ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រុមហ៊ុន វី អេនើជី ឡូជីស្ទីក ដេញថ្លៃឈើបានជិត$១៥លាន
គណៈកម្មការដេញថ្លៃឈើនិងកូនឈើបានសម្រេចយល់ព្រមជាមួយការដេញថ្លៃរបស់ក្រុមហ៊ុនវីអេនើជីឡូជីស្ទីកក្នុងតម្លៃជិត១៥លានដុល្លារសហរដ្ឋអាមេរិកលើចំនួនឈើប្រមាណជាង ៦ម៉ឺនម៉ែត្រគូប ដែលគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ចាប់បានក្នុងប្រតិបត្តិការនាពេលកន្លងមក។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2e334Xh
ចំណូលពន្ធបានពីកាស៊ីណូក្នុងរយៈពេល ៩ខែ មានចំនួន ៣៧.៤ លានដុល្លារ
ចំណូលពន្ធបានពីកាស៊ីណូនៅកម្ពុជាដែលបានចុះបញ្ជីចំនួន ៦៩ បានកើនដល់ ៣៧.៤ លានដុល្លារ សម្រាប់រយៈពេល ៩ខែដំបូងក្នុងឆ្នាំនេះ ដែលចំនួននេះកើនបាន ៣៥.៥ ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោង ...
ភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/casinos-pay-374m-tax-during-first-9-months
ប្រទេសកម្ពុជា និងចិននឹងចុះកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតគ្នាឆាប់ៗ
ប្រទេសកម្ពុជាឆាប់ៗនេះនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពន្ធដ៏ទូលំទូលាយជាមួយប្រទេសចិនដែលនឹងការពារក្រុមហ៊ុនពីការបង់ពន្ធពីរដង។ នេះបើតាមមន្ត្រីពន្ធដារ។ ...
Kali Kotoski
http://bit.ly/2eTLTwe
កាស៊ីណូ Pao Tu នៅខេត្តព្រះសីហនុត្រូវបិទទ្វារ
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីម្សិលមិញថាអាជ្ញាធរខេត្តព្រះសីហនុបានចេញបញ្ជាដល់កាស៊ីណូមួយដែលប្រតិបត្តិការនៅក្នុងក្រុងព្រះសីហនុបិទទា្វរបន្ទាប់ពីកាស៊ីណូនេះមិនបានបន្តអាជ្ញាប័ណ្ណ ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2dmFRDM
RDB បានផ្តល់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ចំនួនពីរជិត ១ លានដុល្លារ
ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានផ្តល់កម្ចីប្រមាណ ៨០០ ០០០ ដុល្លារដល់រោងម៉ាស៊ីនកិនស្រូវពីរ ចាប់តាំងពីរដ្ឋាភិបាលបានអនុម័តទឹកប្រាក់ ២៧ លានដុល្លារក្នុងការគាំទ្រតម្លៃស្រូវមក។ នេះបើយោងទៅតាមអគ្គនាយក (RDB)។ ...
ចេង សុខហ័ង
http://bit.ly/2dMXU3w
រដ្ឋាភិបាល ពន្យារពេលធ្វើជំរឿនប្រជាជនទៅឆ្នាំ២០១៩ ដោយសារបញ្ហាថវិកា និងការបោះឆ្នោត
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យារពេលធ្វើជំរឿនចំនួនប្រជាជនក្នុងឆ្នាំ២០១៨ទៅរៀបចំធ្វើនៅឆ្នាំ២០១៩ វិញ ជាមួយនឹងគម្រោងចំណាយប្រមាណ ៨លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទុកពេលដោះស្រាយបញ្ហាថវិកានិងកិច្ចការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះ ទោះបីជាត្រូវ ...
តាំង វីដា
http://bit.ly/2dsvYRR
សម្រាប់រថយន្តស្លាកនគរបាល អត់ពន្ធ អត់បញ្ហា!
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើបញ្ឈប់ការចង់ប្រមូលពន្ធពីរថយន្តពាក់ស្លាកលេខនគរបាលចំនួន ៤៧០ គ្រឿងដោយក្រសួងហិរញ្ញវត្ថុ និងបានផ្តល់នូវការលើកលែងពន្ធទៅលើរថយន្តទាំងនោះវិញ តាមសំណើររបស់ក្រសួងមហាផ្ទៃ។ ...
ម៉ិច ដារ៉ា
http://bit.ly/2cxgjzs
រាជរដ្ឋាភិបាល បញ្ចេញ$២៧លានដើម្បីទប់តម្លៃស្រូវធ្លាក់ចុះ
រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញថវិកាចំនួន២៧លានដុល្លារអាមេរិកជាបន្ទាន់ឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងចំពោះមុខដែលតម្លៃស្រូវក្រអូប និងពូជស្រូវសែនក្រអូបបានធ្លាក់ចុះថ្លៃជាបន្តបន្ទាប់តាំងពីសបា្តហ៍មុនហើយកញ្ចប់ថវិកានេះនឹងរួមចំណែកដោះស្រាយបញ្ហាខ្វះខាតទុនទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅតាមបណ្តាខេត្តមួយចំនួន និងជំរុញការប្រមូលទិញស្រូវក្រអូបដែលកំពុងចាប់ផ្តើមដល់រដូវប្រមូលផលបណ្តើរៗចាប់ពីពាក់កណ្តាលខែសីហា តទៅ រហូតដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ...
សុខ ចាន់
http://bit.ly/2cx6EsO
ក្រសួងនានាកំពុងគិតគូរពីការទម្លាក់ថវិកាសម្រាប់ឆ្នាំក្រោយ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ចប់កិច្ចពិភាក្សារយៈពេលច្រើនខែជាមួយនឹងក្រសួងសំខាន់ៗកាលពីថ្ងៃព្រហស្បត្តិ៍ក្នុងការត្រៀមសម្រាប់សេចក្តីព្រាងថវិកាជាតិរបស់កម្ពុជាសម្រាប់ឆ្នាំ ២០១៧។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/ministries-eye-budget-bumps-next-year
អ្នកក្នុងវិស័យស្រូវអង្ករបារម្ភការនាំចូលផ្តួលតម្លៃអង្ករក្នុងស្រុក
អ្នកនៅក្នុងវិស័យស្រូវអង្ករបានសម្ដែងការព្រួយបារម្ភជុំវិញការហូរចូលអង្ករតម្លៃថោកពីប្រទេសជិតខាងនៅតែបន្តផ្តួលតម្លៃអង្ករផលិតក្នុងស្រុកដែលកសិករផលិតចំណាយថ្លៃដើមផលិតខ្ពស់ ហើយស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់។ ការព្រួយបារម្ភជុំវិញចំពោះតម្លៃអង្ករក្នុងស្រុកមិនអាចប្រកួតប្រជែងនឹងអង្ករនាំចូលនេះធ្វើឡើងស្របពេលដែលបណ្តារោងម៉ាស៊ីនកិនស្រូវកំពុងខ្វះទុនបង្វិលដើម្បីប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលជិតចូលមកដល់។ ...
ជា វណ្ណៈ
http://bit.ly/2ciX3qs
ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមគ្រោងដំណើរការដើម្បីកៀរគរចំណូល និងតម្លាភាព
ក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងពាណិជ្ជកម្មគ្រោងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មនិងបញ្ជីពន្ធដាររួមដើម្បីកើនប្រសិទ្ធភាពក្នុងការកៀរគរចំណូលពន្ធគ្រប់គ្រងទិន្នន័យសហគ្រាស និងសម្រួលដល់ការចុះបញ្ជីរបស់សហគ្រាស និងដើម្បីធ្វើឲ្យមានតម្លាភាពក្នុងការបង់ពន្ធ។ គម្រោងដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីរួមគ្នានេះធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារបានដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអនឡាញ សម្រាប់សហគ្រាស។ លោក សុខ សុភ័ក្រ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមគ្រោងដាក់ឲ្យអនុវត្តនៅត្រីមាសទីមួយឆ្នាំ២០១៧ ហើយការចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមនេះ នឹងបង្កើនប្រសិទ្ធភាពប្រមូលចំណូលពន្ធ។ ...
ជា វណ្ណៈ
http://bit.ly/2cejQlJ
ក្រសួងបញ្ជាក់ពីការដំឡើងថ្លៃបង់ពន្ធ ទៅលើរថយន្តធុនធ្ងន់
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ថាការដំឡើងប្រាក់បង់ពន្ធចំពោះរថយន្តដឹកទំនិញធុនធ្ងន់គឺដើម្បីទ្រទ្រង់រាល់ការចំណាយក្នុងការថែទាំផ្លូវដែលត្រូវទទួលរងការខូចខាតដោយរថយន្តប្រភេទនេះ និងប៉ះប៉ូវនូវការលុបចោលការប្រមូលពន្ធលើត្រីចក្រយានយន្តគ្រប់ប្រភេទដែលមានកម្លាំង ១៥០ សេះ។ ...
ឡាយ សាមាន
http://bit.ly/2cAawwP
ក្រសួងសេដ្ឋកិច្ច ស្នើក្រសួងមហាផ្ទៃ ឲ្យរថយន្តស្លាកលេខ ន.ប បង់ពន្ធ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើទៅក្រសួងមហាផ្ទៃ ណែនាំដល់ម្ចាស់ ឬអ្នកកាន់កាប់រថយន្តពាក់ស្លាកលេខនគរបាល ឬ ន.ប. ដែលគ្មានពន្ធ ទៅបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករតាមបទប្បញ្ញត្តិជាធរមាន ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នេះ។ យោងតាមលិខិតមួយច្បាប់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែកញ្ញា បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច បានណែនាំដល់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ឲ្យផ្អាកចាប់រថយន្តពាក់ស្លាកលេខ ន.ប. នៅតាមទីសាធារណៈជាបណ្ដោះអាសន្ន ដោយគ្រាន់តែអនុវត្តនីតិវិធីសួរនាំម្ចាស់រថយន្ត ន.ប. ដែលសង្ស័យមួយចំនួន ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីសារពើភណ្ឌទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធរបស់ក្រសួង។ ...
ប៉ិច សុធារី
http://bit.ly/2cfGBJM
ការចរចារតម្លៃឈើត្រូវបានបោះបង់ចោល ឈើដែលបានរឹបអូសនឹងត្រូវចាត់ចែងជាថ្មី
នៅថ្ងៃច័ន្ទ មន្ត្រីម្នាក់មាននិយាយថា អស់រយៈពេល ៥ថ្ងៃហើយដែលរដ្ឋាភិបាលបានបដិសេធការចរចារតម្លៃជាមួយនឹងអ្នកទិញដ៏មានសក្តានុពលជាច្រើនដែលការចរចារនេះត្រូវបានកំណត់ប្រព្រឹត្តនៅក្នុងសប្តាហ៍នេះ។ ...
អូន ភាព
https://www.cambodiadaily.com/news/timber-negotiations-scrapped-seized-wood-divided-117641/
ក្រសួងនឹងដាក់ផលិតផល ១០ ប្រភេទដើម្បីលើកកម្ពស់កសិកម្មខ្នាតតូច
ក្រសួងសេដ្ឋកិច្ច និងសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃម្សិលមិញបានពិភាក្សាជាមួយគម្រោងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដើម្បីត្រួតពិនិត្យលើគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) រយៈពេល ៥ ឆ្នាំដែលគ្រោងនឹងប្រើប្រាស់ថវិកា ៨៥ លានដុល្លារក្នុងការលើកកម្ពស់ផលិតផលកសិកម្ម ១០ ប្រភេទ។ ...
ចេង សុខហ័ង
http://bit.ly/2bfWnCZ
អាជ្ញាធរខេត្តបន្ទាយមានជ័យ ឲ្យអ្នករស់នៅផ្លូវរថភ្លើងរុះរើចេញ ស្ត្រីអ្នកភូមិកំពុងធ្វើដំណើរ និងអង្គុយលើផ្លូវរថភ្លើងដែលគម្រោងជួសជុលផ្លូវដែកកំពុងជាប់គាំងដោយសារលំនៅឋាន។ ជរ សុគន្ធា
អាជ្ញាធរខេត្តបន្ទាយមានជ័យព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុនឬប្រជាពលរដ្ឋដែលមានសំណង់គ្រប់ប្រភេទនៅលើផ្លូវរថភ្លើងក្នុងចន្លោះសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមិនព្រមរុះរើសំណង់របស់ខ្លួនចេញពីផ្លូវសាធារណៈរបស់រដ្ឋ តាមកាលបរិច្ឆេទកំណត់នៅថ្ងៃចន្ទ នេះ។ ...
ប៉ិច សុធារី
http://bit.ly/2brqsPn
រដ្ឋាភិបាលលក់ឈើដែលរឹបអូសបាន បន្ទាប់ពីបោះបង់ការដាក់ដេញថ្លៃមួយរយៈ
យោងតាមមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្នាក់បានឱ្យដឹងថា រដ្ឋាភិបាលបានលក់ឈើដែលកាប់ខុសច្បាប់ជាង១០.០០០ម៉ែត្រគូបក្នុងការចរចាដោយផ្ទាល់ជាមួយពាណិជ្ជករឯកជនក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បន្ទាប់ពីបោះបង់ការខិតខំប្រឹងប្រែងដើម្បីលក់ដេញថ្លៃដោយសារមិនមានការចាប់អារម្មណ៍។ ...
ការលក់ដេញថ្លៃដោយរដ្ឋាភិបាលត្រូវបានបញ្ឈប់
រដ្ឋាភិបាលបានបញ្ឈប់ការព្យាយាមលក់ដេញថ្លៃចំពោះឈើភាគច្រើននៃចំនួនសរុប ៧១ ០០០ ម៉ែត្រគូប ដែលបានមកពីការរឹបអូសដោយអាជ្ញាធរកាលពីដើមឆ្នាំនេះ ខណៈពេលដែលមានកង្វះខាតនៃចំណាប់អារម្មណ៍ពីអ្នកទិញ។ ...
អូន ភាព
https://www.cambodiadaily.com/news/auctions-called-off-for-most-of-seized-timber-116042/
ការកើនឡើងនៃពន្ធលើប្រាក់ចំនេញបង្កើនចំណូលពន្ធដារនៅដើមឆ្នាំ២០១៦
អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធចំនួន ៨២៩លានដុល្លារក្នុងរយៈពេលពាក់កណ្តាលឆ្នាំនេះ ដែលជាកំណើន១៨ភាគរយច្រើនជាងរយៈពេលដដែលនៃឆ្នាំទៅមិញ ដែលនេះជាលទ្ធផលនៃការកើនឡើងនៃពន្ធលើប្រាក់ចំនេញ បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ...
ក្រសួងរំសាយការដាក់ដេញថ្លៃឈើប្រណិតលើកទីបី
ក្រសួងហិរញ្ញវត្ថុបានធ្វើផ្លាស់ប្តូរកាលវិភាគជាថ្មីសម្រាប់ការដាក់ដេញថ្លៃជាលើកទីបីនៃឈើប្រណិតដែលរឹបអូសបាន ដែលបានកំនត់នឹងចាប់ផ្តើមនៅថ្ងៃនេះ បន្ទាប់ពីមានកង្វះខាតចំណាប់អារម្មណ៍ពីអ្នកទិញ បើទោះបីជាការដេញថ្លៃផ្សេងទៀតជាច្រើននៅខេត្តស្ទឹងត្រែងនឹងបន្តនៅថ្ងៃពុធតាមដែលបានគ្រោងទុកក៏ដោយ។ ...
អូន ភាព
https://www.cambodiadaily.com/news/amid-lack-of-interest-more-wood-auctions-called-off-115335/
នាយករដ្ឋមន្ត្រី៖ គ្មានការប្រមូលពន្ធតាមរយៈឯកជននោះទេ
ក្នុងសន្ទរកថានៅខួបអនុស្សាវរីយទី៦៥នៃការបង្កើតនាយកដ្ឋានពន្ធដារ នាយករដ្ឋមន្ត្រីហ៊ុនសែននិយាយថាសំណើរនៃការប្រមូលពន្ធដារតាមរយៈឯកជនជាការដាក់សំពាធទៅលើរដ្ឋាភិបាលដោយមានគោលបំណងនយោបាយនៅក្នុងនោះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/26679/pm--no-customs-privatization/
ក្រសួងនឹងរឹតបន្តឹងការនាំចូលអង្ករពីវៀតណាមផ្តោតលើគុណភាព
រដ្ឋាភិបាលនឹងកម្រិតការនាំចូលអង្ករពីវៀតណាមដោយផ្អែកលើគុណភាពដើម្បីបញ្ឈប់ការហូរចូលអង្កររត់ពន្ធរាប់សែនតោនដែលកំពុងធ្វើឲ្យខូចដល់ឧស្សាហកម្មអង្កររបស់ប្រទេសនេះទាំងមូល។ ...
ចេង សុខហ័ង
http://bit.ly/299QGXb
ប្រាក់បៀរវត្តន៍សម្រាប់មន្ត្រីរាជការនឹងកើនឡើងបន្ទាប់ពីមានកាត់បន្ថយខ្ទង់ចំណាយ
កាលពីថ្ងៃអង្គារ រដ្ឋាលេខាធិការក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ការកាត់បន្ថយខ្ទង់ចំណាយមិនចាំបាច់តាមក្រសួងនានានឹងអនុញាតិឱ្យរដ្ឋាភិបាលធានាឱ្យបាននូវប្រាក់បៀរវត្តន៍អប្បបរិមាចំនួន២៥០ដុល្លារសម្រាប់មន្ត្រីស៊ីវិលក្នុងអំឡុងពេលបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨។ ...
ខេង សុធា
http://www.cambodiadaily.com/news/government-wage-hikes-depend-on-cost-cutting-114142/
ការប្រមូលពន្ធកើនបាន ២១.៦ភាគរយ
ការប្រមូលចំណូលពីពន្ធរបស់រាជរដ្ឋាភិបាលកើនដល់ចំនួនប្រមាណ ២១.៦ភាគរយនៅក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំទៅ ដែលចំណូលពន្ធនេះបានបំពេញដល់ថវិកាជាតិបាន ៧០៨.២លានដុល្លារ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26024/tax-collection-goes-up-by-21-6-percent/