រដ្ឋាភិបាល

សេវាកម្មរដ្ឋាភិបាល

ថ្លៃសេវាលិខិតឆ្លងដែនត្រូវបានស៊ើបអង្កេត

ក្រសួងការបរទេសបានណែនាំជាផ្លូវការ ដល់ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ដើម្បីស៊ើបអង្កេតភ្នាក់ងារនានា ដែលយកថ្លៃឈ្នួលហួសកំណត់ក្នុងការធ្វើលិខិតឆ្លងដែនថ្មីសម្រាប់កម្មករនៅទីនោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រ ទោះបីេជាប្រភពខ្លះនិយាយថា អំពើពុករលួយនៅក្នុងនាយកដ្ឋានលិខិតឆ្លងដែនក៏ជាផ្នែកមួយនៃបញ្ហានេះដែរ។ ...

Leonie Kijewski និង នៀម ឆេង
http://www.phnompenhpost.com/national/passport-fees-be-investigated

មេឃុំ ចៅសង្កាត់​​​ និង​សមាជិកក្រុមប្រឹក្សា​​​​​​ជាប់ឆ្នោត​​ថ្មី​​​​​​​​​ចូលកាន់​​​តំណែង

សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមេឃុំ ចៅសង្កាត់ ទើបជាប់ឆ្នោតថ្មី បានចាប់ផ្ដើមចូលកាន់តំណែងកាលពីម្សិលមិញជាមួយនឹងការប្ដេជ្ញាធ្វើការងារឱ្យបានល្អតាមការសន្យាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយធ្វើឱ្យសេវាមូលដ្ឋានមានភាពប្រសើរឡើងនិងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/38047

សាលារៀន​នឹង​ធ្វើ​ឱ្យ​​ការ​ផ្ដល់​ប្រយោជន៍​ដល់​សិស្ស​ពិការបានប្រសើរឡើង

​​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​មួយ​កាលពី​ម្សិលមិញ​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​តម្លៃ​ជិត​ ៣០០,០០០​ ដុល្លារ​ ដើម្បី​ជួយ​ដល់​សាលា​បឋម​សិក្សា​ចំនួន​បួន​នៅ​ក្នុង​ខេត្តកណ្តាល​អាចផ្តល់​ឱ្យកុមារ​ពិការ​អាច​ទទួល​បានការ​អប់រំ​​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/39852/schools-upgrade-to-benefit-disabled-pupils/

ADB​ ផ្តល់​មូល​និ​ធិ​សម្រាប់​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​

​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​ក្នុង​តម្លៃ​សមរម្យ​ ប្រសិនបើ​កម្មវិធី​ឧទ្យាន​បន្ទះ​សូ​ឡា​ជាតិ​ដែល​មាន​ទំហំផលិត​​ ១០០​ មេ​ហ្គា​វ៉ា​ត់ នៃ​កិច្ចព្រមព្រៀង​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​អគ្គិសនី​កម្ពុជា​ (EDC)​ និង​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ដំណើរការទៅ​​តាម​ផែនការ​។​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/39750/adb-funds-solar-project/

រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​គ្រោង​បន្ថែម​រថយន្ត​ក្រុង​ ៥ ​ខ្សែ​ទៀត

​រដ្ឋាករស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​ (City Bus) ​គ្រោង​ពង្រីក​ខ្សែ​រថ​ ៥ ​បន្ថែម​ទៀត​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា​ខាង​មុខ​ដើម្បី​បង្កើន​សេវា​ដឹកជញ្ជូន​អ្នក​ដំណើរ​ឲ្យ​កាន់តែ​ប្រសើរ និង​ប្រកប​ដោយ​ផាសុកភាព​។ នេះ​បើ​តាម​លោក ម៉េត មាសភក្ដី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​។ ...

ឃុត សុភចរិយា
http://bit.ly/2rLgX83

CNRP នឹង​ប្រជុំ​ប្រាប់​មេឃុំ​របស់​ខ្លួន​ឲ្យ​អនុវត្ត​ការងារ​តាម​ការ​សន្យា

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​លោក យឹម សុវណ្ណ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​កោះ​ហៅ​មេឃុំ ចៅសង្កាត់​ទាំង​អស់​របស់​ខ្លួន​មក​ជួប​ប្រជុំ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ​ដើម្បី​រៀបចំ​អនុវត្ត​គោលនយោបាយ​ ៥ ​ចំណុច​ដែល​បាន​សន្យា​។គោលនយោបាយ អាទិភាព ៥ ​ចំណុច​របស់​គណបក្ស​សង្គ្រោះជាតិ ...

មាស សុខជា
http://bit.ly/2sR9j8s

បក្ស​សង្គ្រោះ​ជាតិ​ថា នឹង​រំលាយ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ បើ​សិន​ខ្លួន​ឈ្នះ​ឆ្នោត​

នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កា​ត់ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ប្រកាស​ថា បើ​ខ្លួន​ជាប់​ឆ្នោត​បាន​ឡើង​កាន់​អំណាច គណបក្ស​នឹង​លុប​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ចោលតែ​មន្ត្រី​ក្រសួង​​បាន​ចាត់​ទុក​សារ​នយោបាយ​នេះ ថា ​គ្រាន់​តែ​ជា ...

ទូច សុខា និង ផាក់ ស៊ាងលី
http://bit.ly/2qKn8Yq

ឡាន​ក្រុង​ សន្យា​មិន​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ឆ្នាំ

ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ចំនួន ២៩ បាន​សន្យា​ជាមួយ​រដ្ឋាភិបាល​ថា​នឹង​មិន​ដំឡើង​ថ្លៃ​លក់​សំបុត្រ​រថយន្ត​សម្រាប់​អ្នក​ដំណើរ​ទាំង​ទៅ​ទាំង​មក​នៅ​ក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ក្នុង​គោលបំណង​សម្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​តែងតែ​ចាកចេញ​ពី​ក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ ...

សែន ដាវីត
http://bit.ly/2oTd13o

ការ​ចុះបញ្ជី​ម៉ូតូ​ត្រូវ​បាន​សម្រួល​កាន់តែ​ប្រសើរ​ឡើង​នៅ​ទូ​ទាំង​ប្រទេស​

​ឥឡូវនេះ​ ការ​ចុះបញ្ជី​ស្លាក​លេខ​ម៉ូតូ​អាច​ធ្វើ​នៅ​ការិយាល័យ​ច្រកចេញ​ចូល​តែ​មួយ​ ដែល​មាននៅ​ទូ​ទាំង​ប្រទេស​ សំដៅ​ធ្វើ​ឲ្យ​ការ​ផ្តល់​ សេវា​សាធារណៈ​កាន់តែ​ប្រសើរ​ឡើង​។​​សេចក្តី​ប្រកាស​ព័ត៌មាន​ ចេញ​ដោយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ កាលពី​ថ្ងៃ​ពុធ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/37379/motorcycle-registrations-streamlined-countrywide/

PPWSA រំពឹង​ថា​នឹង​បង្កើន​ចំណូល​ពី​ការ​ពង្រីក​ការ​ផ្គត់​ផ្គង់

ក្រុមហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​បានដាក់​ដំណើរការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​និរោធ​ជំហ៊ាន​ទី​២​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​មើល​ឃើញ​ថា ជា​ឱកាស​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​។ ...

ហ៊ គឹមសាយ
http://bit.ly/2occE2L

ការ​​​តភ្ជាប់បណ្តាញ​​​អគ្គិសនី​​​កើន​​​ឡើង តែ​​​នៅ​​​មាន​​​គម្លាត​​​ខុស​​​គ្នា​​​នៅឡើយ​​​រវាង​​​ជន​​​បទ និង​​​ទីក្រុង​​​

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានឱ្យដឹងថា កម្ពុជាបាននិងកំពុងតភ្ជាប់បណ្តាញអគ្គិសនីដល់ប្រជាជនជាច្រើនគ្រួសារបន្ថែមទៀតយ៉ាងឆាប់រហ័ស ប៉ុន្តែការមានអគ្គិសនីប្រើប្រាស់ក្នុងតំបន់ជនបទនៅតែទាបជាងតំបន់ក្រុងដដែល។ ...

Matt Surrusco
http://www.cambodiadailykhmer.com/37087

តម្លៃ​នៃ​ការ​ប្រើប្រាស់​ត្រូវ​បាន​កាត់​បន្ថយ​

​រដ្ឋាភិបាល​ នឹង​ធ្វើការ​កំណត់​ស្តង់ដារ​អត្រា​តម្លៃ​ទឹក​ និង​ភ្លើង​ សម្រាប់​កម្មករ​រោងចក្រ​ និង​សិស្ស​និ​សិ​ត្ស​ ដើម្បី​បញ្ឈប់​ការ​គិត​តម្លៃ​ដែល​គ្មាន​គោលការណ៍​ពី​ម្ចាស់ផ្ទះ​ជួល​របស់​ពួក​គេ​។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/news/37293/utility-bills-slashed-for-many/

ប្រៃសណីយ៍​កម្ពុជា​នឹង​បង្កើត​ក្រុមហ៊ុន​សេវា​អនឡាញ

ប្រៃសណីយ៍​កម្ពុជា​នឹង​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា Cambodia Post E-Solution ដើម្បី​ផ្តល់​សេវាកម្ម​លក់​ទំនិញ និង​សេវាកម្ម​តាម​អនឡាញ ដោយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​អំឡុង​ឆមាស​ទី​ពីរ​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​មន្ត្រី​ក្រសួង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ។ ...

ហ៊ គឹមសាយ
http://bit.ly/2o7FNvV

អ្នកវិភាគ​និយាយ​ថា​ ឃុំ​-​សង្កាត់​ ត្រូវការ​មូលនិធិ​បន្ថែម​ដើម្បី​អភិវឌ្ឍ​

​រដ្ឋាភិបាល​គួរតែ​បង្កើន​ថវិកាជាតិ​ប្រចាំឆ្នាំ​សម្រាប់​ឃុំ​-​សង្កាត់​ឱ្យ​បាន​ ១០០,០០០​ ដុល្លារ​ ដើម្បី​បង្កើន​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​កម្ពុជា​ទូទៅ​ នេះ​បើ​តាម​ការ​រៀបរាប់​របស់​អ្នកវិភាគ​ម្នាក់​មក​កាន់​វី​អូ​អេ​ខ្មែរ​។​ ​ ...

ម៉ែន គឹមសេង
http://www.voacambodia.com/a/communes-need-extra-funds-to-develop-analyst/3791135.html

សាលា​រាជធានី​និង​ ​វីង​សហការ​គ្នា​​ទូទាត់​លើ​សេវា​រថយន្ត​ក្រុង

ឆាប់ៗ​ខាង​មុខអ្នក​ដំណើរ​នឹង​មាន​ជម្រើស​ក្នុង​ការ​បង់ថ្លៃ​រថយន្ត​ក្រុង​តាមរយៈការ​ទូទាត់​តាម​អេឡិចត្រូនិក តាមរយៈ​ធនាគារ​វីងបន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញនិង​ក្រុមហ៊ុនWingបាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​បង្កើត​ប្រព័ន្ធ​ទូទាត់​តាម​អេឡិចត្រូនិក​រថយន្ត​ក្រុង​ដឹកជញ្ជូន។​ ...

ជា វណ្ណៈ
http://bit.ly/2nxjEoE

ក្រសួងសុខាភិបាល​ទទួលស្គាល់​គុណវិបត្តិ​ខ្លួន​នៅ​ក្នុង​របាយការណ៍​

​កាលពី​ម្សិលមិញ​ ក្រសួងសុខាភិបាល​បាន​ទទួលស្គាល់​នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ថា​ សេវា​សុខា​ភាព​សាធារណៈ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​អន់​នៅឡើយ​ ជាមួយ​គ្នា​នេះ​ដែរ​អ្នកជំនាញ​បន្ថែម​លើ​ការ​អភិវឌ្ឍ​យឺតយ៉ាវ​នេះ​បណ្តាល​មក​ពី​កង្វះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​។ ...

គង់ មេត្តា និង Yesenia Amaro
http://www.phnompenhpost.com/national/health-ministry-admits-shortcomings-report

កាកបាទ​ក្រហម​អំពាវនាវ​ពង្រឹង​ចំណេះ​ដឹង​កាត់​បន្ថយ​ការ​ស្លាប់​​មាតា និង​ទារក

ក្នុង​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​ថ្ងៃ​អង្គារ​ នេះ ប្រធាន​កាកបាទក្រហម​កម្ពុជា ​បាន​អំពាវនាវ​ទៅ​ដល់​មន្ត្រី​រាជការ បុគ្គលិក​សុខាភិបាល ត្រូវ​ពង្រឹង​នូវ​ចំណេះ​ដឹង និង​សមត្ថភាព​ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់​របស់​មាតា ទារក និង​កុមារ​ឲ្យ​បាន​សម្រេច​តាម​គោលដៅ​ដែល​បាន​កំណត់។​ ...

មុំ គន្ធា
http://bit.ly/2m2mTqb

គណៈរដ្ឋមន្ត្រី​អនុម័ត​គម្រោង​វិនិយោគ​អគ្គិសនី​ចំនួន​ពីរ​កន្លែង

គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​បាន​អនុម័ត​លើ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនីនិង​គម្រោង​វិនិយោគ​បន្ថែម​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព​១៣៥​មេហ្គាវ៉ាត់ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ ការ​វិវត្តន៍​ថ្មី​នៃ​វិស័យ​ថាមពល ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ជួយ​ជំរុញ និង​ទាក់ទាញ សកម្មភាព ...

ជា វណ្ណៈ
http://bit.ly/2ll4663

ការិយាល័យ​ច្រក​ចេញចូល​តែមួយ​​ពង្រីក​ ៦​កន្លែង​ទៀត

ក្រសួង​មហាផ្ទៃ ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​ចំនួន​៦ ​បន្ថែម​ទៀត​នៅ​ក្នុង​ស្រុក​ចំនួន​៦ ​នៃ​ខេត្ត​៥ ​ដែល​មន្ត្រី​មូលដ្ឋាន​លើក​ឡើង​ថា​ វា​នឹង​ជួយ​ពន្លឿន​ការ​ផ្តល់​សេវា និង​កាត់​បន្ថយ​ការ​ចំណាយ​ក្រៅ​ផ្លូវការ ...

ប៉ាវ ស៊ុយ
http://bit.ly/2kPpAXD

នាយក​រដ្ឋមន្ត្រី បង្កើត​ការិយាល័យ​ទទួល​ពាក្យ​បណ្តឹង​ពលរដ្ឋ​តាម​មូលដ្ឋាន​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិក្នុង​បំណង​ប្រមូល និង​ទទួល​ពាក្យ​បណ្តឹង​នានា ដែល​ជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដើម្បី​បញ្ជូន​ទៅ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស។​ ...

តាំង វីដា
http://bit.ly/2lZGjHX

សេវា​សាធារណៈ​នឹង​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​

​រដ្ឋាភិបាល​ អង្គការ​ Hagar​ International​ និង​ Save​ the​ Children​ នឹង​សហការ​គ្នា​ដើម្បី​ពិភាក្សា​លើ​កង្វះខាត​នៃ​បុគ្គលិក​បម្រើ​ការ​សេវា​សង្គម​ ដែល​នឹង​សង្ឃឹមថា​កិច្ចសហការ​នេះ​នឹង​ពង្រឹង​វិស័យ​សេវា​សាធារណៈ​ និង​ជួយ​ដោះស្រាយ​ជាមួយនឹង​កំណើន​នៃ​កុមារ​នៅ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​ -​ ដែល ...

Jonathan Greig
http://www.khmertimeskh.com/news/35326/social-services-to-be-improved/

សិស្ស​ថ្នាក់​ ១២ អាច​តេស្ដ​សមត្ថភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​បាន

ក្រសួង​អប់រំ​ប្រកាស​នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ពង្រឹង​សមត្ថភាព​ និង​តេស្ត​សមត្ថភាព​ដោយ​ខ្លួនឯង​សម្រាប់​សិស្ស​ថ្នាក់​ទី​ ១២ លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ជា​ជំនួយ​បន្ថែម​ដល់​ពួកគេ​ក្នុង​ការ​ហាត់​ធ្វើ​លំហាត់​ និង​ឆ្លើយ​សំណួរ​ដោយ​ខ្លួនឯង​។ ...

សែន ដាវីត
http://bit.ly/2lqm4mv

សំណើរ​គម្រោងបន្ថយតម្លៃអគ្គិសនី​តាម​ប្រភេទ​អតិថិជន

​និយ័ត​ករ​អគ្គិសនី​នៅ​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​គម្រោង​ថ្មី​ចំនួន​ ៧​ ដែល​រៀបចំ​ឡើង​ដើម្បី​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​ ដែល​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ខែមេសា​ និង​រហូត​ដល់​ឆ្នាំ​ ២០២០​ ជាមួយនឹង​តម្លៃ​មួយ​ចំនួន​នឹង​ធ្លាក់​ចុះ​ទាប​ត្រឹម​ ៤៨០​ រៀល​ក្នុង ...

ឃុត សុភចរិយា និង Yesenia Amaro
http://www.phnompenhpost.com/national/electric-proposal-usage-based-plan-lower-power-rates

ក្រសួង​ការងារ ​រក​ដៃគូ​ដើម្បី​រៀបចំដឹកជញ្ជូន​កម្មករ​និយោជិត

រដ្ឋមន្ត្រី​ក្រសួង​ការងារនិង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ កំពុង​តែ​​​ពិចារណា និង​ស្វែងរក​ដៃគូ​ដើម្បី​រៀបចំ​គម្រោង​លើ​ការ​អភិវឌ្ឍ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​និយោជិត​ដោយ​ធ្វើការ​អភិវឌ្ឍ​លើ​ខ្សែ​រថភ្លើងនិង​ការ​វិនិយោគ​ទៅ​លើ​រថយន្ត​សម្រាប់​ដឹកជញ្ជូន​កម្មករ​ប្រកប​ដោយ​សុវត្ថិភាព។ ...

មុំ គន្ធា
http://bit.ly/2koJs7g

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hYzW4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!