រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
ចុះហត្ថលេខាលើកិច្ចព្រមព្រៀមដែលមានទឹកប្រាក់ចំនួន ២០ លានដុល្លារសម្រាប់ការស្ដាផ្លូវ
កាលពីម្សិលមិញ ក្រុមហ៊ុនចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានទឹកប្រាក់ចំនួន ២០ លាន ដុល្លារអាមេរិក សម្រាប់ការស្តាផ្លូវប្រវែង ១០៧ គីឡូម៉ែត។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5098708/20-million-deal-inked-fix-roads/
រដ្ឋាភិបាលនឹងបន្តTSSDនូវទឹកប្រាក់$៦៦លាន
រដ្ឋាភិបាលកម្ពុជានឹងពង្រឹងគម្រោងកាត់បន្ថយភាពក្រីក្រតាមបឹងទន្លេសាប និងការអភិវឌ្ឍកសិករខ្នាតតូច (TSSD) ដែលមានមូលនិធិ៦៦លានដុល្លារ បន្ទាប់ពីគម្រោងទី១នឹងបញ្ចប់នៅដើមឆ្នាំ២០១៨។ ...
ចេង សុខហ័ង
http://www.phnompenhpost.com/business/farming-project-gets-extension-66m
កម្ពុជានាំចេញសរុប $៩ ពាន់លានឆ្នាំ ២០១៧
ការនាំចេញសរុបរបស់កម្ពុជា មានតម្លៃជាង ៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ កើនឡើង ១៩,២២ ភាគរយ ធៀបនឹងកាលពីឆ្នាំមុនដែលនាំមុខដោយវិស័យកាត់ដេរ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញរបាយការណ៍ប្រចាំឆ្នាំកម្រាស់ ៦៨ ...
ចេង សុខហ័ង
http://bit.ly/2zF8qmf
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំពឹងទុកថា គំនិតរបស់គាត់ក្នុងការកាត់បន្ថយសមាជិកគណៈរដ្ឋមន្ត្រីនឹងត្រូវបានយល់ព្រមដោយសភា
បើយោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានអោយដឹងអំពីកិច្ចប្រជុំគណរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអំពីទស្សនវិស័យក្នុងការបង្រួមទំហំនៃសមាជិករាជរដ្ឋាភិបាលដោយពុំរាប់បញ្ចូលរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជាសមាជិកតទៅតទៀត ដោយធ្វើការ ...
ម៉ិច ដារ៉ា និង Yesenia Amaro
http://www.phnompenhpost.com/national-politics/hun-sens-vision-would-see-him-bypass-national-assembly-shrink-cabinet
SECC បន្ថយថ្លៃសេវាជួញដូរឧបករណ៍និស្សន្ទ
គណៈកម្មការមូលបត្រកម្ពុជា (SECC) បានសម្រេចបន្ថយថ្លៃសេវាយ៉ាងច្រើនលើប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទ ដែលននឹងមានប្រសិទ្ធភាពអនុវត្តន៍ចាប់ពីឆ្នាំ ២០១៨ តទៅ ជាអ្វីដែលអ្នកនៅក្នុងវិស័យនេះរំពឹងថា នឹងជួយទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនក្នុង ...
ហ៊ គឹមសាយ
http://bit.ly/2Cg81w8
លោក សុខ ឥសាន ថាការសុំជំនួយពីចិន មិនមែនជាសកម្មភាពផ្ដួលរដ្ឋាភិបាលទេ
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងកាលពីថ្ងៃម្សិលមិញដោយបានការពារព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចដែលបានស្នើសុំជំនួយពីប្រទេសចិននោះថា មិនមែនជាផែនការផ្ដួលរំលំរាជរដ្ឋាភិបាលដូចសកម្មភាពរបស់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិនោះទេ។ ...
បែន សុខហ៊ាន
http://bit.ly/2l901Di
សេចក្តីព្រាងច្បាប់ការពារសាក្សី ធ្វើរួចបាន ៩០ ភាគរយ
ខណៈសេចក្តីព្រាងច្បាប់ការពារសាក្សីបានសម្រេច ៩០ ភាគរយនោះ អង្គភាពប្រឆាំងអំពើពុករលួយបានរិះគន់អង្គការតម្លាភាព ពីរឿងមិនបានចូលរួមបង្កើតច្បាប់នេះឲ្យបានគ្រប់គ្រាន់ និងពីរឿងដាក់ពិន្ទុកម្រិតអំពើពុករលួយកម្ពុជា អន់ជាងប្រទេសមីយ៉ាន់ម៉ា។ ...
ផាក់ ស៊ាងលី
http://bit.ly/2Dk5EVA
គម្រោងកាបូន នៅឧត្តរមានជ័យ មិនដំណើរការ
ការអះអាងដែលថា មានកងយោធាពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើជាប្រព័ន្ធនៅក្នុងខេត្ត ឧត្តរមានជ័យ នៅក្នុងតំបន់ដែលត្រូវបានការពារដោយគម្រោងឥណទាន កាបូន ដែលទាក់ទងនឹងក្រុមហ៊ុន អាកាសចរណ៍ Virgin Atlantic ដែលមានមូលដ្ឋាននៅចក្រភព អង់គ្លេសនោះ បានជំរុញឱ្យ ...
Yesenia Amaro
http://bit.ly/2C68Hkm
គម្រោងថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ថ្មីបានដាក់បង្ហាញ
មន្ត្រីមកពីក្រសួងរ៉ែ និងថាមពលបានប្រកាសគម្រោងថ្មីមួយដែលនឹងជួយជំរុញដល់វិស័យថាមពលកកើតឡើងវិញក្នុងតំបន់ដោយការបង្កើតអគ្គិសនីនៅតាមខេត្តសំខាន់ចំនួនបីដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ខ្នាតតូច។ ...
ចាន់ វណ្ណៈ
http://www.khmertimeskh.com/5098012/new-solar-wind-power-project-unveiled/
ការស្នើសុំឯកសាររបស់ពលករនៅថៃអាចត្រួវពន្យារពេល
កាលបរិច្ឆទផុតកំណត់សម្រាប់ពលករចំណាកស្រុកគ្មានឯកសារ ក្នុងប្រទេសថៃ ក្នុងការស្នើសុំភាពស្របច្បាប់ នឹងទំនងជាត្រូវពន្យារពេលពី៣ ទៅ ៦ ខែទៀត ខណៈវានឹងផុតកំណត់ក្នុងរយៈពេល ៥ ថ្ងៃទៀត។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការងារ ...
យន់ ស៊ីនាត
http://www.phnompenhpost.com/national/new-thai-regulations-migrants-hit-delay
អភិបាលក្រុងដោះស្រាយរឿងលក់ឱសថខុសច្បាប់
អភិបាលរាជធានីភ្នំពេញបាននិយាយថា លោកនឹងបង្ក្រាបឱសថស្ថានដែលមិនគោរពច្បាប់របស់ក្រសួងសុខាភិបាល។ លោក ឃួង ស្រេង បានប្ដេជ្ញាហាមឃាត់ការអនុវត្តដូចជា ការលក់ឱសថដោយគ្មានអាជ្ញាប័ណ្ណ និងការផ្សព្វផ្សាយឱសថខុសច្បាប់ និងដើម្បីស្វែងរក និងបំផ្លាញ ...
មុំ សុភ័ណ
http://www.khmertimeskh.com/5098125/city-governor-tackles-illegal-medication-sales/
រដ្ឋមន្ត្រីថា ក្រុមហ៊ុនកសិកម្មចិននឹងវិនិយោគ$៤០លាន
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាបានថ្លែងថា ក្រុមហ៊ុនចិន Weighai Dragon Union Agriculture Co Ltd គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ៤០លានដុល្លារលើរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែស្វាយនៅកម្ពុជាដើម្បីនាំចេញទៅជប៉ុន និងចិន។ ...
ចេង សុខហ័ង
http://bit.ly/2BFYavG
ការផ្លាស់ប្តូរខាងមុខសម្រាប់ក្រុងព្រះសីហនុ
រដ្ឋាភិបាលកំពុងរៀបចំផែនការកសាងតំបន់សេដ្ឋកិច្ចដ៏ធំមួយនៅខេត្តព្រះសីហនុដើម្បីសម្រួលដល់រោងចក្រចំនួន ១០.០០០ ដែលស្រដៀងនឹងច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ប្រទេសថៃ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5097894/changes-ahead-sihanoukville/
រដ្ឋាភិបាលថា IDP កំពុងស្ថិតលើផ្លូវតាមទិសដៅ
រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន និងកំពុងស្ថិតនៅលើផ្លូវឈានទៅរកការសម្រេចបានគោលដៅនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរយៈពេល ១០ ឆ្នាំរបស់ខ្លួន។ នេះបើតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងរបាយការណ៍ ...
ចេង សុខហ័ង
http://bit.ly/2C3X3Ha
ខ្យល់ព្យុះឈ្មោះ តឹមប៊ិន (Tembin) នឹងនាំមកនូវភ្លៀងធ្លាក់នៅសប្តាហ៍ក្រោយ
ខេត្តទាំងអស់ជាពិសេសនៅតាមបណ្តោយព្រំប្រទល់វៀតណាមនឹងត្រូវរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ នៅពេលទទួលឥទ្ធិពលព្យុះទី ៤៧ ឈ្មោះ តឹមប៊ិន នៅសប្តាហ៍ក្រោយ។ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថាខ្យល់ព្យុះឈ្មោះ ...
មុំ គន្ធា
http://www.khmertimeskh.com/5097622/typhoon-tembin-bring-heavy-rain-next-week/
Pestech បានសិទិ្ធភ្ជាប់អគ្គិសនីជាតិទៅឧត្តរមានជ័យ
ក្រុមហ៊ុនផ្នែកថាមពល Pestech Cambodia ជាបុត្រសម្ព័ន្ធរបស់ Pestech International នៅម៉ាឡេស៊ីទទួលបានសិទិ្ធពីរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់អនុស្ថានីយអគ្គិសនីមួយនៅខេត្ត ឧត្តរមានជ័យ ព្រមជាមួយខ្សែបណ្ដាញបញ្ជូនថាមពលថ្មីមួយ ដើម្បីបញ្ជូនអគ្គិសនីពីសៀមរាប ទៅឧត្តរមានជ័យ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/malaysia-firm-bring-oddar-meanchey-national-power-grid
រថភ្លើងអាកាសត្រៀមខ្លួនរួចរាល់នៅខែមេសា
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ខ្សែរថភ្លើងផ្លូវដែកថ្មីពីស្ថានីយរថភ្លើងភ្នំពេញទៅអាកាសយានដ្ឋាននឹងត្រូវចាប់ផ្តើមមុនបុណ្យចូលឆ្នាំខ្មែរនៅខែមេសា។ ...
មុំ សុភ័ណ
http://www.khmertimeskh.com/5097577/airport-trains-ready-april/
ក្រុមមេធាវីជនត្រូវចោទកឹម សុខា ធ្វើពហិការក្នុងការសួររបស់ចៅក្រម
ក្រុមមេធាវីការពារក្ដីអោយអតីតមេបក្សប្រឆាំងលោកកឹម សុខាកាលពីម្សិលមិញ បានធ្វើពហិការជាលើកដំបូង ក្នុងដំណើរការសាកសួររបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿង “ក្បត់ជាតិ” ដើម្បីតវ៉ាទៅនឹងអ្វីដែលពួកគេចាត់ទុកថាចៅក្រមបានរំលោភសិទិ្ធក្នុងការបន្តសាកសួរកូនក្ដីក្នុងគុក ខណៈមន្រ្តីតុលាការ និងមន្រ្តីក្រសួងយុត្តិធម៌អះអាងថា ចៅក្រមនៅតែអាចបន្តនិតិវិធីបាន បើទោះបីគ្មានការសហការពីជនត្រូវចោទ ឬមេធាវីការពារក្ដីរបស់ជនត្រូវចោទក៏ដោយ។ ...
បែន សុខហ៊ាន
http://www.phnompenhpost.com/national/sokha-laywers-snub-questions
កម្ពុជានឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍កាន់តែច្រើន
កម្ពុជាអាចនឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ២០ លានតោនក្នុងមួយឆ្នាំ នៅពេលដែលរោងចក្រផលិតស៊ីម៉ង់ត៍ទាំង ៦ ដំណើរការ និងពង្រីកសមត្ថភាពផលិតពេញលេញនៅពេលខាងមុខ។ នេះបើយោងតាមមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ...
ចេង សុខហ័ង
http://www.phnompenhpost.com/business/insiders-say-new-concrete-factories-not-enough-stabilise-local-sector
ដី៣កន្លែងត្រូវបានបំប្លែងពីទ្រព្យសម្បត្តិរដ្ឋទៅឯកជន
រដ្ឋាភិបាលបានបំប្លែងដីចំនួន៣កន្លែង ក្នុងរាជធានីភ្នំពេញពីទ្រព្យសម្បត្តិរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរួមមានដីមួយកន្លែងនៅតាមមហាវិថីព្រះមុនីវង្ស ដែលត្រូវបានប្រគល់មួយផ្នែកទៅឱ្យក្រុមហ៊ុនរបស់កូនប្រសាអ្នកតំណាងរាស្ត្រគណបក្សប្រជាជន ...
ម៉ិច ដារ៉ា និង Daphne Chen
http://bit.ly/2kX314D
ជនជាតិកម្ពុជា ៩ នាក់ត្រូវបញ្ជូនពីអាមេរិក នៅថ្ងៃនេះ
ជនជាតិកម្ពុជា ៩ នាក់ដែលត្រូវបាននិរទេសពីអាមេរិកបានមកដល់រាជធានីភ្នំពេញនៅថ្ងៃនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីចៅក្រមអាមេរិកម្នាក់បានផ្អាកបណ្តោះអាសន្នចំពោះជើងហោះហើរមួយដែលគ្រោងដឹកអ្នកនិរទេសជនជាតិកម្ពុជាជាង ៥០ នាក់ ...
Daphne Chen និង ឆាយ ច័ន្ទនីដា
http://bit.ly/2Ba3eZb
លោក ហ៊ុន សែន មិនឲ្យឡើងថ្លៃផ្ទះដែលកម្មករកាត់ដេរជួលឆ្នាំ ២០១៨
កាលពីម្សិលមិញក្នុងជំនួបជាមួយកម្មករ-កម្មការិនីរោងចក្រកាត់ដេរប្រមាណ ១៦០០០ នាក់ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានរំឭកសាជាថ្មីទៀតដល់ម្ចាស់ផ្ទះជួលមិនឲ្យដំឡើងថ្លៃនៅក្នុងឆ្នាំ ២០១៨ នេះទេ។ ...
យន់ ស៊ីនាត
http://bit.ly/2DlyR3p
នាយករដ្ឋមន្ត្រី គ្រោងបង្កើតធនាគាររដ្ឋថ្មីមួយ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីម្សិលមិញបានបង្ហាញផែនការក្នុងការបង្កើតធនាគាររដ្ឋថ្មីមួយទៀត ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីដំណើរការរោងចក្រកែច្នៃនៅកម្ពុជាដោយគ្រោងចំណាយទុនវិនិយោគ ១០០លានដុល្លារ។ ...
ហ៊ គីមសាយ
http://bit.ly/2B9oCxB
ប្រទេសចិននឹងផ្តល់ថវិកាចំនួន ៧ លានដុល្លារ
ប្រទេសចិននឹងផ្តល់ឱ្យប្រទេសកម្ពុជានូវទឹកប្រាក់ចំនួនជាង ៧ លានដុល្លារនៅថ្ងៃនេះ ដើម្បីអនុវត្តគម្រោងជាច្រើននៅទូទាំងព្រះរាជាណាចក្រតាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេសមេគង្គ-ឡានឆាង។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/5097272/china-provide-funds-7-million/