កម្ពុជាកាត់បន្ថយអត្រាស្លាប់របស់កុមារ
ប្រទេស កម្ពុជាមិនសម្រេចបានគោលដៅអភិវឌ្ឍន៍សហវត្សរ៍អង្គការសហ ប្រជាជាតិ ដែលនឹងដល់ពេលកំណត់នៅឆ្នាំនេះ ប៉ុន្តែប្រទេសនេះបានធ្វើឲ្យមានការរីកចម្រើន ក្នុងការកាត់បន្ថយអត្រានៃការស្លាប់របស់កុមារ។
នៅពេលបច្ចុប្បន្ននេះ ក្មេង២៨នាក់ក្នុងចំណោម១,០០០នាក់ ដែលកើតក្នុងប្រទេសកម្ពុជា ស្លាប់មុននឹងមានអាយុ១ឆ្នាំ។ ចំនួនតួលេខនេះ បានថយចុះពីចំនួន ៩៥ នាក់ ក្នុងចំណោមចំនួន១,០០០នាក់ នៅក្នុងឆ្នាំ២០០០។ ក្មេង៣៥នាក់ ក្នុងចំណោម ១,០០០នាក់ ស្លាប់មុននឹងមានអាយុ ៥ឆ្នាំ ដោយបានថយចុះពីចំនួន ១២៤នាក់ នៅក្នុងឆ្នាំ២០០០។ បើទោះបីជាចំនួននេះមិនច្រើនគួរជាទីកត់សម្គាល់ វាបង្ហាញពីភាពប្រសើរឡើងលើសពីការរំពឹងទុក។…
ម៉ែន គឹមសេង
http://bit.ly/1IOq4mN