បុគ្គលិកកាសែតភ្នំពេញប៉ុស្តិ៍តវ៉ាប្រឆាំងការបណ្ដេញនិពន្ធនាយករបស់ខ្លួន
ក្រុមបុគ្គលិកជាតិនិងអន្តរជាតិជាង២០នាក់នៃកាសែតភ្នំពេញប៉ុស្តិ៍ បានសម្ដែងការមិនពេញចិត្តរបស់ពួកគេចំពោះទង្វើរបស់ម្ចាស់ថ្មីនៃកាសែតនេះ ដែលបានបណ្ដេញនិពន្ធនាយករបស់ខ្លួនគឺលោក កៃ គឹមសុង ចេញពីការងារភ្លាមៗកាលពីថ្ងៃចន្ទ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមគ្នារបស់ក្រុមបុគ្គលិកទាំងនេះ ដែលបានចេញផ្សាយតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីការបណ្ដេញចេញនេះ។ …