ក្រសួង និងស្ថាប័នរដ្ឋ

ក្រសួងមហាផ្ទៃ

រដ្ឋាភិបាលកម្ទេចចោលនូវគ្រឿងសម្អាងក្លែងក្លាយជាង ៨០តោន

​កាលពី​ម្សិលមិញ​រដ្ឋាភិបាល​ បាន​កម្ទេច​ចោល​នូវ​ផលិតផល​គ្រឿងសម្អាង​ប្រមាណ​ជាង​ ៨០​តោន​ ដែល​ភាគច្រើន​ជា​គ្រឿងសម្អាង​ក្លែងក្លាយ​មាន​ដូច​ជា​ ថ្នាំលាបសក់​ ឡេ​ថែរក្សា​ស្បែក​ និង​ផលិតផល​ក្លែងក្លាយ​ ជា​ច្រើន​មុខ​ទៀត​។​ ...

ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/government-destroys-over-80-tonnes-fake-products

គណបក្ស​ជា​ច្រើន​នឹង​ត្រូវ​បាន​លុប​ចេញ​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​ បាន​សម្រេច​លុប​គណបក្ស​នយោបាយ​ចំនួន​ ២២​ ចេញពី​បញ្ជី​ផ្លូវការ​ មុន​ពេល​​នៃ​ការ​បោះ​ឆ្នោតជាតិ​នា​​ឆ្នាំ​ក្រោយ​។​ នេះ​បើ​យោង​តាម​លិខិត​ដែល​បាន​ចុះហត្ថលេខា​ដោយ​ លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ គណបក្ស​ជា​ច្រើន ...

បុគ្គលិកខ្មែរថាមស៍
http://www.khmertimeskh.com/5084287/defunct-parties-set-to-be-deleted/

ក្រសួងមហាផ្ទៃផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជា

ក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានសម្រេចផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជាដែលជាអង្គការតស៊ូមតិការពារសិទ្ធិលំនៅឋាន ដីធ្លី និងធនធានធម្មជាតិជាបណ្តោះអាសន្ន បន្ទាប់ពីមានភាពចម្រូងចម្រាសពីការតវ៉ា ពីសំណាក់ពលរដ្ឋខ្លះដែលគេជឿថា ជាក្រុមពលរដ្ឋដែលគាំទ្រក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់។ ...

បែន សុខហ៊ាន និង គង់ មេត្តា
http://bit.ly/2k9ysvy

ក្រសួងមហាផ្ទៃ​បាន​បើក​ដំណើរការ​ស្ថានីយ៍ទូរទស្សន៍​

​កាលពី​ម្សិលមិញ​នេះ​ ក្រសួងមហាផ្ទៃ​បាន​បើក​ដំណើរការ​នៅ​ស្ថានីយ៍ទូរទស្សន៍​ថ្មី​មួយ​ NICE​ TV​ ដែល​ស្ថាន​យ៍​ទូរទស្សន៍​នេះ​ផ្តោត​លើ​ការ​ផ្សាយ​ដែល​ទាក់ទង​ទៅ​នឹង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ និង​សមិទ្ធផល​របស់​រដ្ឋាភិបាល​។​ ​ទូរទស្សន៍​ NICE​ ជា​ការ​បង្កើត​ឡើង​រួម​គ្នា​រវាង ...

ឈាង សុខា
http://www.khmertimeskh.com/5083787/interior-ministry-launches-tv-station/

បដា​ទាមទារ​ឲ្យ​ដោះលែង​លោក​ កឹម សុខា ​មួយ​ចំនួន​ត្រូវ​ដក​ចេញ

​បដា​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ត្រូវ​បាន​លួច និង​ដក​ចេញ​ដោយ​ខ្លួនឯង​ បន្ទាប់ពី​អាជ្ញាធរ​បាន​ស្នើសុំ​ឲ្យ​ដក ខណៈ​ពេល​ដែល​ក្រុម​មេធាវី​កំពុង​រៀបចំ​ឯកសារ​ប្តឹង​ទៅ​តុលាការ​កំពូល​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ដែល​ក្រុម ...

នៀម ឆេង Leonie Kijewski និង ម៉ិច ដារ៉ា
http://bit.ly/2k6iHVU

អង្គការ​មាតា​ធម្មជាតិ​ ត្រូវ​បាន​លុបចោល​ ក្រោយ​លាតត្រដាង​រឿង​ខ្សាច់

កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ពី​ការ​លុប​ឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​ចេញ​ពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​ហើយ​មាន​ប្រសិទ្ធភាព​ភ្លាមៗ​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​អង្គការ​មួយ​នេះ​បាន​លាតត្រដាង និង​បង្ហាញ​ពី​ការ​នាំ​ខ្សាច់​ស៊ីលីកា​ដ៏ច្រើន​ទៅ​ប្រទេស​តៃវ៉ាន់ ...

ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2f3Nn50

មន្ត្រី​ឃុំ-សង្កាត់​ CNRP ​រង​ការ​ព្រមាន​វ៉ៃ​ខ្នោះ

​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចេញ​លិខិត​កំណត់​បែបបទ​អំពី​ការ​សាងសង់ ជួសជុល និង​កែលម្អ​អគារ​សាលា​ឃុំ-សង្កាត់ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ព្រមាន​ចាប់​ដាក់គុក​មន្ត្រី​ឃុំ​សង្កាត់​មកពី​គណបក្ស​ជំទាស់ ដែល​​ប្រើប្រាស់​ឈ្មោះ​បក្ស​ខ្លួន​ក្នុង​ការ​រៀបចំ​កិច្ចការ​នេះ​ជា​ចំណាត់ការ​ ...

បែន សុខហ៊ាន
http://bit.ly/2x3clJZ

លោក​ សម រង្ស៊ី ​ប្រកាស​បើក​សមាគម​ ពេល​អត់​សិទ្ធិ​ធ្វើ​នយោបាយ

បន្ទាប់ពី​ច្បាប់​ស្ដីពី​គណបក្ស​បាន​បិទ​ច្រក​មិន​ឲ្យ​​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​​នោះ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី ដែល​កំពុង​មាន​ទោស​ជាច្រើន​ជាប់​ខ្លួន​​បាន​ប្រកាស​បង្កើត​សមាគម​ថ្មី​មួយ​ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ខណៈ​មន្ត្រី​ក្រសួង​មហាផ្ទៃ ...

Andrew Nachemson
http://bit.ly/2y58HPN

ឡាវ​ម្នាក់ និង​ខ្មែរ ៣ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ជាមួយ​ថ្នាំ​ញៀន​ជាង ៨ គីឡូ

មនុស្ស ៤ នាក់​ក្នុង​នោះ​មាន​ជន​ជាតិ​ឡាវ​ម្នាក់​ផង​ ត្រូវ​នគរបាល​​ក្រសួង​ មហាផ្ទៃ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌ​ចំនួន​ ៣ ​នៅ​ ភ្នំពេញ ​ចុះ​ឃាត់​ខ្លួន​និង​ដក​ហូត​ថ្នាំ​ញៀន​បាន​ជាង ៨ ​គីឡូ​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​កាល​ពី​ថ្ងៃ​សៅរ៍។ នេះ​បើ​តាម ​លោក មាស វីរិទ្ធ អ្នក​នាំ​ពាក្យ ...

ឃុត សុភចរិយា
http://bit.ly/2wRcpyB

អ្នក​ភូមិ​សង្ស័យ​ថា​ក្រុមហ៊ុន​ជួល​មនុស្ស​ឲ្យ​តវ៉ា​ប្រឆាំង​អង្គការ

បន្ទាប់ពី​មាន​បាតុកម្ម​ប្រឆាំង​នឹង​អង្គការ​សមធម៌​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​មាន​អ្នកភូមិ​ជាច្រើន​នាក់​ទៀត​ដែល​រស់នៅ​សហគមន៍ ដែល​រង​ផលប៉ះពាល់​មកពី​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​ដោយ​ពួកគាត់​សង្ស័យ​ថា ការ​តវ៉ា​នោះ​អាច​ជា​ការ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ដែល​សហគមន៍​កំពុង​មាន ...

គង់ មេត្ដា
http://bit.ly/2x95NfC

សភា​នឹង​ប្រជុំ​ដក​អភ័យ​ឯកសិទ្ធិ​លោក​ កឹម សុខា

រដ្ឋសភា​នឹង​ប្រជុំ​សម្រេច​លើ​ករណី​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក កឹម សុខា ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់ពី​តុលាការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ទៅ​លើ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ពី​បទ ​«​ក្បត់ជាតិ​» ខណៈ​ដែល​មាន​ការ​ផ្សព្វផ្សាយ​ថា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ...

នៀម ឆេង Leonie Kijewski និង Ananth Baliga
http://bit.ly/2gFpp09

សង្គ្រោះជាតិ ​មិន​តែង​តាំង​ប្រធាន​ថ្មី​ទេ​ ខណៈ UN សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​

គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​​មិន​ធ្វើ​ការ​តែង​តាំង​ប្រធាន​ថ្មី ជំនួស​​លោក កឹម សុខា នោះ​ទេ ខណៈ​ដែល​​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ឆ្មក់​ចូល​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង ទាំង​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​​ទី​៣ ខែកញ្ញា ហើយ​បាន​បញ្ជូន​យក ...

Andrew Nachemson និង Leonie Kijewski
http://bit.ly/2vGDtkl

ការ​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​ផ្ដោត​លើ​កម្ពុជា​

បណ្ដាញ​កុំព្យូទ័រ​នៅ​កម្ពុជា​រួម​ទាំង​ម៉ាស៊ីន ​servers​ របស់​រាជរដ្ឋាភិបាល​ផង​ ត្រូវ​បាន​រាយការណ៍​ថា ​ជា​គោលដៅ​វាយប្រហារ​ពី​មេរោគ​កុំព្យូទ័រ​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ spam​ email​ និង​យុទ្ធនាការ​ក្លែងបន្លំ​ដែល​បាន​ទាក់ទាញ​ជន​រង​គ្រោះ​ តាម​រយៈ​អ៊ី​ម៉ែ​ល​ក្លែងក្លាយ ...

Alessandro Marazzi Sassoon និង Rinith Taing
http://www.phnompenhpost.com/national/kingdom-targeted-new-malware

ការស៊ើបអង្កេតលើមូលនិធិរបស់គណបក្សសង្គ្រោះជាតិបានចាប់ផ្តើម

ក្រសួងមហាផ្ទៃ បានចាប់ផ្តើមការស៊ើបអង្កេតមួយទៅលើប្រភពមូលនិធិរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីសារព័ត៌មាន Fresh News បានបង្ហោះឯកសារលេចធ្លាយ ដើម្បីបង្ហាញថាគណបក្សនេះបានទទួលមូលនិធិពីអង្គការបរទេស។ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5080801/cnrp-funding-investigation-launched/

គណបក្សនយោបាយចំនួន៩កំពុងប្រឈមនឹងការបិទ

ក្រសួងមហាផ្ទៃ​​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​កំពូល​ ដើម្បី​ស្នើ​សុំ​ឲ្យតុលាការរំលាយ​គណបក្ស​នយោបាយ​ចំនួន៩​ ដោយ​ចោទ​ពីបទ​បំពាន​កាតព្វកិច្ច​របស់​ពួក​គេ​ដែលមានក្នុង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​។​ ​ ...

មុំ សុផុន
http://www.khmertimeskh.com/5080574/nine-parties-face-closure/

អង្គការក្រៅរដ្ឋាភិបាលទាមទារប័ណ្ណសម្គាល់ខ្លួនម្រាប់ប្រជាជនកម្ពុជាក្រោម

អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ចំនួន​៣​ នឹង​ស្នើ​សុំជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​ដើម្បី​ពិភាក្សា​អំពី​ការ​ផ្តល់​ប័ណ្ណសំគាល់ខ្លួន​ដល់​ប្រជាជន​កម្ពុជា​ក្រោមដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ ...

Zahron Sokry
http://www.khmertimeskh.com/5080577/ngos-demand-id-cards-kampuchea-krom/

គ្រួសារទំនប់សេសានសុំជំនួយពីនាយករដ្ឋមន្ត្រី

អ្នកតំណាង ១០ នាក់នៃគ្រួសារជនជាតិដើមភាគតិចចំនួន ១៤៣ នាក់ដែលទទួលរងផលប៉ះពាល់ដោយការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម ២ នៅខេត្តស្ទឹងត្រែង បានជួបប្រជុំគ្នាកាលពីម្សិលមិញ ដើម្បីដាក់ញត្តិទៅក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5080579/sesan-dam-families-ask-pm-help/

CNRP សុំឱ្យលោក ស ខេងពន្យល់ការបំពានអំណាចថ្នាក់ឃុំ

អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិស្នើឱ្យក្រសួងមហាផ្ទៃពន្យល់ការកែប្រែប្រកាសនៃការសុំលិខិតបញ្ជាក់ទីលំនៅ ក្នុងគោលដៅនៃការចុះឈ្មោះបោះឆ្នោត និងការបំពានអំណាចចៅសង្កាត់ ដែលកើតមានក្រោយពេលគណបក្សសង្គ្រោះជាតិកាន់កាប់ជិត៥០០ឃុំចេញពីការបោះឆ្នោតឃុំសង្កាត់នៅក្នុងឆ្នាំ២០១៧នេះ។ ...

នៀម ឆេង
http://www.phnompenhpost.com/national/cnrp-questions-prakas-voter-registration

វៀតណាមនឹងជួយដល់ការប្រយុទ្ធនឹងគ្រឿងញៀននៅតាមព្រំដែន

ប្រទេសកម្ពុជា និងវៀតណាមប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀនឆ្លងដែនក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ប្រទេសជាតិកាលពីម្សិលមិញ។ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកគ្រឿងញៀន និង លោក ង៉ូ ថៃដុង ប្រធាននាយកដ្ឋានទប់ស្កាត់បទល្មើសគ្រឿងញៀន នៃក្រសួងការពារជាតិវៀតណាម បានជួបប្រជុំគ្នាកាលពីម្សិលមិញ ដើម្បីពិភាក្សាពីការប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5080575/vietnam-aid-border-drugs-battle/

ជនអន្តោប្រវេសន៍វៀតណាមត្រូវបានចាប់ខ្លួន

មន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា នគរបាលអន្តោប្រវេសន៍បានចាប់ខ្លួនជនជាតិវៀតណាម ២២ នាក់ដែលរស់នៅ និងធ្វើការនៅរាជធានីភ្នំពេញដោយខុសច្បាប់កាលពីម្សិលមិញ។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5079466/vietnamese-immigrants-get-arrested/

អង្គការក្រៅរដ្ឋាភិបាលត្រូវបំពេញកាលបរិច្ឆេទកំណត់

អង្គការក្រៅរដ្ឋាភិបាលសំខាន់ៗកាលពីម្សិលមិញបាននិយាយថា ពួកគេកំពុងព្យាយាមអនុវត្តតាមច្បាប់ថ្មីស្តីពីអង្គការ និងធ្វើឱ្យទាន់ថ្ងៃផុតកំណត់របស់ក្រសួងមហាផ្ទៃដើម្បីដាក់ជូននូវរបាយការណ៍នៅចុងខែកញ្ញា។ ...

ឃួន ណារីម
http://www.khmertimeskh.com/5079234/ngos-meet-deadline/

លោក ស ខេង ថារដ្ឋាភិបាលសម្រេចឱ្យអង្គការមេត្រីអន្តរជាតិ (AIM) បន្តសកម្មភាពនៅកម្ពុជា

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រីបានថ្លែងកាលពីម្សិលមិញថា រាជរដ្ឋាភិបាលបានសម្រេចឱ្យអង្គការមេត្រីអន្តរជាតិ (AIM) បន្តសកម្មភាពរបស់គេនៅលើទឹកដីកម្ពុជាជាបន្តទៀត។ ទន្ទឹមនឹងអង្គការនេះបានចេញសេចក្តីប្រកាសព័ត៌មាននៅក្នុងសន្និសីទកាសែតនៅថ្ងៃដដែលនេះដែរ ដោយបានសម្តែងការសោកស្តាយ និងសុំទោសចំពោះការប៉ះពាល់និងឈឺចាប់របស់កម្ពុជា។ ...

គង់ មេត្តា និង ម៉ិច ដារ៉ា និង Erin Handley
http://bit.ly/2v1b9Ja

TRC ចង់បានការធានាស៊ីមកាត

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត​ចំនួន​៧ ឲ្យផ្តល់នូវ​ការ​ធានា​នៅ​ត្រឹម​ថ្ងៃ​ទី១ ខែកញ្ញា​ ថា​ពួក​គេ​បាន​ចុះបញ្ជី​អតិថិជន​របស់​ខ្លួន​ទាំងអស់ ​ដោយ​អនុលោម​តាម​បទបញ្ជា​ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​និង​ក្រសួងមហាផ្ទៃ​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5078934/trc-wants-sim-guarantee/

អ្នកតស៊ូមតិគាំទ្រការបញ្ជូនម៉ុងតាញ៉ាទៅប្រទេសទី៣

ក្រុមអ្នកតស៊ូមតិការអារជនភៀសខ្លួន បានស្វាគមន៍ផែនការពីអង្គការសហប្រជាជាតិ ដើម្បីផ្តល់លំនៅថ្មីដល់អ្នកសុំសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ា ៣៦ នាក់ ទៅប្រទេសទីបី ប៉ុន្តែរដ្ឋាភិបាលកម្ពុជារហូតមកដល់ពេលនេះ នៅតែស្ងៀមស្ងាត់និងមិនសហការ។ ...

Erin Handley និង Ananth Baliga
http://bit.ly/2vQLz8t

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

854Dj
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!