ការផលិត​

​សម្លៀក​បំពាក់​និង​វាយ​ន​ភ​ណ្ឌ​

រោងចក្រ​​GLOBAL APPAREL LIMITED នឹង​បិទទ្វា​នៅខែ​តុលា

រោងចក្រកាត់ដេរសំលៀកបំពាក់ក្លូបលអាប៉ារែលលីមីតធីតស្ថិតក្នុងសង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យបានប្រកាសបិទទ្វារចាប់ពីចុងខែតុលានេះតទៅនិងមិនបន្តកិច្ចសន្យាការងារដល់កម្មករដែលផុតកំណត់ពីចុងខែឧសភា នេះទៀតឡើយ ខណៈដែលកម្មករទាំងចប់កិច្ចសន្យា និងនៅជាប់កិច្ចសន្យាគ្រោងនឹងទាមទារឲ្យមានការផ្តល់ជំងឺចិត្តខ្លះដល់ពួកគេ។ ...

មុំ គន្ធា
http://bit.ly/1XblqcI

ក្រុម​អន្ធពាល​លួច​យក​សំលៀក​បំពាក់​ពី​រោងចក្រ​ចំនួន​ ៣,០០០​អាវ​

កាលពីថ្ងៃព្រហស្បតិ៍ នគរបាលបានធ្វើការស្វែងរកក្រុមអន្ធពាលដែលបានលួចឆ្លងតាមជញ្ជាំងនៃរោងចក្រក្នុងខេត្តកំពង់ស្ពឺមុនពេលលួចយកសំលៀកបំពាក់ចំនួន៣០០០អាវ នេះបើយោងតាមពាក្យសម្តីរបស់នគរបាល។ ...

ប៊ុត គីមសាយ
https://www.cambodiadaily.com/news/nearly-3000-shirts-stolen-in-factory-heist-113434/

សមាគម​រោងចក្រ​កាត់ដេរ​នៅ​ កម្ពុជា​ (GMAC)​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​នៃ​ផលិតភាព​

សមាគមរោងចក្រកាត់ដេរនៅ កម្ពុជា (GMAC) បានឱ្យដឹងថាកម្រិតផលិតភាពមានការធ្លាក់ចុះទន្ទឹមនឹងមានកំណើននូវតម្លៃហេដ្ឋារចនាសម្ព័ន្ធកើនឡើងក្នុងវិស័យវាយនភណ្ឌរបស់ប្រទេសកម្ពុជាដែលអាចធ្វើឱ្យប្រទេសនេះស្ថិតក្នុងស្ថានភាពមិនអំណោយផលក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ...

ប៊ុន សៀងគង់ និង Yesenia Amaro
http://www.phnompenhpost.com/national/garment-factory-owners-warn-falling-productivity

សំពាធ​កើនឡើង​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​

ការធ្លាក់ចុះនៃសមត្ថភាពផលិតកម្មនិងកំណើននៃទុនក្នុងសាងសង់បាននាំឱ្យវិស័យវាយនភណ្ឌរបស់កម្ពុជាស្ថានក្នុងសភាពមិនអំណោយផលខណៈពេលដែលកម្ពុជាកំពុងព្យាយាមប្រកួតប្រជែងជាមួយប្រទេសវៀតណាម បង់ក្លាដេស និងមីយ៉ាន់ម៉ា នេះបើយោងតាមពាក្យសម្តីរបស់សហជីពនាំមុខមួយបានឱ្យដឹងកាលពីម្សិលមិញ។   ...

May Kunmakara
http://www.khmertimeskh.com/news/25317/pressure-mounts-on-garment-industry/

ការ​ចុះ​បញ្ចី​រោងចក្រ​នៅ​ត្រីមាស​ទី​ ១ មាន​​ ៤០ រោងចក្រ

រោងចក្រ​ថ្មី​ចំនួន​ ៤០ ​និង​​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME) ៧៤ បាន​​ចុះ​បញ្ជី​នៅ​រយៈពេល​ ៣ ខែ​ដំបូង​​ឆ្នាំ​នេះ​។ នេះ​បើ​​​តាម​ទិន្នន័យ​របស់​​ក្រសួង​ឧស្សាហកម្ម ​និង​​​សិប្បកម្ម​។ ...

ចេង សុខហ័ង
http://bit.ly/1TOh8Uz

ការនាំចេញទៅសហរដ្ឋអាមេរិកមានការធ្លាក់ចុះបណ្តើរៗ

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក​ ដែល​ជាទី​ផ្សារ​នាំ​ចូល​ផលិតផល​ក្នុងស្រុក​របស់​កម្ពុជា​ធំ​បំផុត​ទី​ពីរ​ បន្ទាប់​ពី​សហភាព​អ៊ឺ​រ៉ុ​ប​ បាន​ធ្លាក់​ចុះ​សន្សឹមៗ​អំឡុង​ត្រីមាស​ទី​១​ក្នុងឆ្នាំនេះ​បើ​ធៀប​ក្នុង​ត្រីមាស​ដដែល​កាលពី​ឆ្នាំ​មុន​។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/24662/exports-to-the-us-slip-slightly/

ការ​នាំ​ចេញ​សម្លៀកបំពាក់​កើនឡើង​ ១៣%

ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​របស់​កម្ពុជា​បាន​​កើន​ឡើង​​ ១៣ ​ភាគរយ​​នៅ​ត្រីមាស​ទី ១ ​ឆ្នាំ​ ២០១៦ ​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ចិន ស៊ីនហួ។ ...

ក្រុមការងារភ្នំពេញបុស្តិ៍
http://bit.ly/1SME7gu

ប្រាក់ឈ្នួលខ្ពស់ប៉ះពាល់ដល់ប្រាក់ចំនេញរបស់ GTI

កំណើន​ប្រាក់​ឈ្នួល​អប្បបរមា​ ដែល​បាន​កំណត់​ដោយ​រដ្ឋាភិបាល​នៅ​ក្នុង​វិស័យ​កាត់ដេរ​ និង​តម្លៃ​លក់​ទាប​ បាន​ប៉ះពាល់​ដល់​ប្រាក់​ចំនេញ​របស់​ក្រុមហ៊ុន​ Grand​ Twins​ International​ (GTI)​ ជា​ក្រុមហ៊ុន​តែ​មួយ​គត់​នៅ​ក្នុង​វិស័យ​កាត់ដេរ​ដែល​បាន​ចុះបញ្ជី​នៅ​លើ​ផ្សារ​ហ៊ុន​។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/23572/higher-wages-hit-gti-bottom-line/

កំណើន​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​តែ​បន្ត

ឧស្សាហកម្ម​កាត់ដេរ​ដែល​ជា​កត្តា​ជំរុញ​មួយ​របស់​សេដ្ឋកិច្ច​កម្ពុជា​បាន​ មើល​ឃើញ​ពី​កំណើន​នៃ​ការ​នាំ​ចេញ ៦,៥ ភាគរយ​កាល​ពី​ឆ្នាំ​មុន​ខណៈ​ការ​នាំ​ចេញ​ស្បែក​ជើង​កើនឡើង ២១,៨ ភាគរយ។ នេះ​បើ​តាម​ព្រឹត្តិបត្រ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO)។ ...

Ananth Baliga
http://www.phnompenhpost.com/business/swifter-footwear-sales-help-push-garment-growth

ក្រសួង​ប្រកាស​ជ្រើសរើស​បវរកញ្ញា​កម្មការិនី

ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ឲ្យ​កម្មករ-កម្មការិនី​ចូលរួម​ ក្នុង​កម្មវិធី​សម្រស់​ឯក​វាយនភ័ណ្ឌ​ឆ្នាំ​ ២០១៦ ក្នុង​គោលបំណង​លើក​កម្ពស់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​។ ...

សែន ដាវីត
http://bit.ly/1RvUQTy

ឧស្សាហកម្មសូត្រលក្ខណៈប្រពៃណីចង់រក្សាភាពចែងចាំងរបស់ខ្លួន

ដើម្បី​ទទួល​បាន​កន្សែង​សូត្រ​ ឬ​ផលិតផល​ធ្វើ​អំពី​សូត្រ​ ដែល​មានគុណ​ភាពល្អ​សម្រាប់​លក់​នៅ​តាម​ហាង​ ឬ​ទីផ្សារ​នានា​បាន​ វា​ត្រូវ​ទាមទារ​ពេលវេលា​យ៉ាង​ហោច​ណាស់​ ២​ ឬ​៣​ថ្ងៃ​សម្រាប់​អ្នក​តម្បាញ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​វា​ ហើយ​ពួក​គាត់ ...

សុខ ចាន់
http://www.khmertimeskh.com/news/22615/traditional-silk-industry-struggles-to-keep-its-shine/

សេចក្តីប្រកាសអំពីការនាំចេញសម្លៀកបំពាក់ពីកម្ពុជាកើនជាងវៀតណាមត្រូវបានបដិសេដ

ថ្មីៗ​នេះ​ កាសែត​ក្នុងស្រុក​ជា​ច្រើន​បាន​រាយការណ៍​ថា​ កម្ពុជា​នៅ​លើ​វៀតណាម​ក្នុង​ការ​ក្លាយជា​ប្រទេស​នាំ​ចេញ​ធំ​ជាងគេ​ទី​ប្រាំ​នៃ​សំលៀក​បំពាក់​និង​ផលិតផល​វាយនភ័ណ្ឌ​ទៅ​កាន់​សហភាព​អ៊ឺ​រ៉ុ​ប​។​ ​ ...

Vietnam Net Team
http://english.vietnamnet.vn/fms/business/152094/claims-of-cambodia-outpacing-vn-s-garment-exports-denied.html

ទីផ្សារវាយនភ័ណ្ឌនៅសហភាពអឺរ៉ុបរបស់កម្ពុជានាំមុខវៀតណាម

ទោះបីជា​វៀតណាម​ត្រូវ​បាន​ជាប់​ក្នុង​ចំណោម​ចំណាត់ថ្នាក់​កំពូល​ទាំង​ដប់​ក្នុង​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​កាន់​សហភាព​អឺរ៉ុប​នៅ​ឆ្នាំ​ ២០១៥​ ប៉ុន្តែ​វៀតណាម​ត្រូវ​បាន​ដោយ​បណ្តា​ប្រទេស​ជិតខាង​របស់​ខ្លួន​នាំមុខ​។​ ​ ...

Tuoi Tre News's team
http://tuoitrenews.vn/business/33470/cambodias-textile-market-share-outdoes-vietnams-in-european-union

កម្មករ​ជិត ២ ពាន់​នាក់​ចេញ​តវ៉ា​ពេល​ដឹង​ថា​ក្រុមហ៊ុន​គ្រោង​បញ្ឈប់

កម្មករ​រោងចក្រ​ Global Apparels Limited របស់​ម៉ាឡេស៊ី​ជិត​ ២ ​ពាន់​នាក់​នៅ​សង្កាត់​កំបូល​ខណ្ឌ​ពោធិ៍សែនជ័យ​កាលពី​ម្សិលមិញ​បាន​តវ៉ា​នៅ​ មុខ​រោងចក្រ​ក្រោយពី​ដឹង​ថា​ក្រុមហ៊ុន​នឹង​បញ្ឈប់​កិច្ចសន្យា​កម្មករ​ជាង​ ៥០០ ​នាក់​ក្រោម​ហេតុផល​គ្មាន​ការងារ​ឲ្យ​ធ្វើ​។ ...

សែន ដាវីត
http://bit.ly/1S2RA7b

ការ​នាំ​ចេញ​វិស័យ​​​កាត់​ដេរ​ និង​ស្បែក​ជើង​​​កើន​ឡើង​៧,១​ប៊ីលាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥

តម្លៃ ​សរុប​បរិមាណ​ផលិតផល​នៃ​ការ​នាំ​ចេញ​សំលៀក​បំពាក់​ ស្បែក​ជើង និង​ផ្សេង​ទៀត​ក្នុង​ឧស្សាហកម្ម​នេះ​បាន​កើន​ឡើង​ដល់​៧,១​ប៊ីលាន​ដុល្លារ​ អាមេរិក កើន​ឡើង​ប្រមាណ​១៧​ភាគរយ កាល​ពី​ឆ្នាំ​មុន បើ​ធៀប​នឹង​ឆ្នាំ​២០១៤។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម។ ...

សុខ ចាន់
http://bit.ly/1SVmmzI

ប្រមាណ​ជា​ជិត​ ១៥០​ រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​និង​ស្បែកជើង​ បាន​បិទទ្វារ​នៅ​កម្ពុជា​ សម្រាប់​ឆ្នាំ​២០១៥

កាលពី​ថ្ងៃ​ច័​ន្ទ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ ដោយ​ស្រង់​របាយ​ការ​ណ៍​របស់​ក្រសួងពាណិជ្ជកម្ម​ ថា​  ប្រមាណ​ជា​ជិត​ ១៥០​ រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ និង​ស្បែកជើង​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បិទទ្វារ​នៅ​ក្នុងឆ្នាំនេះ​ ខណៈ​ដែល​ជាង​ ៥០​រោងចក្រ​ថ្មី​ បាន​បើកទ្វារ​។​​ ...

បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/article/6711677/2015/12/27/nearly-150-garment-footwear-factories-cambodia-close-down-2015

តម្លៃ​ដី​តាម​ផ្លូវ​ជាតិ​លេខ ​២ នៅ​ស្រុក​បាទី​ហក់​ឡើង​ខ្ពស់​ដោយសារ​វត្តមាន​រោងចក្រ​កាត់ដេរ

តម្លៃដី​ធ្លី​នៅ​ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្ត​តាកែវ​បាន​ហក់​ឡើង​ខ្ពស់​រហូត​ដល់ ១០ ​ដង​បើ​ធៀប​ទៅ​នឹង​តម្លៃ​រយៈពេល ៥ ​ឆ្នាំ បន្ទាប់ពី​រោង-​ចក្រ​ចំនួន២​បានចាប់ផ្ដើម​ការ​សាង​សង់​របស់​ពួកគេ​នៅក្នុង​សហ​គមន៍​​ជនបទ​មួយ​នេះ​នៅក្នុង​ឆ្នាំ​ ២០១៥ ​នេះ​។លោក យិន អ៊ីម មេឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ដែល​ស្ថិត ...

ឌិត សុខធី
http://bit.ly/22qjePq

ប្រទេសកម្ពុជានឹងក្លាយជាទីតាំងផលិតកម្មម៉ាក Adidasបន្ទាប់ពីការដកខ្លួនពីប្រទេសចិន

ម៉ាកAdidas ដែលស្ថិតក្នុងចំណោមអ្នកទិញសម្លៀកបំពាក់ធំបំផុតរបស់ប្រទេសកម្ពុជា បាននិយាយថានឹងពង្រីក ផលិតកម្មនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ ដែលជាផ្នែកមួយនៃការដកខ្លួនចេញពីប្រទេសចិនដើម្បីស្វែងរក ទីតាំងផលិតកម្មដែលមានតម្លៃទាបជាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន។ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/cambodia-to-gain-as-adidas-pivots-from-china-103163/

កម្មករ​រោងចក្រ​ សួយយ៉ាត ធ្វើ​កូដកម្ម ១០ ថ្ងៃ​តែ​គ្មាន​ដំណោះស្រាយ

កម្មករ​ជិត​ ៣០០ ​នាក់​នៅ​រោងចក្រ​កាត់ដេរ​ សួយយ៉ាត ក្នុង​សង្កាត់​ច្បារមន ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​កូដកម្ម​រយៈពេល​ ១០ ​ថ្ងៃ​មក​​ហើយ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ ៦ ​ចំណុច​ដែល​ក្នុង​នោះ​ក៏​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​តំណាង​សហជីព​ក្នុង​រោងចក្រ​ពីរ​នាក់​ចូល​ធ្វើការ​វិញ​ក្រោយពី​ពួកគេ ...

ប៉ិច សុធារី
http://bit.ly/1QQWUdL

ក្រសួង​បដិសេធ​ពាក្យ​​ចចាម​អារ៉ាម​ថា​រោងចក្រ​បិទ​ទ្វារ

ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ប្រាប់​ដល់​​កម្មករ​និយោជក​អង្គការ​​វិជ្ជាជីវៈ និង​សាធារណជន​កុំ​ឲ្យ​មាន​ការ​ជ្រួល​ច្របល់​ទាក់ទង​នឹង​ពាក្យ​ចចាម​អារ៉ាម​ដែល​ជន​ទុច្ចរិត​មួយ​ក្រុម​បាន​ដើរ​ធ្វើការ​បំផុស​ថា​រោងចក្រ​វាយនភ័ណ្ឌ​កាត់​ដេរ និង ...

មុំ គន្ធា
http://bit.ly/1Q7lsNN

កម្ពុជា​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​សហជីព​ ជាមួយ​ការ​រិះគន់​

​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ កំពុង​បោះ​ជំហាន​ទៅ​មុខ​ជាមួយនឹង​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សហជីព​ បើ​ទោះបី​មានការ​រិះគន់​ពី​អង្គការសិទ្ធិមនុស្ស​ និង​ សមាគម​រោងចក្រ​កាត់ដេរ​។​​តួលេខ​ចុង​ក្រោយ​បំផុត​ បង្ហាញ​ថា​ ការ​នាំ​ចេញ​សំលៀក​បំពាក់​ និង​ស្បែក​ជើង​របស់​ប្រទេស ...

Leonie Barrie
http://www.just-style.com/news/cambodia-approves-draft-union-law-amid-criticism_id126630.aspx

កំណើន​ប្រាក់​ឈ្នួល​ មិន​កាត់បន្ថយ​ការ​នាំ​ចេញ

ទោះបី​ឧស្សាហកម្ម​កាត់ដេរ​បារម្ភ​ថា​កំណើន​ប្រាក់​ឈ្នួល​អប្បបរមា ១២៨ ដុល្លារ​កាលពី​ដើម​ឆ្នាំ​នេះ​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​សម្លៀកបំពាក់​របស់​កម្ពុជា​ក៏ដោយ ក៏​វិស័យ​កាត់ដេរ និង​ស្បែក​ជើង​បាន​បង្ហាញ​ពី​កំណើន​ដ៏រឹងមាំ​នៅ​ឆមាស​ទី ១ ឆ្នាំ ២០១៥ ដែល​មាន​សរុប​ប្រហែល​ ៣ ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​របស់ ...

Ananth Baliga
http://bit.ly/20IDCKM

ក្រុមហ៊ុនសម្លៀក​​​បំពាក់​​​ H&M នឹង​ពន្លឿន​​​ការ​​​ពិនិត្យ​​​តាម​​​ដានក្រុមហ៊ុន​ផ្គត់​ផ្គង់​នានា​​​របស់​​​កម្ពុជា​

ក្រុម​ហ៊ុនH&M និង​​សហព័ន្ធ​សហជីព​សាកល IndustriALL ​កាលពី​ថ្ងៃ​អង្គារ បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀងមួយ​​​សំដៅ​​​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការ​ងារ​ប្រសើរ​ឡើង​សម្រាប់​កម្មករ​​១,៦​លាន​នាក់​​នៅ​រោងចក្រ​​​​ចំនួន​១.៩០០​​​នៅ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/hm-to-step-up-monitoring-of-local-suppliers-99405/

ការ​បង្ក្រាប​យីហោ​ក្លែង​ក្លាយ​នៅ​សៀមរាប​កើន​ឡើង

នគរបាល​សេដ្ឋកិច្ច​ខេត្ត​សៀមរាប​បាន​ឆ្មក់​ចូល​ឆែក​ឆេរ​ហាង​លក់​សម្លៀក​បំពាក់​យីហោ North Face ក្លែងក្លាយ​ចំនួន​៤​លើក​កាល​ពី​ថ្ងៃ​សៅរ៍​មុន​ចាប់​តាំង​ពី​ការ​ឆែកឆេរ​ពីរ​លើក​កាល​ពី​ខែ​កក្កដា។លោក សឿន សេន ប្រធាន​នគរបាល​សេដ្ឋកិច្ច​សៀមរាប​ថ្លែង​ថា ការ​ឆែកឆេរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ ...

Ananth Baliga និង ធិក កល្យាណ
http://bit.ly/209kYeZ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zYgsr
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!