​ក្រុមហ៊ុន ​វី អេនើជី ឡូជីស្ទីក ដេញ​ថ្លៃ​ឈើ​បាន​ជិត​$១៥​លាន​

គណៈ​កម្មការ​ដេញ​ថ្លៃ​ឈើនិង​កូន​ឈើបាន​សម្រេច​យល់​ព្រម​ជាមួយ​ការ​ដេញ​ថ្លៃ​របស់​ក្រុមហ៊ុន​វីអេនើជីឡូជីស្ទីកក្នុង​តម្លៃជិត​១៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិកលើ​ចំនួន​ឈើ​ប្រមាណ​ជាង ៦​ម៉ឺន​ម៉ែត្រគូប ដែល​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ចាប់​បាន​ក្នុង​ប្រតិបត្តិការ​នា​ពេល​កន្លង​មក។ ​លោកសួងម៉េងគាអនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ដេញ​ថ្លៃ​ឈើ និង​កូន​ឈើ ដាក់​ឲ្យ​ដេញ​ថ្លៃ កាល​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៦ នៅ​ទីស្ដីការ​ក្រសួង​បរិស្ថានដោយ​មាន​ការ​ចូលរួម​ពី សំណាក់​មន្ត្រី​ស្ថាប័ន ដែល​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ដេញ​ថ្លៃ។ នៅ​ក្នុង​ការ​ដេញ​ថ្លៃ​នោះ​គឺ​មាន​ក្រុមហ៊ុន វី អេនើជី ឡូជីស្ទីក​បាន​ចូលរួម​ដេញ​ថ្លៃ។ …

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2e334Xh