សហគមន៍នេសាទ

Community Fishery Refuges, Battambang, Cambodia. Photograph by Alan Brooks. icensed under Creative Commons Attribution-NonCommercial-NoDerivs 2.0 Generic.

សហគមន៍​នេសាទ ក្នុងខេត្ត​បាត់​ដំបង​ នៃ​ប្រទេស​កម្ពុជា​។ រូបភាព ថតដោយ Alan Brooks/World Fish, ២ វិច្ឆិការ ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

ការ​នេសាទ​នៅកម្ពុជា​ ត្រូវ​បាន​បែងចែក​ជា​បី​ប្រភេទ៖ ខ្នាត​តូច ខ្នាតមធ្យម និង ខ្នាត​ធំ ឬអាជីវកម្ម។

នៅឆ្នាំ២០០១ ​ជាសនិទានភាពក្នុងការ​ដោះស្រាយ​ការ​នេសាទត្រីហួសកម្រិត​ និង​ជម្លោះ​រវាង​អ្នក​នេសាទ​ខ្នាត​តូច​ និង​អ្នកនេសាទខ្នាតធំ រដ្ឋាភិបាល​បាន​ធ្វើកំណែទម្រង់លើ​ការគ្រប់គ្រង និង​និយ័តកម្ម​ជលផល​របស់ខ្លួន។ វិធានការ​នេះ​ត្រូវ​អនុវត្ត​ជាពីរដំណាក់កាល។ លើកទីមួយ នៅឆ្នាំ២០០១ ឡូតិ៍​នេសាទ ៥៦%​  ដែល​ពីមុន​ត្រូវ​បានបែងចែកសម្រាប់​ឯកជន ត្រូវ​បាន​កំណត់​ថា​ជា​កន្លែង​នេសាទបម្រុង។ បន្ទាប់មកនៅ​ឆ្នាំ ២០១២ ឡូតិ៍​នេសាទទាំងអស់​ត្រូវ​បានបិទ ហើយ​សិទ្ធិ​ត្រូវ​បាន​ផ្តល់​ដល់​ប្រជាជនកម្ពុជា ​ដើម្បី​គ្រប់គ្រង​ធនធានជលផល​ធម្មជាតិក្នុង​តំបន់របស់​ពួកគេ តាមរយៈការ​បង្កើត​ជាសហគមន៍​​នេសាទ។​1

ការគ្រប់គ្រង​ជលផលបច្ចុប្បន្ន ប្រឈមនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹង​បញ្ហា​អភិបាលកិច្ច។ កង្វះការ​ចូល​រួម​ពី​សហគមន៍​ ត្រូវ​បាន​មើលឃើញថា​ជា​បញ្ហា​មួយ​ក្នុងការ​អភិរក្សធនធានជលផល។ ​ទោះបីជា​មាន​ការ​ផ្តល់​ដែន​​នេសាទ​សម្រាប់ឱ្យ​សហគមន៍​ប្រើប្រាស់ក្តី​ ការនេសាទខុសច្បាប់​ និង​ជម្លោះ​នៅតែបន្តក្លាយ​ជា​បញ្ហា​ប្រឈម។2

ការ​បង្កើត​សហគមន៍​នេសាទ ជា​ឧបករណ៍​មួយដែល​អាចកែលម្អ​ការគ្រប់គ្រង​ជលផល​ និង​​ធានា​សន្តិសុខ​ស្បៀង​ក្នុងស្រុក ត្រូវ​បាន​អនុវត្ត​ឡើងនៅ​កម្ពុជា​កាល​ពី​អំឡុង​ទសវត្សរ៍ឆ្នាំ១៩៩០។ យោងតាម ​របាយ​ការណ៍​​ប្រចាំឆ្នាំ​២០១៤ របស់ក្រសួង​កសិកម្ម​ ប្រទេសកម្ពុជា មាន​សហគមន៍នេសាទចំនួន ៥១៦ ដែលក្នុងនោះ សហគមន៍នេសាទ​ទឹកសាបមាន៤៧៧ សហគមន៍នេសាទ​ទឹកប្រៃមាន៣៩។ សហគមន៍​នេសាទចំនួន ៣៧០ ត្រូវ​បានទទួលស្គាល់​ដោយ​ក្រសួង​កសិកម្ម ខណៈដែលសហគមន៍ចំនួន ១៤ ផ្សេងទៀត​ កំពុង​ស្ថិតក្នុងសំណើសុំ​ចុះ​បញ្ជី ហើយ​ក្រៅពីនេះ​សហគមន៍ចំនួន ២៣ កំពុងស្ថិតក្នុង​ដំណើរការ​អនុម័ត​នៅថ្នាក់ក្រោមជាតិ។​3 ប្រការសំខាន់​នោះគឺ​ សហគមន៍​នេសាទមួយចំនួន ​មិនទាន់បាន​ការទទួល​ស្គាល់​ពីអាជ្ញាធរ​មូលដ្ឋាន​ឡើយ។

យោងតាម ច្បាប់​ស្តីពីជលផល​ឆ្នាំ២០០៦ បានចែងថាសហគមន៍នេសាទ សំដៅដល់​ដែននេសាទ​របស់​រដ្ឋ​ដែល​បានប្រគល់​ជូនសហគមន៍ ​ក្រោម​កិច្ចព្រមព្រៀង​រវាង​នាយខណ្ឌ​រដ្ឋបាល​​ជលផល​​ជាមួយ​សហគមន៍ ឬ​​ក្រុមប្រជាពលរដ្ឋរស់នៅក្នុង ឬក្បែរ​ដែននេសាទដែលពឹងផ្អែក​លើ​ការធ្វើ​នេសាទសម្រាប់ការ​ចិញ្ចឹម​ជីវិត និង​ការ​ប្រើប្រាស់​ជា​ប្រពៃណី ហើយ​ដែល​ធ្វើការគ្រប់គ្រង ឬ​ប្រើប្រាស់​​កន្លែង​នេសាទ​នោះ​ប្រកប​​ដោយ​និរន្តរភាព​។4

ក្នុង​ឆ្នាំ២០០៧ រដ្ឋាភិបាលកម្ពុជាបាន​ចេញ ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រ​ងសហគមន៍​នេសាទ ដើម្បីចែងពី​វិធាន​សម្រាប់​ការ​បង្កើត ការ​គ្រប់គ្រង និងការ​ប្រើប្រាស់​សហគមន៍នេសាទ​នៅកម្ពុជា។​ មានតែ​មធ្យោបាយ​នេសាទខ្នាត​តូចប៉ុណ្ណោះ​ដែលអាច​ប្រើប្រាស់​ក្នុង​សហគមន៍​នេសាទបាន។​ តាមច្បាប់​ សហគមន៍នេសាទ ត្រូវ​​ស្ថិតក្រោម​យុត្តាធិការ​ទូទៅ​របស់​ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទោះបីជាមាន​វឌ្ឍនភាពគួរ​ឲ្យកត់សម្គាល់​ក៏ដោយ ក៏​សហគមន៍នេសាទ​ នៅ​តែប្រឈមនឹង​បញ្ហា​មួយចំនួន ​ដូចជា កង្វះ​ការអនុវត្ត​ច្បាប់សមស្រប និងកង្វះ​សមត្ថភាព ការលើកទឹកចិត្ត និង​ប្រាក់ចំណូល​សម្រាប់​សមាជិក​សហគមន៍ដែល​ចូល​រួម​យ៉ាង​សកម្មក្នុង​ការ​គ្រប់គ្រង​សហគមន៍​នេសាទ​ប្រកប​ដោយ​និរន្តរ​ភាព។​​5

បានធ្វើបច្ចុប្បន្នភាព៖ ៣០ កញ្ញា ២០១៥

ទាក់ទងនឹងសហគមន៍នេសាទ

ឯកសារយោង

  1. 1. កង ឃីម. ​២០១៣. “កម្មសិទ្ធិជលផល​នៅកម្ពុជា ៖ ករណី​កម្ម​​សិទ្ធិ​របស់សហគមន៍នេសាទ” បទបង្ហាញនៅក្នុង សិក្ខា​សាលា​ស្តី​ពី​ការ​លើក​កំពស់​ការយល់ដឹងអំពីគោលការណ៍ណែនាំស្តីពីអភិបាលកិច្ចដែលមានទំនួលខុសត្រូវលើការកាន់កាប់ដីធ្លី នេសាទ និងព្រៃឈើ ក្នុង​បរិបទ​សន្ដិ​សុខស្បៀងអាហារជាតិ, ទីក្រុងបាងកក, ប្រទេសថៃ, ខែសីហា ឆ្នាំ ២០១៣. http://www.fao.org/fileadmin/templates/rap/files/meetings/2013/130814-tenure-02.pdf.
  2. 2. “នេសាទ.” ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា. ដកស្រង់ ១ កញ្ញា ២០១៥. http://www.cdc-crdb.gov.kh/cdc/ngo_statement/fisheries.htm.
  3. 3. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. របាយការណ៍​ប្រចាំឆ្នាំ​២០១៤ និង​ផែនការសកម្មភាពសម្រាប់​ឆ្នាំ២០១៥. ភ្នំពេញ៖ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និងនេសាទ. ដកស្រង់  ១០ មិថុនា  ២០១៥. https://server2.maff.gov.kh/parse/files/myAppId5hD7ypUYw61sTqML/96998f6f93549c6389810059579f0083_1503018702.pdf
  4. 4. ច្បាប់ស្តីពីជលផល ឆ្នាំ ២០០៦ ឧបសម្ព័ន្ធ។
  5. 5. “នេសាទ.” ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា. ដកស្រង់ ១ កញ្ញា ២០១៥. http://www.cdc-crdb.gov.kh/cdc/ngo_statement/fisheries.htm.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

A8hdX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!