សង្គម​ស៊ីវិល​និង​មន្ត្រី​បក្ស​ប្រឆាំង បារម្ភ​ចំពោះ​ឯករាជ្យ​ភាព​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ក្រោយ​ប្ដូរ​ម្ចាស់​ថ្មី

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​មុន​ បង្ហាញ​ការ​សោកស្ដាយ​ និង​ព្រួយ​បារម្ភ​ចំពោះ​ឯករាជ្យ​ភាព​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ (The Phnom Penh Post ) ក្រោយ​ពី​កាសែត​ជា​ភាសា​អង់គ្លេស​វ័យ​ចំណាស់​នេះ​ ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ឈ្មួញ​ជា​ជន​ជាតិ​ម៉ាឡេស៊ី​ ​ដែល​ធ្លាប់​បាន​ធ្វើ​ការ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​កាល​ពី​ពេល​កន្លង​មក​ ​តាម​រយៈ​ក្រុមហ៊ុន​ទំនាក់​ទំនង​សាធារណៈ​មួយ​ឈ្មោះ​ថា​ Asia PR។ ...

ហ៊ុល រស្មី
https://khmer.voanews.com/a/civil-society-and-opposition-politicians-express-concerns-over-phnom-penh-post-independency/4384981.html