រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
ភ្ញៀវទេសចរអន្តរជាតិ១,៥លាននាក់មកទស្សនាកម្ពុជាក្នុងរយៈពេល១០ខែ
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិចូលទស្សនាកម្ពុជាពីខែមករាដល់ខែតុលាឆ្នាំ ២០២២ មានចំនួន ១ ៥៧៥ ៩៥៤ គឺកើនឡើង ៩៩១,១ ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ...
សុក សិទ្ធិការ្យ
https://bit.ly/3Vo9bej
ដែនកំណត់ត្រូវបានកំណត់លើអាយុនៃរថយន្តដែលនាំចូល
ជាផ្នែកមួយនៃការបើកបរសុវត្ថិភាពចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ បានកំណត់អាយុនៃយានជំនិះជជុះ ដែលអនុញ្ញាតឲ្យនាំចូលមកកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការពារបរិស្ថាន។ ...
ឆន រស្មី
https://kiripost.com/stories/limit-to-be-set-on-age-of-imported-cars
ផ្លូវល្បឿនលឿនទី ៣ តភ្ជាប់ពីភ្នំពេញ និងសៀមរាប
ផ្លូវល្បឿនលឿនទី ៣ តភ្ជាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប កំពុងដំណើរការ ដោយក្រុមហ៊ុនចំនួន ៤ បង្ហាញចំណាប់អារម្មណ៍ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអនុវត្តការសាងសង់។ ...
មាស ម៉ូលីកា
https://kiripost.com/stories/third-expressway-to-connect-phnom-penh-and-siem-reap
ក្រសួងវប្បធម៌នឹងរៀបចំកម្មវិធីរាត្រីសមោសរសប្បុរសធម៌សម្រាប់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា
កម្មវិធីរាត្រីសមោសរសប្បុរសធម៌នេះ នឹងប្រារព្ធធ្វើឡើងនៅប្រាសាទបាយ័ន ខេត្តសៀមរាប នាថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ ដែលជាកម្មវិធីរៃអង្គាសថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3XF2aXW
ក្រសួងបរិស្ថានត្រូវការថវិកាជាង៤០លានដុល្លារ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីរយៈពេលដប់ឆ្នាំខាងមុខ
ក្រសួងបរិស្ថានបានបង្ហាញពីការប៉ាន់ស្មានក្នុងផែនការសកម្មភាពអភិរក្សដំរីព្រៃអាស៊ីថា ក្រសួងត្រូវការថវិកាចំនួន ៤០,៥លានដុល្លារ ដើម្បីអភិរក្សដំរីព្រៃអាស៊ីក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ ...
តន វិបុល
https://bit.ly/3OGKMxO
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅខែក្រោយ
ក្រសួងពាណិជ្ជកម្ម និងស្ថានទូតនៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានសហការរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយអត្ថប្រយោជន៍ និងនីតិវិធីនៃការនាំចេញទៅកាន់អ្នកនាំចេញក្នុងស្រុក ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3EZ2Vnb
ជនពិការ ២៨,០០០០នាក់ទទួលបានជំនួយពីរដ្ឋាភិបាលក្នុងមួយឆ្នាំៗ
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗ ជនពិការប្រមាណ ២៨,០០០នាក់ ទទួលបានសេវាស្តារនីតិសម្បទា និងឧបត្ថម្ភធនពីរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ពួកគេ។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/501190315/28000-disabled-receive-govt-aid-yearly/
មូលនិធិ ១០ លានដុល្លារ ដើម្បីទិញស្រូវពីកសិករដែលកំពុងជួបការលំបាក
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសន្យាផ្តល់ថវិកា ១០ លានដុល្លារបន្ថែមទៀត បន្ថែមលើមូលនិធិ ៨៣ លានដុល្លារ ដើម្បីទិញស្រូវពីកសិករក្នុងតម្លៃសមរម្យកំឡុងពេលស្រូវមានតម្លៃទាប ដើម្បីចៀសវាងការលក់ឱ្យឈ្មួញទុច្ចរិត។ ...
មាស ម៉ូលីកា
https://kiripost.com/stories/10m-fund-to-buy-rice-from-struggling-farmers
កម្ពុជាចុះកិច្ចព្រមព្រៀងលក់ឥណទានកាបូន ១៥ លានតោន ដើម្បីសហការទប់ស្កាត់វិបត្តិនៃការប្រែប្រួលអាកាសធាតុ
នៅសន្និសីទអាកាសធាតុ COP27 នាប្រទេសអេហ្ស៊ីប កម្ពុជាបានយល់ព្រមចុះកិច្ចព្រមព្រៀងលក់ឥណទានកាបូនប្រមាណ ១៥ លានតោនជាមួយបណ្តាដៃគូអន្តរជាតិ ក្នុងន័យដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងបញ្ចប់ការកាប់បំផ្លាញព្រៃឈើក្នុងគម្រោង REDD+ របស់កម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការប្រែប្រួល ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-11-20-1815-243746.html
ក្រសួងបរិស្ថាន អំពាវនាវដល់ពលរដ្ឋកុំចាញ់បោកជនខិលខូចគប់គិតទិញលក់ដីបោកប្រាស់នៅក្នុងតំបន់ការពារធម្មជាតិ
ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំបន្តចាញ់បោកក្រុមជនខិលខូចដែលបានគប់គិតគ្នាបោកប្រាស់ប្រជាពលរដ្ឋ ទិញលក់ដី នៅក្នុងតំបន់ការពារធម្មជាតិ ដោយអះអាងថា ជាដីស្របច្បាប់ និងអាចរត់ការធ្វើបណ្ណសម្គាល់កម្មសិទ្ធិបាន តាមពិត គឺមិនអាចទៅរួចឡើយ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-11-19-1552-243714.html
ចំណូលពន្ធប្របូលបានលើសគោលដៅ ចំពេលមានករណីលាងលុយកខ្វក់
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចបានប្រមូលចំណូលពន្ឋជាង ២,៩៤ ពាន់លានដុល្លារក្នុងរយៈ១០ខែឆ្នាំ ពោលគឺលើសគោលដៅកំណត់ថវិកាជាតិឆ្នាំ ២០២២ និងកើនឡើង ២៦, ៩៦ ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពី ...
កង សុធា
https://bit.ly/3Xa3npU
ក្រសួងកសិកម្មសម្ដែងការហួសចិត្ត បន្ទាប់ពីមន្ត្រីម្នាក់ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានសហរដ្ឋអាមេរិក
ក្រសួងកសិកម្មបានសម្ដែងការហួសចិត្ត បន្ទាប់ពីមន្ត្រីរបស់ខ្លួនម្នាក់ ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋាននៃសហរដ្ឋអាមេរិក នាថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងអំឡុងពេលកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំនៅប្រទេស ប៉ាណាម៉ា។ ...
រី សុចាន់
https://www.postkhmer.com/national/2022-11-17-2143-243653.html
រដ្ឋមន្ត្រីបរិស្ថានអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទទួលខុសត្រូវ និងកាត់បន្ថយការបញ្ចេញឧស្ម័ននេះ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ បង្ហាញភាពជាអ្នកដឹកនាំ និងទទួលខុសត្រូវខ្ពស់ ដោយបង្កើនមហិច្ឆតា កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្សុំា នឹងការប្រែប្រួលអាកាសធាតុ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-11-17-0930-243589.html
ប្រធានដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរី ត្រូវបានបណ្ដេញចេញបន្ទាប់ពីមានការរំលោភបំពានលើអ្នកស្រុក
ក្រសួងបរិស្ថានបញ្ជាឱ្យមន្ត្រីខេត្តបណ្តេញប្រធានដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរីចេញ ជុំវិញការបំពានអំណាចរួមទាំងការគំរាមកំហែងដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលប្រមូលអុស។ ...
ម៉ិច ដារ៉ា
https://vodenglish.news/mondulkiri-srepok-wildlife-sanctuary-chief-fired-after-alleged-abuse-of-locals/
កម្ពុជានឹងដាក់ឱ្យដំណើរការបណ្តាញប្លុកឆេនចម្រុះឆាប់ៗនេះ
រដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យដំណើរការជាផ្លូវការនូវថ្នាលឌីជីថលគន្លឹះ «Cambodia Distributed Ledger ហៅកាត់ថា CamDL »នៅថ្ងៃទី១៣ ខែ វិច្ឆិកា ខាងមុខនេះ ជាជំហានថ្មីមួយនៃវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ក្នុងការទាញយកសក្តានុពលពីបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញឲ្យមាននវានុវត្តន៍ នៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុជារួម។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-11-09-1453-243237.html
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Viettel កម្ពុជា
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Viettel Cambodia (Metfone) ដើម្បីអភិវឌ្ឍឧស្សាហកម្មទូរគមនាគមន៍របស់កម្ពុជា អភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ និងលើកកម្ពស់សកម្មភាពឌីជីថលផ្សេងទៀត។ ...
បុគ្គលិកគិរីប៉ុស្តិ៍
https://kiripost.com/stories/mptc-signs-cooperation-agreement-with-viettel
អ្នកកាសែតជាង ២ ពាន់នាក់ ត្រៀមខ្លួនផ្តិតយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញខាងមុខនេះ
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជិត ២ ពាន់នាក់ នឹងមានវត្តមានដើម្បីចូលផ្តិតយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញដែលជាកិច្ចប្រជុំធំចុងក្រោយសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានលើកទី៣ នាឆ្នាំ ២០២២ នេះ ដែលប្រព្រឹត្តទៅចាប់ពី ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-11-07-1421-243208.html
រដ្ឋមន្ត្រីកសិកម្ម និងទូតអូស្ត្រាលី ពិភាក្សាពីកម្មវិធីថ្មីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែលមានភាពធន់
រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា និង លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នាថ្ងៃទី ៤ ខែវិច្ឆិកា បានពិភាក្សាគ្នាអំពីកម្មវិធីថ្មីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមានភាពធន់ (CAP-RED)។ ...
រី សុចាន់
https://www.postkhmer.com/national/2022-11-05-1625-243165.html
លោក ស ខេង បញ្ជាក់ឡើងវិញ ពីការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសជួញដូរមនុស្ស ខណៈទម្រង់នៃអំពើជួញដូរមនុស្សមានការវិវឌ្ឍប្រែប្រួល ដោយសារតែមានការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍។ ...
រី សុចាន់
https://www.postkhmer.com/national/2022-11-05-1602-243164.html
យុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តទាំង ៦ បញ្ចប់ដោយជោគជ័យ និងបន្តសកម្មភាពទៅខេត្តផ្សេងៗទៀត ដើម្បីបញ្ចប់វិបត្តិអន្ទាក់នៅកម្ពុជា
«យុទ្ធនាការអន្ទាក់សូន្យ» ដែលបានផ្តួចផ្តើមគំនិត និងដឹកនាំដោយក្រសួងបរិស្ថានដោយមានការចូលរួមសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិដែលបានប្រារព្ធឡើងនៅខេត្តចំនួន ៦ ចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ ២០២២ បានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈ។ ខេត្ត ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2022-11-06-1005-243172.html
ក្រសួងសាធារណការ និងភាគីពាក់ព័ន្ធប្រជុំលើកទី ៤ នៃភាពជាដៃគូក្នុងវិស័យភ័ស្តុភារកម្មបៃតង ដើម្បីចែករំលែកបទពិសោធល្អៗ និងបញ្ហាប្រឈមផ្សេងៗ
រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធបានប្រជុំលើកទី ៤ នៃភាពជាដៃគូក្នុងវិស័យភ័ស្តុភារកម្មបៃតងប្រចាំឆ្នាំ ២០២២ (4th Green Logistics Partnership Conference 2022) ដើម្បីពិភាក្សា និងចែករំលែកបទពិសោធ អំពីការរៀបចំគោលនយោបាយ ការអនុវត្ត និងបញ្ហាប្រឈមទាក់ទងទៅនឹងវិស័យភ័ស្តុភារកម្មបៃតង និងកំណត់ទិសដៅ និងផែនការសកម្មភាពសំដៅធ្វើឱ្យប្រសើរ ឡើងវិស័យភ័ស្តុភារកម្មបៃតងនៅក្នុងតំបន់អាស៊ាន។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2022-11-06-1207-243178.html
ក្រសួងព័ត៌មាន ច្រានចោលសេចក្ដីថ្លែងការណ៍ពីបញ្ហាអ្នកសារព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបដិសេធចំពោះខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ចប់និទ្ទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជារបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ខេមបូចា និងមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការសង្គមស៊ីវិលចំនួន ៣២ ផ្សេងទៀត។ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-11-04-0915-243106.html
រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការធានានូវសុខុមាលភាព និងការផ្តល់កិច្ចគាំពារសង្គម
មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការធានានូវសុខុមាលភាព និងការផ្តល់កិច្ចគាំពារសង្គម ដោយបានដាក់ឲ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-11-03-1804-243089.html
Sala និងក្រសួងអប់រំ ចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលមានការគាំទ្រពីសាកលវិទ្យាល័យជិត ២០
Sala ដែលជាប្រព័ន្ធប្រតិបត្តិការរបស់សាលាបែបទំនើប បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ស្តីពីគម្រោង «Go-Digital for Education» ដោយមានការគាំទ្រពីដៃគូសាកលវិទ្យាល័យទាំងរដ្ឋ និងឯកជនចំនួន ១៨ ថែមទៀត។ ...
ហុង រស្មី
https://www.postkhmer.com/national/2022-11-03-1742-243086.html