រ៉ូណា ស្មីត អ្នករាយការណ៍​អង្គការសហប្រជាជាតិ​ ការពារ​គោល​ជំហរ​របស់​លោកស្រី​

រ៉ូណា ស្មីត អ្នករាយការណ៍អង្គការសហប្រជាជាតិ បានឆ្លើយតបទៅនឹង ការព្រួយបារម្ភជាបន្តបន្ទាប់របស់សហគមន៍សិទ្ធិមនុស្ស ដែលថា លោកស្រី មិនបានបំពេញអាណត្តិរបស់លោកស្រី។ ...

Jack Davies
http://www.phnompenhpost.com/national/un-rapporteur-rhona-smith-defends-approach

នគរបាល​កម្ពុជា​នឹង​ធ្វើការ​ស៊ើបអង្កេត​ឡើង​ការ​ប្រកាស​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​

នគរបាលកម្ពុជាបានឱ្យដឹងថាពួកគេកំពុងធ្វើការស៊ើបអង្កេតទៅលើការប្រកាសធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។   ...

Julia Wallace
http://aa.com.tr/en/asia-pacific/cambodia-investigating-coup-declaration-against-pm/612788

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ព្រួយបារម្ភ​ពី​ការ​គម្រាមកំហែង​

ស្ថាប័នតស៊ូមតិផ្នែកសារព័ត៌មានអន្តរជាតិមួយឈ្មោះអ្នកសារព័ត៌មានគ្មានព្រំដែនបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពិថ្ងៃអង្គារថា នេះជាសេចក្តីព្រួយបារម្ភមួយដែលស្ថាប័ននេះបានចាត់ទុកជាការកើនឡើងនៃការគម្រាមកំហែងទៅកាន់អ្នកការសែតនិងស្ថាប័នសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ...

Julia wallace
https://www.cambodiadaily.com/news/reporters-without-borders-concerned-by-threats-115667/

មាន​ការ​រិះគន់​អ្នក​រាយការណ៍ UN ​ថា​មិន​បាន​បំពេញ​តាម​តួនាទី ​ខណៈ​​មាន​ការ​សម្លាប់​ កែម ឡី

ការព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សដែលកាន់តែធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាបានកើតមានឡើងនៅពេលដែលមានការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគល្បីឈ្មោះហើយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី Rhona Smith មិនបានបំពេញអាណត្តិរបស់គាត់ឲ្យបានល្អទៅតាមវិជ្ជាជីវៈជាអ្នកសង្កេតការណ៍ពិសេសបើទោះបីជាអ្នករាយការណ៍រូបនេះបានចូលរួមចេញសេចក្តីថ្លែងការណ៍មួយទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យចំពោះអំពើឃាតកម្មដ៏ព្រៃផ្សៃនេះក៏ដោយ។ ...

Jack Davies
http://bit.ly/29LLR6U

សាលាអំពីវគ្គបណ្តុះបណ្តាលសិទ្ធិមនុស្សត្រូវបានលុបបំបាត់នៅខេត្តព្រះវិហារ

អ្នករៀបចំសិក្ខាសាលាស្តីអំពីវគ្គបណ្តុះបណ្តាលសិទ្ធិមនុស្សកាលពីថ្ងៃទី១៧ ខែមិថុនានៅខេត្តព្រះវិហារបានឱ្យដឹងថា សិក្ខាសាលានេះត្រូវបានលុបបំបាត់ដោយនគរបាល ខណៈពេលអាជ្ញាធរបានឱ្យដឹងកាលពីម្សិលមិញថាក្រុមមន្ត្រីគ្រាន់តែបានស្នើរសុំឱ្យមានការបង្អាកវគ្គបណ្តុះបណ្តាលនេះដោយសារការព្រួយបារម្ភអំពីកត្តាអនុវត្តជាក់ស្តែង។ ...

ប៊ុន សេងគង់
http://www.phnompenhpost.com/national/local-human-rights-forum-shut-down-preah-vihear

មិន​មានការ​អនុញ្ញាតិ​ឱ្យ​នៅ​ក្រៅ​ឃុំ​សម្រាប់​បុគ្គលិក​អង្គការ​អា​ដ​ហុ​ក​និង​មន្ត្រី​គជ​ប​នោះ​ទេ​

កាលពីថ្ងៃចន្ទ សាលាឧទ្ធរណ៍បានបដិសេធសំណើរសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិមនុស្សទាំងបួន និងមន្ត្រីគជបមួយរូប ដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងអាស្រូវផ្លូវភេទជាមួយប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិលោក គឹម សុខា ដែលនេះជាកិច្ចគាំទ្រលើសេចក្តីសម្រេចរបស់សាលាក្រុងភ្នំពេញកាលពីខែមុន។   ...

ឃួន ណារិម និងប៉ែនសុហ៊ាន
https://www.cambodiadaily.com/news/no-bail-for-adhoc-staffers-114055/

បាតុករ​"​ថ្ងៃ​ចន្ទ​ព័​ណ​ខ្មៅ​"​នឹង​ត្រូវ​ប្រឈម​មុខ​នៅ​សាលាឧទ្ធរណ៍​

សកម្មជននៅពីក្រោយ “ថ្ងៃចន្ទព័ណខ្មៅ” បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ពួកគេនឹងធ្វើបាតុកម្មម្តងទៀតនៅថ្ងៃនេះ បើទោះបីជាមានការគម្រាមកំហែងពីការចាប់ខ្លួនកាន់តែច្រើននិងត្រូវប្រឈមនៅសាលាឧទ្ធរណ៍ក៏ដោយ ខណៈបុគ្គលិកបួននាក់របស់អង្គការអាដហុកនិងមន្ត្រីគជបមួយរូបនឹងត្រូវចូលសាវនការនៅក្នុងព្រឹកនេះ។ ...

ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/black-monday-will-move-to-appeal-court-114008/

អ្នកទោស​មនសិការ​ដាក់​ញ្ញាត្តិ​ក្នុង​ពន្ធនាគារ​ព្រៃ​សរ​

សំណុំគោលការណ៍សុវត្ថិភាពថ្មីក្នុងពន្ធនាគារព្រៃសរ ដែលបង្កើតឡើងក្នុងគោងបំណងបញ្ឈប់ការប្រើប្រាស់ថ្នាំញៀននៅទីនោះ ត្រូវបានប្រើប្រាស់ទៅកាន់អ្នកទោសជ្រើសរើសមួយចំនួនដែលត្រូវបានជាប់ឃុំក្នុងករណីនយោបាយដ៏រសើបមួយដែលមានទាក់ទងទៅនឹងរឿងអាស្រូវផ្លូវភេទជាបន្តបន្ទាប់ដែលជាប់ពាក់ព័ន្ធលោក គឹម សុខា។ ...

មុិចដារ៉ា និង Shaun Turton
http://www.phnompenhpost.com/national/political-prisoners-partitioned-prey-sar

UN សម្ដែង​កង្វល់ ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស​លើក​ឡើង​ថា ត្រូវ​ការ​ខ្លាំង​ជាង​នេះ

លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្ដែងកង្វល់ជុំវិញស្ថាន ភាពនយោបាយដ៏ចម្រូងចម្រាសនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ នៅក្នុងសេចក្ដីថ្លែងការណ៍មានតែពីរប្រយោគចេញតាមរយៈ ការិយាល័យផ្នែកព័ត៌មានរបស់លោក ដែលសកម្មជនសិទ្ធិមនុស្សបានរិះគន់កាលពីម្សិលមិញ ចំពោះភាពរួញរា និងភាពអសកម្ម។ ...

Taylor O'connell
http://www.cambodiadailykhmer.com/31842

នគរបាល​វាយតប់​ជាមួយ​បាតុករ​​ក្នុង​"​ថ្ងៃ​ចន្ទ​ព័​ណ​ខ្មៅ​ទី​៤"

ទិដ្ឋភាពនៃនគរបាលធ្វើការប្រទាក់ប្រទាញបដាក្នុងអំឡុងពេលពេលវាយតប់ជាមួយបាតុករជារូបភាពតំណាងពី”ថ្ងៃចន្ទព័ណខ្មៅទី៤” ខណៈពេលដែលបាតុករបន្តកោះហៅការដោះលែងសកម្មជនសិទ្ធិមនុស្សដែលត្រូវបានជាប់ឃុំក្នុងពន្ធនាគារព្រៃសរអស់រយៈពេល១ខែ។ ...

George Wright និង ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/police-scuffle-with-protesters-on-fourth-black-monday-113239/

សមត្ថកិច្ច​ឃុំខ្លួន​​មន្ត្រី​គណបក្ស​ប្រឆាំង​រឿង​ដើរ​​ប្រមូលស្នាម​​មេ​ដៃ​ពលរដ្ឋ

សមត្ថកិច្ចបានឃុំខ្លួនមន្ត្រីគណបក្សប្រឆាំងនៅក្នុងខេត្តកំពតដែលបាននាំខ្លួនមកសាកសួរបន្ទាប់ពីបដិសេធការកោះហៅតាមទូរស័ព្ទឲ្យចូលខ្លួនបំភ្លឺទាក់ទងទៅនឹងការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីធ្វើញត្តិថ្វាយព្រះមហាក្សត្រប្រទានព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្ស និងអ្នកនយោបាយកំពុងជាប់ឃុំ។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1OMrrEB

នគរបាល​បាន​បញ្ឈប់​ការ​ជួបជុំ​គ្នា​របស់​កសិករ​ក្នុង​ខេត្តព្រៃវែង​

នគរបាលដែលបានបញ្ឈប់ការជួបជុំគ្នារបស់កសិករចំនួន៣០នាក់ក្នុងគេហដ្ឋានឯកជនមួយនៅខេត្តព្រៃវែងកាលពីម្សិលមិញបានអះអាងថា អ្នករៀបចំកម្មវិធីប្រមូលផ្តុំនេះមិនបានជូនដំណឹងទៅកាន់អភិបាលស្រុកជាលាយលក្សអក្សរជាមុននោះឡើយ។ ...

Niem Chheng
http://www.phnompenhpost.com/national/police-put-end-gathering-farmers-prey-veng

មនុស្ស​​ប្រាំបី​នាក់​​​​ត្រូវ​សមត្ថ​កិច្ច​​​ចាប់​​ខ្លួន​កាលពី​ម្សិល​មិញ​​ពាក់​ព័ន្ធ​ការ​តវ៉ា​ “ថ្ងៃច័ន្ទពណ៌​ខ្មៅ​”​​

មន្ត្រីអង្គការសិទ្ធិមនុស្ស និងសកម្មជនប្រាំបីនាក់ដែលស្លៀកពាក់ពណ៌ខ្មៅ ត្រូវបានចាប់ ខ្លួនកាលពីម្សិលមិញ អំឡុងការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ក្នុងរាជធានីភ្នំពេញ ជាការតវ៉ាដំបូងក្នុងយុទ្ធនាការមួយដើម្បីទាមទារឲ្យដោះលែង មន្ត្រីអង្គការសិទ្ធិមនុស្សបួនរូប និងមន្ត្រី គ.ជ.ប. មួយរូបដែលត្រូវបានដាក់ពន្ធនាគារកាលពីចុងខែមុនតាមបទចោទ ប្រកាន់ដែលមជ្ឈដ្ឋានទូទៅជឿថាជាហេតុផលនយោបាយ។ ...

បែន​ សុខហ៊ាន និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/31438/

ប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ការពារ​រដ្ឋាភិបាល​ខណៈ​ពេល​មាន​បាតុកម្ម​

ខណៈពេលដែលមានការចាប់ខ្លួនបាតុករក្នុងចលនាបាតុកម្មអហឹង្សានៅរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃចន្ទ ប្រធានថ្មីនៃ គណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលបានបើកសន្និសិទ្ធិសារព័ត៌មានមួយដើម្បីធានាទៅកាន់សាធារជនសាជាថ្មីថា ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមានសភាពនឹងនរ។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/new-human-rights-czar-defends-government-against-darkness-112386/

រដ្ឋាភិបាល​​​ព្រមាន​អ្នក​តវ៉ា​​ប្រឆាំង​ ​អង្គភាព​  AC U ដោយ​​ចាត់​​ទុក​វា​​​ថា​ជា​ ”​ការ​បះបោរ​​នៅ​ក្នុង​ទីក្រុង​”

កាលពីម្សិលមិញ រដ្ឋាភិបាលបានព្រមានបង្ក្រាបសកម្មជន និងក្រុមតស៊ូមតិដែលរៀប ចំការតវ៉ាប្រឆាំងការចាប់ខ្លួនមន្ត្រីអង្គការសិទ្ធិមនុស្សបួន រូប និងមន្ត្រី គ.ជ.ប.មួយរូប ដោយចាត់ទុកការតវ៉ាដែលមានការគ្រោងទុកនេះថាជាទង្វើ “បះបោរក្នុងទីក្រុង”។ ...

ហ្សមប៊រ ភីធឺរ៍ និង បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/31421/

សកម្មជន​នឹង​ធ្វើ​ក្បួន​ដង្ហែបាតុកម្ម​​ទោះបី​គ្មាន​ការ​អនុញ្ញាតិ​ពី​សាលាក្រុង​

​សកម្មជន​ដែលបាន​រៀបចំក្បួន​ដង្ហែ​បាតុកម្ម​ទៅ​កាន់​ទីស្នាក់ការ​កណ្តាល​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​យ​នៅ​ទីក្រុង​ភ្នំ​ពេ​ញ​បានឱ្យ​ដឹង​ថា ​ពួក​គេ​នឹង​បន្ត​ជា​មួ​យ​គម្រោង​បាតុកម្ម​នេះ​ បើ​ទោះបីជា​សាលាក្រុង​បាន​បដិសេធ​សំណើរ​របស់​ពួក​គេ​ក៏ ...

បែន​ សុខហ៊ាន
https://www.cambodiadaily.com/news/protesters-to-march-on-acu-despite-city-hall-ban-112240/

បេសកកម្ម​ការទូត​បរទេស​នឹងឃា្លំមើលបញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

​បេសកកម្ម​ការទូត​បរទេស​នៅ​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា​ពួក​គេ​នឹង​ឃ្លាំមើល​យ៉ាង​ដិត​ដល់​ចំពោះ​ការ​ដោះស្រាយ​ករណី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​ចោទប្រកាន់​និង​ជាប់​ឃុំ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​កា​រត ...

Alex Willemyns
https://www.cambodiadaily.com/news/embassies-keep-wary-eye-cases-rights-workers-112137/

ច្បាប់ព័ត៌មានខិតជិតចូលមកដល់

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ រដ្ឋាភិបាល​គឺ​កំពុង​ឈាន​ជិត​ដល់​ការ​បង្កើត​ច្បាប់​ព័ត៌មាន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើរ​សម្រាប់​ឱ្យ​រដ្ឋាភិបាល​កាន់តែ​មាន​តម្លាភាព​ និង​ការ​ឆ្លើយ​តប​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/24538/information-law-a-step-closer/

លោក ហ៊ុន សែន​ លើក​​​ឡើង​​​ថា សន្តិភាព​​​ប្រសើរ​​​ជាង​​​​សេរីភាព​​​នៃការ​​​បញ្ចេញមតិ​

មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​គណបក្ស​​​កាន់​​​អំណាច​​​បាន​​​ដាក់​​​ពាក្យ​​ ​ប្តឹង​​​អ្នក​​​អត្ថាធិប្បាយ​​​ម្នាក់​​​ក្នុង​​ ...

Taylor O'Connell និង កង សុធា
http://www.cambodiadailykhmer.com/news/31259/

CPP ដាក់​ពាក្យ​ប្តឹង​លោក អ៊ូវីរៈ​ និង​គំរាម​ប្តឹង​អ្នក​ផ្សេង​ទៀត

ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​អ្នក​វិភាគ​មួយ​ចំនួន​គណបក្ស​ប្រជាជន​ ដែល​តំណាង​ដោយ​លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​បាន​ដាក់​ពាក្យ​ប្តឹង​លោក អ៊ូ វីរៈ អ្នក​វិភាគ​ម្នាក់​ទៅ​សាលា​ដំបូង​រាជធានី​កាលពី​ម៉ោង​ជិត​ ៥ ល្ងាច​ម្សិលមិញ​ដោយ ...

មាស សុខជា and Ananth Baliga
http://bit.ly/24iZpd2

សេរីភាពសារព័ត៌មានស្ថិតនៅកំរិតទាបប៉ុន្តែកំពុងឡើងចំណាត់ថ្នាក់

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​ ១២៨​នៃ​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌​មាននៅ​ក្នុង​របាយការណ៍​គ្មាន​ព្រំដែន​ (RSF)​នៅ​ឆ្នាំ​ ២០១៥​ ក្នុង​ចំណោម​ប្រទេស​នានា​នៅ​ទូ​ទាំង​ពិភពលោក​ អង្គការ​ឃ្លាំមើល​បានឱ្យ​ដឹង​កាលពី​ម្សិលមិញ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​។​ ​ ...

Jonathan Greig
http://www.khmertimeskh.com/news/24031/press-freedom-ranking-low-but-rising/

មេបក្ស​ប្រឆាំង​ថា ​អភ័យ​ឯកសិទ្ធិ​គ្មាន​ន័យ

មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​រិះគន់​អង្គ​នីតិប្បញ្ញត្តិ​រដ្ឋសភា និង​ព្រឹទ្ធសភា​ដែល​​បាន​អនុញ្ញាត​ឲ្យ​អង្គ​នីតិប្រតិបត្តិ​ចាប់​ខ្លួន​​​ សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខហួរ និង​តំណាងរាស្រ្ត​លោក អ៊ុំ សំអាន ដោយ​​បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​អភ័យ​ឯកសិទិ្ធ​​ របស់​តំណាងរាស្ត្រ​គ្មាន​ន័យ ...

មាស សុខជា
http://bit.ly/22Go0G2

អាជ្ញាធរ​​​រារាំង​ក្រុម​សកម្មជន​មិន​​​ឲ្យ​​​ជិះកង់​ប្រារព្ធទិវានារី​អន្តរជាតិ​

សកម្មជន​ជាង​២០០​នាក់​ ​ដែល​ព្យាយាម​ជិះ​កង់​ចេញពី​ក្រសួង​កិច្ចការ​នារី​ឆ្ពោះទៅ​រដ្ឋសភា​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​ឡោម​ព័ទ្ធ​កាលពី​ព្រឹក​ម្សិលមិញ​ បន្ទាប់​ពី​ជិះ​មិន​បាន​១០០​ម៉ែត្រ​ផង​។​ ​ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/30453/

ការ​គំរាម​ធ្វើ​បាតុកម្ម​សងសឹក​ធ្វើ​ឲ្យ​មាន​កង្វល់

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​​ក្នុង​សេចក្តី​ថ្លែងការណ៍​ មួយ​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​អង្គារ​ថា​រដ្ឋាភិបាល​​ ទីក្រុង​វ៉ាស៊ីនតោន​គួរ «ទាមទារ​ជា​សាធារណៈ» ​ឲ្យ​រាជរដ្ឋាបាល​កម្ពុជា​ដក​ចេញ​វិញ​​នូវ​ការ​គំរាម​ធ្វើ​បាតុកម្ម​​សងសឹក​ ប្រឆាំង ...

Brent Crane
http://bit.ly/20WMmvZ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Vr8Fg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!