កសិកម្ម​ និង​ ការ​នេ​សាទ​

ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម

ការនេសាទត្រីបែបពាណិជ្ជកម្ម និងធនធានជលផលធម្មជាតិ

ត្រីនៅក្នុងបឹងទន្លេសាប ប្រទេសកម្ពុជា។ រូបភាព ដោយ llee Wu, ថតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។យោងតាមច្បាប់ជលផលឆ្នាំ២០០៦ សកម្មភាពនេសាទ ចែកចេញជាបីប្រភេទធំៗ ដូចជា ការនេសាទលក្ខណៈគ្រួសារឬចិញ្ចឹមជីវិត ការនេសាទលក្ខណៈខ្នាតតូច និងការនេសាទលក្ខណៈពាណិជ្ជកម្ម។ការនេសាទត្រីលក្ខណៈពាណិជ្ជកម្ម ត្រូវបានអនុញ្ញាតឱ្យធ្វើការនេសាទ តែនៅក្នុងរដូវកាលនេសាទ អំឡុងខែតុលាដល់ខែឧសភា ខណៈពេលដែលការនេសាទជាលក្ខណៈគ្រួសារ អាចចូលនេសាទបានពេញមួយឆ្នាំ។ ទោះបីជាមានការរឹតបន្តឹងលើការប្រតិបត្ដិការពាណិជ្ជកម្ម និងការប្រើប្រាស់ប្រភេទឧបករណ៍នេសាទក្តី ផលចាប់ត្រីបាន នៅមានបរិមាណច្រើន។1វិទ្យាស្ថានការអភិវឌ្ឍស្រាវជ្រាវជលផល បានប៉ាន់ប្រមាណតម្លៃសរុបនៃផលិតកម្មជលផលកម្ពុជា ស្ថិតនៅចន្លោះពី ១.២ ទៅ ១.៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះមាន៖2៨០០ លានដុល្លារអាមេរិក ដល់ ១,០០០ លានដុល្លារអាមេរិក បានមកពីធនធានជលផលទឹកសាប៩៧ លានដុល្លារអាមេរិក ដល់ ១១៧ លានដុល្លារអាមេរិក បានមកពីវារីវប្បកម្មទឹកសាប១១ លានដុល្លារអាមេរិក ...

ផលិតកម្មជលផល

កម្មករចាប់ត្រីដើម្បីដឹកយកទៅកាន់ផ្សារនៅឆ្នុកទ្រូ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។ រូបភាព ថតដោយ Sylyvann Borei/World Fish, ៧ មេសា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជា ​ជា​ប្រទេស​សំបូរធនធានជលផល។ ​ធនធានត្រី ​បានក្លាយ​ជា​ប្រភព​សន្តិសុខស្បៀង​ និង​អាហា​រូបត្ថម្ភ ដ៏សំខានសម្រាប់ប្រជា​ជនកម្ពុជា។ ធនធាន​ត្រី​ទឹកសាប ​​គឺជាផ្នែក​មួយ​នៃ​ប្រព័ន្ធ​ទន្លេ​មេគង្គ ដែល​ជា​ធនធាន​ជលផល​ទឹកសាបធំជាងគេ​នៅ​ក្នុងពិភពលោក ដែលផ្តល់​ទិន្នផល​ត្រី​ប្រមាណ ​២.១ លាន​តោន​ក្នុង​មួយឆ្នាំ។1 កម្ពុជា​ ​ទទួល​បាន​កំណត់​ត្រា​ពិភពលោកចំនួនពីរគឺ៖ ​បរិមាណ​ត្រី​ទឹក​សាបខ្ពស់ ...

សហគមន៍នេសាទ

សហគមន៍​នេសាទ ក្នុងខេត្ត​បាត់​ដំបង​ នៃ​ប្រទេស​កម្ពុជា​។ រូបភាព ថតដោយ Alan Brooks/World Fish, ២ វិច្ឆិការ ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ការ​នេសាទ​នៅកម្ពុជា​ ត្រូវ​បាន​បែងចែក​ជា​បី​ប្រភេទ៖ ខ្នាត​តូច ខ្នាតមធ្យម និង ខ្នាត​ធំ ឬអាជីវកម្ម។នៅឆ្នាំ២០០១ ​ជាសនិទានភាពក្នុងការ​ដោះស្រាយ​ការ​នេសាទត្រីហួសកម្រិត​ និង​ជម្លោះ​រវាង​អ្នក​នេសាទ​ខ្នាត​តូច​ និង​អ្នកនេសាទខ្នាតធំ រដ្ឋាភិបាល​បាន​ធ្វើកំណែទម្រង់លើ​ការគ្រប់គ្រង និង​និយ័តកម្ម​ជលផល​របស់ខ្លួន។ វិធានការ​នេះ​ត្រូវ​អនុវត្ត​ជាពីរដំណាក់កាល។ លើកទីមួយ នៅឆ្នាំ២០០១ ឡូតិ៍​នេសាទ ៥៦%​  ដែល​ពីមុន​ត្រូវ ...

ការចិញ្ចឹមត្រី និងជលវប្បកម្ម

អ្នកនេសាទត្រីកំពុងរៀបចំទ្រុងត្រី។ រូបភាព ថតដោយ O. Joffre/WorldFish, ៣ តុលា ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។វារីវប្បកម្ម​មាន​ប្រមាណ ៧ ភាគរយ នៃ​ផលិតកម្មត្រី​សរុប​នៅកម្ពុជា។ ប្រព័ន្ធ​វារីវប្បកម្មទឹកសាប រួមមាន បែរ និង​ទ្រុង ស្រះ​ខ្នាត​ធំ ស្រះ​ចិញ្ចឹមត្រីតាមគ្រួសារ ស្រះ​ផ្តល់​ជម្រក​ត្រី​ក្នុង​សហគមន៍ (CFR) និង​កសិដ្ឋាន​ចិញ្ចឹមត្រី​ក្នុងស្រែ។ ស្រះ​ចិញ្ចឹមផ្តល់ជម្រក​​ត្រី​ក្នុង​សហគមន៍ គឺជាទម្រង់មួយនៃ​ការ​បង្កើន​បរិមាណត្រី​ ឬ​វិធានការ​អភិរក្សត្រី​ ដែល​មាន​គោលបំណង​បង្កើន​ផលិតភាព​ជលផល​តាមវាលស្រែ ដោយ​បង្កើត​ជម្រក​ត្រី​ក្នុង​រដូវ​ប្រាំង​សម្រាប់​មេពូជ ...

ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម

អ្នកនេសាទត្រីម្នាក់កំពុងពិនិត្យមើលត្រី។ រូបភាព ថតដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID), ១៦ តុលា ២០១២។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជា​ស្ថិតក្នុងចំណោម​ប្រទេស ដែលមានការ​នេសាទ​ត្រី​ទឹកសាប​ដ៏ច្រើន ​ក្នុងពិភពលោក។ វិស័យ​ជល​ផល​​របស់កម្ពុជា​ រួមមានការ​នេសាទចិញ្ចឹមក្រពះ និង​ការនេសាទ​ទ្រង់ទ្រាយ​ធំ និង​ការ​ប្រមូលផល ការកែច្នៃ និង​ទីផ្សារ។វិស័យជលផល ​ដើរតួនាទីយ៉ាង​សំខាន់​នៅក្នុងវិស័យ​សេដ្ឋកិច្ច សន្តិសុខ​ស្បៀងអាហារ និង​អាហារូបត្ថម្ភ ដែល​រួមមាន​ទឹក​សាប ទឹកសមុទ្រ និងវារីវប្បកម្ម។ បឹងទន្លេសាប និង​ទន្លេសាប ត្រូវ​បានចាត់ទុកថាជា​ប្រភពត្រីទឹកសាប​ដ៏​សំបូរ​បំផុតក្នុងពិភព​លោក ដែល​ផ្តល់​ទិន្នផល​ត្រី​ទឹកសាប​ប្រចាំ​ឆ្នាំ​ប្រមាណ៧៥​ភាគ​រយ និង ...

គោលនយោបាយ និងការគ្រប់គ្រងការនេសាទ

ការនេសាទត្រីនៅខេត្តសៀមរាប។ រូបភាព ថតដោយ Brian Hoffman,​ ១២ មករា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0។ការគ្រប់គ្រងវិស័យជលផល​នៅកម្ពុជា ​ត្រូវ​បានបែងចែកចេញជាកម្រិត​រដ្ឋាភិបាលថ្នាក់កណ្តាល និង​ថ្នាក់ខេត្ត។ នៅ​ថ្នាក់កណ្តាល ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់គ្រង​លើ​វិស័យ​ជល​ផល។ ក្នុងក្រសួងនេះ រដ្ឋបាល​ជលផល​ ទទួលខុសត្រូវ​លើ​ការ​ស្រាវជ្រាវ​ តាក់តែង​ច្បាប់ និង​គោលនយោបាយ​ពាក់ព័ន្ធនឹង​វិស័យជល​ផល និង​មានអំណាចធ្វើ​អធិការកិច្ច។1ក្របខណ្ឌ​ផែនការ​យុទ្ធសាស្រ្ត​សម្រាប់វិស័យជលផល ឆ្នាំ ២០១០-២០១៩ បានកំណត់ចេញនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៖ “ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល​ប្រកប​​ដោយ​និរន្តរភាព ដើម្បី​ចូល​រួមចំណែកដល់​ការ​ធានា​សន្តិសុខ​ស្បៀង​របស់​ប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដើម្បី​បង្កើន ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

p4GNf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!