រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួងការបរទេសប្រតិកម្មការរិះគន់របស់លោក ស៊ូប៊ែរឌី
មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រតិកម្មនឹងការរិះគន់របស់លោក សូរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលថា តុលាការកម្ពុជាមិនឯករាជ្យ ហើយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងប្រើប្រាស់តុលាការដើម្បីប្រយោជន៍ ...
តាំង វីដា
http://bit.ly/1p1TlVJ
កម្ពុជា បាននាំចេញអង្ករជាង ៣០០,០០០ តោនចាប់ពីខែមករាដល់តុលា
ប្រទេសកម្ពុជា បាននាំចេញអង្ករចំនួន ៣០៤,៧៨៨ តោនក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៤ បានកើនឡើងពី ២៩៤,១៥៤ តោន ដែលបាននាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodia-exports-over-300000-tons-of-rice-in-during-january-october-7685
លោក ថោង ខុន អះអាងថាមិនបានដឹងប្រាក់ចំណូលពិតប្រាកដពីប្រាសាទអង្គរវត្ត
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ចូលខ្លួនទៅបំភ្លឺនៅរដ្ឋសភាតាមការកោះអញ្ជើញពីគណៈកម្មការទី៧នៃរដ្ឋសភា នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា។ ក្នុងជំនួបនោះ លោក ថោង ខុន បញ្ជាក់ថា ក្រសួងទេសចរណ៍ មិនមានជាប់ពាក់ព័ន្ធរឿងប្រាក់ចំណូលពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្តទេ។ រដ្ឋមន្ត្រី ...
អ៊ុក សាវបូរី
http://bit.ly/1HFfFui
ពលករកម្ពុជាចំនួន២០នាក់ ត្រូវបានជួយសង្គ្រោះនៅប្រទេសឥណ្ឌូនេស៊ី ឲ្យបានវិលត្រឡប់មកមាតុប្រទេសវិញ
មន្ត្រីជាន់ខ្ពស់ម្នាក់បានឱ្យដឹងថា កម្មករកម្ពុជាចំនួន២០នាក់ ដែលត្រូវបានជួយសង្គ្រោះនៅប្រទេសឥណ្ឌូនេស៊ី នឹងត្រឡប់មកផ្ទះវិញនៅរសៀលថ្ងៃពុធ។ លោក កុយ គួងបានឱ្យដឹងថាការធ្វើមាតុភូមិនិវត្តរបស់ពលករកម្ពុជា ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/20-cambodian-workers-rescued-in-indonesia-to-return-home-this-afternoon:-spokesman-7684
លោក មាជ សុវណ្ណារ៉ា មិនត្រូវបានដោះលែងទេ
បើទោះជាគណបក្សប្រឆាំងសង្ឃឹមផ្ទុយក៏ដោយ ក៏ប៉ុន្តែ កាលពីម្សិលមិញ ក្រសួងយុតិ្តធម៌បានច្រានចោលគំនិតដែលថា ក្រសួងអាចធ្វើអន្តរាគមន៍ក្នុងប្រព័ន្ធតុលាការដើម្បីដោះលែងលោក មាជ សុវណ្ណារ៉ា មន្ដ្រីគណបក្សសង្គ្រោះជាតិដែលជាប់ឃុំឃាំងកាលពីសប្តាហ៍មុន។ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាន ...
មាស សុខជា និង ប៊ុត រស្មីគង្គា
http://bit.ly/1uu7Gto
ប្រទេសជប៉ុនផ្តល់ជំនួយ២លានដុល្លាអាមេរិក សម្រាប់គម្រោងផ្លូវនៅកម្ពុជា
កាលពីថ្ងៃចន្ទ័ រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយ ២លានដុល្លាអាមេរិក សម្រាប់គម្រោងកែលម្អផ្លូវនៅកម្ពុជា។ កិច្ចព្រមព្រៀងស្តីពីជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយ ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និង យូរី គូមាមារុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដើម្បីអនុវត្តគម្រោងកែលម្អរផ្លូវជាតិលេខ១។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/japan-grants-us-21-mln-for-road-project-in-cambodia-7673
សមាជិកថ្មីត្រូវបានកំណត់ឈ្មោះសម្រាប់ក្រុមប្រឹក្សាយុត្តាធិការកំពូល
កាលពីសប្តាហ៌មុន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានរោត្តម សីហុន បាន តែងតាំងជាផ្លូវការនូវសមាជិកថ្មីរបស់អង្គយុត្តាធិការ ដែលនឹងត្រួតពិនិត្យទៅលើ ចៅក្រម និងព្រះរាជអាជ្ញាបន្ទាប់ពីការអនុមត័ច្បាប់ដ៏ចំរូងចំរាស់មួយដែលកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ស្ថាបន័មួយនេះកាលពីដើមឆ្នាំ។ យោងទៅតាមព្រះរាជក្រឹត្យដែលបានឡាយព្រះហស្ថលេខាកាលពីថៃ្ងព្រហស្បហ៍ដោយព្រះមហាក្សត្រ ព្រះរាជអាជ្ញា និងចៅក្រមចំនួន ០៨រូបត្រូវបានតែងតាំងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បន្ថែមទៅលើសមាជិកអចិន្រ្តៃយ៍ចំនួន៣រូប ដែលរួមមានរដ្ឋមន្រ្តីយុត្តិធម៌ ប្រធានតុលាការកំពូល និងអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។ ...
Cheang Sokha
http://phnompenhpost.com/national/new-members-named-top-judicial-council
ប្រទេសកម្ពុជា និងចិនបើកដំណើរការសន្និសិទស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងវិនិយោគ
កាលពីថ្ងៃសុក្រ ប្រទេសកម្ពុជា និងទីក្រុងឆុងឈីងស្ថិតនៅភាគនិរតីរបស់ប្រទេសចិន បានរៀបចំរួមគ្នានូវសន្និសីទស្តីពីពាណិជ្ជកម្ម និងការវិនិយោគមួយ ក្នុងគោលបំណងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ ព្រឹត្តិការណ៍រយៈពេល ...
បុគ្គលិកសារព័ត៌មាន Ecns.cn
http://www.ecns.cn/business/2014/11-15/142828.shtml
អ្នកជួលផ្ទះក្រីក្រក្នុងក្រុងជា ‘ប្រជាជនត្រូវគេបំភ្លេចចោល’
នៅពេលដែល អ្នកស្រី ហៃ ប៊ុននី ចាកចេញពីផ្ទះរបស់អ្នកស្រីនៅខេត្តព្រៃវែងប្រហែល៥ឆ្នាំកន្លងទៅនេះ ដើម្បីស្វែងរកការងារធ្វើនៅក្រុងភ្នំពេញ អ្នកស្រីមិនរំពឹងថា ធ្លាក់ខ្លួនមករស់នៅក្នុងផ្ទះខ្ទមស័ង្កសីតូច ព័ទ្ធជុំវិញដោយលំនៅសឹងតែដូចគ្នារាប់សិប ...
ហ៊ូលលី រ៉ូបិនស៊ិន និង អ៊ួច សូនី
http://www.cambodiadailykhmer.com/news/20597/
កម្ពុជា ម៉ាឡេស៊ី ពិភាក្សា MOU ស្តីពីការបញ្ចូនពលករ
សេចក្តីព្រាងអនុស្សរណៈយោគយល់ស្តីពីការគោរពសិទ្ធិពលករកម្ពុជា បម្រើការនៅម៉ាឡេស៊ី អាចនឹងបញ្ចប់រួចរាល់នៅចុងឆ្នាំនេះដើម្បីដាក់ឲ្យរដ្ឋមន្រ្តីប្រទេសទាំងពីរចុះហត្ថលេខា បន្ទាប់ពីក្រុមមន្រ្តីបច្ចេកទេសប្រទេសទាំងពីរបានបើកកិច្ចពិភាក្សាលើក ...
ហ៊ គឹមសាយ
http://bit.ly/1xDOcog
ប្រទេសកម្ពុជា នឹងបង្កើនប្រាក់ឈ្នួលអប្បបរមាប្រចាំខែ សម្រាប់កម្មករកាត់ដេរ ១២៣ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៥
រដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម អ៊ិត សំហេង បានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកម្ពុជាបានសម្រេចលើការបង្កើនប្រាក់ឈ្នួលអប្បបរមាប្រចាំខែនៅក្នុងវិស័យកាត់ដេរ បានដល់១២៣ដុល្លារអាមេរិក ពោលគឺកើនឡើង២៣ ភាគរយ ពី១០០ដុល្លារ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/business/2014-11/12/c_133784394.htm
សហជីពពីរព្រមចូលរួមពិភាក្សារឿងប្រាក់ឈ្នួលកម្មករ
សហជីពឯករាជ្យចំនួនពីរ ដែលជាសមាជិកគណៈកម្មកាប្រឹក្សាការងារ (LAC) នៃក្រសួងការងារបានសម្រេចចូលរួមការប្រជុំពិភាក្សា ពីការដំឡើងប្រាក់ឈ្នួលកម្មករ នៅថ្ងៃពុធនេះ បន្ទាប់ពីក្រសួងការងារ បានយល់ព្រមដាក់សំណើសុំដំឡើងប្រាក់ឈ្នួល ១៤០ ដុល្លារទៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សា។ ...
មុំ គន្ធា
http://bit.ly/1v1NTow
សមាជិកសភាគណបក្សប្រឆាំងគ្រោងចុះទៅពិនិត្យមើលការដ្ឋានគម្រោងសាងសង់ទំនប់វារីអគ្គិសនី
កាលពីម្សិលមិញ លោក ប៉ុល ហំម សមាជិកសភាគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោកនឹងចុះទៅមើលការដ្ឋានគម្រោង ...
ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/20478/
កម្ពុជានាំមុខក្នុងតំបន់ក្នុងការនាំចេញទៅជប៉ុន
កម្ពុជាបានក្លាយជាប្រទេសនាំចេញទំនិញទៅជប៉ុន ដែលមានអត្រាកំណើនខ្ពស់ជាងគេនៅតំបន់អាស៊ានក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនជប៉ុនកាន់តែច្រើនឡើងបានបង្កើនទុនវិនិយោគនៅកម្ពុជា។ តាមទិន្នន័យពាណិជ្ជកម្មពីអង្គការពាណិជ្ជកម្ម ...
ហ៊ គឹមសាយ
http://bit.ly/10TTa37
គណៈកម្មការហិរញ្ញវត្ថុនៃរដ្ឋសភាស្នើសុំព័ត៌មានលម្អិតបន្ថែមស្តីពីថវិកាជាតិ
គណៈកម្មការធនាគារ និងហិរញ្ញវត្ថុនៃរដ្ឋសភាបានជួបប្រជុំកាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីសំណើថវិកា ...
អេឡិក វិល្លីមមីនស៍ និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/20482/
ក្រសួងព័ត៌មានប្រកាសទទួលមតិពីសាធារណជន ក្នុងការធ្វើសេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាន
ក្រសួងព័ត៌មាន បានប្រកាសទទួលយកការចូលរួមនិងការផ្តល់មតិយោបល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទាំងប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីពិចារណាដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងតាក់តែងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលនឹងដំណើរការរយៈពេល ៣ ឆ្នាំនេះ។ ទីប្រឹក្សាក្រសួង ...
តាំង វីដា
http://bit.ly/1xKM8ci
កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេស៣.២លាននាក់ នៅខែមករា-កញ្ញា
ភ្ញៀវទេសចរបរទេសចំនួន ៣.២លាននាក់ បានមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ដែលបានកើនឡើងចំនួន៥ភាគរយ ពី៣.០៥លាននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភាគច្រើននៃភ្ញៀវទេសចរមក ...
បុគ្គលិកសារព័ត៌មាន Bernama
http://www.bernama.com.my/bernama/v7/wn/newsworld.php?id=1082990
តំបន់ព្រែកទាល់គ្រោងស្នើបញ្ចូលជាសមាជិកតំបន់រ៉ាំសារជាផ្លូវការ
ក្រសួងបរិស្ថានគ្រោងដាក់លិខិតទៅទីស្តីការគណៈរដ្ឋមន្រ្តីក្រោយពិធីបុណ្យអុំទូក ដើម្បីសុំការទទួលស្គាល់ជាសំណើផ្លូវការទៅកាន់ប្រទេសជាសមាជិកនៃតំបន់រ៉ាំសារ (Ramsar) ដាក់បញ្ចូលតំបន់ព្រែកទាល់ ស្ថិតក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាតំបន់អភិរក្សសំខាន់ (International Protection Importance) ដោយសារតំបន់នេះ ជា ...
តាំង វីដា
http://bit.ly/1v21jRl
ស្តង់ទំនិញឆ្នាំនេះមានតែជាង ៧០០ ប៉ុណ្ណោះ
ស្តង់ទំនិញជាង ៧០០ បាននិងកំពុងដាក់លក់ និងតាំងបង្ហាញផលិតផលក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ គឺតិចជាងកាលពីពិធីបុណ្យអុំទូកកាលពី ឆ្នាំ២០១០។ ចំនួនដែលធ្លាក់ចុះនេះមិនមែនដោយសារការថយចុះទំនុកចិត្តអាជីវកម្មទេ ប៉ុន្តែជា ...
ហ៊ គឹមសាយ
http://bit.ly/1utJ0Ef
មន្ត្រីផ្លូវការបាននិយាយថាទឹកប្រាក់ដែលទទួលបានពីការពិន័យជនបរទេសដែលគ្មានលិខិតអនុញ្ញាត្តិការងារស្របច្បាប់ការងារ មានចំនួន 200.000 ដុល្លាអាមេរិក
មន្ត្រីអន្តោប្រវេសន៍មួយរូបបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ចាប់តាំងពីមានការធ្វើជំរឿនជនបរទេស នៅទូទាំងប្រទេស ដែលបានចាប់ផ្តើម នៅក្នុងខែសីហាមក ទឹកប្រាក់ពិន័យជាប្រាក់សរុប ជិត 200,000 ដុល្លា ត្រូវបានបង់ ចូលទៅក្នុងថវិការបស់រដ្ឋាភិបាល ...
ឆេង សុខា និង Alice Cuddy
http://www.phnompenhpost.com/national/official-says-200000-fines-collected-foreigners-without-work-permits
ក្រសួងរ៉ែឲ្យបញ្ចប់អាជីវកម្មជីកថ្មខុសច្បាប់
មន្រ្តីក្រសួងរ៉ែនិងថាមពល បានចុះត្រួតពិនិត្យអាជីវកម្មថ្មសំណង់មួយនៅ ខេត្តកំពត ជាលើកទីពីរ កាលពីម្សិលមិញបន្ទាប់ពីលេចឮរឿងអាស្រូវពុករលួយកិបកេងថវិកាបង់ពន្ធចូលរដ្ឋ ធ្វើសកម្មភាពខុសទីតាំងកំណត់ និងអាជីវកម្មហួសសុពលភាព។ ក្រសួងបានចុះត្រួតពិនិត្យ ...
ផាក់ ស៊ាងលី
http://bit.ly/1sfhnbI
សម្រាប់សិស្សវិទ្យាល័យដែលបានប្រលងធ្លាក់ មានជំរើសមួយចំនួនកំពុងរង់ចាំ
លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំបានឱ្យដឹងថា ប្រហែល 60ភាគរយនៃចំនួនសិស្ស រាប់ពាន់នាក់ ដែលបាន ប្រឡង វិទ្យាល័យ ហើយមួយចំនួនបានប្រលងចំនួន ពីរដងនោះ បានទទួលបរាជ័យ។ លោកបានបន្ថែមទៀតថា លទ្ធផលដ៏គួរ ...
George Styllis និង កង សុធា
http://www.cambodiadaily.com/news/for-failed-high-school-students-an-array-of-options-awaits-71790/
ក្រុមហ៊ុន អានកូ ទប់ទឹកធ្វើឲ្យលិចផ្ទះពលរដ្ឋ ៩២ ខ្នងផ្ទះ
ផ្ទះអ្នកភូមិចំនួន ៩២ ខ្នងផ្ទះ និងដីស្រែចំនួន ១២៥ ហិកតា ស្ថិតនៅ ភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានលង់លិចជាង ៥ ថ្ងៃកន្លងមកហើយដោយសារការស្តុកទឹកទុករបស់ក្រុមហ៊ុនអានកូ ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ា កុកអាន។ ...
សែន ដាវីត
http://bit.ly/1zvdJ55
អ៊ី ឈាន ត្រូវបានដកចេញពីប្រធានក្រុមប្រឹក្សា ខេត្តប៉ៃលិន
លោក អ៊ី ឈាន ត្រូវបានផ្លាស់ចេញពីតំណែងជាប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណបក្សប្រជាជនប្រចាំខេត្តអតីតតំបន់ខ្មែរក្រហមមួយនេះ ឲ្យមកកាន់តំណែងជានាយរងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីមានការចោទប្រកាន់ថា លោកបានកឹបកេងប្រាក់ចំណាយ ...
មាស សុខជា
http://bit.ly/1E4v039