ក្រោយ​ការ​បង្រ្កាប​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នក​កាសែត​ខ្មែរ​ភ័យ​ខ្លាច​ក្នុង​ការ​រាយការណ៍​និង​ត្រូវ​បាន​តាម​ដាន

ខណៈ​ដែល​ពិភព​លោក​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន ៣ ឧសភា អ្នក​កាសែត​ខ្មែរ​មួយ​ចំនួន ហាក់​ដូច​ជា​មិន​រីករាយ​នឹង​ការ​ប្រារព្ធ​នេះ​នោះ​ទេ ដោយសារ​ពួកគេ​កំពុង​តែ​ជួប​បញ្ហា​ប្រឈម​ក្នុង​ការរាយការណ៍​ព័ត៌មាន ក្នុង​នោះ​មាន​ការ​រឹតត្បិត ភាព​ភ័យ​ខ្លាច​និង​ការ​ឃ្លាំ​មើល​ពី​កម្លាំង​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន។ ស្ថានភាព​នេះ​កើត​ឡើង​ ក្រោយ​មាន​ការ​បង្រ្កាប​ទៅ​លើ​គណបក្ស​ប្រឆាំង​ដ៏ធំ គឺ​គណបក្ស​សង្រ្គោះ​ជាតិ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​មុន។ ប្រធាន​បទនៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​សម្រាប់​ឆ្នាំ​នេះ និយាយ​អំពី«ឃ្លាំ​មើល​បុគ្គល​មាន​អំណាច៖ សារព័ត៌មាន​យុត្តិធម៌ និង​នីតិរដ្ឋ»។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​បាន​ប្រកាស​យុទ្ធនាការ​លើ​ប្រព័ន្ធ​អ៊ីនធឺណែត ស្តីពី​អំពី​ទស្សនៈ​របស់​អ្នក​សារព័ត៌មាន ពាក់ព័ន្ធ​នឹង​សារៈ​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដើម្បី​ឃ្លាំ​មើល​បុគ្គល​មាន​អំណាច។ …

ស៊ុន ណារិន
https://khmer.voanews.com/a/journalists-more-fearful-after-crackdown/4376386.html