រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
សហរដ្ឋអាមេរិកសម្តែងក្តីបារម្ភចំពោះបរិយាកាសប្រជាធិបតេយ្យនៅកម្ពុជា
ក្រសួងការបរទេសអាមេរិក បានសម្តែងក្តីបារម្ភចំពោះបរិយាកាសប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ចំពោះការបំពានច្បាប់អង្គការក្រៅរដ្ឋាភិបាល ខណៈអង្គការនេះបានថ្លែងថា ខ្លួនមាន”ការភ្ញាក់ផ្អើល និងក្រៀមក្រំ”ដោយសារសេចក្តីសម្រេចរបស់ក្រសួងការបរទេស បិទប្រតិបត្តិការរបស់អង្គការ។ ...
Ananth Baliga និង ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/us-criticises-troubling-steps-against-press-ngos
ជីវិតនៅក្នុងទីងងឹត ចំពេលការសន្យាពីថាមពលមិនលេចចេញជារូបរាង
នៅក្នុងឃុំបាទី ខេត្តស្វាយរៀង បង្គោលអគ្គីសនី និងខ្សែភ្លើងត្រូវបានដំឡើងតាំងពី ៥ ឆ្នាំមុននៅភូមិថ្នាញ់ ប៉ុន្តែនៅតែគ្មានថាមពលអគ្គិសនីរត់ឆ្លងកាត់ ដោយទុកឱ្យអ្នកភូមិពឹងផ្អែកលើអាគុយ និងបន្ទះសូឡានាពេលថ្មីៗនេះ។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5079925/life-dark-amid-broken-power-promises/
ការមិនដកហូតដីតំបន់ឆ្នេរ រងការស្ដីបន្ទោស
អាជ្ញាធរឆ្នេរសមុទ្រ និងថ្នាក់ជាតិមួយចំនួនមិនបានអនុវត្តតាមការណែនាំរបស់នាយករដ្ឋមន្ត្រីដែលបញ្ជាឲ្យដកហូតដីតំបន់ឆ្នេរសមុទ្រ និងព្រៃកោងកាងប្រមាណជាង ៣០០ ហិកតាដែលអ្នកមានបុណ្យស័ក្ដិ និងអ្នកមានលុយរំលោភយកកាលពីជាងមួយឆ្នាំមុននោះទេ ...
ផាក់ ស៊ាងលី
http://bit.ly/2v81MHP
សមាគមវៀតណាមថា ឈើចាប់មិនមែនរបស់ខ្លួន
តំណាងសមាគមសហព័ន្ធខ្មែរ-វៀតណាមនៅខេត្តរតនគិរីកាលពីម្សិលមិញបានបដិសេធថាឈើគ្រញូង និងធ្នង់ប្រមាណជាងពីរម៉ែត្រគុបដែលសមត្ថកិច្ចឆែកឃើញ និងរឹបអូសកាលពីថ្ងៃអង្គារនោះមិនមែនជារបស់ខ្លួនទេ ហើយថារឿងនេះក៏មិនពាក់ព័ន្ធនឹងសមាគមដែរ។ ...
ឃុត សុភចរិយា
http://bit.ly/2ir48eW
ពលករបញ្ជូនមកប្រទេសវិញពីប្រទេសម៉ាឡេស៊ី
ក្រសួងការបរទេសបាននិយាយកាលពីម្សិលមិញថា ពលករចំណាកស្រុកកម្ពុជាចំនួន ១៨នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញពីប្រទេសម៉ាឡេស៊ីនៅសប្តាហ៍នេះ បន្ទាប់ពីត្រូវបានបោកប្រាស់ដោយមេខ្យល់ឲ្យទៅធ្វើការនៅបរទេសដោយខុសច្បាប់។ ...
សែន ដេវិដ
http://www.khmertimeskh.com/5079676/workers-repatriated-malaysia/
រដ្ឋាភិបាលប្រកាសបិទអង្គការ NDI និងវិទ្យុជាង ១០ នឹងត្រូវបិទជាបន្តបន្ទាប់
រដ្ឋាភិបាលបានសម្រេចបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI របស់សហរដ្ឋអាមេរិក និងបិទការផ្សាយរបស់វិទ្យុ ៩៣.៥ និងស្ថានីយផ្សាយបន្តរបស់វិទ្យុនេះនៅតាមខេត្តចំនួន ១២ ទៀត ខណៈដែលក្រសួងព័ត៌មានបានឲ្យដឹងថាស្ថានីយវិទ្យុចំនួន ១០ ទៀតក៏នឹងត្រូវបិទការផ្សាយជា ...
នៀម ឆេង and Ananth Baliga
http://bit.ly/2wzCiUd
កម្ពុជានឹងចាប់ផ្តើមទាញយកប្រេងក្នុងរយៈពេល២ឆ្នាំទៀត
បន្ទាប់ពីពន្យារពេលជាច្រើនឆ្នាំ ការទាញយកតំណក់ប្រេងដំបូងរបស់កម្ពុជានឹងចាប់ផ្តើមក្នុងរយៈពេល២ឆ្នាំទៀត បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃម្សិលមិញបានសម្រេចកិច្ចព្រមព្រៀងប្រេងជាមួយនឹងក្រុមហ៊ុន Kris Energy របស់សិង្ហបុរី។ ...
Kali Kotoski
http://bit.ly/2g74Z3w
អ្នកភូមិតវ៉ាប្រឆាំងនឹងជម្លោះដីធ្លី
ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ មកពីខេត្តកំពត និងខេត្តកណ្តាលបានជួបជុំគ្នាកាលពីម្សិលមិញនៅក្រសួងដែនដី ដើម្បីស្នើឲ្យដោះស្រាយវិវាទពីរដាច់ដោយឡែកជាមួយក្រុមហ៊ុនអភិវឌ្ឍន៍។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5079672/villagers-protest-land-disputes/
ក្រសួងបានបិទការផ្សាយរបស់គណៈបក្សប្រឆាំង
ក្រសួងព័ត៌មានបានបិទស្ថានីយវិទ្យុដែលបានជួលម៉ោងផ្សាយឲ្យគណបក្សសង្គ្រោះជាតិ ហើយវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិចកំពុងស្ថិតនៅភាពចម្រូងចម្រាសជាមួយរដ្ឋាភិបាល។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5079678/plug-pulled-critics-airtime/
នាយករដ្ឋមន្ត្រីអំពាវនាវឲ្យកាត់បន្ថយការជ្រើសរើសមន្រ្តីថ្មី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា រដ្ឋាភិបាលនឹងកាត់បន្ថយការជ្រើសរើសមន្ត្រីថ្មីនៅឆ្នាំក្រោយ ដើម្បីកាត់បន្ថយការចំណាយលើប្រាក់ខែមន្ត្រីរាជការ។ ...
Post Staff
http://www.cambodiadailykhmer.com/38598
ការជំរុញឲ្យមានការធានារ៉ាប់រងផ្នែកកសិកម្ម
អ្នកក្នុងឧស្សាហកម្មធានារ៉ាប់រងកំពុងជំរុញឱ្យរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បង្កើត និងគាំទ្រគោលនយោបាយផ្តល់ការធានារ៉ាប់រងផ្តល់ប្រាក់កម្ចីក្នុងវិស័យកសិកម្ម។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5079418/push-farm-insurance/
ក្រសួងបានព្រមានប្រព័ន្ធផ្សព្វផ្សាយអំពីការផ្សាយផលិតផលក្លែងក្លាយ
ក្រសួងព័ត៌មានបានព្រមានថា ប្រព័ន្ធផ្សព្វផ្សាយគួរតែពិនិត្យផលិតផលសុខភាព និងផលិតផលកសិកម្មដែលពួកគេធ្វើការផ្សព្វផ្សាយ ដោយហេតុថាថ្នាំព្យាបាល និងថ្នាំសំលាប់សត្វល្អិតដែលគ្មានអាជ្ញាប័ណ្ណមួយចំនួនអាចបង្ករផលប៉ះពាល់ដល់ជីវិតបាន។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5079494/ministry-warns-media-fake-product-ads/
NGOs៖ សត្វខ្លាកាន់តែច្រើនមានន័យថាភ្ញៀវទេសចរកាន់តែច្រើន
គម្រោងមួយដើម្បីបង្កើនចំនួនសត្វខ្លាព្រៃនៅភាគឦសាននៃប្រទេសកម្ពុជា ត្រូវបានដាក់បញ្ចូនទៅរដ្ឋាភិបាលកម្ពុជាដោយក្រុមអង្គការមិនមែនរដ្ឋាភិបាលមួយកាលពីម្សិលមិញ។ ...
ខ្មែរថាមស៍
http://www.khmertimeskh.com/5079471/tigers-means-lot-tourists-say-ngos/
កំណែទម្រង់ការប្រឡងទុតិយភូមិធ្វើឱ្យគ្រួសារក្រីក្រភាគច្រើននៅតាមជនបទកាន់តែយ៉ាប់យឺន
ស្រុកសំរោងទង/ខេត្តកំពង់ស្ពឺ-សាររបស់ក្រសួងអប់រំ យុវជន និងកីឡាចាប់តាំងពីមានការធ្វើកំណែទម្រង់ការប្រឡងទុតិយភូមិទូទាំងប្រទេស៤ឆ្នាំកន្លងមកនេះសម្រាប់សិស្សានុសិស្សបញ្ចប់វិទ្យាល័យបញ្ជាក់យ៉ាងច្បាស់ថា គុណភាពនៃការសិក្សានឹងជួយឱ្យប្រឡងជាប់ មិនមែន ...
ឡេង ឡែន, ធឹម រចនា និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/38585
ជនអន្តោប្រវេសន៍វៀតណាមត្រូវបានចាប់ខ្លួន
មន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា នគរបាលអន្តោប្រវេសន៍បានចាប់ខ្លួនជនជាតិវៀតណាម ២២ នាក់ដែលរស់នៅ និងធ្វើការនៅរាជធានីភ្នំពេញដោយខុសច្បាប់កាលពីម្សិលមិញ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5079466/vietnamese-immigrants-get-arrested/
ក្រសួងនឹងអនុម័តច្បាប់ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំនេះ
រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានថ្លែងកាលពីម្សិលមិញថា ច្បាប់ប្រាក់ឈ្នួលអប្បបរមាជាសកលដ៏ចម្រូងចម្រាស នឹងត្រូវបានអនុម័តនៅឆ្នាំនេះ ដើម្បីទប់ស្កាត់ការតវ៉ាជាថ្មីម្តងទៀតលើប្រាក់ឈ្នួលវិស័យកាត់ដេរ ដែលបានធ្វើឱ្យរាំងស្ទះ ...
Yon Sineat and Ananth Baliga
http://www.phnompenhpost.com/national/ministry-pass-minimum-wage-law-year
នាយករដ្ឋមន្រ្តី៖ មិនមានចម្ការសារ៉ាយ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយថា លោកបានច្រានចោលសេចក្តីស្នើសុំវិនិយោគលើចម្ការសារ៉ាយនៅខេត្តព្រះសីហនុ និងខេត្តកែប។ ...
ខ្មែរថាមស៍
http://www.khmertimeskh.com/5079417/pm-no-seaweed-plantations/
អ្នកវិនិយោគអូសាកាសម្លឹងមើលកម្ពុជា
គណៈប្រតិភូជប៉ុនមកពីខេត្តអូសាកា បានសម្តែងគោលបំណងរបស់ខ្លួនក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្ដិ។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5079416/osaka-investors-eye-cambodia/
អង្គការក្រៅរដ្ឋាភិបាលត្រូវបំពេញកាលបរិច្ឆេទកំណត់
អង្គការក្រៅរដ្ឋាភិបាលសំខាន់ៗកាលពីម្សិលមិញបាននិយាយថា ពួកគេកំពុងព្យាយាមអនុវត្តតាមច្បាប់ថ្មីស្តីពីអង្គការ និងធ្វើឱ្យទាន់ថ្ងៃផុតកំណត់របស់ក្រសួងមហាផ្ទៃដើម្បីដាក់ជូននូវរបាយការណ៍នៅចុងខែកញ្ញា។ ...
ឃួន ណារីម
http://www.khmertimeskh.com/5079234/ngos-meet-deadline/
ការសិក្សាអំពីផលប៉ះពាល់បរិស្ថានសម្រាប់កសិដ្ឋានចិញ្ចឹមត្រី
អ្នកវិនិយោគក្នុងគម្រោងចិញ្ចឹមត្រីសមុទ្រខ្នាតធំដំបូងគេនៅខេត្តព្រះសីហនុ ដែលត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីខែមេសា ត្រូវបានស្នើឲ្យដាក់ការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានទៅក្រសួងបរិស្ថាន មុនពេលដែលអាចចាប់ផ្តើមប្រតិបត្តិការបាន ...
ជា វណ្ណៈ
http://www.khmertimeskh.com/5079194/eia-study-marine-fish-farm/
ផលិតផលក្នុងស្រុកទទួលបានការជំរុញពីក្រសួង
ក្រសួងចំនួនបួនកំពុងជំរុញអ្នកផលិតក្នុងស្រុក ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម ឲ្យលើកកំពស់គុណភាព ស្តង់ដារ និងការវេចខ្ចប់របស់ពួកគេ និងផ្តល់ស្លាកត្រឹមត្រូវដល់ផលិតផល ដើម្បីធ្វើឲ្យផលិតផលក្នុងស្រុកកាន់តែមានភាពទាក់ទាញទៅនឹងផ្សារទំនើប ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5079195/local-products-get-ministries-boost/
លោក ស ខេង ថារដ្ឋាភិបាលសម្រេចឱ្យអង្គការមេត្រីអន្តរជាតិ (AIM) បន្តសកម្មភាពនៅកម្ពុជា
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រីបានថ្លែងកាលពីម្សិលមិញថា រាជរដ្ឋាភិបាលបានសម្រេចឱ្យអង្គការមេត្រីអន្តរជាតិ (AIM) បន្តសកម្មភាពរបស់គេនៅលើទឹកដីកម្ពុជាជាបន្តទៀត។ ទន្ទឹមនឹងអង្គការនេះបានចេញសេចក្តីប្រកាសព័ត៌មាននៅក្នុងសន្និសីទកាសែតនៅថ្ងៃដដែលនេះដែរ ដោយបានសម្តែងការសោកស្តាយ និងសុំទោសចំពោះការប៉ះពាល់និងឈឺចាប់របស់កម្ពុជា។ ...
គង់ មេត្តា និង ម៉ិច ដារ៉ា និង Erin Handley
http://bit.ly/2v1b9Ja
ថាមពលពន្លឺព្រះអាទិត្យនឹងដាក់ឲ្យដំណើរការនៅបាវិត
គម្រោងថាមពលពន្លឺព្រះអាទិត្យខ្នាតធំដំបូងនៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បង ប៉ុន្តែត្រូវបានគេរំពឹងថានឹងដំណើរការពេញលេញនៅចុងខែនេះ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5079197/solar-power-set-shine-bavet/
ត្រីរាជដែលជិតផុតពូជត្រូវបានលែងក្នុងបឹងធម្មជាតិ
កូនត្រីរាជ ២០០ ក្បាល ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុនាំយកទៅលែងក្នុងតំបន់អាចទឹកសាបធម្មជាតិ ក្បាលឆាយ និងតំបន់ទឹកសាប៣ផ្សេងទៀតក្នុងស្រុកព្រៃនប់កាលពីព្រឹកថ្ងៃអាទិត្យដើម្បីអភិរក្សពូជត្រីកម្រ និងជិតផុតពូជនេះឡើងវិញ។ ...
ឃុត សុភចរិយា
http://bit.ly/2ikY3Aw