ការចិញ្ចឹមត្រី និងជលវប្បកម្ម

Fish farmers operating cage culture, Cambodia. Photograph by O. Joffre. Licensed under Creative Commons Attribution-NonCommercial-NoDerivs 2.0 Generic.

អ្នកនេសាទត្រីកំពុងរៀបចំទ្រុងត្រី។ រូបភាព ថតដោយ O. Joffre/WorldFish, ៣ តុលា ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

វារីវប្បកម្ម​មាន​ប្រមាណ ៧ ភាគរយ នៃ​ផលិតកម្មត្រី​សរុប​នៅកម្ពុជា។ ប្រព័ន្ធ​វារីវប្បកម្មទឹកសាប រួមមាន បែរ និង​ទ្រុង ស្រះ​ខ្នាត​ធំ ស្រះ​ចិញ្ចឹមត្រីតាមគ្រួសារ ស្រះ​ផ្តល់​ជម្រក​ត្រី​ក្នុង​សហគមន៍ (CFR) និង​កសិដ្ឋាន​ចិញ្ចឹមត្រី​ក្នុងស្រែ។ ស្រះ​ចិញ្ចឹមផ្តល់ជម្រក​​ត្រី​ក្នុង​សហគមន៍ គឺជាទម្រង់មួយនៃ​ការ​បង្កើន​បរិមាណត្រី​ ឬ​វិធានការ​អភិរក្សត្រី​ ដែល​មាន​គោលបំណង​បង្កើន​ផលិតភាព​ជលផល​តាមវាលស្រែ ដោយ​បង្កើត​ជម្រក​ត្រី​ក្នុង​រដូវ​ប្រាំង​សម្រាប់​មេពូជ​ក្នុង​វាល​ស្រែដែលសំបូរ​ទឹក​តាម​រដូវកាល។1

ក្នុង​តំបន់ឆ្នេរ ប្រព័ន្ធវារីវប្បកម្ម​រួមមាន កសិដ្ឋានចិញ្ចឹម​ត្រី និង​បង្គា។2 យោងតាម ​របាយការ​ណ៍​ប្រចាំ​ឆ្នាំ ២០១៤  របស់ក្រសួ​ងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លែងភ្ញាស់កូន​ត្រី ៣០១ កន្លែង បាន​ដំណើរការ​នៅកម្ពុជា ហើយប្រជាជន ៦៥,០០០ គ្រួសារ​ធ្វើ​​វារីវប្បកម្មខ្នាត​តូច។3 នៅ​ឆ្នាំ ២០១៤ ក្រសួ​ងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បាន​បង្កើត​ស្រះ​ចិញ្ចឹមត្រី​សហគមន៍​ចំនួន ៨០២ នៅទូទាំងប្រទេស​ ដែលក្នុង​នោះ​ស្រះ​ចិញ្ចឹមត្រី​សហគមន៍មាន​ចំនួន ១៧៣ នៅ​ខេត្តកំពង់​ស្ពឺ។4

យោង​តាម ក្រសួ​ងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ នៅ​ឆ្នាំ ២០១៤ ផលិតកម្ម​​ត្រី​ចិញ្ចឹម​ មានចំនួន​១២០,០៥៥ តោន ដែល​កើនឡើង​បាន​ ៣០,០៥៥ តោន ធៀបនឹងឆ្នាំ២០១៣។ យ៉ាងនេះក្តី​​ ស្ថិតិឆ្នាំ ២០១៣-២០១៤ បាន​បង្ហាញពីការធ្លាក់ចុះ​​ផលិតកម្ម​ទិន្នផល​ពូជ​ក្រពើ និងពូជត្រី​។ នៅ​ឆ្នាំ ២០១៣ ផលិតកម្មពូជត្រី​ មានចំនួន ១៥០ លានក្បាល បាន​ធ្លាក់ចុះមកត្រឹម ១២០ លានក្បាលនៅឆ្នាំ ២០១៤។5 ពីឆ្នាំ​ ២០១៣ ដល់ ឆ្នាំ​ ២០១៤​ ​ផលិតកម្ម​ក្រពើ​ចិញ្ចឹម​ បាន​ធ្លាក់ចុះពី ៣២០,០០០ ក្បាល មកត្រឹម ២១៥,៥០០ ក្បាល។​6

ប្រការសំខាន់នោះគឺ​ ប្រទេសកម្ពុជា​នៅតែ​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ក្នុង​កា​រ​នាំចេញ​ស្បែក​ក្រពើ​ទៅ​ក្នុង​ទីផ្សារ​​អន្តរជាតិ​ ដោយសារ​តែ​កសិដ្ឋានក្នុងប្រទេស​មិនទាន់​អាចបំពេញ​តាម​ស្តង់ដាឧស្សាហកម្ម​។ ថ្មីៗនេះ កសិដ្ឋាន​ ១៦ បាន​ដាក់ពាក្យសុំអាជ្ញាប័ណ្ណ CITES (​អនុសញ្ញា​ស្តីពី​ពាណិជ្ជកម្មអន្តរជាតិ​នៃប្រភេទ​សត្វ និងរុក្ខជាតិ​ជិតផុតពូជ) ខណៈដែល​កសិដ្ឋានត្រឹមតែ ៦ ក្នុង​ចំណោម​នេះ​បាន​ទទួល​ការ​យល់ព្រមឲ្យនាំ​ចេញ​ស្បែកក្រពើ​។7

បន្ទាប់​ពីបានទទួល​អាជ្ញាប័ណ្ណ​ពីអនុសញ្ញា​ស្តីពី​ពាណិជ្ជកម្មអន្តរជាតិ​នៃប្រភេទ​សត្វ និងរុក្ខជាតិ​ជិត​ផុតពូជ នៅ​ឆ្នាំ២០១៥ កម្ពុជា​បាន​ចុះកិច្ចព្រមព្រៀង​នាំចេញ​ស្បែកក្រពើ​ចំនួន ១,០០០ផ្ទាំង ទៅប្រទេស​បារាំង ខណៈដែលអ្នកទិញ​កំពុង​ស្វែង​រក​ស្បែកក្រពើត្រឹមកម្រិត​ C ជាស្តង់ដាដែល​មិនពិបាក​បំពេ​ញតាម។8 ថ្មីៗនេះ កម្ពុជា​បាន​នាំ​ចេញ​ស្បែកក្រពើទៅ​​សហភាព​អឺរ៉ុប។ ក្រៅពីនេះ កម្ពុជាក៏​បាន​នាំ​ចេញ​ស្បែក​ និង​សាច់​ក្រពើ​ទៅ​ប្រទេស​វៀតណាម ថៃ និង​ចិន ផងដែរ។

នៅ​ឆ្នាំ ២០១៤ បច្ចេកទេស​ “ទឹកសិប្បនិម្មិត” របស់​ប្រទេសជប៉ុន ត្រូវ​បានយក​មក​អនុវត្ត​នៅកម្ពុជា។ ទឹកសិប្បនិម្មិត គឺជាទឹកទន្លេ និង​ទឹកសមុទ្រ​សិប្បនិម្មិត ដែលត្រូវ​បាន​បង្កើតឡើង​តាមរយៈ​ ការ​រួមបញ្ចូលគ្នានៃ​សារធាតុ​រ៉ែ ដូចជា​ អំបិល​សូដ្យូម ប៉ូតាស្យូម និង​កាល់ស្យូម។ គម្រោ​ងនេះ ស្ថិតក្រោម​ការ​​ដឹកនាំ​ដោយ​អង្គការ JICA ដែល​អនុវត្តនៅតាម​តំបន់​ភ្នំនៃខេត្ត​តាកែវ​។​ បង្កងទន្លេ​ប្រមាណ ៣០,០០០ ក្បាល ដែល​អាច​លក់បានថ្លៃជាង​ត្រី៨ ដងនៅកម្ពុជា ត្រូវបាន​ចិញ្ចឹម​នៅ​កសិដ្ឋាន​ចំនួន ៣កន្លែង។9

បានធ្វើបច្ចុប្បន្នភាព៖ ៣០ កញ្ញា ២០១៥

ទាក់ទងនឹងការចិញ្ចឹមត្រី និងវារីវប្បកម្ម

ឯកសារយោង

  1. 1. Olivier Joffre, ម៉ម កុសល, Yumiko Kura, ពេជ្រ សិរីវឌ្ឍ, និង​ ណៅ ធួក. ២០១២. ជម្រកត្រីសហគមន៍នៅ​កម្ពុជា ៖ បទពិសោធន៍. ភ្នំពេញ​៖ មជ្ឈមណ្ឌល​មច្ឆាជាតិពិភពលោក.
  2. 2. Jörg ​ Matschullat. ២០១៤. “សង្រ្គោះសត្វព្រៃកម្ពុជា៖ Atlas របស់កម្ពុជា. ផែនទី​ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​បរិស្ថាន.” វិទ្យាសាស្រ្ត​ផែនដី និងបរិស្ថាន ៧២(៤)៖ ១២៩-១២៩៨.
  3. 3. ក្រសួ​ងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ. របាយការណ៍​ប្រចាំឆ្នាំ ២០១៤ និង​ផែនការ​សកម្មភាពសម្រាប់​ឆ្នាំ២០១៥.   ភ្នំពេញ៖ ក្រសួ​ង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​​​៖ ទំ. ២០. ដកស្រង់ ១០ មិថុនា ២០១៥. https://server2.maff.gov.kh/parse/files/myAppId5hD7ypUYw61sTqML/96998f6f93549c6389810059579f0083_1503018702.pdf
  4. 4. ដូចលេខយោងខាងលើ។
  5. 5. ដូចលេខយោងខាងលើ។
  6. 6. ដូចលេខយោងខាងលើ។
  7. 7. “ផលិតកម្មជលផល​កើនឡើង ២,៤% នៅ​ឆ្នាំនេះ” The Cambodia Herald, ៣ កក្ដដា ២០១៥. ដកស្រង់ ២០ កក្កដា ២០១៥. http://www.thecambodiaherald.com/cambodia/fisheries-production-rises-24-percent-in-latest-year-8733.
  8. 8. ចាន់ មុយហុង. “កម្ពុជា​នឹង​នាំ​ចេញ​ស្បែកក្រពើ.” កាសែតភ្នំពេញប៉ុស្តិ៍, ២៧ មេសា ២០១៥. ដកស្រង់ ២១ មេសា ២០១៥.  https://www.phnompenhpost.com/business/kingdom-export-crocodile-skins
  9. 9. “កម្ពុជានឹង​ចិញ្ចឹម​បង្គារក្នុងទឹក​សិប្បនិម្មិត.” Far Eastern Agriculture, ២៦ ឧសភា ២០១៤. ដកស្រង់ ២៩ សីហា ២០១៤. https://opendevelopmentcambodia.net/news/cambodia-to-rear-prawns-in-third-water/.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

N3ERK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!