៉ុន្តែ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​ដើម្បី​ទប់ស្កាត់​រូបភាព ...

Martin de Bourmont និង គង់ មេតា
http://www.phnompenhpost.com/national/gaps-persist-laws-protecting-kids-un

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VrWnn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!